Wednesday, August 07, 2013

អាមេរិក ​គាំទ្រ​ ការ​ស៊ើប​អង្កេត ​ភាព​មិន​ប្រក្រតី​ ក្នុង​ពេល​បោះ​ឆ្នោត


អាមេរិក ​គាំទ្រ​ ការ​ស៊ើប​អង្កេត ​ភាព​មិន​ប្រក្រតី​ ក្នុង​ពេល​បោះ​ឆ្នោត
ខណៈ​ ដែល​ប្រទេស​ ជា​មិត្ត និង​ជា​ម្ចាស់​ជំនួយ​ មួយ​ចំនួន បាន​ផ្ញើ​លិខិត​ អបអរ សាទរ​ លទ្ធផល​ នៃ​ការ​បោះ​ឆ្នោត​ ជ្រើស​រើស ​តំណាង​រាស្ត្រ​ អាណត្តិ​ ទី៥​នេះ, រដ្ឋាភិបាល​ សហរដ្ឋ​អាមេរិក មិន​ត្រឹម​តែ​ មិន​ផ្ញើ​សារ​ អបអរ សាទរ​ លទ្ធផល​ឆ្នោត​ ដូច​ប្រទេស ​ឯ​ទៀត​ទេ, ថែម​ទាំង​ សង្ស័យ​ថា, ដំណើរ​ការ​ បោះ​ឆ្នោត​នេះ​ មិន​ប្រក្រតី​ច្រើន, ហើយ​ អំពាវនាវ​ ឲ្យ​មាន​ ការ​ស៊ើប​អង្កេត​ ឯករាជ្យ​មួយ លើ​ដំណើរ​ការ​ បោះ​ឆ្នោត​នេះ និង​សុំ​ ឲ្យ​ធ្វើ​ កំណែ​ទម្រង់ គ.ជ.ប.។
ដោយ យ៉ាវ សុខហ៊ីម | Radio Free Asia | 7 August 2013

វីល្លៀម ថត ៣០៥
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ថត (William Todd) [ឆ្វេង] ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២០ មិថុនា ឆ្នាំ​២០១២។
 
ឯកអគ្គរដ្ឋទូត ​សហរដ្ឋ​អាមេរិក ប្រចាំ​ប្រទេស ​កម្ពុជា គាំទ្រ ​ឲ្យ​មាន​ ការ​ស៊ើប​អង្កេត​ ពី​ភាព​មិន​ប្រក្រតី​ នៃ​ការ​បោះ​ឆ្នោត​ ជ្រើស​តាំង​ តំណាង​រាស្ត្រ​ អាណត្តិ​ ទី៥, និង​បាន​ជំរុញ​ ឲ្យ​មាន​ កំណែ​ទម្រង់ គ.ជ.ប.។  ការ​គាំទ្រ​នេះ ធ្វើ​ឡើង​ បន្ទាប់​ពី​ គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​ មិន​ទទួល​យក ​លទ្ធផល​ នៃ​ការ​បោះ​ឆ្នោត, ដោយ​អះអាង​ ថា, មាន​ភាព​ មិន​ប្រក្រតី ​ធ្ងន់ធ្ងរ និង​បន្ទាប់​ ពី​មាន​ភាព ​ចម្រូងចម្រាស ​ក្នុង​ការ​បង្កើត ​គណៈកម្មការ​ ចម្រុះ​ ដើម្បី​ ស៊ើប​អង្កេត​ ពី​ភាព​ មិន​ប្រក្រតី​ ទាំង​នោះ។

ក្នុង​បទ​អត្ថាធិប្បាយ​ ប្រចាំ​សប្ដាហ៍ ​របស់ លោក  វីល្លៀម ថត (William E. Todd) ឯកអគ្គរដ្ឋទូត​ សហរដ្ឋ​អាមេរិក ប្រចាំ​ប្រទេស កម្ពុជា ចេញ​ផ្សាយ​ ជា​ភាសា​អង់គ្លេស ក្នុង​គេហទំព័រ​ ព័ត៌មាន ​របស់​ ស្ថានទូត​ សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ ទី៤ សីហា និង​ត្រូវ​ បាន​បកប្រែ​ ជា​ភាសា​ខ្មែរ​ ចុះ​ផ្សាយ​បន្ត​ នៅ​ក្នុង​កាសែត ​រស្មី​កម្ពុជា និង​គេហទំព័រ​ ព័ត៌មាន ​របស់​ខ្លួន បង្ហាញ​ពី​អារម្មណ៍​ របស់​លោក និង​ជំហរ​ របស់ ​រដ្ឋាភិបាល​ សហរដ្ឋ​អាមេរិក ជុំវិញ​ដំណើរ​ការ​ បោះ​ឆ្នោត​ នៅ​កម្ពុជា។

