Wednesday, August 28, 2013

បក្សប្រឆាំង​គំរាម​ធ្វើ​បាតុកម្ម​មុន​ប្រកាស​លទ្ធផល​ផ្លូវការ ​បើ​ការ​ ដោះស្រាយ​មិន​ត្រឹម​ត្រូវ





មាស​ សុខជាភ្នំពេញប៉ុស្តិ៍ 27 August 2013


លោក​សម រង្ស៊ី និង​លោក​កឹម សុខា ប្រធាន​ និង​អនុប្រធានគណ​បក្ស​សង្គ្រោះ​ជាតិ​ស្វា​គមន៍​អ្នក​គាំ​ទ្រដែល​គេ​ប៉ាន់​ប្រមាណ​ថា មាន​ប្រមាណ​២ ម៉ឺន​នាក់ នៅ​ទី​លាន​ប្រជា​ធិបតេយ្យ​ក្នុង​ក្រុង​ភ្នំ​ពេញ កាល​ពី​ល្ងាច​ម្សិល​មិញ។ រូបថត​ ស្រេង ម៉េង​ស្រ៊ុន



ភ្នំពេញៈ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​គំរាម​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ មុន​ពេល​គណៈ​កម្មា​ធិ​កា​រ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប) ​ប្រកាស​លទ្ធ​ផល​ចុង​ក្រោយ នៅ​ថ្ងៃ​ទី៨ ខែ​កញ្ញា ដរាប​ណា​ភាព​មិន​ប្រក្រ​តី​​​នៃ​​ការ​បោះ​ឆ្នោត​ មិន​ត្រូវ​បាន​ដោះ​ស្រាយ​​​ឲ្យ​​ត្រឹម​ត្រូវ​​នោះ។

ថ្លែង​ទៅ​កាន់​មនុស្ស​ប្រហែល ២ ម៉ឺននាក់​ នៅ​ទី​លាន​ប្រជា​ ធិបតេយ្យ កាល​ពីម្សិលមិញ ​​លោក សម រង្ស៊ី​ ជា​ប្រធាន​និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ​​ បាន​ប្រកាស​ជាថ្មី​ម្តង​ទៀត​ថា ​មហា​បាតុកម្ម​នឹង​ធ្វើ​ឡើង​នៅ​មុន​ការ​ប្រកាស​​ល​ទ្ធផល​ជា​ផ្លូវ​ការ​នៅ​ខែ​ក្រោយ​។ ​ការ​បញ្ជាក់​នេះ​ គឺ​ជា​ការ​ឆ្លើយ​តប​នឹង​ប្រជា​ជន​ដែល​បាន​ចូល​រួម​ក្នុង​ការ​ជួប​ជុំ​​នោះ ​ដែល​បាន​សួរ​អំពី​ថ្ងៃ​ជាក់​លាក់​ ក្នុ​ង​ការ​ធ្វើ​មហា​បាតុកម្ម។


លោក សម រង្ស៊ី បាន​ថ្លែង​ថា៖ «យើង​នឹង​ធ្វើ​មហា​បាតុកម្ម​ មុន​ពេល​ប្រកាស​លទ្ធ​ផល​ផ្លូវ​ការ​។ ប៉ុន្តែ​ យើង​ជំរុញ​ឲ្យ​បង្កើត​គណៈ​កម្មការ​ឯក​រាជ្យ ដើម្បី​ស្វែង​រក​ការ​ពិត ផ្តល់​យុត្តិ​ធម៌​។ ប្រសិន​បើ​មាន​គណៈកម្មការនេះ ​​យើង​​នឹង​មិន​ធ្វើ​មហា​បាតុ​កម្ម​​ទេ ប៉ុន្តែ​ គណៈកម្មការ​នេះ​​មិន​ចេញ​ទេ ​ហើយ​គេ​រាំង​ស្ទះ​មិន​ឲ្យ​ចេញ ហើយ​គេ​ត្រៀម​ប្រកាស​លទ្ធ​ផល​​ផ្លូវ​ការ នៅ​ពេល​​នោះ​នឹង​មាន​បាតុកម្ម​»។

