Wednesday, August 14, 2013

សហភាពអឺរ៉ុបជំរុញឲ្យដោះស្រាយវិបត្តិនយោបាយនៅកម្ពុជាដោយសន្តិវិធី



..............................................
ដោយ៖ តាំង វីដា និង អ៊ឹង ប៊ុនថន | ថ្ងៃពុធ ទី14 ខែសីហា ឆ្នាំ2013 | 1 ម៉ោង មុន VOD
សហភាពអឺរ៉ុប ជំរុញជាថ្មីម្តងទៀត ឲ្យគណបក្សនយោបាយដែលជាប់ឆ្នោត ដោះស្រាយវិបត្តិជាប់កាំងនយោបាយនៅកម្ពុជា ក្រោយការបោះឆ្នោតជាតិនេះ ដោយរក្សាសន្តិភាព និងឈរលើស្មារតីគោរពលទ្ធិប្រជាធិបតេយ្យ។
លិខិតផ្ញើជូនប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប លោកស្រី Catherine Ashton បានសាទរចំពោះភាពជោគជ័យរបស់គណបក្សសង្គ្រោះជាតិ ដែលទទួលបានការគាំទ្រជិតទ្វេដង ក្នុងការបោះឆ្នោតជាតិអាណត្តិទី៥នេះ។ លោកស្រីយល់ថា ជោគជ័យនេះដោយសារការចូលរួមយ៉ាងសកម្មរបស់យុវជន ដែលបង្ហាញពី ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ទោះជាយ៉ាងណា ក្នុងលិខិតដដែលនេះ លោកស្រី Catherine Ashton ជំរុញឲ្យគណបក្សនយោបាយ ចូលរួមចរចារជាមួយនឹងភាគីពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយ ឲ្យបានឆាប់រហ័ស ដោយសារនេះជាដំណាក់កាលដ៏សំខាន់ ដើម្បីរក្សាសន្តិសុខ និងដំណើរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។


អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ អះអាងថា ការជំរុញរបស់សហភាពអឺរ៉ុប គឺស្របទៅនឹងឆន្ទៈរបស់គណបក្សសង្គ្រោះជាតិ ដែលតែងតែអនុវត្តកន្លងមក ហើយការធ្វើបាតុកម្ម គឺគ្រាន់តែជម្រើសចុងក្រោយ ប្រសិនបើមិនមានការចរចាដោយសន្តិវិធីនោះ ៖ “គណបក្សសង្គ្រោះជាតិ មិនចង់ធ្វើបាតុកម្មទេ សុំឲ្យរដ្ឋាភិបាលដោះស្រាយ តាមរយៈគណៈកម្មការពិសេស ដែលយើងបានស្នើសុំតាំងពីដើមទីមក ប្រសិនជាមានបាតុកម្មកើតឡើង នោះជាទង្វើដ៏ខុសឆ្គង របស់គ.ជ.ប និងគណបក្សកាន់អំណាច កុំឲ្យចោទប្រកាន់ថា គណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្ម មិនមែនអញ្ចឹងទេ យើងបានពុះពារដើម្បីរកដំណោះស្រាយ ដោយសន្តិវិធីអស់ហើយ”។

អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ឲ្យដឹងថា ដើម្បីរក្សាស្ថិរភាពនយោបាយ ស្របតាមការជំរុញពីបណ្តាសហគមន៍បរទេស គឺ គ.ជ.ប បានខិតខំបង្កើតឲ្យមានការចរចារវាងគណបក្សទាំងពីរ រហូតលើសកាលកំណត់ប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន ដល់ទៅ២ថ្ងៃ ដែលកត្តានេះ លោកចាត់ទុកថា លើសពីសមត្ថកិច្ចរបស់ គ.ជ.ប ទៅហើយ ៖ “ក្រោយពីយើងរងចាំ ដែលមិនអាចសំរេចនឹងការបង្កើតនេះ យើងក៏ប្រកាសលទ្ធផលបណ្តោះអាសន្ន អ៊ីចឹងទេអ្វីៗគឺដូចជាសម្រាប់ គ.ជ.ប នេះគឺវាហួសពេល អនុវត្តសមត្ថកិច្ចរបស់ខ្លួនដែលទាក់ទងទៅនឹងកាល នេះហើយ ព្រោះកាលណាប្តឹងលើលទ្ធផលការផ្សាយ លទ្ធផលបណ្តោះអាសន្នហើយ ការប្តឹងតវ៉ា គឺគេត្រូវធ្វើទៅតាមច្បាប់របស់ គជប ៧២ម៉ោង ឬក៏ប្តឹងផ្ទាល់ ឬក្រុមព្រឹក្សាធម្មនុញ្ញ ៧២ម៉ោង”។

អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ថា សហភាពអឺរ៉ុប គឺជាប្រភពជំនួយ និងជាទីផ្សារដ៏ធំមួយសម្រាប់កម្ពុជា ហើយរាល់ការជំរុញរបស់ប្រទេសលោកខាងលិចនេះ គឺធ្វើឡើងដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលរដ្ឋាភិបាលគប្បីពិចារណា ៖ “គេចង់ឲ្យយើងហ្នឹងចេះរស់ គ្រប់គ្រងប្រទេសឲ្យបានសុខសប្បាយ ហើយប្រកបដោយនីតិរដ្ឋទៅ។ យើងឲ្យចេះរស់ តាមអ្នកជំនួយហ្នឹង ព្រោះយើងមិនចង់អញ្ចឹងទេ គឺចង់តែទទួលជំនួយមក ហើយគេចាត់ចែងស្រែកចិត្តទៅ ហើយពុករលួយ គាបសង្កត់ ទៅជាចងក្រងជាខ្សែ ជាក្រុម ជាបក្សពួកអីទៅ។”

សូមបញ្ជាក់ថា ក្រោយមួយថ្ងៃនៃការបោះឆ្នោតនៅកម្ពុជា តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍ សំដែងការសោកស្តាយ ដែលអាជ្ញាធរ មិនបានចាត់វិធានការចាំបាច់ ដើម្បីដោះស្រាយនូវកំហុសឆ្គងមួយចំនួន។ បញ្ហាទាំងនោះ ដូចជាការធ្វើឲ្យប្រសើរនូវបញ្ជីអ្នកបោះឆ្នោត ការធានាសមត្ថភាពនៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ការការពារមិនឲ្យប្រើធនធានរដ្ឋ ការប្រើមន្ត្រីរាជការ និងកងទ័ពទៅឃោសនាបោះឆ្នោតជាដើម៕

សូមសរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com

3 comments:

Anonymous said...

សូមប្រយ័ត្តប្រយែង ក្រែងចំណេះនេះវាជិះកឯង។
ថ្ងៃណាមួយគេអាចនឹងយកបញ្ហប្រកាន់ពូជសាសន៍
មកនិយាយនៅក្នងសភាអឺរុប។
ព្រោះគណបក្បរំដោះជាតិមិនគ្រាន់តែប្រឆាំងនឹង
ជនជាតិយួនដែលរស់នៅក្នុងស្រុកខ្មែរទេ។
គណបក្បរំដោះជាតិនៅពេលកន្លងមកនេះបានជេរ
ដលជនជាតិខ្មែរភាគខ្លះដែលរស់នៅក្រៅនឹងក្នុង
ស្រុកដែលមិនព្រមគាំទ្រគណបក្បរំដោះជាតិដោយ
ចោទគេថាជាយួនឫមួយជាខ្ញុំកញ្ជះយួន។
លោកយ៉ែមសុវ៍ណ្ណសូមគិតនៅលើបញ្ហនេះឲួបាន
ច្បាស់លាស់ថ្ងៃណាមួយរឿងនេះនឹងលេចចេញមិខាន៕

Anonymous said...


To 6:54 PM,

Yes, the EU will raise this issue one day soon because YOUN is the real invader to neighboring country by pushed illegally own people. Oh, please don't forget in Russia now, after sharp border controlthe Russian authorithy has catched more than 5000 illegal Vietnamses who must deliver soon to Dai Viet land. Question? How many millions of them was found in Kingdom of the wonder? And many of them were sent back home? Can you answer this question? NO right?

