..............................
សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី១៣ សីហា ជំរុញគណបក្សនយោបាយ ដែលទទួល បានអាសនៈក្នុងរដ្ឋសភា បន្តកិច្ចពិភាក្សាដើម្បីដោះស្រាយភាពផ្ទុយគ្នាទាក់ទងនឹងការបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
ដោយ យន់ សាមៀន 2013-08-13 RFA
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក វីល្លៀម ថត (William Todd) មានប្រសាសន៍ថា សហរដ្ឋអាមេរិកមានជំនឿថា ប្រសិនបើគណៈកម្មការមួយត្រូវបានបង្កើតឡើងនោះ រដ្ឋាភិបាល ថ្មីនឹងអាចកើតមានឡើង។ លោកថា ប្រសិនភាគីឈ្នះអាសនៈក្នុងរដ្ឋសភាជជែក គ្នាប្រកប ដោយភាពវិជ្ជមាននោះ គណៈកម្មការមួយនឹងអាចបង្កើតបាន។
លោកបន្តទៀតថា សហរដ្ឋអាមេរិកក៏ចង់ឲ្យមានការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ដោយគណៈកម្មការមួយដែលអាចជឿជាក់បាន ដែលជាការចង់បានរបស់ពលរដ្ឋកម្ពុជា។ ម៉្យាងទៀតកម្ពុជា ក៏ត្រូវធ្វើកំណែទម្រង់មួយចំនួនដែលនឹងអាចជួយកម្ពុជា ទៅថ្ងៃអនាគត៖ «ខ្ញុំជឿជាក់ថា នៅពេលដែលឆន្ទៈរបស់ពលរដ្ឋត្រូវបានគេទទួលស្គាល់ សហរដ្ឋអាមេរិកនៅបន្ត មានវត្តមាននៅកម្ពុជា»។
លោកបន្តថា សហរដ្ឋអាមេរិកនឹងរក្សាជំហរអព្យាក្រឹតចំពោះបញ្ហានយោបាយនៅកម្ពុជា ពិសេសចំពោះការបង្កើតគណៈកម្មការស៊ើបអង្កេតចម្រុះ។ ចំណែកសមាសភាពនៃគណៈកម្មការស៊ើបអង្កេតនេះ គួរមានគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ អង្គការសង្គមស៊ីវិល រួមទាំងអ្នកសង្កេតការណ៍អន្តរជាតិ និងអាចមានអង្គការសហប្រជាជាតិផងដែរ៖ «អ្វីដែលសំខាន់បំផុតនោះ គឺពលរដ្ឋកម្ពុជា អាចជឿជាក់គណៈកម្មការនេះបាន។ ប្រទេសនេះជាប្រទេសរបស់អ្នក យើងមិនអាចប្រាប់អ្នកពីរបៀបនៃការបង្កើតសមាសភាពនៃគណៈកម្មការនេះទេ។ អ្វីដែលសំខាន់ គឺការជឿជាក់បានពីសំណាក់ប្រទេសអ្នក»។
លោកបន្តថា ប្រសិនបើមានបាតុកម្មណាមួយនោះ សហរដ្ឋអាមេរិកសង្ឃឹមថា បាតុករនឹងរក្សាភាពអត់ធ្មត់ សន្តិវិធី និងគ្មានអំពើហិង្សា។ ជំហររបស់សហរដ្ឋអាមេរិកនេះ ធ្វើក្រោយពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសលទ្ធផលបណ្តោះអាសន្ន កាលពីថ្ងៃទី១២ សីហា ដែលបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ឈ្នះការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា។
ការប្រកាសរបស់ គ.ជ.ប នេះ បណ្ដាលឲ្យគណបក្សសង្គ្រោះជាតិ បដិសេធមិនទទួលលទ្ធផល ពីព្រោះគណៈកម្មការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតមិនទាន់ត្រូវបានបង្កើតឡើងនៅឡើយ។ គណបក្សសង្គ្រោះជាតិ ធ្លាប់ព្រមានថា ប្រសិនបើភាពមិនប្រក្រតីមិនត្រូវបានដោះស្រាយនោះ ពលរដ្ឋនឹងពិតជាធ្វើមហាបាតុកម្ម។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក វីល្លៀម ថត ក៏បានបញ្ជាក់ព័ត៌មានថា ក្រសួងការពារជាតិកម្ពុជា បានសម្រេចពន្យារកិច្ចសហការផ្នែកយោធា និងបណ្ដាប្រទេសមួយចំនួន រួមទាំងសហរដ្ឋអាមេរិក រហូតដល់មានការបង្កើតរដ្ឋាភិបាលថ្មី។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក វីល្លៀម ថត ក្រសួងការពារជាតិ នៅថ្ងៃអង្គារ ប្រតិកម្មតបទៅនឹងសម្ដីរបស់មន្ត្រីនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកថា កម្ពុជាមិនបានកាត់ផ្តាច់ ឬមិនទទួលជំនួយផ្នែកយោធាពីសហរដ្ឋអាមេរិក នោះទេ ប៉ុន្តែបានពន្យារ។
