- Thursday, 01 August 2013 ម៉ៃ ទិត្យថារ៉ា PPP
- ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមុខមកប្រកាសជាសាធារណៈជាលើកដំបូង កាលពីរសៀលថ្ងៃម្សិលមិញ បន្ទាប់ពីមានភាពស្ងប់ស្ងាត់ ក្រោយពីការបោះឆ្នោតថា គណបក្សប្រជាជនបានបង្កើតក្រុមការងារមួយសម្រាប់ធ្វើការចរចា ដើម្បីសម្របសម្រួលខាងនយោបាយជាមួយគណបក្សសង្គ្រោះជាតិដើម្បីរៀបចំ ក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភាថ្មី។
ការបង្ហាញមុខរបស់ លោក ហ៊ុន សែន
តាមរយៈការចុះទៅពិនិត្យការសាងសង់ស្ពានអាកាសស្ទឹងមានជ័យ នេះ
គឺបានធ្វើឡើង បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនថា
លោកបានចេញទៅក្រៅប្រទេស
និងលាលែងពីតំណែងដោយសារតែធ្វើឲ្យគណបក្សប្រជាជនបាត់បង់អាសនៈជាង
២០ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។
លោកនាយករដ្ឋមន្ត្រី បានថ្លែងថា
លោកបានទទួលដំណឹងមិនទាន់ជាផ្លូវការ
ក៏ប៉ុន្តែមានគេជូនព័ត៌មានថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
និងដំណើរការដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់
ហើយដំណើរការដោះស្រាយនោះ គឺមានការចូលរួម ដោយបណ្តាគណបក្សនយោបាយ
និងសង្គមស៊ីវិល។
លោកថ្លែងទៀតថា៖«បើសិនជារឿងហ្នឹងពិតដូចអ្វីដែលខ្ញុំទទួល
បានខ្ញុំយល់ថា
នេះជាវិជ្ជមានដែលជាការបើកផ្លូវមួយសម្រាប់ការដោះស្រាយបញ្ហា
ដែលនៅសេសសល់ឲ្យស្របទៅតាមច្បាប់
ប៉ុន្តែបើគណៈកម្មាធិការជាតិយល់ឃើញថា
ជារឿងចាំបាច់ឲ្យគណបក្សនយោបាយចូលរួម
និងអង្គការសង្គមស៊ីវិលចូលរួម
សម្រាប់រាជរដ្ឋាភិបាលក៏ដូចជាគណបក្សប្រជាជន សូមស្វាគមន៍
នូវការបើកទូលាយបែបនេះ ដើម្បីបង្ហាញពីតម្លាភាព និងដំណោះស្រាយ
ដែលអាចទទួលយកបានទាំងអស់គ្នា»។
លោកបន្តថា សភាពការណ៍នៅកម្ពុជាគឺវាដូច្នេះឯង
ប៉ុន្តែធ្លាប់រកដំណោះស្រាយចេញ ដូចជានៅឆ្នាំ ១៩៩៣ ឆ្នាំ ២០០៣ និង
ឆ្នាំ ២០០៨ ក៏មានបញ្ហា តែនៅតែរកដំណោះស្រាយបាន។
លោក ហ៊ុន សែន គូសបញ្ជាក់ទៀតថា យើងទាំងអស់គ្នា
ត្រូវខិតខំរួមគ្នា ការពារស្ថិរភាពនយោបាយ ការពារស្ថិរភាពជីវភាព
សេដ្ឋកិច្ចសង្គមឲ្យដំណើរការទៅជាធម្មតា បើមិនដូច្នេះទេ
ប្រជាពលរដ្ឋ នឹងអាចយល់ថា បើបោះឆ្នោតម្តង វាមានបញ្ហាម្តង
នៅថ្ងៃក្រោយប្រជាពលរដ្ឋ
នឹងលែងជឿទុកចិត្តទៅលើការបោះឆ្នោតទៀតហើយ។
លោកថ្លែងឲ្យដឹងទៀតថា៖«បើសិនជាបង្កើតការញុះញង់
ហើយធ្វើឲ្យប្រទេសជាតិ ធ្លាក់ទៅក្នុងការលិចលង់
ស្រមោលអតីតកាលនឹងវិលត្រឡប់មកនោះ តើប្រជាជនយើងចង់បានទេ?