លោក កឹម សុខា បាន​ប្រាប់​អ្នក​ចូល​រួម​ថា បាតុកម្ម​ដំបូង​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់​ៗនៅភ្នំពេញ ហើយ​បន្ទាប់​មក​ទៀត​គឺនៅ​ទូទាំង​ប្រទេស​។


លោក កឹម សុខា បាន​បន្ថែម​ថា ៖ «​​មហា​បាតុកម្ម​នោះ​ គឺ​ជា​មហា​បាតុកម្ម​អហិង្សាក្នុង​គោល​បំណង​ទាម​ទារ​យុតិ្ត​ធម៌​​ ដោយ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ ដែល​មាន​​អង្គការ​ជាតិនិង​អន្តរ​ជាតិ និង​ក៏​មាន​អង្គ​ការ​សហ​ប្រជា​ជាតិ​ជា​អ្នក​សង្កេត​ការណ៍​ ហើយ​ប្រសិន​បើ​​​គេ​នៅ​តែ​មិន​បង្កើត ​មហា​បាតុកម្ម​នឹង​កើត​មាន​ជា​ទូទៅ​។​ នេះ​​គឺជា​សេចក្តី​សម្រេច​​របស់​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រជា​ជន​បាន​រង់​ចាំ​ជា​យូរ​មក​ហើយ​»។


លោក កឹម សុខា ​បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ប្រឆាំង​នឹង​គ.ជ.ប ​ដោយ​ចោទ​ពី​បទ​ក្លែង​ឯក​សារ​សាធារណៈ​ ដោយ​ចេញ​ទម្រង់​ក្លែង​​ក្លាយឲ្យ​ប្រជា​ជន​ ​ដើម្បី​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​។


ទាក់​ទង​នឹ​ងការ​ចោទ​ដោយ​លោក សម រង្ស៊ី និង​​លោក កឹម សុខា លោក អឹុម​ សួស្តី ប្រធាន​គ.ជ.ប មិន​បាន​ប្រាប់​​លម្អិត​ទេ​គ្រាន់​តែ​ថា មេ​ដឹក​នាំ​ទាំង​ពីរ​ចង់​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលា​ការឬ​ធ្វើ​មហា​បាតុកម្ម វា​ជា​សិទិ្ធ​របស់​លោកទាងពីរ​ទេ​។

នៅ​សួន​សេរីភាព​មាន​មនុស្ស​យ៉ាង​ច្រើន​កុះករ។ អ្នក​ទាំង​នោះ​បាន​​បង្ហាញ​ពី​​ឆន្ទៈ​ចង់​ធ្វើ​មហា​បាតុ​កម្មខ្លាំង​​ណាស់ ដោយ​​ថ្កោល​​ទោស និង​ចោទ​ គ.ជ.ប ​ថា លួច​សន្លឹក​ឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​។ នៅ​ពេល​​លោក សម រង្ស៊ី និង​លោក កឹម សុខា សួរ​ថា​តើ​គេ​ចូល​រួម​មហា​បាតុកម្មដែរ​ឬ​ទេ? គេ​លើក​ដៃ និង​ស្រែក​ថា គេ​នឹង​ចូល​រួម​ធ្វើ​មហា​បាតុកម្មដើ​ម្បី​រក​យុតិ្ត​ធម៌​ដែល​ពួកគេ​កំពុង​រង់​ចាំ​ ហើយអ្នក​ខ្លះ​បាន​ស្រែក​ថា​ ពួក​គេ​នឹង​ចូល​រួម​ធ្វើ​មហា​បាតុ​កម្ម​ដើម្បី​​ស្វែង​រក​យុត្តិធម៌​ដែល​ពួក​គេ​កំពុង​រង់​ចាំ​។

