Tuesday, August 20, 2013

ខ្មែរ​ នៅ​បរទេស​ ធ្វើ​បាតុកម្ម​ សូម​ ឲ្យ​អ.ស.ប.​អន្តរាគមន៍​ បញ្ហា ​មិន​ប្រក្រតី​ នៃ​លទ្ធផល​ឆ្នោត

ខ្មែរ​ នៅ​បរទេស​ ធ្វើ​បាតុកម្ម​ សូមឲ្យ​អ.ស.ប.​អន្តរាគមន៍​ បញ្ហា ​មិន​ប្រក្រតី​ នៃ​លទ្ធផល​ឆ្នោត

ដោយ តាំង សារ៉ាដា និង វណ្ណ វិចារ | Radio Free Asia | 20 August 2013
 
ពលរដ្ឋ​ខ្មែរ​ ប្រមាណ ១​ពាន់​នាក់ មក​ពី​រដ្ឋ​ ផ្សេងៗ​ ក្នុង​សហរដ្ឋ​អាមេរិក និង​មក​ ពី​ប្រទេស​ កាណាដា បាន​ប្រមូល ​ផ្ដុំ​គ្នា ​ធ្វើ​បាតុកម្ម នៅ​ក្រុង​ ញីវយ៉ក សូម ឱ្យ​អង្គការ​ សហប្រជាជាតិ​ (អ.ស.ប.) ជួយ​ធ្វើ​អន្តរាគមន៍ ​ដោះស្រាយ ​បញ្ហា​ ភាព​មិន​ប្រក្រតី​ នៃ​ដំណើរ​ការ ​បោះ​ ឆ្នោត ​ជ្រើសតាំង​ តំណាង​រាស្ត្រ ​អាណត្តិ ​ទី​៥ ឆ្នាំ​២០១៣ នេះ។

ពលរដ្ឋ​ ទាំង​នោះ ​ក៏​បាន​ ទាមទារ​ ឱ្យ​រដ្ឋាភិបាល ​កម្ពុជា គោរព​តាម​ កិច្ច​ព្រមព្រៀង​ សន្តិភាព​ ទីក្រុង​ ប៉ារីស ផង​ដែរ។

សូម​ ស្ដាប់​សេចក្ដី​រាយការណ៍ ​របស់ ​លោក តាំង សារ៉ាដា អំពី​ ការ​ធ្វើ​បាតុកម្ម​នេះ ​ពី​ទីក្រុង ​ញីវយ៉ក៖


ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បើក​កិច្ច​ប្រជុំ​ដោះស្រាយ​បណ្ដឹង​របស់​បក្ស​ប្រឆាំង

នៅ​ព្រឹក​ថ្ងៃ​ ទី​២០ ខែ​សីហា នេះ, ក្រុមប្រឹក្សា​ធម្មនុញ្ញ​ បើក​កិច្ច​ប្រជុំ​ ពេញអង្គ​មួយ ដើម្បី​​ ដោះស្រាយ​ ជា​បន្ត​ នូវ​ពាក្យ​បណ្ដឹង ​របស់​ គណបក្ស ​សង្គ្រោះ​ជាតិ ដែល​ប្ដឹង​ បដិសេធ​ លទ្ធផល​បោះ​ឆ្នោត​ បណ្ដោះអាសន្ន និង​ពី​ភាព​ មិន​ប្រក្រតី ​មួយ​ចំនួន​ទៀត ​ក្នុង​ពេល​បោះ​ឆ្នោត។

សេចក្ដី​ប្រកាស​ព័ត៌មាន ​របស់​ អគ្គលេខាធិកា រដ្ឋាន ​ក្រុមប្រឹក្សា​ ធម្មនុញ្ញ ផ្សាយ​កាល ​ពី​ថ្ងៃ ទី​១៧ ខែ​​សីហា ឲ្យដឹងថា, ក្រុម​ប្រឹក្សាធម្មនុញ្ញ ​ដែល​ជា​ស្ថាប័ន ​កំពូល​ ចុង​ក្រោយ​ សម្រាប់​ ដោះស្រាយ​បណ្តឹង​ ការ​បោះ​ឆ្នោត​ នេះ បាន​​ទទួល​ ពាក្យ​បណ្ដឹង​ សរុប​ ចំនួន ៣៣​បណ្ដឹង, ហើយ​ បាន​ដោះស្រាយ ​រួចរាល់ ​ចំនួន ១៤ ​ពាក្យ​បណ្ដឹង។