ខ្ញុំគិតថា គ្មានអ្នកណាចង់បានទេ
ហើយគ្មានអ្នកណាចង់វេចបង្វេចរត់ទៀតទេ»។
លោកបន្តថា៖«ខ្ញុំសុំអំពាវនាវឲ្យរក្សានូវភាពស្ងប់ស្ងាត់
រងចាំការសម្របសម្រួលគ្នាជានយោបាយសម្រាប់ឲ្យប្រទេសរបស់យើង
ឈានទៅមុខ កុំឲ្យការបោះឆ្នោតមួយក្លាយទៅជាការបែកបាក់ជាតិ។
សូមឲ្យការបោះឆ្នោតក្លាយទៅជាការបង្រួបបង្រួមជាតិ
និងជាតិរបស់យើងឈ្នះទាំងអស់គ្នា»។
លោកបន្តថា បក្សណាឈ្នះបក្សណាចាញ់ វាមិនសំខាន់ទេ
តែយើងត្រូវដឹងថា ជាតិរបស់យើងជាអ្នកឈ្នះ
ចំណុចនេះមានសារៈសំខាន់ណាស់។ លោកបានចោទសួរថា
តើប្រជាជនត្រូវការបិទផ្សារ បិទតូបលក់ដូរ បិទហាងកាហ្វេ
ឬក៏បិទការ៉ាស់សាំង បិទធនាគារឬ?
នេះជាបញ្ហាដែលត្រូវដាក់ជាសំណួរទៅម្ចាស់ឆ្នោត។
លោកបានថ្លែងទៀតថា៖«រឿងការចរចាជាមួយឯកឧត្តម សម រង្ស៊ី
ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម ស ខេង ឯកឧត្តម សុខ អាន និង ឯកឧត្តម
សាយ ឈុំ ដើម្បីធ្វើកិច្ចការងារនេះ ហើយឯកឧត្តម សម រង្ស៊ី
គាត់ធ្លាប់ធ្វើលិខិតចូលរួមមរណទុក្ខឪពុករបស់ខ្ញុំ ដូច្នេះឯកឧត្តម
សម រង្ស៊ីប្រាកដណាស់
គាត់ច្បាស់នឹងយល់នូវពេលវេលាដ៏លំបាករបស់ខ្ញុំក្នុងការកាន់
ទុក្ខ ប៉ុន្តែក្នុងករណីចាំបាច់
ខ្ញុំក៏អាចប្រើពេលវេលាដ៏លំបាករបស់ខ្ញុំ ដើម្បីសន្ទនាជាមួយដែរ»។
លោកបានឲ្យដឹងទៀតថា ចំណុចនានា
ពាក់ព័ន្ធនឹងការសម្របសម្រួលគ្នាខាងនយោបាយ គណបក្សប្រជាជន
បានប្រជុំគណកម្មាធិការអចិន្រៃ្តយ៍ កាលពីថ្ងៃទី២៩
ខែកក្កដាគឺបានត្រៀមខ្លួនបើកចំហ
ដើម្បីពិភាក្សានយោបាយជាមួយគណបក្សសង្គ្រោះជាតិ
ដើម្បីពិភាក្សាគ្នាអំពីការរៀបចំក្បាលម៉ាស៊ីនរបស់រដ្ឋសភា។
លោក ហ៊ុន សែន បញ្ជាក់ទៀតថា
គ្មាននរណាដោះស្រាយជំនួសខ្មែរគ្នាឯងទេមិនអាចយកបរទេសមកដោះស្រាយ
ជំនួសយើងទេ ហើយបរទេស មានតែលើកទឹកចិត្តឲ្យយើងមានការសន្ទនាគ្នា។
លោកបានថ្លែងឲ្យដឹងទៀតថា៖«ខ្ញុំក៏ជឿជាក់ថា ពលរដ្ឋកម្ពុជា
ក៏មានជំនឿជឿជាក់ទៅលើអ្នកដឹកនាំនយោបាយខ្មែរផងដែរថានឹង
ដោះស្រាយបញ្ហាជាមួយគ្នា តាមផ្លូវនយោបាយ
ធ្វើយ៉ាងណាឲ្យសភាបានដំណើរការទៅមុខ។ យើងបើកបេះដូង
ដើម្បីធ្វើការសម្របសម្រួល»។
លោកបន្តថា ៖«ឥឡូវនេះ ខ្ញុំនៅក្នុងប្រទេស
ហើយកំពុងស្ថិតនៅក្នុងការកាន់អំណាចជានាយករដ្ឋមន្ត្រីនៃរាជ
រដ្ឋាភិបាលនីតិកាល ទី៤។
តើមានអ្នកណាមួយដែលមានសិទ្ធិបង្ខំឲ្យនាយករដ្ឋមន្ត្រីក្នុង
តំណែង ដែលជានាយករដ្ឋមន្ត្រីជាប់ឆ្នោត បោះបង់ចោលការងារ?»។
ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាម ដែលថាលោកចេញទៅក្រៅប្រទេសលោក
ហ៊ុន សែន បានគូសបញ្ជាក់ថា ចរិត ហ៊ុន
សែនមិនមែនជាចរិតរត់ចោលស្រុកទេ។
លោកបានថ្លែងបន្តថា៖«ក្នុងស្ថានការណ៍ប្រជាជនកាន់តែលំបាកខ្ញុំ
កាន់តែនៅជាប់ជាមួយប្រជាជន»។
លោកបានចោទសួរទៀតថា នៅពេលនេះ ការបោះឆ្នោតរួចហើយ
តើយើងចង់បានអ្វីទៀត តើយើងចង់បានស្ថានការវិលត្រឡប់ទៅរកឆ្នាំ
១៩៧៥ ដែលបង្កការវឹកវរ ហើយនាំគ្នារត់ចាកចេញពីទីក្រុងឬ?
