Wednesday, August 14, 2013

ស ខេង ថាស៊ើបក៏ស៊ើបតូវ ហ៊ុន សែន បិទផ្លូវ ត្រូវតែប្រកាស

................................
សង្គមស៊ីវិលខកចិត្តនឹងការចូលរួមស៊ើបអង្កេតការបោះឆ្នោត
Wednesday, 14 August 2013 Shane Worrell - មាស សុខជា PPP

ភ្នំពេញៈ ក្តីរំពឹងរបស់សង្គមស៊ីវិលដែលសង្ឃឹមថា នឹងបានចូលរួមក្នុងគណៈកម្មការស៊ើបអង្កេត ភាពមិនប្រក្រតី នៃការបោះឆ្នោតទំនងជារលាយទៅវិញ បន្ទាប់ពីតំណាងរាស្រ្ត គណបក្ស ប្រជាជនកម្ពុជា លោក ជាម យៀប កាលពីម្សិលមិញអះអាងថា ពួកគេនឹង ត្រូវអនុញ្ញាត ឲ្យដើរតួត្រឹមតែជាអ្នកសង្កេតការណ៍តែប៉ុណ្ណោះ។
លោក ជាម យៀប បានបដិសេធមិនឆ្លើយតបទៅនឹងការរាយការណ៍ របស់ប្រព័ន្ធផ្សព្វ ផ្សាយ ដែលលើកឡើងថា រដ្ឋាភិបាលបានសម្រេចមិនឲ្យអង្គការក្រៅរដ្ឋាភិបាលធ្វើជា សមាជិកសកម្ម នៃគណៈកម្មការនេះទេឬ ប៉ុន្តែលោកបានប្រាប់ផ្ទាល់មកភ្នំពេញ ប៉ុស្តិ៍ ថា ពួកគេនឹងដើរតួនាទី នៅក្នុងកម្រិតសកម្មខ្លាំងជាងមុន។ លោកបន្តថា៖ «ប្រសិនបើ [អង្គការក្រៅរដ្ឋាភិបាល] គ្រាន់តែ ចូលរួមស្តាប់ឬសង្កេតការណ៍ នោះវាគ្មានបញ្ហាទេ»។

បន្ទាប់ពីកិច្ចពិភាក្សាប្រកបដោយផ្លែផ្ការវាងក្រុមសង្គមស៊ីវិលនិងរដ្ឋមន្រ្តីក្រសួង មហាផ្ទៃលោក ស ខេង កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមអង្គការក្រៅរដ្ឋាភិបាលបានទន្ទឹងរង់ចាំនូវតួនាទីមួយ នៅក្នុងការស៊ើបអង្កេតបញ្ហានេះ។

លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាជាតំណាងមួយរូបក្នុង ចំណោមតំណាងសង្គមស៊ីវិលដែលជួបពិភាក្សាជាមួយ លោក ស ខេង បានថ្លែងថា លោកមានការខកចិត្តនៅពេលឮ អំពីការផ្លាស់ប្តូរជំហររបស់គណបក្សប្រជាជនកម្ពុជា ដែលថា អង្គការក្រៅរដ្ឋាភិបាលនឹងមិនត្រូវឲ្យចូលពាក់ព័ន្ធទេ។ លោកបន្តថា៖ «វានឹងជាចំណុចត្រឡប់ទៅរកភាពដើមវិញ។ វាជាការខកចិត្តយ៉ាងខ្លាំង»។

លោក អ៊ូ វីរៈ បានថ្លែងថា គណបក្សទាំងពីរគួរតែត្រឡប់ទៅតុពិភាក្សាវិញ ដោយឲ្យ គ.ជ.ប សម្របសម្រួលការស៊ើបអង្កេត និងអនុញ្ញាតឲ្យអង្គការក្រៅរដ្ឋាភិបាលចូលពាក់ព័ន្ធឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ «នោះហើយ ទើបជាចំណុចអាចទទួលយកបានច្រើនជាងមុន»។

លោក ជាម យៀប និងមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាពីររូបទៀត ត្រូវចាត់តាំងឲ្យធ្វើជាអ្នកពិភាក្សាជាមួយគណបក្សសង្គ្រោះជាតិ អំពីគណៈកម្មការស៊ើបអង្កេតនេះ។ លោកបន្ថែមថា គណៈកម្មការនេះត្រូវតែមានការចូលរួមពាក់ព័ន្ធពី គ.ជ.ប ខណៈស្ថាប័ននេះត្រូវគណបក្សសង្គ្រោះជាតិ ចាត់ទុកថា ជាស្ថាប័នគ្រប់គ្រងដោយរដ្ឋាភិបាល។