លោក​ បាន​សរសេរ​ ថា, លោក​ សូម​ ថ្លែង​អំណរ​គុណ ចំពោះ ​ប្រជាជន​កម្ពុជា ដែល​បាន​ចូល​រួម​ យ៉ាង​សកម្ម និង​ប្រកប ​ដោយ​សន្តិភាព ក្នុង​ការ​ជ្រើស​តំណាង ​ដែល​ខ្លួន​ពេញ​ចិត្ត។  ហើយ​ បាន​បន្ត​ថា, ក្នុង​ថ្ងៃ​បោះ​ឆ្នោត គណបក្ស​ ទាំងអស់​ បាន​ទទួល​ខុស​ត្រូវ ​ក្នុង​ការ​អំពាវនាវ​ ឲ្យ​ប្រជាជន និង​អ្នក​គាំទ្រ​ គណបក្ស​ ទាំងអស់​នោះ ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​ ក្នុង​បរិយាកាស​ សន្តិសុខ​មួយ។  តែ​ លោក​ បាន​បញ្ជាក់​ ថា, មាន​ភាព​មិន​ប្រក្រតី​ កើត​មាន​ឡើង​ ក្នុង​ដំណើរ​ការ​ បោះ​ឆ្នោត និង​អំពាវនាវ​ ឲ្យ​មាន​ ការ​ស៊ើប​អង្កេត​ ឯករាជ្យ​មួយ ​លើ​ភាព​មិន​ប្រក្រតី​ ទាំង​នោះ។

លោក វីល្លៀម ថត៖ «ប្រជាពលរដ្ឋ​ គួរ​តែ​ មាន​មោទនភាព​ ចំពោះ​ ការ​បោះ​ឆ្នោត​ជាតិ ដែល​បង្ហាញ​ ដល់​ពិភពលោក ស្ដីពី​ ការ​ប្រើប្រាស់​សិទ្ធិ​ របស់​គេ ក្នុង​ការ​ជ្រើស​រើស​ ដោយ​សេរី​ នូវ​មន្ត្រី​ ដែល​ជាប់​ឆ្នោត​ របស់​គេ។  ប៉ុន្តែ ទន្ទឹម​នឹង​នេះ ក៏​មាន​សេចក្តី​រាយការណ៍​ ស្ដីពី​ ភាព​មិន​ប្រក្រតី​ មួយ​ចំនួន ​ក្នុង​ការ​បោះ​ ឆ្នោត​ដែរ។  អាស្រ័យ​ហេតុ​នេះ សហរដ្ឋ​អាមេរិក គាំទ្រ​ នូវ​ការ​ស៊ើប​អង្កេត​មួយ ​ដោយ​ពេញ​លេញ និង​មាន​តម្លាភាព​ ស្ដីពី​ ភាព​មិន​ប្រក្រតី​ មួយ​ចំនួន​នោះ។  ជាមួយ​នេះ​ ផង​ដែរ ដើម្បី​ ផ្តល់​ជំនឿ​ចិត្ត​ ដល់​អ្នក​បោះ​ឆ្នោត​ នៅ​ក្នុង​ដំណើរ​ការ​ បោះ​ឆ្នោត​ ទៅ​មុខ, វា​ មាន​សារសំខាន់​ ក្នុង​ការ​ចាប់​ផ្ដើម​ ធ្វើ​ការ​កែទម្រង់​ ជា​បន្ទាន់ ដើម្បី​ កែប្រែ​ នូវ​កំហុស​ឆ្គង​ ផ្សេងៗ។»