ជាក់ស្តែងនៅល្ងាចថ្ងៃទី២៨ គេបានដឹងរួចហើយថា
ប្រជាពលរដ្ឋនាំគ្នាផ្អើលទៅដកប្រាក់នៅក្នុងធនាគារ
ហើយចាក់សាំងប្រមូលទិញទំនិញ។
លោក ហ៊ុន សែន បានអំពាវនាវ
ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចាប់ផ្តើមចុះធ្វើការជួយប្រជា
ពលរដ្ឋ
ពីព្រោះប៉ុន្មានថ្ងៃនៅពេលខាងមុខនេះបញ្ហាដែលត្រូវប្រឈមនឹងមាន
ភ្លៀងខ្លាំង ហើយទឹកទន្លេមេគង្គនឹងឡើងខ្ពស់
ដូច្នេះត្រូវធ្វើកិច្ចការជាបន្ទាន់ដើម្បីការពារប្រជាពលរដ្ឋ
ហើយជម្លៀសប្រជាពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់
មិនមែនមកនិយាយពីការទម្លាក់លោកពីនាយករដ្ឋមន្ត្រីទេ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងថា គណបក្សលោក
នៅតែប្រកាន់ជំហរដដែល គឺមិនទទួលស្គាល់លទ្ធផលបោះឆ្នោតទេ
ហើយនៅតែទាមទារឲ្យមានការបង្កើតគណកម្មការចម្រុះដើម្បីស៊ើបអង្កេត
ភាពមិនប្រក្រតីដែលបានកើតឡើងក្នុងការបោះឆ្នោតដើម្បីស្វែងរក
យុត្តិធម៌ដល់ប្រជាពលរដ្ឋ។
លោកគូសបញ្ជាក់ថា៖«យើងនឹងមិនចរចា ជាមួយគណបក្សប្រជាជនទេ
ប្រសិនបើមិនបង្កើតគណៈកម្មការចម្រុះ
ដែលមានការចូលរួមពីគណបក្សនយោយ អង្គការជាតិនិងអន្តរជាតិទេនោះ»។
ក្រសួងមហាផ្ទៃនៅថ្ងៃទី៣១ ខែកក្កដា បានផ្ញើលិខិតជូនលោក សម
រង្ស៊ីថា ការតវ៉ានានា
ទាក់ទងនឹងភាពមិនប្រក្រតីក្នុងការបោះឆ្នោតគឺជាសិទ្ធិរបស់គណបក្ស
នយោបាយ ប៉ុន្តែត្រូវសុំច្បាប់។
ក្នុងករណីដែលមានការចាំបាច់បំផុតនោះការប្រមូលផ្តុំប្រជាពលរដ្ឋ
គួរត្រូវបានរៀបចំឡើង នៅទីលានប្រជាធិបតេយ្យ។
លោក សុខ ទូច អ្នកវិភាគឯករាជ្យបានថ្លែងថា
អ្វីដែលលោកនាយករដ្ឋមន្ត្រីលើកឡើងនោះគឺបានបង្ហាញឲ្យច្បាស់អំពី
ទិដ្ឋភាពនយោបាយចាស់ទុំរបស់អ្នកនយោបាយដើម្បីស្វែងរកដំណោះស្រាយ
ហើយកម្ពុជាក៏មានបទពិសោធជាង ៣០
ឆ្នាំមកហើយការដែលយកកម្លាំងទ័ពមកដោះស្រាយនោះ
គឺមានតែការបង្ហូរឈាមប៉ុណ្ណោះ។
លោកថ្លែងទៀតថា៖ «អ្វីដែលផ្តល់សិទ្ធិឲ្យ គ.ជ.ប
បង្កើតគណៈកម្មការចម្រុះ
ឯករាជ្យនោះគឺដើម្បីបង្ហាញឲ្យអ្នកដែលចាញ់អស់ចិត្ត
ឯអ្នកឈ្នះក៏បង្ហាញថា វាក៏ជាដំណោះស្រាយមួយដោយសន្តិវិធីដែរ»៕
19 comments:
Koh Tral Island must not be forgotten
By “any patriot Khmers”
Why do Koh Tral Island, known in Vietnam as Phu Quoc, a sea and land area covering proximately over 30,000 km2 [Note: the actual land size of Koh Tral itself is 574 square kilometres (222 sq miles)] have been lost to Vietnam by whose treaty? Why don’t Cambodia government be transparent and explain to Cambodia army at front line and the whole nation about this? Why don't they include this into education system? Why?
