មន្ត្រីរាជការមួយចំនួននៅតាមបណ្ដាខេត្ត
ក្រៅតែពីធ្វើញត្តិគាំទ្រលទ្ធផលនៃការបោះឆ្នោតដើម្បីភាពជោគជ័យ
នៃគណបក្សកាន់អំណាចនោះ គឺថែមទាំងបានបំផុសឱ្យអង្គការ
ឬសមាគមក្រៅរដ្ឋាភិបាលខ្លះ
ជួយធ្វើញត្តិគាំទ្រលទ្ធផលនៃការបោះឆ្នោតដែរ។
ដោយ ហង្ស សាវយុត 2013-08-12 RFA
សមាគមមគ្គុទ្ទេសក៍ទេសចរណ៍មួយចំនួននៅខេត្តសៀមរាប
បានសំដែងការមិនសប្បាយចិត្តចំពោះមន្ត្រីរាជការខ្លះដែលតម្រូវឱ្យ
ពួកគេធ្វើសេចក្ដីថ្លែងការណ៍ និងទទួលស្គាល់ថា
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាល៥ កន្លងទៅ
គឺប្រកបដោយភាពសេរីនិងយុត្តិធម៌ អាចទទួលយកបាននោះ។
សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ខ្លះបានអះអាងថា កាលពីពេលថ្មីៗ
ពួកគេបានទទួលគំរូនៃសេចក្ដីថ្លែងការណ៍មួយដែលរៀបចំខ្លឹមសាររួចជា
ស្រេច សំដៅគាំទ្រការបោះឆ្នោត
ឬក៏គាំទ្រទៅលើគណបក្សកាន់អំណាច។
ប្រសិនបើសមាគមណាមួយចាប់អារម្មណ៍
គឺគ្រាន់តែចុះហត្ថលេខាបោះត្រាប្រគល់ត្រឡប់ទៅឱ្យអ្នកចែកវិញគឺ
ជាការស្រេច មិនចាំបាច់ចំណាយពេលធ្វើខ្លួនឯងទេ។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍មួយរូបដែលសុំមិនបញ្ចេញឈ្មោះ
បានមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទ ទី១២ ខែសីហា ថា
កាលពីថ្ងៃទី១១ ខែសីហា កន្លងទៅ មន្ត្រីមន្ទីរទេសចរណ៍ខេត្តសៀមរាប
បានយកគំរូនៃសេចក្ដីថ្លែងការណ៍សម្រាប់គាំទ្រការបោះឆ្នោតមួយមក
ឱ្យរូបលោក។ លោកបានពិនិត្យលើគំរូនៃសេចក្ដីថ្លែងការណ៍នោះ
គឺមានន័យថា
គេចង់ឱ្យចូលរួមទទួលស្គាល់ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន
មានលក្ខណៈសេរី និងយុត្តិធម៌ មានតម្លាភាព និងគ្មានអំពើហិង្សាជាដើម។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ដដែលបានបញ្ជាក់ថា ទោះយ៉ាងណា
លោកមិនយល់ព្រមចុះហត្ថលេខានិងបោះត្រាលើគំរូនៃសេចក្ដីថ្លែងការណ៍
នោះឡើយ ដោយសារតែលោកដឹងថា
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥
ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ
គឺមានភាពមិនប្រក្រតីមួយចំនួន៖ «ខ្ញុំគិត
ខ្ញុំមិនអាចទទួលយកបានទេ ពីព្រោះភាពជាក់ស្ដែង
ខ្ញុំក៏ជាអ្នកសង្កេតការណ៍មួយដែរនៅក្នុងថ្ងៃបោះឆ្នោត
