មាស សុខជាភ្នំពេញប៉ុស្តិ៍ 27 August 2013
លោកសម រង្ស៊ី និងលោកកឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិស្វាគមន៍អ្នកគាំទ្រដែលគេប៉ាន់ប្រមាណថា មានប្រមាណ២ ម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យក្នុងក្រុងភ្នំពេញ កាលពីល្ងាចម្សិលមិញ។ រូបថត ស្រេង ម៉េងស្រ៊ុន
ភ្នំពេញៈ មេដឹកនាំគណបក្សប្រឆាំងបានគំរាមធ្វើមហាបាតុកម្មប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត មុនពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ប្រកាសលទ្ធផលចុងក្រោយ នៅថ្ងៃទី៨ ខែកញ្ញា ដរាបណាភាពមិនប្រក្រតីនៃការបោះឆ្នោត មិនត្រូវបានដោះស្រាយឲ្យត្រឹមត្រូវនោះ។
ថ្លែងទៅកាន់មនុស្សប្រហែល ២ ម៉ឺននាក់ នៅទីលានប្រជា ធិបតេយ្យ កាលពីម្សិលមិញ លោក សម រង្ស៊ី ជាប្រធាននិងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសជាថ្មីម្តងទៀតថា មហាបាតុកម្មនឹងធ្វើឡើងនៅមុនការប្រកាសលទ្ធផលជាផ្លូវការនៅខែក្រោយ។ ការបញ្ជាក់នេះ គឺជាការឆ្លើយតបនឹងប្រជាជនដែលបានចូលរួមក្នុងការជួបជុំនោះ ដែលបានសួរអំពីថ្ងៃជាក់លាក់ ក្នុងការធ្វើមហាបាតុកម្ម។
លោក សម រង្ស៊ី បានថ្លែងថា៖ «យើងនឹងធ្វើមហាបាតុកម្ម មុនពេលប្រកាសលទ្ធផលផ្លូវការ។ ប៉ុន្តែ យើងជំរុញឲ្យបង្កើតគណៈកម្មការឯករាជ្យ ដើម្បីស្វែងរកការពិត ផ្តល់យុត្តិធម៌។ ប្រសិនបើមានគណៈកម្មការនេះ យើងនឹងមិនធ្វើមហាបាតុកម្មទេ ប៉ុន្តែ គណៈកម្មការនេះមិនចេញទេ ហើយគេរាំងស្ទះមិនឲ្យចេញ ហើយគេត្រៀមប្រកាសលទ្ធផលផ្លូវការ នៅពេលនោះនឹងមានបាតុកម្ម»។
លោក កឹម សុខា បានប្រាប់អ្នកចូលរួមថា បាតុកម្មដំបូងធ្វើឡើងក្នុងពេលឆាប់ៗនៅភ្នំពេញ ហើយបន្ទាប់មកទៀតគឺនៅទូទាំងប្រទេស។
លោក កឹម សុខា បានបន្ថែមថា ៖ «មហាបាតុកម្មនោះ គឺជាមហាបាតុកម្មអហិង្សាក្នុងគោលបំណងទាមទារយុតិ្តធម៌ ដោយបង្កើតគណៈកម្មការឯករាជ្យ ដែលមានអង្គការជាតិនិងអន្តរជាតិ និងក៏មានអង្គការសហប្រជាជាតិជាអ្នកសង្កេតការណ៍ ហើយប្រសិនបើគេនៅតែមិនបង្កើត មហាបាតុកម្មនឹងកើតមានជាទូទៅ។ នេះគឺជាសេចក្តីសម្រេចរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលប្រជាជនបានរង់ចាំជាយូរមកហើយ»។
លោក កឹម សុខា បន្ថែមថា គណបក្សសង្គ្រោះជាតិ ក៏នឹងដាក់ពាក្យបណ្តឹងទៅតុលាការប្រឆាំងនឹងគ.ជ.ប ដោយចោទពីបទក្លែងឯកសារសាធារណៈ ដោយចេញទម្រង់ក្លែងក្លាយឲ្យប្រជាជន ដើម្បីប្រើប្រាស់ក្នុងការបោះឆ្នោត។
ទាក់ទងនឹងការចោទដោយលោក សម រង្ស៊ី និងលោក កឹម សុខា លោក អឹុម សួស្តី ប្រធានគ.ជ.ប មិនបានប្រាប់លម្អិតទេគ្រាន់តែថា មេដឹកនាំទាំងពីរចង់ដាក់ពាក្យបណ្តឹងទៅតុលាការឬធ្វើមហាបាតុកម្ម វាជាសិទិ្ធរបស់លោកទាងពីរទេ។
