អាមេរិក គាំទ្រ ការស៊ើបអង្កេត ភាពមិនប្រក្រតី ក្នុងពេលបោះឆ្នោត
ដោយ យ៉ាវ សុខហ៊ីម | Radio Free Asia | 7 August 2013
ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំប្រទេស កម្ពុជា
គាំទ្រ ឲ្យមាន ការស៊ើបអង្កេត ពីភាពមិនប្រក្រតី នៃការបោះឆ្នោត
ជ្រើសតាំង តំណាងរាស្ត្រ អាណត្តិ ទី៥, និងបានជំរុញ ឲ្យមាន កំណែទម្រង់
គ.ជ.ប.។ ការគាំទ្រនេះ ធ្វើឡើង បន្ទាប់ពី គណបក្សសង្គ្រោះជាតិ
បានបដិសេធ មិនទទួលយក លទ្ធផល នៃការបោះឆ្នោត, ដោយអះអាង ថា,
មានភាព មិនប្រក្រតី ធ្ងន់ធ្ងរ
និងបន្ទាប់ ពីមានភាព ចម្រូងចម្រាស ក្នុងការបង្កើត គណៈកម្មការ ចម្រុះ
ដើម្បី ស៊ើបអង្កេត ពីភាព មិនប្រក្រតី ទាំងនោះ។
ក្នុងបទអត្ថាធិប្បាយ ប្រចាំសប្ដាហ៍ របស់ លោក វីល្លៀម ថត (William E. Todd) ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំប្រទេស កម្ពុជា ចេញផ្សាយ ជាភាសាអង់គ្លេស ក្នុងគេហទំព័រ ព័ត៌មាន របស់ ស្ថានទូត សហរដ្ឋអាមេរិក នៅថ្ងៃ ទី៤ សីហា និងត្រូវ បានបកប្រែ ជាភាសាខ្មែរ ចុះផ្សាយបន្ត នៅក្នុងកាសែត រស្មីកម្ពុជា និងគេហទំព័រ ព័ត៌មាន របស់ខ្លួន បង្ហាញពីអារម្មណ៍ របស់លោក និងជំហរ របស់ រដ្ឋាភិបាល សហរដ្ឋអាមេរិក ជុំវិញដំណើរការ បោះឆ្នោត នៅកម្ពុជា។
លោក បានសរសេរ ថា, លោក សូម ថ្លែងអំណរគុណ ចំពោះ ប្រជាជនកម្ពុជា ដែលបានចូលរួម យ៉ាងសកម្ម និងប្រកប ដោយសន្តិភាព ក្នុងការជ្រើសតំណាង ដែលខ្លួនពេញចិត្ត។ ហើយ បានបន្តថា, ក្នុងថ្ងៃបោះឆ្នោត គណបក្ស ទាំងអស់ បានទទួលខុសត្រូវ ក្នុងការអំពាវនាវ ឲ្យប្រជាជន និងអ្នកគាំទ្រ គណបក្ស ទាំងអស់នោះ ឲ្យមានភាពស្ងប់ស្ងាត់ ក្នុងបរិយាកាស សន្តិសុខមួយ។ តែ លោក បានបញ្ជាក់ ថា, មានភាពមិនប្រក្រតី កើតមានឡើង ក្នុងដំណើរការ បោះឆ្នោត និងអំពាវនាវ ឲ្យមាន ការស៊ើបអង្កេត ឯករាជ្យមួយ លើភាពមិនប្រក្រតី ទាំងនោះ។
លោក វីល្លៀម ថត៖ «ប្រជាពលរដ្ឋ គួរតែ មានមោទនភាព ចំពោះ ការបោះឆ្នោតជាតិ ដែលបង្ហាញ ដល់ពិភពលោក ស្ដីពី ការប្រើប្រាស់សិទ្ធិ របស់គេ ក្នុងការជ្រើសរើស ដោយសេរី នូវមន្ត្រី ដែលជាប់ឆ្នោត របស់គេ។ ប៉ុន្តែ ទន្ទឹមនឹងនេះ ក៏មានសេចក្តីរាយការណ៍ ស្ដីពី ភាពមិនប្រក្រតី មួយចំនួន ក្នុងការបោះ ឆ្នោតដែរ។ អាស្រ័យហេតុនេះ សហរដ្ឋអាមេរិក គាំទ្រ នូវការស៊ើបអង្កេតមួយ ដោយពេញលេញ និងមានតម្លាភាព ស្ដីពី ភាពមិនប្រក្រតី មួយចំនួននោះ។ ជាមួយនេះ ផងដែរ ដើម្បី ផ្តល់ជំនឿចិត្ត ដល់អ្នកបោះឆ្នោត នៅក្នុងដំណើរការ បោះឆ្នោត ទៅមុខ, វា មានសារសំខាន់ ក្នុងការចាប់ផ្ដើម ធ្វើការកែទម្រង់ ជាបន្ទាន់ ដើម្បី កែប្រែ នូវកំហុសឆ្គង ផ្សេងៗ។»