ខ្ញុំឃើញមានផលអវិជ្ជមានជាច្រើនដែលខ្ញុំជួបប្រទះ
គឺប្រជាជនវៀតណាម យ៉ាងច្រើន ដែលមានឈ្មោះបោះឆ្នោត ហើយមួយទៀត
ក៏ខ្ញុំចាប់បានឯកសារមួយចំនួនដែលបោះឆ្នោតឈ្មោះជាន់ជាមួយនឹង
ឈ្មោះគេមានអត្តសញ្ញាណប័ណ្ណត្រឹមត្រូវ មួយចំនួនដែរ»។
មន្ត្រីមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបដិសេធថា
គំរូនៃសេចក្ដីថ្លែងការណ៍នោះ គឺគេពុំបានចែក
ទៅឱ្យសមាគមក្រៅរដ្ឋាភិបាលដោយបង្ខំឱ្យគាំទ្រលទ្ធផលនៃការបោះ
ឆ្នោតទេ។
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់
បានមានប្រសាសន៍ថា គំរូនៃសេចក្ដីថ្លែងការណ៍នោះ
គឺពិតជាលោកបានធ្វើមែន
ក៏ប៉ុន្តែលោកមិនបានចែកចាយទៅឱ្យសមាគមក្រៅរដ្ឋាភិបាលណាឡើយ។
លោកបញ្ជាក់ថា ការធ្វើគំរូនៃសេចក្ដីថ្លែងការណ៍នេះ
គឺគ្រាន់តែបម្រុងទុកប្រសិនបើសមាគម
ឬអង្គការណាមួយត្រូវការអាចមកសុំ
ហើយគ្រាន់តែចុះហត្ថលេខាបោះត្រានៅលើនោះជាការស្រេច
មិនចាំបាច់ចំណាយពេលយូរក្នុងការសរសេរទេ៖ «អាហ្នឹងគ្រាន់តែជា
គំរូមួយ គ្រាន់តែយើងធ្វើព្រាង
បើគាត់ចង់សរសេរសម្រាប់ពួកគាត់ហ្នឹង គឺឱ្យគំរូពួកគាត់ទៅ។
បើសិនសមាគមយល់ថា គាំទ្រ ក៏គាំទ្រទៅ បើសិនមិនគាំទ្រ
ស្រេចតែចិត្តរបស់គាត់ អត់មែនជាការបង្ខិតបង្ខំអ្វីទេ»។
ប្រភពព័ត៌មានបានឱ្យដឹងថា បច្ចុប្បន្ន
គំរូនៃសេចក្ដីថ្លែងការណ៍គាំទ្រការបោះឆ្នោតនោះ គឺបានចែក
ទៅឱ្យសមាគមមគ្គុទ្ទេសក៍ទេសចរណ៍មួយចំនួនក្នុងខេត្តសៀមរាប
ដើម្បីស្វែងរកការគាំទ្រ។
អនុប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក
(Adhoc) លោក ចាន់ សុវ៉េត បានមានប្រសាសន៍ថា
សេចក្ដីថ្លែងការណ៍ដែលគាំទ្រការបោះឆ្នោតនោះ
មិនមែនតែអង្គការសមាគមក្រៅរដ្ឋាភិបាលទេ
គឺមន្ត្រីរាជការខ្លះក៏បានធ្វើដូចគ្នា។ លោក ចាន់ សុវ៉េត
បានហៅការធ្វើញត្តិគាំទ្រការបោះឆ្នោតនេះ
គឺសំដៅទៅដល់គាំទ្រលទ្ធផលមួយដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជា
អាចទទួលបានអាសនៈគ្រប់គ្រាន់ក្នុងការឈានទៅដល់បង្កើតរដ្ឋាភិបាល
ថ្មី បន្តដឹកនាំប្រទេសកម្ពុជា ក្នុងរយៈពេល ៥ឆ្នាំទៅមុខទៀត៕
4 comments:
ខ្មែរ ត្រូវតែប្រកាន់ជំហរ របស់ខ្លួនជាដាច់ខាត មិនត្រូវរេដូចចុងស្រល់ត្រូវខ្យល់បក់បានជាដាច់ខាត!