នៅសួនសេរីភាពមានមនុស្សយ៉ាងច្រើនកុះករ។ អ្នកទាំងនោះបានបង្ហាញពីឆន្ទៈចង់ធ្វើមហាបាតុកម្មខ្លាំងណាស់ ដោយថ្កោលទោស និងចោទ គ.ជ.ប ថា លួចសន្លឹកឆ្នោតឲ្យគណបក្សប្រជាជន។ នៅពេលលោក សម រង្ស៊ី និងលោក កឹម សុខា សួរថាតើគេចូលរួមមហាបាតុកម្មដែរឬទេ? គេលើកដៃ និងស្រែកថា គេនឹងចូលរួមធ្វើមហាបាតុកម្មដើម្បីរកយុតិ្តធម៌ដែលពួកគេកំពុងរង់ចាំ ហើយអ្នកខ្លះបានស្រែកថា ពួកគេនឹងចូលរួមធ្វើមហាបាតុកម្មដើម្បីស្វែងរកយុត្តិធម៌ដែលពួកគេកំពុងរង់ចាំ។
អ្នកស្រី ឡេង យីម អាយុ៥៩ឆ្នាំ ដែលបានឡើងទៅលើឆាកជាមួយលោក សម រង្ស៊ី និងលោក កឹម សុខា បានប្រាប់ទៅអ្នកចូលរួមទាំងអស់ថា៖ «ខ្ញុំជាស្រ្តីម្នាក់ ខ្ញុំសូមចូលរួមធ្វើមហាបាតុកម្ម។ គ.ជ.ប គឺជាអ្នកបង្កបញ្ហា។ ពេលនេះ គ.ជ.ប ធ្វើឲ្យខ្ញុំចង់ធ្វើបាតុកម្ម» ។ គាត់អះអាងថា ៖ «ប្រសិនបើខ្ញុំចូលរួមបាតុកម្ម ហើយអ្នកបាញ់ខ្ញុំស្លាប់ អ្នកក៏មិនមានផ្លូវដើរដែរ»។
ហឿន ប៊ុនធឿន ជាអ្នកគាំទ្រម្នាក់ទៀតបានបន្ទរថា៖ «ខ្ញុំជាអ្នកបោះឆ្នោតម្នាក់ ខ្ញុំបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ខ្ញុំត្រូវការនាយករដ្ឋមន្រ្តីល្អ»។
ចំណែកឈ្មោះរិន ចាន់រិទ្ធិ បានថ្លែងថា៖ «ជាយុវជនម្នាក់ ខ្ញុំនឹងចូលរួមធ្វើបាតុកម្មដើម្បីស្វែងរកយុត្តិធម៌សម្រាប់ប្រជាជនខ្មែរ»។
ប៉ុន្តែ អ្នកនាំពាក្យរដ្ឋាភិបាលនិងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងព្រមានថា រដ្ឋាភិបាលនឹងមិនអនុញ្ញាតឲ្យមេដឹកនាំគណបក្សសង្គ្រោះជាតិធ្វើមហាបាតុកម្មតាមដែលពួកគេចង់ទេ ដោយលោកបានអះអាងថា លោក សម រង្ស៊ី និង លោក កឹម សុខា ត្រូវតែទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ។
លោក ខៀវ កាញារីទ្ធ ថ្លែងបន្តថា ៖ «មិនអីទេ ទុកឲ្យគាត់សាកមើលទៅ!គាត់ចង់ធ្វើបាតុកម្មដើម្បីឲ្យមានការផ្លាស់ប្តូរវាស្រេចតែគាត់ ប៉ុន្តែ រដ្ឋាភិបាលក៏កំណត់ទៅតាម[សកម្មភាពនោះ]»។
លោកបន្ថែមថា លោក សម រង្ស៊ី និងលោក កឹម សុខា ដែលបង្កភាពវឹកវរឲ្យមានការធ្វើមហាបាតុកម្ម បណ្តាលឲ្យមានចលា ចលនៅក្នុងប្រទេស ពួកគេត្រូវតែទទួលខុសត្រូវនៅចំពោះមុខច្បាប់។ អ្នកនាំពាក្យរូបនេះបានអះអាងដែរថា កញ្ចប់សុវត្ថិភាពត្រូវបានបើក ដូច្នេះ លទ្ធផលនឹងត្រូវបានឃើញច្បាស់ ហេតុដូច្នេះគណបក្សប្រជាជនកម្ពុជាដែលបានឈ្នះឆ្នោត មិនអាចធ្វើតាមតែអ្វីដែលគណបក្សសង្គ្រោះជាតិទាមទារនោះទេ៕
7 comments:
យកល្អ សកម្មជនគាំទ្រគួរទៅទាញក នាយវីស្គី
មកក្របួចលែងជាមុនសិន!