អ្នក​ស្រី ឡេង យីម អាយុ​៥៩​ឆ្នាំ ​ដែល​បាន​ឡើង​ទៅ​​លើ​ឆាក​​ជា​មួយ​លោក សម រង្ស៊ី ​និង​លោក កឹម សុខា បាន​ប្រាប់​ទៅ​អ្នក​ចូលរួ​ម​ទាំង​អស់​ថា​៖​ «​​ខ្ញុំ​ជា​ស្រ្តី​ម្នាក់​ ខ្ញុំ​សូម​ចូល​រួម​​ធ្វើ​មហា​បាតុ​កម្ម​។ គ.ជ.ប គឺ​ជា​អ្នក​បង្ក​បញ្ហា​។ ​ពេល​នេះ​ គ.ជ.ប​ ធ្វើ​ឲ្យ​ខ្ញុំ​​ចង់​ធ្វើ​បាតុ​កម្ម​» ។ គាត់​អះ​អាងថា ៖ «​ប្រសិន​បើ​​ខ្ញុំ​ចូល​រួម​បាតុ​កម្ម​ ហើយ​អ្នក​បាញ់​ខ្ញុំ​ស្លាប់​ អ្នក​ក៏​មិនមាន​ផ្លូវ​ដើរ​ដែរ​»។

ហឿន ប៊ុន​ធឿន ជាអ្នក​គាំ​ទ្រ​ម្នាក់​ទៀត​បាន​បន្ទរ​ថា​៖ «​ខ្ញុំ​ជា​អ្នក​បោះឆ្នោត​​ម្នាក់​ ខ្ញុំ​បាន​​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ខ្ញុំ​ត្រូវ​ការ​នាយក​រដ្ឋ​មន្រ្តី​ល្អ​»។


ចំណែក​ឈ្មោះរិន​ ចាន់​រិទ្ធិ បាន​​ថ្លែង​ថា​៖ «​ជា​យុវជន​ម្នាក់​ ​ខ្ញុំ​នឹង​ចូល​រួម​​ធ្វើ​បាតុ​កម្ម​​ដើម្បី​ស្វែង​រក​យុត្តិធម៌​​សម្រាប់​ប្រជា​ជន​ខ្មែរ​»​។

ប៉ុន្តែ​ អ្នក​នាំពាក្យ​រដ្ឋា​ភិបាល​និង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌​មាន លោក ខៀវ កាញា​រីទ្ធ ​បានថ្លែង​​ព្រ​មាន​ថា ​រដ្ឋា​ភិបាល​នឹង​មិន​អនុញ្ញាត​​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​មហា​បាតុ​កម្ម​​តាម​ដែល​ពួក​គេ​ចង់​ទេ​ ​ដោយ​លោក​​បាន​អះ​អា​ង​ថា លោក សម រង្ស៊ី និង ​លោក កឹម សុខា​ ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​​សកម្ម​ភាព​របស់​ពួក​គេ។

លោក ខៀវ កាញា​រីទ្ធ ថ្លែង​បន្ត​ថា ​៖ «​មិន​អី​ទេ ទុក​ឲ្យ​គាត់​សាក​មើល​​ទៅ!​គាត់​ចង់​​ធ្វើ​បាតុ​កម្ម​​ដើម្បី​ឲ្យ​មាន​​ការ​ផ្លាស់​ប្តូរ​វា​​ស្រេច​តែគាត់​ ប៉ុន្តែ​ រដ្ឋា​ភិ​បាល​ក៏​កំណត់​ទៅ​តាម​[​សកម្ម​ភាព​នោះ​]»។


លោក​បន្ថែមថា​ លោក សម រង្ស៊ី ​និង​​លោក កឹម សុខា​ ដែល​​បង្ក​ភាព​​វឹក​វ​រឲ្យ​មាន​​ការ​ធ្វើ​មហា​បាតុ​កម្ម​​​ បណ្តាល​ឲ្យ​មាន​ចលា​ ចល​នៅ​ក្នុង​ប្រទេស​ ពួក​គេ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​​នៅ​ចំពោះ​មុខ​ច្បាប់​។ អ្នក​នាំពាក្យ​រូប​​នេះបាន​អះ​អាង​​ដែរថា​ ​កញ្ចប់​សុវត្ថិភាព​​ត្រូវ​បាន​បើក​​ ដូច្នេះ​ លទ្ធ​ផល​នឹង​ត្រូវ​បាន​ឃើញ​ច្បាស់​​ ហេតុ​ដូច្នេះ​គណបក្ស​ប្រជា​ជន​កម្ពុជា​​​ដែល​បាន​​ឈ្នះ​ឆ្នោត​ ​មិន​អាច​ធ្វើ​តាម​តែ​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទាម​ទារ​នោះទេ៕

7 comments:

Anonymous said...