លោក ជាម យៀប បានថ្លែងសំដៅទៅរកការអំពាវនាវឲ្យមានការចូលរួមពីអន្តរជាតិថា ៖ «គ.ជ.ប មានសិទ្ធិតាមច្បាប់ទទួលខុសត្រូវចំពោះបញ្ហានេះ ប៉ុន្តែ វាមិនចាំបាច់ប្រើអង្គការសហប្រជាជាតិគ្រប់គ្រងយើងទេ»។

លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានថ្លែងថា លោកមិនបានឮការអត្ថាធិប្បាយផ្ទាល់ពីលោក ជាម យៀប ដែលថា អង្គការក្រៅរដ្ឋាភិបាលនឹងត្រូវដកចេញពីគណៈកម្មការនេះទេ ប៉ុន្តែ លោកថ្លែងថា គណបក្សប្រជាជនកម្ពុជា ទំនងជាកំពុង «ធ្វើឲ្យអ្វីៗផ្ងារជើងឡើង»។

លោកបន្តថា ៖ «ឥឡូវនេះ ពួកគេកំពុងផ្លាស់ប្តូរអ្វីៗ។ ប៉ុន្តែ ខ្ញុំមិនដឹងថា តើគាត់និយាយអ្វីនោះទេ គាត់សន្យា ទូរស័ព្ទមកយើង»។

លោក សុន ឆ័យ បានថ្លែងថា គណបក្សសង្គ្រោះជាតិ នឹងដាក់បណ្តឹងទៅ គ.ជ.ប កាលពីម្សិលមិញ បើទោះជាគណបក្សប្រឆាំងមិនទុកចិត្ត គ.ជ.ប ក៏ដោយ។

លោកបានថ្លែងថា រូបលោក និង លោក កឹម សុខា បានទៅការិយាល័យសហភាពអឺរ៉ុបកាលពីព្រឹកថ្ងៃអង្គារ។ លោកបន្តឲ្យដឹងថា៖ «ពួកគេទំនងបារម្ភអំពីការតវ៉ា។ ប៉ុន្តែ វាសំខាន់ដែលគណបក្សប្រជាជនកម្ពុជាត្រូវដោះស្រាយភាពមិនប្រក្រតីនេះ»។

ខណៈលោក សម រង្ស៊ី គ្រោងនឹងត្រឡប់មកដល់ប្រទេសវិញនៅថ្ងៃស្អែក លោក សុន ឆ័យ បានថ្លែងថា ការជជែកមិនមែន បាតុកម្មទ្រង់ទ្រាយធំជាអាទិភាពសម្រាប់គណបក្សលោកទេ។ លោកបន្តថា៖«យើងជាអ្នកធ្វើឲ្យមានសន្តិភាព ផ្ទុយទៅវិញ គឺភាគីម្ខាងទៀតទេដែលមានកងទ័ព»។

អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា កាលពីម្សិលមិញថ្លែងថា គណបក្សទាំងពីរអាច «បង្កើតគណៈកម្មការនេះដោយខ្លួនឯង វាជារឿងរបស់ពួកគេ»។

ជាមួយនឹងរយៈពេលតែ ៧២ ម៉ោងដើម្បីជំទាស់ទៅនឹងលទ្ធផលបោះឆ្នោតបឋមរបស់ គ.ជ.ប ដែលប្រកាសចេញកាលពីថ្ងៃចន្ទ មន្រ្តីគណបក្សសង្គ្រោះជាតិមកពីទូទាំងប្រទេសបានប្រជុំគ្នាកាល ពីរសៀលម្សិលមិញ ពិភាក្សាពីជំហានបន្ទាប់ដែលពួកគេត្រូវធ្វើ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងថា ៖ «យើងមិនទាន់បានផ្ញើអ្វីទៅ គ.ជ.ប ទេ។ ឥឡូវនេះ [មន្រ្តីគណបក្ស] កំពុងប្រជុំ»។

ការប្រកាសលទ្ធផលការបោះឆ្នោតបឋម ដែលធ្វើឡើងមុនពេលគណៈកម្មការស៊ើបអង្កេតត្រូវបង្កើតឡើងបានធ្វើឲ្យអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ប្រកាសកាលពីថ្ងៃចន្ទថា គ.ជ.ប ត្រូវតែទទួលខុសត្រូវចំពោះបាតុកម្មទ្រង់ទ្រាយធំណាមួយ ដែលនឹងផ្ទុះឡើង។

ភាពមិនច្បាស់លាស់នៅក្រោយពេលបោះឆ្នោតនេះ បានបន្តកើតមានកាលពីម្សិលមិញ និងបង្ហាញឲ្យឃើញនៅពេលសហជីពតាមរោងចក្រនិងក្រុមអង្គការសិទ្ធិ ការងារថ្លែងថា ៣០ ភាគរយនៃកម្មករតាមរោងចក្រកាត់ដេរមិនបានទៅធ្វើការងារ ដោយសារភ័យខ្លាចស្ថានភាពចលាចលណាមួយពីគណបក្សនយោបាយ។