អា រិត គួរតែហ្អែងដឹងថា ពួកហ្អែងឈ្នះឆ្នោតដោយសារលួចបន្លំ។
All cpp should know that after Youns get what they want, Youns then will kill all cpp, everybody knows that.
FEAR NO MORE!!!
WE, the People of Cambodia is no longer fear the government because this government stole our votes. It means this government is not for the people, by the people and of the people, therefore, Civil Disobedience throughout Cambodia is a must. We, the People of Cambodia shall follow the path to justice through a Non Violence which practiced by Mr. Gandhi during his struggled against the British Empire. We seek no negotiation and we seek no war, but we seek for justice, if justice will not prevail for the voice of all Khmers, then We, the People will challenge this illegal government imposed to the people by fraudulence and theft from the election process. Under a democratic system, We, the People only have voices which united us all. We want this voice to be heard loud and clear: WE DEMAND THAT MR. HUN SEN BE STEPPED DOWN WITHOUT FURTHER NEGOTIATION OR DELAY! The Will of the People have already spoken and we want CNRP to rule Cambodia legitimately and according to the result of the 2013 election...CNRP is The Winner.
Thank You
XMEN
SEPTEMBER 8, 2013 BIRTHDAY BASH!!!
We Cambodian around the world would like to celebrate biggest birthday bash ever in Phnom Penh and every single of you invited without fee. This is for individual whose birthday is on 09/13/? food and water will be provided. In case you people want to drink just bring your own beverages of any kind such as whisky, beer and rice wine. So make sure you drink at your own risk. Medical team will present with ambulance in case of emergency.
Koh Tral Island must not be forgotten
By “any patriot Khmers”
Why do Koh Tral Island, known in Vietnam as Phu Quoc, a sea and land area covering proximately over 30,000 km2 [Note: the actual land size of Koh Tral itself is 574 square kilometres (222 sq miles)] have been lost to Vietnam by whose treaty? Why don’t Cambodia government be transparent and explain to Cambodia army at front line and the whole nation about this? Why don't they include this into education system? Why?
Cambodian armies are fighting at front line for 4.6 km2 on the Thai border and what's about over 30,000km2 of Cambodia to Vietnam. Nobody dare to talk about it! Why? Cambodian armies you are decide the fate of your nation, Cambodian army as well as Cambodian people must rethink about this again and again. Is it fair?
Koh Tral Island, the sea and land area of over 30,000 square kilometres have been lost to Vietnam by the 1979 to 1985 treaties. The Cambodian army at front line as well as all Cambodian people must rethink again about these issues. Are Cambodian army fighting to protect the Cambodia Nation or protecting a very small group that own big lands, big properties or only protecting a small group but disguising as protecting the Khmer nation?
The Cambodian army at front lines suffer under rain, wind, bullets, bombs, lack of foods, lack of nutrition and their families have no health care assistance, no securities after they died but a very small group eat well, sleep well, sleep in first class hotel with air conditioning system with message from young girls, have first class medical care from oversea medical treatments, they are billionaires, millionaires who sell out the country to be rich and make the Cambodian people suffer everyday.
Who signed the treaty 1979-1985 that resulted in the loss over 30,000 km2 of Cambodia??? Why they are not being transparent and brave enough to inform all Cambodians and Cambodian army at front line about these issues? Why don't they include Koh Tral (Koh Tral size is bigger than the whole Phom Phen and bigger than Singapore [Note: Singapore's present land size is 704 km2 (271.8 sq mi)]) with heap of great natural resources, in the Cambodian education system?
Look at Hun Sen's families, relatives and friends- they are billionaires, millionaires. Where did they get the money from when we all just got out of war with empty hands [in 1979]? Hun Sen always say in his speeches that Cambodia had just risen up from the ashes of war, just got up from Year Zero with empty hands and how come they are billionaires, millionaires but 90% of innocent Cambodian people are so poor and struggling with their livelihood every day?
2:41 PM
Dumb ass, you are elected into the annoying copy and paste hall of shame!!!
Post a Comment