យកល្អ សកម្មជនគាំទ្រគួរទៅទាញក នាយវីស្គី
មកក្របួចលែងជាមុនសិន!

Anonymous said...

អា រិត គួរតែហ្អែងដឹងថា ពួកហ្អែងឈ្នះឆ្នោតដោយសារលួចបន្លំ។

Anonymous said...

All cpp should know that after Youns get what they want, Youns then will kill all cpp, everybody knows that.

Anonymous said...

FEAR NO MORE!!!

WE, the People of Cambodia is no longer fear the government because this government stole our votes. It means this government is not for the people, by the people and of the people, therefore, Civil Disobedience throughout Cambodia is a must. We, the People of Cambodia shall follow the path to justice through a Non Violence which practiced by Mr. Gandhi during his struggled against the British Empire. We seek no negotiation and we seek no war, but we seek for justice, if justice will not prevail for the voice of all Khmers, then We, the People will challenge this illegal government imposed to the people by fraudulence and theft from the election process. Under a democratic system, We, the People only have voices which united us all. We want this voice to be heard loud and clear: WE DEMAND THAT MR. HUN SEN BE STEPPED DOWN WITHOUT FURTHER NEGOTIATION OR DELAY! The Will of the People have already spoken and we want CNRP to rule Cambodia legitimately and according to the result of the 2013 election...CNRP is The Winner.

Thank You


XMEN

Anonymous said...

SEPTEMBER 8, 2013 BIRTHDAY BASH!!!

We Cambodian around the world would like to celebrate biggest birthday bash ever in Phnom Penh and every single of you invited without fee. This is for individual whose birthday is on 09/13/? food and water will be provided. In case you people want to drink just bring your own beverages of any kind such as whisky, beer and rice wine. So make sure you drink at your own risk. Medical team will present with ambulance in case of emergency.

Anonymous said...

Koh Tral Island must not be forgotten

By “any patriot Khmers”

Why do Koh Tral Island, known in Vietnam as Phu Quoc, a sea and land area covering proximately over 30,000 km2 [Note: the actual land size of Koh Tral itself is 574 square kilometres (222 sq miles)] have been lost to Vietnam by whose treaty? Why don’t Cambodia government be transparent and explain to Cambodia army at front line and the whole nation about this? Why don't they include this into education system? Why?

Cambodian armies are fighting at front line for 4.6 km2 on the Thai border and what's about over 30,000km2 of Cambodia to Vietnam. Nobody dare to talk about it! Why? Cambodian armies you are decide the fate of your nation, Cambodian army as well as Cambodian people must rethink about this again and again. Is it fair?

Koh Tral Island, the sea and land area of over 30,000 square kilometres have been lost to Vietnam by the 1979 to 1985 treaties. The Cambodian army at front line as well as all Cambodian people must rethink again about these issues. Are Cambodian army fighting to protect the Cambodia Nation or protecting a very small group that own big lands, big properties or only protecting a small group but disguising as protecting the Khmer nation?

The Cambodian army at front lines suffer under rain, wind, bullets, bombs, lack of foods, lack of nutrition and their families have no health care assistance, no securities after they died but a very small group eat well, sleep well, sleep in first class hotel with air conditioning system with message from young girls, have first class medical care from oversea medical treatments, they are billionaires, millionaires who sell out the country to be rich and make the Cambodian people suffer everyday.

Who signed the treaty 1979-1985 that resulted in the loss over 30,000 km2 of Cambodia??? Why they are not being transparent and brave enough to inform all Cambodians and Cambodian army at front line about these issues? Why don't they include Koh Tral (Koh Tral size is bigger than the whole Phom Phen and bigger than Singapore [Note: Singapore's present land size is 704 km2 (271.8 sq mi)]) with heap of great natural resources, in the Cambodian education system?

Look at Hun Sen's families, relatives and friends- they are billionaires, millionaires. Where did they get the money from when we all just got out of war with empty hands [in 1979]? Hun Sen always say in his speeches that Cambodia had just risen up from the ashes of war, just got up from Year Zero with empty hands and how come they are billionaires, millionaires but 90% of innocent Cambodian people are so poor and struggling with their livelihood every day?

Anonymous said...

2:41 PM

Dumb ass, you are elected into the annoying copy and paste hall of shame!!!