ឯកអគ្គរដ្ឋទូត ​រូប​នេះ ក៏​បាន​អំពាវនាវ​ ដល់​រដ្ឋាភិបាល​ កម្ពុជា ឲ្យ​ធ្វើ​កំណែ​ទម្រង់ ប្រព័ន្ធ​បោះ​ឆ្នោត​ ដែល​អ្នក​រាយការណ៍​ ពិសេស​សិទ្ធិ​មនុស្ស​ របស់​ អង្គការ​សហប្រជាជាតិ បាន​ស្នើ​ កាល​ពី​ឆ្នាំ​ទៅ, ដូច​ជា​ការ​កែ​តម្រូវ​ បញ្ជី​ឈ្មោះ​ អ្នក​បោះ​ឆ្នោត និង​ការ​ធ្វើ​ ឲ្យ​សកម្មភាព ​របស់ ​គណៈកម្មាធិការ​ជាតិ​ រៀប​ចំ​ការ​បោះ​ឆ្នោត​ មាន​ភាព​ឯករាជ្យ និង​មាន​តម្លាភាព ​ជាដើម៖ «ចំណុច​ចាប់​ផ្ដើម​ ដ៏​ល្អ រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ នូវ​អនុសាសន៍​ សំខាន់ៗ​ របស់​ អ្នក​រាយការណ៍​, ពិសេស ​របស់ ​អង្គការ​ សហប្រជាជាតិ​ ស្ដីពី​ សិទ្ធិ​មនុស្ស ដូច​ជា​ការ​កែប្រែ​ បញ្ជី​អ្នក​បោះ​ឆ្នោត និង​ឲ្យ​ការងារ ​របស់​ គណៈកម្មាធិការ​ជាតិ​ រៀប​ចំ​ការ​បោះ​ឆ្នោត ​គ្មាន​ភាព​ លម្អៀង និង​មាន​តម្លាភាព​ ជាដើម។  គ្រប់​ប្រជាធិបតេយ្យ ត្រូវ​ មាន​ការ​វិវឌ្ឍន៍​បន្ត និង​មាន​ការ​លើក​កម្ពស់ , ហើយ​ ប្រជាធិបតេយ្យ​ នៅ​ក្នុង​ប្រទេស​ កម្ពុជា ក៏​មាន​លក្ខណៈ​ ដូច​គ្នា​ដែរ។»

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត តែង​រង​ការ​ចោទ​ប្រកាន់​ពី​សំណាក់​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ថា មិន​ទាន់​បាន​បំពេញ​ការ​ងារ​ខ្លួន​ដោយ​ឯករាជ្យ និង​មាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់​អំណាច។ តែ​ការ​ចោទ​ប្រកាន់​ទាំង​នេះ តែង​តែ​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បដិសេធ​ថា​ជា​ រឿង​មិន​ពិត។

បន្ថែម​ពី​នេះ លោក វីល្លៀម ថត ថា​ការ​បោះ​ឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា នា​ពេល​នេះ បាន​ផ្តល់​នូវ​ឱកាស​ដ៏​ពិសេស និង​ជា​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​ការ​សម្រេច​បាន​ការ​កែទម្រង់​នយោបាយ​ វិជ្ជមាន​ដ៏​សំខាន់។ ក្តី​សង្ឃឹម​របស់​លោក គឺ​ថា អ្នក​ដឹក​នាំ​ដែល​បាន​ជាប់​ឆ្នោត​ថ្មី​របស់​កម្ពុជា នឹង​ឆក់​យក​ឱកាស​នេះ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ដើម្បី​ពង្រឹង​នីតិរដ្ឋ និង​សិទ្ធិ​មនុស្ស ធ្វើ​អោយ​ច្បាប់​មាន​លក្ខណៈ​ត្រឹមត្រូវ និង​តម្លាភាព និង​គ្រប់គ្រង​ដើម្បី​ផល​ប្រយោជន៍​ជា​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា។
លោក វីល្លៀម ថត៖ «នៅ​ពេល​ដែល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ត្រូវ​បាន​ ដោះស្រាយ​ដោយ​សន្តិវិធី ហើយ​គ្រប់​គណបក្ស​ទាំងអស់​ដើរ​តួនាទី​ក្នុង​ន័យ​ស្ថាបនា ពេល​នោះ​ប្រទេស​កម្ពុជា នឹង​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ប្រសើរ​ជាង​ពេល​ណាៗ​ទាំងអស់ ក្នុង​ការ​បន្ត​ដំណើរ​លើ​ផ្លូវ​របស់​ខ្លួន​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ សន្តិសុខ និង​វិបុល​ភាព។»

ដំណើរ​ការ​នៃ​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត​ត្រូវ​បរាជ័យ បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ច្រាន​ចោល​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ឲ្យ​មាន​ការ​ដាក់​បញ្ចូល​សមាសភាព​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​ កណ្ដាល ដែល​នេះ​ខុស​ពី​ការ​ចង់​បាន​របស់ គ.ជ.ប និង​គណបក្ស​ប្រជាជន ដែល​ចង់​បាន​ត្រឹម​តែ​ភាគី​ខាង គ.ជ.ប ខាង​គណបក្ស​សង្គ្រោះ​ជាតិ និង​ខាង​គណបក្ស​ប្រជាជន តែ​ប៉ុណ្ណោះ។

លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ យល់​ថា ការ​ស្នើសុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រហែល​ជា​មិន​អាច​ទៅ​រួច​ទេ ព្រោះ​នេះ​ជា​យន្តការ​មួយ​បង្កើត​ឡើង​ដោយ​ច្បាប់៖ «ខ្ញុំ​យល់​ថា ប្រហែល​ជា​មិន​អាច​ទៅ​រួច​ទេ ការ​បដិសេធ​ចោល​តួនាទី គ.ជ.ប. ព្រោះ​ជា​យន្តការ​មួយ​បង្កើត​ឡើង​ដោយ​ច្បាប់ ហើយ​ត្រូវ​បាន​រដ្ឋសភា​ផ្តល់​សេចក្តី​ទុក​ចិត្ត។ អ៊ីចឹង​ហើយ ធ្វើ​អី​ក៏ដោយ ក៏​តោង​តែ​ធ្វើ​ការ​ជាមួយ គ.ជ.ប។ ប៉ុន្តែ យើង​យក​បញ្ហា​ទាំងអស់​មក​ដាក់​លើ​តុ​ជាមួយ​គ្នា ជជែក​ជាមួយ​គ្នា ដោះស្រាយ​ជាមួយ​គ្នា ប្រកប​ដោយ​តម្លាភាព ហើយ​មាន​ការ​ទទួល​ខុស​ត្រូវ។ នេះ គឺ​យ៉ាង​ដូច្នេះ​ឯង ហើយ​យើង​ក៏​នៅ​តែ​សង្ឃឹម​ដែរ សង្ឃឹម​ថា បញ្ហា​នេះ​នឹង​ត្រូវ​បាន ទោះ​បី​បច្ចុប្បន្ន​នេះ គាត់​បាន​បដិសេធ ប៉ុន្តែ​សង្ឃឹម​ថា គាត់​នឹង​ត្រឡប់​មក​វិញ​ចូល​រួម​ដោះស្រាយ​បញ្ហា​នេះ​ប្រកប​ដោយ​ការ​ទទួល​ខុស ​ត្រូវ​ទាំងអស់​គ្នា។»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​មាន​ជំនឿ​លើ​សមាសភាព​ដែល​មាន​ត្រឹម​តែ​បី​ភាគី​ចូល​រួម​តាម​ការ​ស្នើ​ពី គ.ជ.ប ដោយ​លើក​ឡើង​ថា សិទ្ធិ​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ច្បាប់ តែ​សិទ្ធិ​ពួក​គេ​ត្រូវ​បំបាត់​ដោយ​មិន​មាន​ការ​ធានា។
លោក យឹម សុវណ្ណ៖ «សិទ្ធិ​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ ក៏​បង្កើត​ឡើង​ដោយ​ច្បាប់ ដោយ​ធានា​ដោយ​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ច្បាប់។ ចុះ​អ្នក​ដែល​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ តើ​អ្នក​ណា​ជា​អ្នក​ដោះស្រាយ? ប្រជាពលរដ្ឋ​ជា​ប្រជាពលរដ្ឋ​ខ្មែរ យើង​មាន​សិទ្ធិ​ក្នុង​ការ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត ឬ​ទៅ​បោះ​ឆ្នោត។ ក៏ប៉ុន្តែ សិទ្ធិ​របស់​គាត់​ត្រូវ​គេ​លួច សិទ្ធិ​របស់​គាត់​ត្រូវ​បាន​គេ​បំបាត់ ហើយ​ការ​បំបាត់​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ប្រព័ន្ធ ដែល​មាន​ភស្តុតាង​ស្ទើរ​តែ​គ្រប់​ខេត្ត​ទាំងអស់ ហើយ​កំហុស​ពី គ.ជ.ប។ សួរ​ថា តើ គ.ជ.ប បាន​ទទួល​ខុស​ត្រូវ​អ្វី​ខ្លះ​ចំពោះ​ការ​បាត់​ឈ្មោះ​ប្រជាពលរដ្ឋ ចំពោះ​ឈ្មោះ​ស្ទួន​ដែល​យើង​មាន​ភស្តុតាង ចំពោះ​ឈ្មោះ​ដែល​ត្រូវ​គេ​បោះ​ជំនួស ចំពោះ​ការ​ក្លែង​បន្លំ​លិខិត​បញ្ជាក់​អត្តសញ្ញាណ និង​ការ​បាត់​លិខិត​បញ្ជាក់​អត្តសញ្ញាណ​រាប់​ម៉ឺន​ច្បាប់ តើ គ.ជ.ប បាន​ទទួល​ខុស​ត្រូវ ឬ​ក៏​អត់?»