Anonymous said...

ខ្ញុំយល់ព្រមតាម 9:18 PM ។ អ្នកដែលនិយាយ
មិនចេះគិត ឬ និយាយបំពាន ឬ និយាយមិនដឹង
ខុសមិនដឹងត្រូវ បានបង្ហាញភាពល្ងង់ខ្លៅរបស់ខ្លួន
ចេញមកទាំងអស់ ព្រមទាំងបង្ហាញនូវការចេះដឹង
ត្រឹមប៉ុណ្ណាទៀតផង ។​​

សំដិទាំងនេះ ពួកហ៊ុនសែន បានធ្លាប់និយាយជា
ញឹកញាប់ គឺជាសំដីនិយាយបំពាន​ និយាយមិន
ដឹងខុសត្រូវ ។ តាមពិត ទាំងជាតិខ្មែរ ទាំង
អន្តរៈជាតិ គ្មានអ្នកណាប្រកាន់ពូជសាសឡើយ ។
ដែលគេនិយាយរាល់ថ្ងៃនេះ គឺសំដៅ​ទៅលើន
យោបាយរបស់រដ្ឋាភិបាលកុម្មុយនិស្តយួន និង ជនជាតិយួនដែលមករស់នៅលើទឹកដីខ្មែរមិន
ស្របច្បាប់ទៅតាមផែនការយួនក្នុងការលេបទឹកដីខ្មែរប៉ុណ្ណោះ មិនមែនសំដៅទៅលើជនជាតិយួន
ទូទៅឡើយ ។

តាមការពិត បើនិយាយពីការប្រកាន់ពូជសាស គឺពួកយួនកុម្មុយនិស្តទៅវិញទេ ។ មើលចុះ បើ
ខ្មែរទៅស្រុកពួកវា ខ្មែរត្រូវមានលិខិតស្នាម ឯក
សារគ្រប់គ្រាន់តាមច្បាប់ទម្លាប់ត្រឹមត្រូវតាមច្បាប់ជាធរមាន ។​​ បើពុំនោះទេ ពួកវាមិនឲចូលស្រុក
វាឡើយ ទិដ្ឋាការហួសតែមួយថ្ងៃក៍ត្រូវដេញចេញពី
ស្រុកពួកវាដែរ ។ ចំណែកអ្នកកាន់ passport អាមេរិកាំង ត្រូវបង់ថ្លៃទិដ្ឋាការដល់ទៅ US$50.00ដើម្បីអាចចូលស្រុកពួកវាបាន ។ មានអ្នកណា
ដែលធ្លាប់ឃើញពលរដ្ឋខ្មែរយើងអាចរស់នៅស្រុក
យួនខុសច្បាប់ គ្មានលិខិតស្នាមត្រឹមត្រូវដែរ
ទេ ? ។ សូម្បីតែ ប្រជាពលរដ្ឋខ្មែរក្រោមដែលជា
ម្ចាស់ស្រុកសុទ្ធសាធក៍ពួកវាធ្វើបាប ជិះជាន់បិទ
សិទ្ថសេរិភាពគ្រប់បែបយ៉ាង តើមានដឹងទេ ក្នុង
រឿងហ្នឹង ។

យើងទាំងអស់គ្នាគ្រាន់តែចង់ឲជនជាតិយួនគោរពច្បាប់អន្តោប្រវេសន៍របស់រាជាណាច័ក្រកម្ពូជាដូចជនជាតិផ្សេង ៗ ទៀតតែប៉ុណ្ណោះ ។ ការហូរចូល
មកដោយខុសច្បាប់បែបនេះ មាន័យថា ពួកកុម្មុយ
និស្តយួនបានទុកប្រទេសកម្ពុជា ជាស្រុករបស់
ពួកវា ទើបយើងទាំងអស់គ្នាមិនសុខចិត្ត ​ សូម
ជ្រាបផង ។