ឯកអគ្គរដ្ឋទូត រូបនេះ ក៏បានអំពាវនាវ ដល់រដ្ឋាភិបាល កម្ពុជា ឲ្យធ្វើកំណែទម្រង់ ប្រព័ន្ធបោះឆ្នោត ដែលអ្នករាយការណ៍ ពិសេសសិទ្ធិមនុស្ស របស់ អង្គការសហប្រជាជាតិ បានស្នើ កាលពីឆ្នាំទៅ, ដូចជាការកែតម្រូវ បញ្ជីឈ្មោះ អ្នកបោះឆ្នោត និងការធ្វើ ឲ្យសកម្មភាព របស់ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត មានភាពឯករាជ្យ និងមានតម្លាភាព ជាដើម៖ «ចំណុចចាប់ផ្ដើម ដ៏ល្អ រដ្ឋាភិបាលកម្ពុជា អនុវត្ត នូវអនុសាសន៍ សំខាន់ៗ របស់ អ្នករាយការណ៍, ពិសេស របស់ អង្គការ សហប្រជាជាតិ ស្ដីពី សិទ្ធិមនុស្ស ដូចជាការកែប្រែ បញ្ជីអ្នកបោះឆ្នោត និងឲ្យការងារ របស់ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គ្មានភាព លម្អៀង និងមានតម្លាភាព ជាដើម។ គ្រប់ប្រជាធិបតេយ្យ ត្រូវ មានការវិវឌ្ឍន៍បន្ត និងមានការលើកកម្ពស់ , ហើយ ប្រជាធិបតេយ្យ នៅក្នុងប្រទេស កម្ពុជា ក៏មានលក្ខណៈ ដូចគ្នាដែរ។»
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តែងរងការចោទប្រកាន់ពីសំណាក់គណបក្សប្រឆាំង និងសង្គមស៊ីវិលថា មិនទាន់បានបំពេញការងារខ្លួនដោយឯករាជ្យ និងមាននិន្នាការគាំទ្រគណបក្សកាន់អំណាច។ តែការចោទប្រកាន់ទាំងនេះ តែងតែត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបដិសេធថាជា រឿងមិនពិត។
បន្ថែមពីនេះ លោក វីល្លៀម ថត ថាការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា នាពេលនេះ បានផ្តល់នូវឱកាសដ៏ពិសេស និងជាប្រវត្តិសាស្ត្រមួយក្នុងការសម្រេចបានការកែទម្រង់នយោបាយ វិជ្ជមានដ៏សំខាន់។ ក្តីសង្ឃឹមរបស់លោក គឺថា អ្នកដឹកនាំដែលបានជាប់ឆ្នោតថ្មីរបស់កម្ពុជា នឹងឆក់យកឱកាសនេះនៅក្នុងប្រវត្តិសាស្ត្រ ដើម្បីពង្រឹងនីតិរដ្ឋ និងសិទ្ធិមនុស្ស ធ្វើអោយច្បាប់មានលក្ខណៈត្រឹមត្រូវ និងតម្លាភាព និងគ្រប់គ្រងដើម្បីផលប្រយោជន៍ជាសំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា។
លោក វីល្លៀម ថត៖ «នៅពេលដែលលទ្ធផលនៃការបោះឆ្នោតត្រូវបាន ដោះស្រាយដោយសន្តិវិធី ហើយគ្រប់គណបក្សទាំងអស់ដើរតួនាទីក្នុងន័យស្ថាបនា ពេលនោះប្រទេសកម្ពុជា នឹងស្ថិតក្នុងស្ថានភាពដ៏ប្រសើរជាងពេលណាៗទាំងអស់ ក្នុងការបន្តដំណើរលើផ្លូវរបស់ខ្លួនឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ សន្តិសុខ និងវិបុលភាព។»
ដំណើរការនៃបង្កើតគណៈកម្មការចម្រុះ ដើម្បីត្រួតពិនិត្យភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោតត្រូវបរាជ័យ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានច្រានចោលសំណើរបស់គណបក្សសង្គ្រោះជាតិ ដែលសុំឲ្យមានការដាក់បញ្ចូលសមាសភាពអង្គការសហប្រជាជាតិជាអាជ្ញា កណ្ដាល ដែលនេះខុសពីការចង់បានរបស់ គ.ជ.ប និងគណបក្សប្រជាជន ដែលចង់បានត្រឹមតែភាគីខាង គ.ជ.ប ខាងគណបក្សសង្គ្រោះជាតិ និងខាងគណបក្សប្រជាជន តែប៉ុណ្ណោះ។