គណបក្ស​សង្គ្រោះ​ជាតិ ចង់​បាន​គណៈកម្មការ​ចម្រុះ ចំពោះ​កិច្ច​ស្រាវជ្រាវ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ត្រូវ​មាន​លក្ខណៈ​ទូលំទូលាយ​ជាង​នេះ គឺ​មាន​ន័យ​ថា មាន​សមាសភាព​ចូល​រួម​ឲ្យ​បាន​ច្រើន រួម​មាន​សមាសភាព​ពី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ អង្គការ​សង្គម​ស៊ីវិល អ្នក​សង្កេតការណ៍​ជាតិ អន្តរជាតិ ដោយ​មាន គ.ជ.ប ជា​អ្នក​សម្រប​សម្រួល និង​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​កណ្ដាល។

លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​បន្ត​ការ​ចរចា​ជាមួយ​ភាគី​ពាក់ព័ន្ធ ហើយ​ថា បើ​សិន​ជា​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​មែន គ.ជ.ប និង​គណបក្ស​ប្រជាជន​កម្ពុជា មិន​មាន​អ្វី​ត្រូវ​ខ្លាច​ក្នុង​ការ​អនុញ្ញាត​ឲ្យ​មាន​ភាគី​អង្គការ​ សហប្រជាជាតិ​ធ្វើ​អាជ្ញា​កណ្ដាល​នេះ​ទេ៖ «យើង​ចង់​បាន​សមាសភាព​មួយ​ដែល​ មាន​ឯករាជ្យ ហើយ​មាន​អព្យាក្រិត​ភាព​ដោះស្រាយ​បញ្ហា ព្រោះ​តែ​យើង​ចង់​បាន​ដំណោះស្រាយ​សន្តិវិធី។ ប្រសិន​ជា គ.ជ.ប គណបក្ស​កាន់​អំណាច​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ ហេតុ​អ្វី​បាន​ជា​មិន​បញ្ចូល យូ.អិន (UN) ទៅ​ក្នុង​គណៈកម្មការ​ដើម្បី​ធ្វើ​អាជ្ញា​កណ្ដាល។ ក្រែង​ពី​មុន​មក យើង​ធ្លាប់​បាន យូ.អិន ប្រទេស​មហា​អំណាច​ធំៗ គេ​ជួយ​ដោះស្រាយ​រហូត​ដល់​បាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។ ហើយ​បើ​សិន​យើង​និយាយ​រឿង​ច្បាប់ ចុះ​អ្នក​ដែល​រំលោភ​ច្បាប់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់​ឈ្មោះ។ តើ​អ្នក​ហ្នឹង​បាន​ទទួល​ខុស​ត្រូវ​ប៉ុណ្ណា​ហើយ។»

យ៉ាង​ណា​ក៏ដោយ លោក វីល្លៀម ថត ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ចង់​ឃើញ​កម្ពុជា មាន​ការ​ដោះស្រាយ​បញ្ហា​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ដោយ​ឯករាជ្យ សន្តិវិធី និង​មាន​តម្លាភាព ដែល​អាច​ទទួល​យក​បាន​ពី​សំណាក់​ប្រជាពលរដ្ឋ និង​ពី​គ្រប់​សំណាក់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ហើយ​លោក​នឹង​ទន្ទឹង​រង់ចាំ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​ កម្ពុជា ប្រជាពលរដ្ឋ​កម្ពុជា និង​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់ ដោយ​ផ្អែក​លើ​ការ​បោះ​ឆ្នោត​នេះ ដើម្បី​ឲ្យ​កម្ពុជា ក្លាយ​ជា​ប្រទេស​ដែល​មាន​លទ្ធិប្រជាធិបតេយ្យ​យូរ​អង្វែង និង​ប្រកប​ដោយ​វិបុល​ភាព៕

កំណត់ចំណាំ ចំពោះ អ្នកបញ្ចូលមតិ នៅក្នុងអត្ថបទនេះ៖ ដើម្បី​ រក្សា​សេចក្ដី​ថ្លៃថ្នូរ, យើង​ខ្ញុំ​ នឹង​ផ្សាយ​ តែ​ មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ ដល់​អ្នក​ ដទៃ​ប៉ុណ្ណោះ។

 

7 comments:

Anonymous said...

Evil manipulating dictator Hun Sen Can’t Be Stronger than Gaddafi, Isn’t it?

