ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកន្លងមក។ Siv Channa/RFI |
អត្ថបទចុះផ្សាយនៅថ្ងៃ សៅរ៍ 24 សីហា 2013
ដោយ ប៉ែន បូណា rfi
បាតុកម្មពីរទៀតត្រូវបានគ្រោងឡើងជាបន្តបន្ទាប់ នៅថ្ងៃទី ២៦ សីហានេះ នៅពីមុខទីស្នាក់ការអង្គការសហប្រជាជាតិទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស និងនៅថ្ងៃទី ៣០ សីហា នៅពីមុខទីស្នាក់ការសហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក។ បាតុកម្មទាំងនោះដើម្បីទាមទារឲ្យមានគណៈកម្មការឯករាជ្យដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត។ នៅឯក្នុងស្រុកឯណេះវិញ ស្ថានភាពហាក់ដូចជាស្ងប់ស្ងាត់បន្តិច ខណៈដែល គ.ជ.ប គ្រោងបើកកញ្ចប់សុវត្ថិភាព នៅថ្ងៃអាទិត្យស្អែក។
មហាបាតុកម្មមួយរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នឹងត្រូវរៀបចំឡើងនៅថ្ងៃចន្ទទី២៦ សីហានេះ នៅពីមុខទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងហ្ស៊ឺណែវ។ អ្នករៀបចំបាតុកម្មកំពុងអំពាវនាវឲ្យមានការចូលរួមឲ្យបានច្រើនកុះករ។ រីឯអ្នកមិនបានចូលរួម ក៏ត្រូវបានគេស្នើសុំឲ្យចុះហត្ថលេខាលើញត្តិ ផងដែរ។ នេះបើយោងតាមសេចក្តីអំពាវនាវរបស់អ្នករៀបចំបាតុកម្ម ដែលត្រូវបានគេផ្សព្វផ្សាយនៅថ្ងៃសៅរ៍នេះ។
ញត្តិទាំងនោះនឹងត្រូវគេប្រគល់ជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស និងអ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សូរីយា ប្រាសាទ ស៊ូប៊ែឌី ផងដែរ។ ញត្តិនោះមានន័យសុំឲ្យអង្គការសហប្រជាជាតិជួយជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មការឯករាជ្យដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត។
ចំណែកឯបាតុកម្មមួយទៀត ត្រូវគេគ្រោងបើកធ្វើនៅថ្ងៃទី៣០ សីហា នៅពីមុខទីស្នាក់ការកណ្តាលសហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល។ នៅទីនោះ ក្រុមបាតុករក៏គ្រោងប្រគល់ញត្តិដូចគ្នានេះ ជូនលោកស្រី កាតឺរីន អាស្តុន តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស នយោបាយ និងសន្តិសុខសហភាពអឺរ៉ុបផងដែរ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃសៅរ៍នេះថា នេះគឺជាបាតុកម្មរបស់សហគមន៍ខ្មែរនៅក្រៅប្រទេស ក្នុងនោះក៏មានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិផងដែរ។ ប៉ុន្តែ លោកបានបដិសេធមិនផ្តល់អត្ថាធិប្បាយលម្អិតពីបាតុកម្មនេះទេ ព្រោះជាការរៀបចំរបស់សហគមន៍ខ្មែរនៅក្រៅប្រទេស។
ខណៈដែលអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសកំពុងពុះកញ្ជ្រោល នៅក្នុងស្រុកឯណេះវិញ ស្ថានការណ៍ហាក់ដូចជាបានបស្ងប់ស្ងាត់បន្តិចវិញ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចឲ្យគ.ជ.ប បើកកញ្ចប់សុវត្ថិភាព«ក» មួយចំនួន ដើម្បីផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោត ទៅតាមការទាមទាររបស់បក្សប្រឆាំង៕
1 comment:
Yup, Yup, Hun Sen and his pigs lost the election!!!
Khmer people have spoken!!!
People around the world have spoken!!!
Hun Sen and his pigs must go!!!
HUN SEN Vietminh/Vietcong, GO HOME!!!
Hun Sen, dégage avant qu'il soit trop tard!!!
ហ៊ុនសែន ចុះចេញ ទាន់មឹនទាន់ហួសពេល!!!
Post a Comment