គ្មានអ្នកណាគេជួយយើងបាន បើយើងមិនច្បាស់លាស់ខ្លួនឯង! មិនត្រូវចាញ់ល្បិចកល់ញស់ញង់ ទោះបីជាត្រូវប្រើវេលាប៉ុន្មាន ក៏ត្រូវតែតស៊ូរ ហើយអត់ធ្មត់ បើពុំដូច្នោះទេ កូនខ្មែរមិនអាចមានអនាគត ភ្លឺចិញ្ចាចដូចគេឯងទេ!
(រឿងច្បាស់ក្រឡែត កាលពីឆ្នាំ១៩៧៥ លោក លន់ ណុល បានសម្រេចចុះ ហត្ថលេខា ចុះចាញ់ ហើយប្រគល់ជ័យនះទៅឲ្យពួកខ្មែរក្រហម ព្រោះពួកគាត់នោះមិនចង់ឲ្យខ្មែរបង្ហូរឈាមតរទៅទៀត ដោយមិនបានគិតថា ខ្មែរនាំអាចធ្លាក់ចូលក្នុងរណ្ដៅលពិឃាត ដូច្នោះ ហើយ អាមេរិក ក៏គ្មានលទ្ធភាព បន្តរជំនួយ ត្បិតខ្មែរត្រូវគ្នាហើយ លុះដល់ក្រោយមកទើបពួក លន់ ណុល គិតឃើញថាខ្លួនចាញបោកចខ្មែរក្រហមទាំងស្រុង!)
ខ្ញុំមិនចង់និយាយរឿងចាស់ទេ ន័យរបស់ខ្ញុំគឺ អ្នកដែលចង់ជួយរកយុត្តិធ៌មឲ្យខ្មែរ គេមិនចង់ក្លាយខ្លួនទៅជានអ្នកឈ្លានពានខ្មែរទៅវិញ ដ៏រាបណាខ្មែរនៅតែមិនច្បាស់ខ្លួនឯង!
ក៏ប៉ុន្តែ យើងមិនអាចយល់បាន បើមិនយករឿងពីអតីតកាលមកពិចារណា ឬ មិនដឹងអតីតកាល របស់ខ្លួនច្បាស់លាស់ទេ៖ ដូចក្នុងកាលទេសៈខ្មែរធ្លាប់ឆ្លងកាត់ជាបន្តរបន្ទាប់ យើងមិនអាចដឹងបានថាត្រូវធ្វើយ៉ាងណា សម្រាប់ បច្ចុប្បន្ន នឹងអនាគត់របស់យើងឡើយ។
ដូច្នេះហើយ យើង ត្រូវតែបន្តរ(ព្យាយាមអតធ្មត់) ត្រូវតែសិក្សារ អំពីអតីតកាលរបស់យើង យកជាបទពិសោធន៍ចាស់ ជាមេរៀនមកពង្រឹងបច្ចុប្បន្នកាល ឆ្ពោះទៅកាន់អនាគត របស់យើងអោយបានរុងរឿងទាំងអស់គ្នាជាដាច់ខាត!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
Long Live VietNam and Hun Sen... Hunting Season start now so run while you can CNRP and all the useless khmer...
Soon we will make you a new province to VietNam.
Long Live VietNam and Hun Sen is greatest leaders of All time .. Khmer live today because of VietNam and Hun Sen.. not Dog King Sihanouk and Sihamoni....
That pointing finger say RUN while you can ... hunting season start now
Run king run
mother king run too
they are only good to be DOG.
មហាថោកទាប ថោកទាប!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!ៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ
នេះហើយដែលយើងបានដាក់ឈ្មោះ ក្រុមពួកវា
ថាជា ចោរហារយ ថោកទាបបំផុត!!!!!!!!!
ហេតុអ្វី អង្គការសហប្រជាជាតិ មិនជួយធ្វើអជ្ញា
កណ្ដាល!
Post a Comment