Capture and death: September–October 2011

Main article: Death of Muammar Gaddafi

Although all major cities were now under NTC control, a few towns in western Libya—such as Bani Walid, Sebha and Sirte—remained Gaddafist strongholds.[273] Retreating to the latter after Tripoli's fall,[275] Gaddafi announced his willingness to negotiate for a handover to a transitional government, a suggestion rejected by the NTC, who held out for total victory.[273] Surrounding himself with trusted confidants and bodyguards,[275] he continually moved residences to escape NTC shelling; with food, water and electricity becoming scarce, Gaddafi devoted his days to reading the Qur'an and praying.[276] On the morning of Thursday 20 October, Gaddafi broke out of Sirte's District 2 in a joint civilian-military convoy, hoping to take refuge in the Jarref Valley.[277][278] At around 8.30am, NATO bombers attacked, destroying at least 14 vehicles and killing at least 53.[278][279] The convoy scattered, and Gaddafi and those closest to him fled to a nearby villa, which was shelled by rebel militia from Misrata. Fleeing to a construction site, Gaddafi and his inner consort hid inside drainage pipes while his bodyguards battled the rebels; in the conflict, Gaddafi suffered head injuries from a grenade blast while defence minister Abu-Bakr Yunis Jabr was killed.[278][280][281]

Overwhelming the loyalists, a Misratan militia took Gaddafi prisoner, beating him and stabbing him in the anus with a bayonet, causing serious injuries; the events were filmed on a cell phone, accompanied by cries of "Allahu Akbar!" and "Misrata!". Pulled onto the front of a pick-up truck, he fell off as it drove away. His semi-naked, lifeless body was then placed into an ambulance and taken to Misrata; upon arrival, he was found to be dead.[282] Official NTC accounts claimed that Gaddafi was caught in a cross-fire and died from his bullet wounds.[278] Other eye-witness accounts claimed that rebels had fatally shot Gaddafi in the stomach;[278] a rebel identifying himself as Senad el-Sadik el-Ureybi later claimed responsibility.[283] Gaddafi's son Mutassim, who had also been among the convoy, was also captured, and found dead several hours later, most probably from an extrajudicial execution.[284] Around 140 Gaddafi loyalists were rounded up from the convoy; tied up and abused, the corpses of 66 were found at the nearby Mahari Hotel, victims of extrajudicial execution.[285] Libya's chief forensic pathologist, Dr. Othman al-Zintani, carried out the autopsies of Gaddafi, his son and Jabr in the days following their death; although the pathologist initially told the press that Gaddafi had died from a gunshot wound to the head, the autopsy report was not made public.[286]
On the afternoon of Gaddafi's death, NTC Prime Minister Mahmoud Jibril publicly revealed the news.[278] Gaddafi's corpse was placed in the freezer of a local market alongside the corpses of Yunis Jabr and Mutassim; the bodies were publicly displayed for four days, with Libyans from all over the country coming to view them.[287] In response to international calls, on 24 October Jibril announced that a commission would investigate Gaddafi's death.[288] On 25 October, the NTC announced that Gaddafi had been buried at an unidentified location in the desert; Al Aan TV showed amateur video footage of the funeral.[289][290] Seeking vengeance for the killing, Gaddafist sympathisers fatally wounded one of those who had captured Gaddafi, Omran Shaaban, near Bani Walid in September 2012.[291]

Anonymous said...

យើងខ្ញុំ សូមថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅ និង
ដួងចិត្តសែនរំភើបញាប់ញ័រពេកក្រៃ ចំពោះសំណូម
ពររបស់សហរដ្ឋអាមរិក ដែលជាប្រទេសមហាអំ
ណាចលើលោក នឹងមានតួនាទីយ៉ាងសំខាន់ សម្រាប់
ស្វែងរកយុត្តិធម៌ជូនប្រទេសក្រីក្រ ដូចជាប្រទេស
ខ្មែរយើងជាដើម ដែលត្រូវពួកមេដឹកនាំយួនហាណូយ
គ្រប់គ្រងដោយលើកបន្តុក ហ៊ុនសែនជាអាយ៉ង អស់
រយៈពេលជាង៣០ឆ្នាំមកហើយ។

ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និង ទាំងក្រៅត្រូវការ
លោកជាចាំបាច់និងជាបន្ទាន់ ដើម្បីសង្រ្គោះកម្ពុជា
ក៏ដូចជាសង្រ្គោះ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ឱ្យងើបភ្លឺស្រឡះឡើងវិញ ដែលជាគ្រឹស្ថសម្រាប់
ប្រជាពលរដ្ឋខ្មែរគ្រប់ៗគ្នាជានិច្ចនិរន្ត៕

Anonymous said...

គ្មានកម្លាំងណាខ្លាំងជាងចលនាតស៊ូនៃកម្លាំងនៃ
ប្រជាពលរដ្ឋខ្មែររបស់យើងខ្ញុំទេ!បរ៉ាជ័យគ្រប់
មហិច្ឆិតា របស់យយួន និង សៀម ដែលប៉ុន
ប៉ងលេបកម្ពុជាយើងបំបាត់ពីផែនទីសកលលោក
ដោយស្របច្បាប់!