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ យល់ថា ការស្នើសុំរបស់គណបក្សសង្គ្រោះជាតិ ប្រហែលជាមិនអាចទៅរួចទេ ព្រោះនេះជាយន្តការមួយបង្កើតឡើងដោយច្បាប់៖ «ខ្ញុំយល់ថា ប្រហែលជាមិនអាចទៅរួចទេ ការបដិសេធចោលតួនាទី គ.ជ.ប. ព្រោះជាយន្តការមួយបង្កើតឡើងដោយច្បាប់ ហើយត្រូវបានរដ្ឋសភាផ្តល់សេចក្តីទុកចិត្ត។ អ៊ីចឹងហើយ ធ្វើអីក៏ដោយ ក៏តោងតែធ្វើការជាមួយ គ.ជ.ប។ ប៉ុន្តែ យើងយកបញ្ហាទាំងអស់មកដាក់លើតុជាមួយគ្នា ជជែកជាមួយគ្នា ដោះស្រាយជាមួយគ្នា ប្រកបដោយតម្លាភាព ហើយមានការទទួលខុសត្រូវ។ នេះ គឺយ៉ាងដូច្នេះឯង ហើយយើងក៏នៅតែសង្ឃឹមដែរ សង្ឃឹមថា បញ្ហានេះនឹងត្រូវបាន ទោះបីបច្ចុប្បន្ននេះ គាត់បានបដិសេធ ប៉ុន្តែសង្ឃឹមថា គាត់នឹងត្រឡប់មកវិញចូលរួមដោះស្រាយបញ្ហានេះប្រកបដោយការទទួលខុស ត្រូវទាំងអស់គ្នា។»
ឆ្លើយតបនឹងការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ មិនមានជំនឿលើសមាសភាពដែលមានត្រឹមតែបីភាគីចូលរួមតាមការស្នើពី គ.ជ.ប ដោយលើកឡើងថា សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ក៏ត្រូវបានបង្កើតឡើងដោយច្បាប់ តែសិទ្ធិពួកគេត្រូវបំបាត់ដោយមិនមានការធានា។
លោក យឹម សុវណ្ណ៖ «សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ក៏បង្កើតឡើងដោយច្បាប់ ដោយធានាដោយច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់។ ចុះអ្នកដែលរំលោភសិទ្ធិប្រជាពលរដ្ឋ តើអ្នកណាជាអ្នកដោះស្រាយ? ប្រជាពលរដ្ឋជាប្រជាពលរដ្ឋខ្មែរ យើងមានសិទ្ធិក្នុងការចូលរួមក្នុងការបោះឆ្នោត ឈរឈ្មោះឲ្យគេបោះឆ្នោត ឬទៅបោះឆ្នោត។ ក៏ប៉ុន្តែ សិទ្ធិរបស់គាត់ត្រូវគេលួច សិទ្ធិរបស់គាត់ត្រូវបានគេបំបាត់ ហើយការបំបាត់ត្រូវបានធ្វើឡើងជាប្រព័ន្ធ ដែលមានភស្តុតាងស្ទើរតែគ្រប់ខេត្តទាំងអស់ ហើយកំហុសពី គ.ជ.ប។ សួរថា តើ គ.ជ.ប បានទទួលខុសត្រូវអ្វីខ្លះចំពោះការបាត់ឈ្មោះប្រជាពលរដ្ឋ ចំពោះឈ្មោះស្ទួនដែលយើងមានភស្តុតាង ចំពោះឈ្មោះដែលត្រូវគេបោះជំនួស ចំពោះការក្លែងបន្លំលិខិតបញ្ជាក់អត្តសញ្ញាណ និងការបាត់លិខិតបញ្ជាក់អត្តសញ្ញាណរាប់ម៉ឺនច្បាប់ តើ គ.ជ.ប បានទទួលខុសត្រូវ ឬក៏អត់?»