សេចក្ដី​ប្រកាស​ ព័ត៌មាន​ បន្ត​ថា, ក្រុមប្រឹក្សា​ធម្មនុញ្ញ​ កំពុង​ ដោះស្រាយ​ ពាក្យ​បណ្ដឹង​ ចំនួន ១៩​ទៀត ដែល​នៅ​ក្នុង​នោះ មាន​បណ្តឹង​ បដិសេធ ​សេចក្ដី​សម្រេច ​របស់ ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការ​បោះ​ឆ្នោត​ លើ​លទ្ធផល​ បណ្តោះអាសន្ន​ នៃ​ការ​បោះ​ឆ្នោត​ ចំនួន ៩​ពាក្យ​បណ្តឹង ដែល​​ទទួល​បាន​ កាល​​ពី​ថ្ងៃ​ ទី​១៧ ខែ​សីហា។

គណបក្ស​ សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ ទី​១៨ ខែ​សីហា បាន​រៀបចំ​ សិក្ខាសាលា​មួយ​ បង្ហាញ​ថា ការ​ដោះស្រាយ​ បណ្ដឹង​ របស់ គ.ជ.ប. មិន​មាន​តម្លាភាព និង​ជួយ​បន្លំ​ សន្លឹក​ឆ្នោត ​ឱ្យ​គណបក្ស​ កាន់​អំណាច។

លោក សម រង្ស៉ី ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ ព្រមាន​ថា, បើ​សិន​ ជា​បណ្តឹង ​របស់ ​គណបក្ស​ សង្គ្រោះ​ជាតិ មិន​ត្រូវ​ បាន​ដោះស្រាយ​ ឲ្យ​មាន ​តម្លាភាព​ និង​យុត្តិធម៌​ ទេ​នោះ, សហគមន៍​ អន្តរជាតិ ​និង​ពលរដ្ឋ​ ម្ចាស់​ឆ្នោត នឹង​មិន​ទទួល​ស្គាល់​ លទ្ធផល​បោះ​ឆ្នោត ​ដែល​នឹង​ប្រកាស​ ដោយ គ.ជ.ប. នៅ​ពេល​ ខាង​មុខ​ នោះ​ឡើយ៕



6 comments:

Anonymous said...

WE ARE CAMBODIAN LIVING INSIDE CAMBODIAN WOULD LIKE TO THANK TO CAMBODIAN PEOPLE WHO IS LIVING IN US AND CANADA TO JOIN THE BIG REMONSTRATION IN FRONT OF UN OFFICE, WE HOPE IN ONE DAY TO KICK ON SEN FROM HIS POWER IF WE ALL KEEP DEMANDING THE WORLD COMMUNITY TO HELP US, WE MUST STAND UP TOGETHER TO RESCUE OUR COUNTRY FROM VIETNAM NOW

Anonymous said...

លោក ឯក សំឣុល ជាឣតីតសាស្ត្រាចារ្យ ខាងឣក្សរសិល្ប៍ខ្មែរ នៅមហាវិទ្យាល័យ ឣក្សរសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ មុនឆ្នាំ១៩៧៥ ជំនាន់ លោក ឃួន សុខម្ភូ លោក សរ សារុន លោក ឃិន សុខ លោកឡុច ផ្លែង លោកលាង ហាប់ឣាន លោក ថោង ធែល លោក នួន ឃឿន ជាដើម។ លោក ឯក សំឣុល ជាប្រធាន ក្រុមប្រឹក្សាធម្មនុញ្ញ សម័យរបប ហ៊ុន សែន ពីឆ្នាំ២០០៧ មក។ គាត់ពុំមានឧត្តមគតិខ្ពស់ ដូចសម័យមុនឆ្នាំ១៩៧៥ ទៀតឡើយ គាត់ “ម៉ាៗ យកតែស៊ង” ទេ សំរាប់តែរស់ ប៉ុណ្ណោះ។ ដូច្នេះ ឣ្នកសុំឧទ្ធរណ៍ទៅ ក្រុមប្រឹក្សាធម្មនុញ្ញ កុំសង្ឃឹមថា បានឈ្នះឲ្យសោះ គ្រាន់តែ ជាការយល់សប្តិ៍ ប៉ុណ្ណោះ។ ខាង ហ៊ុន សែន ឈ្នះរហូត ដូចកាលពីការបោះឆ្នោត ឆ្នាំ២០០៨ដែរ ។ បើមិនជឿ សូមចាំមើលចុះ។

Anonymous said...

ឯកសំអុលកាលពី១៩៧០
តែដល់២០១៣គឺឯកសំអុយហើយជាពពួកជនគ្មានខួរអន់ជាង
អ្នកបោសសំអោមទៅទៀត!!!

Anonymous said...

ពួកអាបាតផ្សារ គ្មានបានការអីទេ ពោលថាស្អប់យួន តែដេកអោបរកតែស្រីយួន!!!

Anonymous said...

Yup Yup Yup, HUN SEN must go! Hun Sen must get out of Cambodia along with all of the CPP's pigs!!!

Anonymous said...

Hun Sen Vietminh/Vietcong GO HOME!