Sunday, August 25, 2013

អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​នៅ​បរ​ទេស​ បន្ត​ធ្វើ​បាតុ​កម្ម​ទាម​ទារ​ដំណោះ​ស្រាយ​បោះ​ឆ្នោត​



ក្រុមអ្នកគាំទ្រ​គណប​ក្ស​សង្គ្រោះ​ជាតិ ​ក្នុង​យុទ្ធនាកា​រឃោសនា​បោះឆ្នោ​ត​កន្លង​​មក​។ Siv Channa/RFI


អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 24 សីហា 2013

ដោយ ប៉ែន បូណា rfi

បាតុ​កម្ម​​ពីរ​​ទៀត​​ត្រូវ​បាន​​គ្រោង​​ឡើងជា​​បន្ត​បន្ទាប់​​ នៅ​​ថ្ងៃ​ទី ​២៦ សីហា​​នេះ​​ នៅ​​ពីមុ​ខ​ទីស្នាក់ការ​​​​អង្គ​ការស​ហប្រ​ជាជា​តិ​​ទីក្រុង​​ហ្ស៊ឺ​​ណែវ​ ប្រទេស​​ស្វី​ស ​និង​​នៅ​​ថ្ងៃ​ទី ​៣០ ​សីហា នៅ​​ពី​មុខ​ទីស្នាក់​​ការ​​សហភា​ព​អឺរ៉ុប​​ នៅ​​ទីក្រុង​ព្រុចសែល​ ប្រទេស​​ប៊ែ​ល​​ហ្ស៊ិ​ក​។ បាតុកម្ម​​ទាំង​នោះ​​ដើម្បី​​ទាម​ទារ​​ឲ្យ​​មាន​​គណៈកម្ម​ការ​ឯក​រាជ្យ​​​ដោះ​ស្រាយ​​ភាព​មិន​ប្រក្រ​តី​​នៃ​ការបោះ​ឆ្នោត​។ នៅឯ​​ក្នុង​ស្រុក​​ឯណេះ​​វិញ​ ស្ថាន​ភាព​​ហាក់​ដូច​ជា​​ស្ងប់​ស្ងាត់​​បន្តិច​​ ខណៈ​ដែល ​គ.ជ.ប គ្រោង​​បើក​​កញ្ចប់​​សុវត្ថិភាព​​ នៅ​​ថ្ងៃ​អាទិត្យ​​ស្អែក​។


មហា​បាតុកម្ម​មួយ​របស់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ​នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃចន្ទ​ទី២៦ សីហា​នេះ ​នៅ​ពីមុខ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​ ទីក្រុង​ហ្ស៊ឺ​ណែវ។ អ្នករៀបចំ​បាតុកម្ម​កំពុង​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ។ រីឯ​អ្នក​មិនបាន​ចូលរួម ​ក៏ត្រូវ​បាន​គេ​ស្នើសុំ​ឲ្យ​ចុះហត្ថលេខា​លើ​ញត្តិ​ ផងដែរ។ នេះ​បើ​យោងតាម​សេចក្តីអំពាវនាវ​របស់​អ្នករៀបចំ​បាតុកម្ម​ ដែល​ត្រូវបាន​គេ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ។

ញត្តិ​ទាំងនោះ​នឹង​ត្រូវគេ​ប្រគល់ជូន​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស និង​អ្នករាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ​លោក សូ​រី​យា ប្រាសាទ ស៊ូ​ប៊ែ​ឌី ផងដែរ។ ញត្តិ​នោះ​មានន័យ​សុំ​ឲ្យ​អង្គការសហប្រជាជាតិ​ជួយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ បង្កើត​គណៈកម្មការ​ឯករាជ្យ​​ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត។


ចំណែកឯ​បាតុកម្ម​មួយទៀត​ ត្រូវគេ​គ្រោង​បើក​ធ្វើ​នៅ​ថ្ងៃទី​៣០ សីហា នៅ​ពីមុខ​ទីស្នាក់ការ​កណ្តាល​សហភាព​អឺរ៉ុប​ នៅ​ទីក្រុង​ព្រុ​ច​សែ​ល។ នៅ​ទីនោះ ក្រុមបាតុករ​ក៏​គ្រោង​ប្រគល់​ញត្តិ​ដូចគ្នានេះ ​ជូន​លោកស្រី កា​តឺ​រី​ន អា​ស្តុ​ន តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការបរទេស នយោបាយ និង​សន្តិសុខ​សហភាព​អឺរ៉ុប​ផងដែរ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ថ្ងៃ​សៅរ៍​នេះ​ថា នេះ​គឺជា​បាតុកម្ម​របស់​សហគម​ន៍​ខ្មែរ​នៅក្រៅ​ប្រទេស​ ក្នុងនោះ​ក៏មាន​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ។ ប៉ុន្តែ លោក​បាន​បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​លម្អិត​ពី​បាតុកម្ម​នេះ​ទេ ​ព្រោះ​ជាការ​រៀបចំ​របស់​សហ​គម​ន៍​ខ្មែរ​នៅក្រៅ​ប្រទេស។


ខណៈដែល​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្រៅ​ប្រទេស​កំពុងពុះ​កញ្ជ្រោល នៅក្នុង​ស្រុក​ឯណេះ​វិញ ស្ថានការណ៍​ហាក់ដូចជា​បា​នប​ស្ងប់ស្ងាត់​បន្តិច​វិញ​ បន្ទាប់ពី​ក្រុមប្រឹក្សាធម្មនុញ្ញ​បានសម្រេច​ឲ្យ​គ.ជ.ប បើក​កញ្ចប់​សុវត្ថិភាព«ក» មួយចំនួន​ ដើម្បី​ផ្ទៀងផ្ទាត់​លទ្ធផល​បោះឆ្នោត​​ ទៅតាម​ការទាមទារ​រ​បស់​បក្សប្រឆាំង៕

1 comment:

Karl [Kalonh] Chuck said...

Yup, Yup, Hun Sen and his pigs lost the election!!!

Khmer people have spoken!!!

People around the world have spoken!!!

Hun Sen and his pigs must go!!!

HUN SEN Vietminh/Vietcong, GO HOME!!!

Hun Sen, dégage avant qu'il soit trop tard!!!

ហ៊ុនសែន ចុះចេញ ទាន់មឹនទាន់ហួសពេល!!!