គណបក្សសង្គ្រោះជាតិ ចង់បានគណៈកម្មការចម្រុះ ចំពោះកិច្ចស្រាវជ្រាវភាពមិនប្រក្រតីនៃការបោះឆ្នោត ត្រូវមានលក្ខណៈទូលំទូលាយជាងនេះ គឺមានន័យថា មានសមាសភាពចូលរួមឲ្យបានច្រើន រួមមានសមាសភាពពីគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ អង្គការសង្គមស៊ីវិល អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ដោយមាន គ.ជ.ប ជាអ្នកសម្របសម្រួល និងអង្គការសហប្រជាជាតិជាអាជ្ញាកណ្ដាល។
លោកបន្តថា គណបក្សសង្គ្រោះជាតិ នៅបន្តការចរចាជាមួយភាគីពាក់ព័ន្ធ ហើយថា បើសិនជាមានឆន្ទៈក្នុងការដោះស្រាយបញ្ហាមែន គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា មិនមានអ្វីត្រូវខ្លាចក្នុងការអនុញ្ញាតឲ្យមានភាគីអង្គការ សហប្រជាជាតិធ្វើអាជ្ញាកណ្ដាលនេះទេ៖ «យើងចង់បានសមាសភាពមួយដែល មានឯករាជ្យ ហើយមានអព្យាក្រិតភាពដោះស្រាយបញ្ហា ព្រោះតែយើងចង់បានដំណោះស្រាយសន្តិវិធី។ ប្រសិនជា គ.ជ.ប គណបក្សកាន់អំណាចមិនបានធ្វើអ្វីខុសទេ ហេតុអ្វីបានជាមិនបញ្ចូល យូ.អិន (UN) ទៅក្នុងគណៈកម្មការដើម្បីធ្វើអាជ្ញាកណ្ដាល។ ក្រែងពីមុនមក យើងធ្លាប់បាន យូ.អិន ប្រទេសមហាអំណាចធំៗ គេជួយដោះស្រាយរហូតដល់បានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។ ហើយបើសិនយើងនិយាយរឿងច្បាប់ ចុះអ្នកដែលរំលោភច្បាប់ ធ្វើឲ្យប្រជាពលរដ្ឋបាត់ឈ្មោះ។ តើអ្នកហ្នឹងបានទទួលខុសត្រូវប៉ុណ្ណាហើយ។»
យ៉ាងណាក៏ដោយ លោក វីល្លៀម ថត ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចង់ឃើញកម្ពុជា មានការដោះស្រាយបញ្ហាភាពមិនប្រក្រតីនៃការបោះឆ្នោតដោយឯករាជ្យ សន្តិវិធី និងមានតម្លាភាព ដែលអាចទទួលយកបានពីសំណាក់ប្រជាពលរដ្ឋ និងពីគ្រប់សំណាក់ភាគីពាក់ព័ន្ធទាំងអស់ ហើយលោកនឹងទន្ទឹងរង់ចាំធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល កម្ពុជា ប្រជាពលរដ្ឋកម្ពុជា និងអង្គការសង្គមស៊ីវិលទាំងអស់ ដោយផ្អែកលើការបោះឆ្នោតនេះ ដើម្បីឲ្យកម្ពុជា ក្លាយជាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យយូរអង្វែង និងប្រកបដោយវិបុលភាព៕

7 comments:
Evil manipulating dictator Hun Sen Can’t Be Stronger than Gaddafi, Isn’t it?
Capture and death: September–October 2011
Main article: Death of Muammar Gaddafi
Although all major cities were now under NTC control, a few towns in western Libya—such as Bani Walid, Sebha and Sirte—remained Gaddafist strongholds.[273] Retreating to the latter after Tripoli's fall,[275] Gaddafi announced his willingness to negotiate for a handover to a transitional government, a suggestion rejected by the NTC, who held out for total victory.