Wednesday, August 28, 2013

ព្រះសង្ឃ វឿង សំណាង៖ វត្ត​ហៅ​ចូល​វិញ តែ​កត់​ចូល​ក្នុង​បញ្ជី​«ខ្មៅ»


Tue 27 Aug, 2013

ភ្នំពេញ៖ ព្រះតេជគុណ វឿង សំណាង គង់នៅវត្តបុទុមវតី ត្រូវបានព្រះគ្រូមេសូត្រស្តាំវត្ត​ និងជាព្រះមេគុណ​រាជធានី បញ្ជា​ឲ្យមេកុដិ បណ្តេញព្រះអង្គចេញពីវត្តទាំងយប់ ដោយសារតែព្រះអង្គមានវត្តមាន នៅលានប្រជាធិបតេយ្យកាលពីថ្ងៃទី២៦ ខែសីហាម្សិលម៉ិញនេះ។ នៅថ្ងៃអង្គារនេះ ព្រះសង្ឃអង្គនេះ ត្រូវបានមេកុដហៅចូលទៅវត្តវិញ តែមានសង្ឃដីការពន្យល់​ថា ព្រះតេជគុណត្រូវបានគេកត់ចូល«បញ្ជីខ្មៅ»របស់វត្ត។


ព្រះតេជគុណ វឿង សំណាង។ (រូបថត ក្នុងទំព័រហ្វេសប៊ុកព្រះអង្គ)
ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ព្រះតេជគុណ វឿង សំណាង ជានិស្សិតផ្នែករដ្ឋបាល នៃពុទ្ធិកៈ​សកលវិទ្យាល័យព្រះសីហនុរាជ្យ ស្នាក់នៅក្នុងវត្តបុទុមវតី កុដិលេខ២៥ និងក៏ជានិស្សិតកំពុងសិក្សានៅ សកលវិទ្យាល័យ​បញ្ញាសាស្រ្តផងដែរ។ សាមណនិស្សិត រូបនេះបានមានសង្ឃដីកាថា ព្រះអង្គបានទៅមើលពីទិដ្ឋភាពទូទៅ នៃ«វេទិការ​ម្ចាស់ឆ្នោត ដើម្បីស្វែងរកយុត្តិធម៌» នារសៀលថ្ងៃទី២៦ ខែសីហា នៅទីលានប្រជាធិបតេយ្យ ដែលរៀបចំដោយ​គណបក្ស​សង្គ្រោះជាតិ។

ខុសនឹង«ច្បាប់វត្ត»?


ក្រោយពីព្រះអង្គបាននិមន្តត្រឡប់មកវិញ នៅម៉ោងប្រហែលជា៦.៤០នាទី ត្រូវបានព្រះមេគុណរាជធានី ព្រះតេជគុណ ឃឹម សន និងជាព្រះគ្រូមេសូត្រស្តាំវត្តបុទុមវតី បានបញ្ជាឲ្យព្រះតេជគុណ ឡុង សុភាព ដែលជាមេកុដិ បណ្តេញព្រះអង្គ (ព្រះតេជគុណ វឿង សំណាង) ចេញពីកុដិទាំងយប់។ «អាត្មាគ្រាន់តែបំពេញតួនាទីជាប្រជាពលរដ្ឋ ដោយបានទៅ​ឈរ​ស្តាប់ទាក់ទងបញ្ហា ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។ (...)

អ្វីដែលអាត្មាបានធ្វើមិនខុសនឹងច្បាប់រដ្ឋទេ ព្រោះអាត្មាជា​ប្រជាពលរដ្ឋ ហើយអាត្មាក៏មិនបានទៅស្រែកឡូឡាឯណាដែរ។» នេះជាការបង្ហាញសង្ឃដីការ របស់ព្រះតេជគុណ វឿង សំណាង។