ជ័យោ មហាសាមគ្គីដ៏រុងរឿងអស្ចារ្យ នៃប្រជា
ពលរដ្ឋខ្មែរ!

សូមពុក ម៉ែរ ពូ​មិង បង​ប្អូន កូនក្មួយស្រីប្រុស
បន្តការប្រយុទ្ធឱ្យបានកម្រិតខ្ពស់ដោយសន្តិវិធី
រហូតដល់ទីបញ្ចប់ ដើម្បីរំដោះមាតុភូមិដ៏ជាទី
ស្នេហានៃយើងរាល់គ្នា!

Anonymous said...

ក្នុងនាមជាពលរដ្ឋ ខ្មែរអាមេរិកាំង យើងសូមអបអរ
សាទរចំពោះការគាំទ្ររបស់រដ្ឋាភិបាល សហរដ្ឋ
អាមេរិកដែលមានលោក ឯកអគ្គរដ្ឋទូតសហរដ្ឋ
អាមេរិកប្រចាំកម្ពុជា ក្នុងការពង្រឹងលទ្ធិប្រជាធិ
បតិយ្យនៅកម្ពុជា និង រកសេរីភាព ឥស្សរៈភាព
និង តម្លាភាពសំរាប់ប្រជាពលរដ្ឋខ្មែរ ឆ្លងតាម
លទ្ធផលនៃការបោះឆ្នោតក្នុងអាណត្តិនេះ ។

យើងខ្ញុំជឿជាក់ជានិច្ចថា សហរដ្ឋអាមេរិក និង
ប្រទេសកាន់លទ្ធិប្រជាធិបតិយ្យពិតប្រាកដផ្សេង
ៗ ទៀតនៅក្នុងពិភពលោក និង ចូលរួមក្នុការ
ដោះស្រាយបញ្ហានេះឲបានសុច្ចរិតយុត្តិធម៌បំ
ផុត ។ កុំបណ្តោយឲពួកកុម្មុយនិស្តឆ្លៀតឧកាស
បំពុលបរិយាកាសយកប្រៀបលើឆ័ន្ទៈប្រជាពលរដ្ឋខ្មែរដែលចង់ផ្លាស់ប្តូរយ៉ាងផុសផុល ដោយជួយ
គំាទ្រលទ្ធផលនៃការបោះនេះថាត្រឹមត្រូវ ហើយ បានជួយអបអរសាទរចំពោះជ័យជំនះទាំងបំពាន ល្អិតល្ងល់ ទទឹងទឹសទៀតផង ។

សូមសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ នឹង
សហគមអន្តរៈជាតិ ជួយជម្រុញរដ្ឋាភិបាលបំរើ
យួនកុម្មុយនិស្តមួយក្បាលនេះឲខ្លាំងក្លាបំផុតក្នុងការផ្លាស់ប្តូរ និង រៀបចំ គជប ឡើងវិញ បើមិន
ព្រមបង្កើតគណៈកម្មការពិសេសតាមការទាមទា
របស់គណៈបក្ស "សង្ឬ្គោះជាតិ" ទេ ។

ឲតែ គជប មានភាពឯករាជ្យត្រឹមត្រូវពិតប្រាកដ មិនដូច គជប សព្វថ្ងៃ នោះអ្វី ៗ គឺ ត្រូវបានដោះ
ស្រាយទាំងអស់ គ្មានអ្វីពិបាកទាល់តែសោះ ។










Anonymous said...

ខ្មែរ​ទាំងអស់ត្រូវតែចេញ​ទៅបញ្ហាញខ្លួន ដើម្បី​ជាកម្លាំងដ៏រឹងមាំ ដែលអាចនាំមកអោយខ្លយយើង នូវភាព យុត្តិធម៌ ជាដាច់ខាត!
ដល់ពេលត្រូវតែចេញហើយ!
ដល់ពេលត្រូវតែចេញហើយ!
ដល់ពេលត្រូវតែចេញហើយ!
ដល់ពេលត្រូវតែចេញហើយ!
ដល់ពេលត្រូវតែចេញហើយ!
ដល់ពេលត្រូវតែចេញហើយ!
ដល់ពេលត្រូវតែចេញហើយ!
ដល់ពេលត្រូវតែចេញហើយ!
ដល់ពេលត្រូវតែចេញហើយ! ដើម្បីរកយុត្តិធម៌អោយខ្លួនឯង!!!!!!!!!!!!!!!!!