[273] Surrounding himself with trusted confidants and bodyguards,[275] he continually moved residences to escape NTC shelling; with food, water and electricity becoming scarce, Gaddafi devoted his days to reading the Qur'an and praying.[276] On the morning of Thursday 20 October, Gaddafi broke out of Sirte's District 2 in a joint civilian-military convoy, hoping to take refuge in the Jarref Valley.[277][278] At around 8.30am, NATO bombers attacked, destroying at least 14 vehicles and killing at least 53.[278][279] The convoy scattered, and Gaddafi and those closest to him fled to a nearby villa, which was shelled by rebel militia from Misrata. Fleeing to a construction site, Gaddafi and his inner consort hid inside drainage pipes while his bodyguards battled the rebels; in the conflict, Gaddafi suffered head injuries from a grenade blast while defence minister Abu-Bakr Yunis Jabr was killed.[278][280][281]
Overwhelming the loyalists, a Misratan militia took Gaddafi prisoner, beating him and stabbing him in the anus with a bayonet, causing serious injuries; the events were filmed on a cell phone, accompanied by cries of "Allahu Akbar!" and "Misrata!". Pulled onto the front of a pick-up truck, he fell off as it drove away. His semi-naked, lifeless body was then placed into an ambulance and taken to Misrata; upon arrival, he was found to be dead.[282] Official NTC accounts claimed that Gaddafi was caught in a cross-fire and died from his bullet wounds.[278] Other eye-witness accounts claimed that rebels had fatally shot Gaddafi in the stomach;[278] a rebel identifying himself as Senad el-Sadik el-Ureybi later claimed responsibility.[283] Gaddafi's son Mutassim, who had also been among the convoy, was also captured, and found dead several hours later, most probably from an extrajudicial execution.[284] Around 140 Gaddafi loyalists were rounded up from the convoy; tied up and abused, the corpses of 66 were found at the nearby Mahari Hotel, victims of extrajudicial execution.[285] Libya's chief forensic pathologist, Dr. Othman al-Zintani, carried out the autopsies of Gaddafi, his son and Jabr in the days following their death; although the pathologist initially told the press that Gaddafi had died from a gunshot wound to the head, the autopsy report was not made public.[286]