ក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី១៣ ខែសីហា អគ្គនាយកអគ្គនាយកដ្ឋាននយោបាយកិច្ចការបរទេសនៃក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា កម្ពុជាបានពន្យារកិច្ចសហប្រតិបត្តិការលើកម្មវិធីយោធាមួយចំនួនជាមួយសហរដ្ឋអាមេរិក តែមិនមែនកម្ពុជា ឈប់ទទួលយកជំនួយ ឬកម្មវិធីយោធាពីអាមេរិកដូចកាសែតចុះផ្សាយទេ។
ការបដិសេធរបស់មន្ត្រីក្រសួងការពារជាតិពេលនេះ កើតឡើងនៅគ្រាទីភ្នាក់ងារសារព័ត៌មាន អេ.ភី (AP) បានដកស្រង់សម្តីអ្នកស្រី ម៉ារី ហាហ្វ (Marie Harf) មន្ត្រីនាំពាក្យរងក្រសួងការបរទេសអាមេរិក មកចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១២ ខែសីហា ថា កម្ពុជាបានលុបចោលកិច្ចសហប្រតិបត្តិការយោធា ឬឈប់ទទួលជំនួយយោធាពីសហរដ្ឋអាមេរិកនោះ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក វីល្លៀម ថត មានប្រសាសន៍ថា កម្ពុជាបានពន្យារពេលកិច្ចសហការផ្នែកយោធា មិនមែនត្រឹមតែនឹងសហរដ្ឋអាមេរិកទេ ប៉ុន្តែនឹងប្រទេសមួយចំនួនផ្សេងទៀត។ លោកបន្តថា កម្ពុជារង់ចាំឲ្យមានរដ្ឋាភិបាលថ្មីសិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
7 comments:
Is the strong man testing the US' resolve and meaning of its words?? Will the US flip and accept what clearly many Cambodians have expressed and hoped to have changed?
យើងខ្ញុំជាពលរដ្ឋខ្មែរអាមេរិកាំងសូមគាំទ្រចំពោះគំ
និតយោបល់ និង ប្រសាសរបស់លោកអគ្គរដ្ឋទូត
សហរដ្ឋអាមេរិកប្រចាំកម្ពុជាកាលពីថ្ងៃទី ១៣ គន្លងមកនេះ ។
ត្រូវហើយ បើគណៈកាន់អំណាចមានចិត្តស្មោះ
សជាមួយជាតិខ្មែរក្នុងការដោះស្រាយបញ្ហានេះ
មែន ពួកគេមិនមគួរក្បាលរឹង ជំនះ បដិសេធមិន
ព្រមបង្កើតគណៈកម្មការចម្រុះឯករាជ្យមួយដែលមានអង្គគារសហប្រជាជាតិជាអាជ្ញាកណ្តាលនោះ
ឡើយ ។ ដូចពាក្យស្លោកខ្មែរបានពោលថាៈ
" មាសសុទ្ធ មិនខ្លាចភ្លើង " បើស្អាតស្អំ ខ្លាច
អ្វីបើមានអង្គការសីុវិល និង អង្គការសហប្រជា
ជាតិចូលរួមនោះ ? ។ យ៉ាងណាមិញ ដូចជា
គជប ក៍ដូចគ្នាដែរ បើក្នុងនោះ មិនមានអំពើអា
ក្រក់អ្វីទេនោះ ហេតុអ្វីបានជាមិនព្រមធ្វើការផ្លាស់
ប្តូរសមាសភាពថ្មីឡើងវិញ ? ។
ចំពោះការធ្វើបតុកម្មអហឹង្សាដែលគណៈបក្ស
"សង្រ្គោះជាតិ" បានគ្រោងធ្វើឡើងនោះ គឺមាន
តែពួកកំពុងកាន់អំណាច មានអាវុធយុទ្ធភ័ណ គ្រប់ធុន និង មានកងទ័ពគ្រប់ប្រភេទទេដែលអាច
បង្ករឲមានភាពអសន្តិសុខ ភាពចលាចល ភាព
ហឹង្សា ការបង្ហូរឈាម និង បាញ់សម្លាប់ប្រជា
ពលរដ្ឋស្លូតត្រង់បាន ។ ទយយ៉ាងដូចជាក្នុង
ពេលថ្មី ៗ នេះ ចិនបានឲកាំភ្លើងខ្លី ១០០០ ដើម ដល់ពួកនគរបាលនៃពួកគណៈបក្សកាន់អំណាច
សំរាប់បង្ក្រាបពួកបតុការដែលជាម្ចាស់ឆ្នោត ។
ជាតិ និង អន្តរៈជាតិសុទ្ធតែធ្លាប់ដឹងរួចមកហើយ
ថា រាល់ការធ្វើបាតុកម្ម មានតែពួកកាន់អំណាច
ទេដែលប្រើអាវុធ មកបង្រ្កាបប្រជាពលរដ្ឋទាំង
កំរោល ។ បាញ់សម្លាប់ក្រុមបាតុករ យ៉ាង
