ខ្មែរ នៅបរទេស ធ្វើបាតុកម្ម សូម ឲ្យអ.ស.ប.អន្តរាគមន៍ បញ្ហា មិនប្រក្រតី នៃលទ្ធផលឆ្នោត
ដោយ តាំង សារ៉ាដា និង វណ្ណ វិចារ | Radio Free Asia | 20 August 2013
ពលរដ្ឋ ទាំងនោះ ក៏បាន ទាមទារ ឱ្យរដ្ឋាភិបាល កម្ពុជា គោរពតាម កិច្ចព្រមព្រៀង សន្តិភាព ទីក្រុង ប៉ារីស ផងដែរ។
សូម ស្ដាប់សេចក្ដីរាយការណ៍ របស់ លោក តាំង សារ៉ាដា អំពី ការធ្វើបាតុកម្មនេះ ពីទីក្រុង ញីវយ៉ក៖
ក្រុមប្រឹក្សាធម្មនុញ្ញបើកកិច្ចប្រជុំដោះស្រាយបណ្ដឹងរបស់បក្សប្រឆាំង
នៅព្រឹកថ្ងៃ ទី២០ ខែសីហា នេះ, ក្រុមប្រឹក្សាធម្មនុញ្ញ បើកកិច្ចប្រជុំ ពេញអង្គមួយ ដើម្បី ដោះស្រាយ ជាបន្ត នូវពាក្យបណ្ដឹង របស់ គណបក្ស សង្គ្រោះជាតិ ដែលប្ដឹង បដិសេធ លទ្ធផលបោះឆ្នោត បណ្ដោះអាសន្ន និងពីភាព មិនប្រក្រតី មួយចំនួនទៀត ក្នុងពេលបោះឆ្នោត។
សេចក្ដីប្រកាសព័ត៌មាន របស់ អគ្គលេខាធិកា រដ្ឋាន ក្រុមប្រឹក្សា ធម្មនុញ្ញ ផ្សាយកាល ពីថ្ងៃ ទី១៧ ខែសីហា ឲ្យដឹងថា, ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័ន កំពូល ចុងក្រោយ សម្រាប់ ដោះស្រាយបណ្តឹង ការបោះឆ្នោត នេះ បានទទួល ពាក្យបណ្ដឹង សរុប ចំនួន ៣៣បណ្ដឹង, ហើយ បានដោះស្រាយ រួចរាល់ ចំនួន ១៤ ពាក្យបណ្ដឹង។
សេចក្ដីប្រកាស ព័ត៌មាន បន្តថា, ក្រុមប្រឹក្សាធម្មនុញ្ញ កំពុង ដោះស្រាយ ពាក្យបណ្ដឹង ចំនួន ១៩ទៀត ដែលនៅក្នុងនោះ មានបណ្តឹង បដិសេធ សេចក្ដីសម្រេច របស់ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត លើលទ្ធផល បណ្តោះអាសន្ន នៃការបោះឆ្នោត ចំនួន ៩ពាក្យបណ្តឹង ដែលទទួលបាន កាលពីថ្ងៃ ទី១៧ ខែសីហា។
គណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃ ទី១៨ ខែសីហា បានរៀបចំ សិក្ខាសាលាមួយ បង្ហាញថា ការដោះស្រាយ បណ្ដឹង របស់ គ.ជ.ប. មិនមានតម្លាភាព និងជួយបន្លំ សន្លឹកឆ្នោត ឱ្យគណបក្ស កាន់អំណាច។
លោក សម រង្ស៉ី ប្រធាន គណបក្ស សង្គ្រោះជាតិ ព្រមានថា, បើសិន ជាបណ្តឹង របស់ គណបក្ស សង្គ្រោះជាតិ មិនត្រូវ បានដោះស្រាយ ឲ្យមាន តម្លាភាព និងយុត្តិធម៌ ទេនោះ, សហគមន៍ អន្តរជាតិ និងពលរដ្ឋ ម្ចាស់ឆ្នោត នឹងមិនទទួលស្គាល់ លទ្ធផលបោះឆ្នោត ដែលនឹងប្រកាស ដោយ គ.ជ.ប. នៅពេល ខាងមុខ នោះឡើយ៕
6 comments:
WE ARE CAMBODIAN LIVING INSIDE CAMBODIAN WOULD LIKE TO THANK TO CAMBODIAN PEOPLE WHO IS LIVING IN US AND CANADA TO JOIN THE BIG REMONSTRATION IN FRONT OF UN OFFICE, WE HOPE IN ONE DAY TO KICK ON SEN FROM HIS POWER IF WE ALL KEEP DEMANDING THE WORLD COMMUNITY TO HELP US, WE MUST STAND UP TOGETHER TO RESCUE OUR COUNTRY FROM VIETNAM NOW
លោក ឯក សំឣុល ជាឣតីតសាស្ត្រាចារ្យ ខាងឣក្សរសិល្ប៍ខ្មែរ នៅមហាវិទ្យាល័យ ឣក្សរសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ មុនឆ្នាំ១៩៧៥ ជំនាន់ លោក ឃួន សុខម្ភូ លោក សរ សារុន លោក ឃិន សុខ លោកឡុច ផ្លែង លោកលាង ហាប់ឣាន លោក ថោង ធែល លោក នួន ឃឿន ជាដើម។ លោក ឯក សំឣុល ជាប្រធាន ក្រុមប្រឹក្សាធម្មនុញ្ញ សម័យរបប ហ៊ុន សែន ពីឆ្នាំ២០០៧ មក។ គាត់ពុំមានឧត្តមគតិខ្ពស់ ដូចសម័យមុនឆ្នាំ១៩៧៥ ទៀតឡើយ គាត់ “ម៉ាៗ យកតែស៊ង” ទេ សំរាប់តែរស់ ប៉ុណ្ណោះ។ ដូច្នេះ ឣ្នកសុំឧទ្ធរណ៍ទៅ ក្រុមប្រឹក្សាធម្មនុញ្ញ កុំសង្ឃឹមថា បានឈ្នះឲ្យសោះ គ្រាន់តែ ជាការយល់សប្តិ៍ ប៉ុណ្ណោះ។ ខាង ហ៊ុន សែន ឈ្នះរហូត ដូចកាលពីការបោះឆ្នោត ឆ្នាំ២០០៨ដែរ ។ បើមិនជឿ សូមចាំមើលចុះ។
ឯកសំអុលកាលពី១៩៧០
តែដល់២០១៣គឺឯកសំអុយហើយជាពពួកជនគ្មានខួរអន់ជាង
អ្នកបោសសំអោមទៅទៀត!!!
ពួកអាបាតផ្សារ គ្មានបានការអីទេ ពោលថាស្អប់យួន តែដេកអោបរកតែស្រីយួន!!!
Yup Yup Yup, HUN SEN must go! Hun Sen must get out of Cambodia along with all of the CPP's pigs!!!
Hun Sen Vietminh/Vietcong GO HOME!
Post a Comment