On the afternoon of Gaddafi's death, NTC Prime Minister Mahmoud Jibril publicly revealed the news.[278] Gaddafi's corpse was placed in the freezer of a local market alongside the corpses of Yunis Jabr and Mutassim; the bodies were publicly displayed for four days, with Libyans from all over the country coming to view them.[287] In response to international calls, on 24 October Jibril announced that a commission would investigate Gaddafi's death.[288] On 25 October, the NTC announced that Gaddafi had been buried at an unidentified location in the desert; Al Aan TV showed amateur video footage of the funeral.[289][290] Seeking vengeance for the killing, Gaddafist sympathisers fatally wounded one of those who had captured Gaddafi, Omran Shaaban, near Bani Walid in September 2012.[291]
យើងខ្ញុំ សូមថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅ និង
ដួងចិត្តសែនរំភើបញាប់ញ័រពេកក្រៃ ចំពោះសំណូម
ពររបស់សហរដ្ឋអាមរិក ដែលជាប្រទេសមហាអំ
ណាចលើលោក នឹងមានតួនាទីយ៉ាងសំខាន់ សម្រាប់
ស្វែងរកយុត្តិធម៌ជូនប្រទេសក្រីក្រ ដូចជាប្រទេស
ខ្មែរយើងជាដើម ដែលត្រូវពួកមេដឹកនាំយួនហាណូយ
គ្រប់គ្រងដោយលើកបន្តុក ហ៊ុនសែនជាអាយ៉ង អស់
រយៈពេលជាង៣០ឆ្នាំមកហើយ។
ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និង ទាំងក្រៅត្រូវការ
លោកជាចាំបាច់និងជាបន្ទាន់ ដើម្បីសង្រ្គោះកម្ពុជា
ក៏ដូចជាសង្រ្គោះ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ឱ្យងើបភ្លឺស្រឡះឡើងវិញ ដែលជាគ្រឹស្ថសម្រាប់
ប្រជាពលរដ្ឋខ្មែរគ្រប់ៗគ្នាជានិច្ចនិរន្ត៕
គ្មានកម្លាំងណាខ្លាំងជាងចលនាតស៊ូនៃកម្លាំងនៃ
ប្រជាពលរដ្ឋខ្មែររបស់យើងខ្ញុំទេ!បរ៉ាជ័យគ្រប់
មហិច្ឆិតា របស់យយួន និង សៀម ដែលប៉ុន
ប៉ងលេបកម្ពុជាយើងបំបាត់ពីផែនទីសកលលោក
ដោយស្របច្បាប់!
ជ័យោ មហាសាមគ្គីដ៏រុងរឿងអស្ចារ្យ នៃប្រជា
ពលរដ្ឋខ្មែរ!
សូមពុក ម៉ែរ ពូមិង បងប្អូន កូនក្មួយស្រីប្រុស
បន្តការប្រយុទ្ធឱ្យបានកម្រិតខ្ពស់ដោយសន្តិវិធី
រហូតដល់ទីបញ្ចប់ ដើម្បីរំដោះមាតុភូមិដ៏ជាទី
ស្នេហានៃយើងរាល់គ្នា!