ការបណ្តេញព្រះអង្គចេញមួយយប់នេះ ព្រះតេជគុណបានឲ្យដឹងថា គេបានធ្វើឡើង តាមរយៈការចោទប្រកាន់ ដោយសារ ព្រះអង្គបានធ្វើខុស​នឹង​«ច្បាប់វត្ត»។ ព្រះអង្គក៏បានចោទជាសង្ឃដីកាថា «ក្នុងព្រះពុទ្ធសាសនាក្តី តាមប្រព័ន្ធច្បាប់រដ្ឋក្តី អាត្មាជាប្រជាពលរដ្ឋម្នាក់ និងជាព្រះសង្ឃមួយអង្គនោះ គ្រាន់តែចូលរួមឈរមើល និងគ្រាន់តែស្តាប់នោះ តើ(វា)ខុស​ដែរ​ឬ​យ៉ាងណា?»

ហៅចូលវត្តវិញ តែត្រូវមាន«កិច្ចសន្យា»


តែទោះជាយ៉ាងនេះក្តី ក្រោយការបណ្តេញចេញតាមរយៈពាក្យសម្តី (មិនមានជាលិខិតស្នាមទេ) ព្រះតេជគុណ​បាន​បញ្ជាក់​ថា ពេលដែលព្រះអង្គ កំពុងស្វះស្វែងរការអន្តរាគមន៍ ពីអង្គការសហប្រជាជាតិ ពីអង្គការសង្គមស៊ីវិលនានា នៅវេលា​ម៉ោង​ជាងប្រាំបីព្រឹកថ្ងៃទី២៧ ខែសីហានេះ ព្រះអង្គក៏ត្រូវបានមេកុដិហៅ ដោយបានអនុញ្ញាតិឲ្យស្នាក់នៅក្នុងកុដិជាបន្តរទៀត តាមរយៈនៃការធ្វើ«កិច្ចសន្យា»មួយ។

ទោះបីព្រះអង្គបានចូលគង់នៅធម្មតា បានបន្តរការសិក្សាក៏ពិតមែន តែឈ្មោះព្រះអង្គត្រូវបាន កត់ត្រា ចូលក្នុងបញ្ជី​«ខ្មៅ»​របស់វត្តរួចទៅហើយ។ តែទោះជាយ៉ាងនេះក្តី ព្រះអង្គមិនមានការខ្លាច រអានោះដែរ ប្រសិនបើ​ព្រះអង្គមិនបាន​ធ្វើខុស​ពិត​មែននោះ។ «អ្វីដែលកើតឡើងចំពោះអាត្មា អាត្មាមិនខ្លាចចំពោះភាពអយុត្តិធម៌នោះទេ អ្វីដែលអាត្មាចង់បាន ការ​រស់​នៅ​ដោយសុក្រិត ដោយយុត្តិធម៌។ (...) អ្វីដែលអាត្មាបានធ្វើ ក្នុងគោលបំណងចង់ស្វែងយល់ អំពីរបត់សង្គមតែ ប៉ុណ្ណោះ មិន​មែនចូលរួមក្នុងបក្សប្រឆាំងនោះទេ។»


សង្ឃមិនត្រូវចូលរួមក្នុងចលនានយោបាយ រួចចុះសម្តេច ទេព វង្ស ?


ទាក់ទងនិងការត្រឡប់ចូលទៅគង់នៅបន្តរ ដោយមានកិច្ចសន្យានោះ ព្រះអង្គមិនបានបញ្ជាក់អ្វី ច្រើននោះទេ ដោយគ្រាន់​តែបង្ហាញថា ជា«កិច្ចសន្យាគោរពតាម ច្បាប់វត្ត»។

ព្រះអង្គបានសង្ខេបដោយខ្លីថា ចំណុចល្អរបស់ច្បាប់វត្ត គេមិន​អនុញ្ញាត​ឲ្យចេញពីវត្តដើម្បីធ្វើបាតុ កម្ម កុប្បកម្ម ឬធ្វើសកម្មភាពណាមួយ ដែលនាំឲ្យមានបញ្ហា ដល់វត្ត (វា) ជាការរក្សាសណ្តាប់ធ្នាប់​របស់វត្ត។


ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចសុំការបំភ្លឺពីព្រះតេជគុណ ឃឹម សន ព្រះគ្រូមេសូត្រស្តាំ និងព្រះតេជគុណ ឡុង សុភាព មេកុដិវត្តបុទុមវតីបានទេ នាល្ងាចនេះ ដោយទូរស័ព្ទព្រះអង្គហៅមិនចូល។

បញ្ហានៃការបណ្តេញចេញនេះ ត្រូវបាន លោក អ៊ូ វីរៈ ប្រធានមជ្ឍមណ្ឌល សិទ្ធិមនុស្សកម្ពុជា ធ្វើការបកស្រាយថា ប្រសិន​បើជាការបណ្តេញចេញ ដោយ«អាបត្តិ»នោះ វាជាការត្រឹមត្រូវ និងក៏ដើម្បីពង្រឹងនូវប្រពន្ធ័ច្បាប់វត្ត វិន័យសម្រាប់​ព្រះសង្ឃ​ដែលជារឿងចាំបាច់។ លោកបានបន្តរថា តែបើសិនជាបណ្តេញចេញ ដោយសារព្រះអង្គចូលរួមស្តាប់ការសម្តែងមតិ នោះ ជាការមិនត្រឹមត្រូវទេ។


លោកបានបញ្ជាក់យ៉ាងដូច្នេះថា ការបណ្តេញចេញ តាមរយៈការចូលរួមដោយសន្តិវិធីលើការតវ៉ា ណាមួយ ដែលមាន​លក្ខណៈជានយោបាយ នោះវាក៏មិនត្រឹមត្រូវដែរ។ ជាមួយគ្នានេះ លោក អ៊ូ វីរះ ក៏បានលើកជាឧទាហរណ៍ថា «នៅពេល ​ដែលសម្តេច ទេព វង្ស មានសង្ឃដីកាលំអៀង ទៅគណបក្សកាន់អំណាចទាំងស្រុងនោះ លោកជេរគេ ជេរឯង ប្រើពាក្យ មិនសមរម្យ ដែលមានលក្ខណៈនយោបាយទាំងស្រុងនោះ ជារឿងមួយមិនល្អសម្រាប់វត្តអារាម ក្នុងប្រទេសកម្ពុជា​យើង​នោះទេ។

នេះជាបញ្ហាមួយត្រូវកែទម្រង់ខ្លាំងណាស់ រួមផ្សំនឹងព្រះសង្ឃដែលខ្វះវិន័យផង។ (…) ទាក់ទងនឹងរឿង​នយោបាយ ព្រះសង្ឃនៅកម្ពុជាត្រូវបានគាបសង្កត់ក្នុងកម្រិតខ្ពស់ និងជាបញ្ហាដែលត្រូវធ្វើការជជែកគ្នាជាបន្តរទៀត។»


សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី០២ ខែសីហា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានចេញលិខិតប្រកាសគាំទ្រ ចំពោះជ័យជំនេះរបស់គណបក្សប្រជាជនកម្ពុជា។

ក្នុងកិច្ចសម្ភាសកន្លងមក ជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ លោក​យ៉ង់ គឹមអេង ក៏បានបង្ហាញដែរថាក្នុងនាមជាស្ថាប័នព្រះសង្ឃ មិនត្រូវធ្វើ«នយោបាយយ៉ាងជ្រៅ»ដូច្នេះទេ។ លោកគួរ​គង់​ជាកណ្តាល ហើយអាចជួយផ្សព្វផ្សាយនូវអ្វី ដែលត្រូវដោះស្រាយដោយសន្តិវិធី និងអហិង្សាក្នុងអំឡុងពេលចាំបាច់ ជា​ជាងការគាំទ្រទៅលើគណបក្សនយោបាយ៕
Courtesy http://www.monoroom.info



CNRP Statement on the Venerable Voeung Samnang being expelled from Wat Padmavatei (Wat Botumvatei) in the middle of the night by the Vice Chief Monk for attending the Public Forum with the CNRP leaders on 08.26.2557 2013 at the Democracy Square .