សេចក្តីថ្លែងការណ៍មួយសង្កត់ធ្ងន់ថា៖ «យើងថ្កោលទោសខ្លាំងក្លា ចំពោះវត្តមានយោធាដែលមានលក្ខណៈមិនចាំបាច់ និងមិនត្រូវបានស្វាគមន៍នៅក្នុងរាជធានីនៃប្រទេសនេះ»។

ក្រុមសហជីពក៏បានថ្លែងដែរថា ពួកគេមានការខកចិត្តចំពោះ «ការខ្វះឆន្ទៈ» របស់ គ.ជ.ប ដែលមិនអនុញ្ញាតឲ្យមានការស៊ើបអង្កេតឯករាជ្យមួយទៅលើ «ករណី មិនប្រក្រតីនៃការបោះឆ្នោត ដែលកើតឡើងស្ទើរគ្រប់កន្លែង»។

មនុស្សប្រមាណ ១០០ នាក់មកពីអង្គការសង្គមស៊ីវិល ប្រមាណជា ២០ នឹងប្រាព្ធពិធីមួយនៅរមណីយដ្ឋាន វត្តភ្នំ នៅថ្ងៃនេះដើម្បីបន់ស្រន់ឲ្យមានដំណោះស្រាយដោយសន្តិវិធី៕ PS

6 comments:

Anonymous said...

What the fuck are these people..line up to get GANGBANG..LOOK LIKE COCK SUCKER..

Anonymous said...

Hun Sen, CPP ជាក្រុមកំហូច បំភាន់​ បំភ្លៃ​ ចាប់កំហុស និងប្រឌិតសភាពការណ៏ជាប្រពៃណី ដែលប្រជារាស្រ្តខ្មែរ និងអន្តរជាតិបានដឹងលឺ សុសសាយ​ ដូច្នេះ CNRP សម រង្សី កឹមសុខា និងអ្នកស្នេហាជាតិទាំងអស់គួរប្រយត្ន័ប្រយែងរាល់ជំហាន ការនិយាយស្តី ។ល។ ពួកអគតិ​ Hun Sen, CPP អស់​នេះតែងយកព្រះមហាក្សត្រ និងច្បាប់សិប្បនិមិត្តមកប្រើប្រាស់តាមអំពើចិត្ត និងកាប់សំលាប់​ ចាប់ដាក់គុកអ្នកស្នេហាជាតិតាមអំពើចិត្ត

Anonymous said...

ចោរតែងខ្លាចប៉ូលិស តែមិនមែនប៉ូលិសហ៊ុនសែន
សព្វថ្ងៃទេ និយាយពីប៉ូលិសអន្តរៈជាតិ ។ បើពួក
ចោរស្រុក ចោរព្រៃ ពិតជាស្អាតស្អំ ត្រឹមត្រូវមែន​
រឿងអ្វីបានចេះតែខ្លាចមិនឲមានអង្គការក្រៅរដ្ឋាភិបាល និង អង្គការសហប្រជាជាតិចុលរួម ? ។ ចំណុចត្រង់ហ្នឹងដែលបង្ហាញឲឃើញច្បាស់ក្រ
ឡែតថា ពិតជាធ្វើចោរមែន គ្រាន់តែចំណុចមួយ
ហ្នឹងអាចហៅថាភាពមិនប្រក្រតីស្រេចទៅហើយ។

យើងទាំងអស់គ្នាជាម្ចាស់ឆ្នោតនៅតែថ្កល់ទោស
ដល់ពួកគណៈបក្សប្រជាជន និង គជប ថាពិតជា
មានការលួចបន្លំ និង ប្រព្រឹត្ត ភាពមិនប្រក្រតី
ផ្សេងទៀតមែន ។ ព្រោះបើគ្មាន ពួកគេព្រម
បង្កើតគណៈកម្មការចម្រុះ និង ឯករាជមួយ តាម
ការចង់បានរបស់ម្ចាស់ឆ្នោត ​គណៈបក្សជំទាស់ និង សហគមអន្តរៈជាតិទៅហើយ ។


Anonymous said...

ហេតុអីបានជាអាយួន ជាម យៀប ខ្លាចវត្តមាន
អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក អង្គការ
អន្តរជាតិនានា ចូលរួមជាអជ្ញាកណ្ដាលម៉្លេះ?ក្នុង
ការស្រាវជ្រាវរកភាពមិនប្រក្រតីនៃការបោះឆ្នោត
កន្លងមក?

Anonymous said...

CHAYO CHAAYOO CHAAYOOO DR. HUN SEN!!!

Th3 P00r F@rm&R

Anonymous said...

Looks Like A Family Gathering of A Bunch of Cronies At A House Paid By People's Blood

People Have Spoken Loud and Clear in July 28th Election...Change Must Come!

RespectTheWillOfThePeople