ក្នុងនាមជាពលរដ្ឋ ខ្មែរអាមេរិកាំង យើងសូមអបអរ
សាទរចំពោះការគាំទ្ររបស់រដ្ឋាភិបាល សហរដ្ឋ
អាមេរិកដែលមានលោក ឯកអគ្គរដ្ឋទូតសហរដ្ឋ
អាមេរិកប្រចាំកម្ពុជា ក្នុងការពង្រឹងលទ្ធិប្រជាធិ
បតិយ្យនៅកម្ពុជា និង រកសេរីភាព ឥស្សរៈភាព
និង តម្លាភាពសំរាប់ប្រជាពលរដ្ឋខ្មែរ ឆ្លងតាម
លទ្ធផលនៃការបោះឆ្នោតក្នុងអាណត្តិនេះ ។
យើងខ្ញុំជឿជាក់ជានិច្ចថា សហរដ្ឋអាមេរិក និង
ប្រទេសកាន់លទ្ធិប្រជាធិបតិយ្យពិតប្រាកដផ្សេង
ៗ ទៀតនៅក្នុងពិភពលោក និង ចូលរួមក្នុការ
ដោះស្រាយបញ្ហានេះឲបានសុច្ចរិតយុត្តិធម៌បំ
ផុត ។ កុំបណ្តោយឲពួកកុម្មុយនិស្តឆ្លៀតឧកាស
បំពុលបរិយាកាសយកប្រៀបលើឆ័ន្ទៈប្រជាពលរដ្ឋខ្មែរដែលចង់ផ្លាស់ប្តូរយ៉ាងផុសផុល ដោយជួយ
គំាទ្រលទ្ធផលនៃការបោះនេះថាត្រឹមត្រូវ ហើយ បានជួយអបអរសាទរចំពោះជ័យជំនះទាំងបំពាន ល្អិតល្ងល់ ទទឹងទឹសទៀតផង ។
សូមសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ នឹង
សហគមអន្តរៈជាតិ ជួយជម្រុញរដ្ឋាភិបាលបំរើ
យួនកុម្មុយនិស្តមួយក្បាលនេះឲខ្លាំងក្លាបំផុតក្នុងការផ្លាស់ប្តូរ និង រៀបចំ គជប ឡើងវិញ បើមិន
ព្រមបង្កើតគណៈកម្មការពិសេសតាមការទាមទា
របស់គណៈបក្ស "សង្ឬ្គោះជាតិ" ទេ ។
ឲតែ គជប មានភាពឯករាជ្យត្រឹមត្រូវពិតប្រាកដ មិនដូច គជប សព្វថ្ងៃ នោះអ្វី ៗ គឺ ត្រូវបានដោះ
ស្រាយទាំងអស់ គ្មានអ្វីពិបាកទាល់តែសោះ ។
ខ្មែរទាំងអស់ត្រូវតែចេញទៅបញ្ហាញខ្លួន ដើម្បីជាកម្លាំងដ៏រឹងមាំ ដែលអាចនាំមកអោយខ្លយយើង នូវភាព យុត្តិធម៌ ជាដាច់ខាត!
ដល់ពេលត្រូវតែចេញហើយ!
ដល់ពេលត្រូវតែចេញហើយ!
ដល់ពេលត្រូវតែចេញហើយ!
ដល់ពេលត្រូវតែចេញហើយ!
ដល់ពេលត្រូវតែចេញហើយ!
ដល់ពេលត្រូវតែចេញហើយ!
ដល់ពេលត្រូវតែចេញហើយ!
ដល់ពេលត្រូវតែចេញហើយ!
ដល់ពេលត្រូវតែចេញហើយ! ដើម្បីរកយុត្តិធម៌អោយខ្លួនឯង!!!!!!!!!!!!!!!!!
ខ្មែរ ត្រូវតែប្រកាន់ជំហរ របស់ខ្លួនជាដាច់ខាត មិនត្រូវរេដូចចុងស្រល់ត្រូវខ្យល់បក់បានជាដាច់ខាត!
គ្មានអ្នកណាគេជួយយើងបាន បើយើងមិនច្បាស់លាស់ខ្លួនឯង! មិនត្រូវចាញ់ល្បិចកល់ញស់ញង់ ទោះបីជាត្រូវប្រើវេលាប៉ុន្មាន ក៏ត្រូវតែតស៊ូរ ហើយអត់ធ្មត់ បើពុំដូច្នោះទេ កូនខ្មែរមិនអាចមានអនាគត ភ្លឺចិញ្ចាចដូចគេឯងទេ!