រង្គាល រហូតមកដល់ពេលនេះនៅមិនទាន់ដាក់
ទោសពួកអាឃាតករអស់ទាំងហ្នឹងនៅឡើយ
ទោះអ្នកសើបការសំងាត់បានដឹង និង រកឃើញ
ថាពួកណាជាឃាតករក៍ដោយ ។
ពួកគណបក្សកាន់អំណាច មានអំណាច មានអា
វុធគ្រប់ធុន មានទ័ពទីងពេញទឹកពេញដី ពួកវា
តែមានប្រៀបលើប្រជាពលរដ្ឋស្លូតត្រង់ និង គណៈបក្សជំទាស់ជានិច្ច ។ ពួកវាកាប់សម្លាប់ប្រ
ជាពលរដ្ឋស្លូតត្រង់ហើយ ពួកវាមិនត្រឹមតែរួចខ្លួន
ទេ ថែមទាំងទម្លាក់កំហុសទាំងនោះទៅលើគណៈ
បក្សជំទាស់ទៀតផង ។
ដូច្នេះ សូមសហរដ្ឋអាមេរិក អង្គការសហប្រជា
ជាតិ និង សហគមអន្តរៈជាតិទាំងអស់មេត្តាជួយ
ធ្វើអន្តារាគមន៍ និង ត្រួតពិនិត្យករណិយទាំងនេះ
ឲបានសុក្រឹត និង យុត្តិធម៌ផង ។
សូមអរគុណទុកជាមុន ។
Mr. William Todd is Right ONLY Khmer that can SAVE Khmer,Khmer need to Protected Khmer,Khmer LOVE Khmer,Khmer HELP Khmer.No other Country CAN'T STAND UP FOR YOU RIGHT NOW.ONLY KHMER STAND UP FOR KHMER RIGHT NOW. IT DOESN'T MATTER IF YOU CPP PARTY OR CNRP PARTY IF YOU ALL ARE KHMER YOU NEED TO HELP.DON'T LET VIETNAM AND THAI STAND A LAUGHING TO ALL KHMER ARE STUPID IF WE SEPERATE WE LOOSE IF WE JOINT FORCE WE WIN.LET FIGTH FOR DEMOCRASY LET FIGHT FOR FREEDOM LET FIGHT FOR LIBERTY DON'T FIGHT FOR SLAVERY AND DON'T FIGHT DICTATOR. DICTATOR ONLY FREE THEMSELVE AND ENSLAVE THE OTHER. WE DON'T WANT THAT WE WANT FREEDOM OF SPECH WE FREEDOM OF LOVE.
TRULY
MC
Hun Sen, CPP ជាក្រុមកំហូច បំភាន់ បំភ្លៃ ចាប់កំហុស និងប្រឌិតសភាពការណ៏ជាប្រពៃណី ដែលប្រជារាស្រ្តខ្មែរ និងអន្តរជាតិបានដឹងលឺ សុសសាយ ដូច្នេះ CNRP សម រង្សី កឹមសុខា និងអ្នកស្នេហាជាតិទាំងអស់គួរប្រយត្ន័ប្រយែងរាល់ជំហាន ការនិយាយស្តី ។ល។ ពួកអគតិ Hun Sen, CPP អស់នេះតែងយកព្រះមហាក្សត្រ និងច្បាប់សិប្បនិមិត្តមកប្រើប្រាស់តាមអំពើចិត្ត និងកាប់សំលាប់ ចាប់ដាក់គុកអ្នកស្នេហាជាតិតាមអំពើចិត្ត
អាអ្នកស្រែមានពុតជា ទំពាំងស្នងឫស្សី យួន,
វាកំពុងតែ នាំបងប្អូនខ្មែរអ្នកស្នេហាជាតិ
អោយដើរតាមគន្លងអាចម៍ អាយួនកុម្មុយនីស្ត
HO CHI MINH !!!!!
-------------------------------
ខ្មែរ............គឺអង្គរវត្ត
ឫស្សី...........គឺអាយួនយៀកកុង
អាអ្នកស្រែ.......អង្គរទុយ
Former innocence Khmer victim of the past would like to have full democracy in Cambodia, and anti dictatorship, corruption, injustice, and any sort of the assaults!
Khmer must stand up for your own Right! You must care for each other, and for the better future! Be the model for bringing back the sovereignty, integrity, and dignity for our children!
ខ្មែរងាប់ អត់អំបិលប្រឡាក់ !!!!
ដោយសារ អាស្វាក្បត់ជាតិបង្រ្គប់កិច្ច
អាស្វាយួនអ្នកស្រែឡឺកឹ ........សម រង្សី,
អាស្វាយួនអ្នកស្រែ. ...........កឹម សុខា,និង
អាអ្នកស្រែមេអបគមន៍កញ្ជះយួន ..ហ៊ុន សែន!
Post a Comment