ខ្មែរ ត្រូវ​តែប្រកាន់ជំហរ របស់ខ្លួនជាដាច់ខាត មិនត្រូវរេដូចចុងស្រល់ត្រូវខ្យល់បក់បានជាដាច់ខាត!
គ្មានអ្នកណាគេជួយយើងបាន បើយើងមិនច្បាស់លាស់ខ្លួនឯង! មិនត្រូវចាញ់ល្បិចកល់ញស់ញង់ ទោះបីជាត្រូវប្រើវេលាប៉ុន្មាន ក៏ត្រូវតែតស៊ូរ ហើយអត់ធ្មត់ បើពុំដូច្នោះទេ កូនខ្មែរមិនអាចមានអនាគត​ ភ្លឺចិញ្ចាចដូចគេឯងទេ!


(រឿងច្បាស់ក្រឡែត កាលពីឆ្នាំ១៩៧៥ លោក លន់ ណុល បានសម្រេចចុះ ហត្ថលេខា ចុះចាញ់ ហើយប្រគល់ជ័យនះទៅឲ្យពួកខ្មែរក្រហម ព្រោះពួកគាត់នោះមិនចង់ឲ្យខ្មែរបង្ហូរឈាមតរទៅទៀត ដោយមិនបានគិតថា ខ្មែរនាំអាចធ្លាក់ចូលក្នុងរណ្ដៅលពិឃាត ដូច្នោះ ហើយ អាមេរិក ក៏គ្មានលទ្ធភាព បន្តរជំនួយ ត្បិតខ្មែរត្រូវគ្នាហើយ លុះដល់ក្រោយមកទើបពួក លន់ ណុល គិតឃើញថាខ្លួនចាញបោកចខ្មែរក្រហមទាំងស្រុង!)

ខ្ញុំមិនចង់និយាយរឿងចាស់ទេ ន័យរបស់ខ្ញុំគឺ អ្នកដែលចង់ជួយរកយុត្តិធ៌មឲ្យខ្មែរ គេមិនចង់ក្លាយខ្លួនទៅជានអ្នកឈ្លានពានខ្មែរទៅវិញ ដ៏រាបណាខ្មែរនៅតែមិនច្បាស់ខ្លួនឯង!

ក៏ប៉ុន្តែ យើងមិនអាចយល់បាន បើមិនយករឿងពីអតីតកាលមកពិចារណា ឬ មិនដឹងអតីតកាល របស់ខ្លួនច្បាស់លាស់ទេ៖ ដូចក្នុងកាលទេសៈខ្មែរធ្លាប់ឆ្លងកាត់ជាបន្តរបន្ទាប់ យើងមិនអាចដឹងបានថាត្រូវធ្វើយ៉ាងណា សម្រាប់ បច្ចុប្បន្ន នឹងអនាគត់របស់យើងឡើយ។

ដូច្នេះហើយ យើង ត្រូវតែបន្តរ(ព្យាយាមអតធ្មត់) ត្រូវតែសិក្សារ អំពីអតីតកាលរបស់យើង យកជាបទពិសោធន៍ចាស់ ជាមេរៀនមកពង្រឹងបច្ចុប្បន្នកាល ឆ្ពោះទៅកាន់អនាគត របស់យើងអោយបានរុងរឿងទាំងអស់គ្នាជាដាច់ខាត!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!



ខ្មែរ​ទាំងអស់ត្រូវតែចេញ​ទៅបញ្ហាញខ្លួន ដើម្បី​ជាកម្លាំងដ៏រឹងមាំ ដែលអាចនាំមកអោយខ្លយយើង នូវភាព យុត្តិធម៌ ជាដាច់ខាត!
ដល់ពេលត្រូវតែចេញហើយ!
ដល់ពេលត្រូវតែចេញហើយ!
ដល់ពេលត្រូវតែចេញហើយ!
ដល់ពេលត្រូវតែចេញហើយ!
ដល់ពេលត្រូវតែចេញហើយ!
ដល់ពេលត្រូវតែចេញហើយ!
ដល់ពេលត្រូវតែចេញហើយ!
ដល់ពេលត្រូវតែចេញហើយ!
ដល់ពេលត្រូវតែចេញហើយ! ដើម្បីរកយុត្តិធម៌អោយខ្លួនឯង!!!!!!!!!!!!!!!!!

Anonymous said...

The above are the wasteful, annoying and repetitive comments by the shitheads.

Anonymous said...

It is how Khmer people are doing right now. We stick with our goal, indeed!!!!!!!!!!!!!!!!!!!!!!!

Annoying you loser, sorry!