(រឿងច្បាស់ក្រឡែត កាលពីឆ្នាំ១៩៧៥ លោក លន់ ណុល បានសម្រេចចុះ ហត្ថលេខា ចុះចាញ់ ហើយប្រគល់ជ័យនះទៅឲ្យពួកខ្មែរក្រហម ព្រោះពួកគាត់នោះមិនចង់ឲ្យខ្មែរបង្ហូរឈាមតរទៅទៀត ដោយមិនបានគិតថា ខ្មែរនាំអាចធ្លាក់ចូលក្នុងរណ្ដៅលពិឃាត ដូច្នោះ ហើយ អាមេរិក ក៏គ្មានលទ្ធភាព បន្តរជំនួយ ត្បិតខ្មែរត្រូវគ្នាហើយ លុះដល់ក្រោយមកទើបពួក លន់ ណុល គិតឃើញថាខ្លួនចាញបោកចខ្មែរក្រហមទាំងស្រុង!)
ខ្ញុំមិនចង់និយាយរឿងចាស់ទេ ន័យរបស់ខ្ញុំគឺ អ្នកដែលចង់ជួយរកយុត្តិធ៌មឲ្យខ្មែរ គេមិនចង់ក្លាយខ្លួនទៅជានអ្នកឈ្លានពានខ្មែរទៅវិញ ដ៏រាបណាខ្មែរនៅតែមិនច្បាស់ខ្លួនឯង!
ក៏ប៉ុន្តែ យើងមិនអាចយល់បាន បើមិនយករឿងពីអតីតកាលមកពិចារណា ឬ មិនដឹងអតីតកាល របស់ខ្លួនច្បាស់លាស់ទេ៖ ដូចក្នុងកាលទេសៈខ្មែរធ្លាប់ឆ្លងកាត់ជាបន្តរបន្ទាប់ យើងមិនអាចដឹងបានថាត្រូវធ្វើយ៉ាងណា សម្រាប់ បច្ចុប្បន្ន នឹងអនាគត់របស់យើងឡើយ។
ដូច្នេះហើយ យើង ត្រូវតែបន្តរ(ព្យាយាមអតធ្មត់) ត្រូវតែសិក្សារ អំពីអតីតកាលរបស់យើង យកជាបទពិសោធន៍ចាស់ ជាមេរៀនមកពង្រឹងបច្ចុប្បន្នកាល ឆ្ពោះទៅកាន់អនាគត របស់យើងអោយបានរុងរឿងទាំងអស់គ្នាជាដាច់ខាត!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
ខ្មែរទាំងអស់ត្រូវតែចេញទៅបញ្ហាញខ្លួន ដើម្បីជាកម្លាំងដ៏រឹងមាំ ដែលអាចនាំមកអោយខ្លយយើង នូវភាព យុត្តិធម៌ ជាដាច់ខាត!
ដល់ពេលត្រូវតែចេញហើយ!
ដល់ពេលត្រូវតែចេញហើយ!
ដល់ពេលត្រូវតែចេញហើយ!
ដល់ពេលត្រូវតែចេញហើយ!
ដល់ពេលត្រូវតែចេញហើយ!
ដល់ពេលត្រូវតែចេញហើយ!
ដល់ពេលត្រូវតែចេញហើយ!
ដល់ពេលត្រូវតែចេញហើយ!
ដល់ពេលត្រូវតែចេញហើយ! ដើម្បីរកយុត្តិធម៌អោយខ្លួនឯង!!!!!!!!!!!!!!!!!
The above are the wasteful, annoying and repetitive comments by the shitheads.
It is how Khmer people are doing right now. We stick with our goal, indeed!!!!!!!!!!!!!!!!!!!!!!!
Annoying you loser, sorry!
Post a Comment