Note: This temple is also the official residence of Supreme Patriarch Non Nget, who in past years, harassed, intimidated and violated other his fellow Buddhist monks, Ven. Indapanno Tim Sakhorn, Ven. Saccamuni Luon Sovath.


This is a violation of human and religious rights as inscribed in the Cambodian Constitution, U.N. Universal Declaration of Human Rights and other international human rights treaties, especially the Buddha’s Teaching of adhering the Middle Path, non-violence, peace, compassion and kindness.

6 comments:

Anonymous said...

សមេ្តចឯកឧត្ដមបណ្ឌិតសាលោ ចទៀន សែនជោ ជាព្រះអាទិត្យរលត់ និងមិនរះលើផែនដីនេះទៀតទេ...។

សមេ្តចដល់វេនបរាជ័យ រលត់ និងចាប់ជាតិជាសត្វ នៅបាតផែនដី។ប្រទេសកម្ពុជា និងសង្គ្រោះ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

ជយោ មេឃ និង ទេវតា សង្គ្រោះ កម្ពុជា !!!

Anonymous said...

How will we be dealing with all these Thmil who usurped all the top positions to corrupt our Buddhism?

Anonymous said...

Cambodians are harassed at all levels: lay people, civilians, and religious leaders. It is very laughable that Khmer spiritual leaders are not trained in spiritual debates while kept in ignorance. How will these spiritual leaders guide their disciples, students, and followers who are politicians if they do not have a clue about political ethics.

Is the training reserved only for the chosen one since the supreme patriarch was a CPP politician and still seems to be a power behind political scene.

Anonymous said...

Koh Tral Island must not be forgotten

By “any patriot Khmers”

Why do Koh Tral Island, known in Vietnam as Phu Quoc, a sea and land area covering proximately over 30,000 km2 [Note: the actual land size of Koh Tral itself is 574 square kilometres (222 sq miles)] have been lost to Vietnam by whose treaty? Why don’t Cambodia government be transparent and explain to Cambodia army at front line and the whole nation about this? Why don't they include this into education system? Why?

Cambodian armies are fighting at front line for 4.6 km2 on the Thai border and what's about over 30,000km2 of Cambodia to Vietnam. Nobody dare to talk about it! Why? Cambodian armies you are decide the fate of your nation, Cambodian army as well as Cambodian people must rethink about this again and again. Is it fair?

Koh Tral Island, the sea and land area of over 30,000 square kilometres have been lost to Vietnam by the 1979 to 1985 treaties. The Cambodian army at front line as well as all Cambodian people must rethink again about these issues. Are Cambodian army fighting to protect the Cambodia Nation or protecting a very small group that own big lands, big properties or only protecting a small group but disguising as protecting the Khmer nation?

The Cambodian army at front lines suffer under rain, wind, bullets, bombs, lack of foods, lack of nutrition and their families have no health care assistance, no securities after they died but a very small group eat well, sleep well, sleep in first class hotel with air conditioning system with message from young girls, have first class medical care from oversea medical treatments, they are billionaires, millionaires who sell out the country to be rich and make the Cambodian people suffer everyday.

Who signed the treaty 1979-1985 that resulted in the loss over 30,000 km2 of Cambodia??? Why they are not being transparent and brave enough to inform all Cambodians and Cambodian army at front line about these issues? Why don't they include Koh Tral (Koh Tral size is bigger than the whole Phom Phen and bigger than Singapore [Note: Singapore's present land size is 704 km2 (271.8 sq mi)]) with heap of great natural resources, in the Cambodian education system?

Look at Hun Sen's families, relatives and friends- they are billionaires, millionaires. Where did they get the money from when we all just got out of war with empty hands [in 1979]? Hun Sen always say in his speeches that Cambodia had just risen up from the ashes of war, just got up from Year Zero with empty hands and how come they are billionaires, millionaires but 90% of innocent Cambodian people are so poor and struggling with their livelihood every day?

Anonymous said...

2:38 PM

Dumb ass, you are elected into the annoying copy and paste hall of shame!!!

Anonymous said...

If the nation die,the monk die too.