Cambodian armies are fighting at front line for 4.6 km2 on the Thai border and what's about over 30,000km2 of Cambodia to Vietnam. Nobody dare to talk about it! Why? Cambodian armies you are decide the fate of your nation, Cambodian army as well as Cambodian people must rethink about this again and again. Is it fair?
Koh Tral Island, the sea and land area of over 30,000 square kilometres have been lost to Vietnam by the 1979 to 1985 treaties. The Cambodian army at front line as well as all Cambodian people must rethink again about these issues. Are Cambodian army fighting to protect the Cambodia Nation or protecting a very small group that own big lands, big properties or only protecting a small group but disguising as protecting the Khmer nation?
The Cambodian army at front lines suffer under rain, wind, bullets, bombs, lack of foods, lack of nutrition and their families have no health care assistance, no securities after they died but a very small group eat well, sleep well, sleep in first class hotel with air conditioning system with message from young girls, have first class medical care from oversea medical treatments, they are billionaires, millionaires who sell out the country to be rich and make the Cambodian people suffer everyday.
Who signed the treaty 1979-1985 that resulted in the loss over 30,000 km2 of Cambodia??? Why they are not being transparent and brave enough to inform all Cambodians and Cambodian army at front line about these issues? Why don't they include Koh Tral (Koh Tral size is bigger than the whole Phom Phen and bigger than Singapore [Note: Singapore's present land size is 704 km2 (271.8 sq mi)]) with heap of great natural resources, in the Cambodian education system?
Look at Hun Sen's families, relatives and friends- they are billionaires, millionaires. Where did they get the money from when we all just got out of war with empty hands [in 1979]? Hun Sen always say in his speeches that Cambodia had just risen up from the ashes of war, just got up from Year Zero with empty hands and how come they are billionaires, millionaires but 90% of innocent Cambodian people are so poor and struggling with their livelihood every day?
សុំសួរទៅលោក ហ៊ុនសែនថា ហេតុអ្វី បានជា
លើកឡើង ពីស្ថានការណ៍ឆ្នាំ១៩៧៥ទៅវិញ?
ឬលោកអាងពូកែធ្វើសង្រ្គាមទើបគិតដូច្នោះឬ
ក៏ជាមធ្យោបាយ ដើម្បីបន្លាចដល់ពលរដ្ឋខ្មែរ?
អ្វីដែលយើងចង់បាន គឺ កម្ពុជាឯករាជ្យមិន
រណបអាយួនកន្ទប សន្តិភាពពិត អធិបតេយ្យ
ភាពពេញលេញ ភាពសម្បូណ៍សប្បាយមិន
មែនតែខាងសម្បកក្រៅ នោះទើបខ្មែរនឹង
អាចផ្សះផ្សារគ្នាបាន បើនៅតែមានចៅហ្វាយ
យួននៅពៅក្រោយខ្នង គ្មានថ្ងៃណាខ្មែរជនាគ្នា
ឡើយ។ ពាក្យថាផ្សះផ្សាររបស់លោកគឺគ្រាន់
តែឆរបោកដល់គណបក្សប្រឆាំងឱ្យសហការណ៍
ជាមួយលោក ដើម្បីលោកគ្រប់គ្រងលើគណ
បក្សប្រឆាំង វាមិនខុសពីគណបក្សហ្វ៊ុនស៊ីនប៉ិច
ទេ តើ មានសេសសល់អ្វីទៅគឺសូន្យ៕
I agree with you 4:48 PM,
ពាក្យថាផ្សះផ្សាររបស់លោកគឺគ្រាន់
តែឆរបោកដល់គណបក្សប្រឆាំងឱ្យសហការណ៍
ជាមួយលោក ដើម្បីលោកគ្រប់គ្រងលើគណ
បក្សប្រឆាំង វាមិនខុសពីគណបក្សហ្វ៊ុនស៊ីនប៉ិច
ទេ តើ មានសេសសល់អ្វីទៅគឺសូន្យ៕
I am sure it is not from the tree kingdoms'strategy(KBUORN SAAMKOK)that Hun Sen is proposing.
This is a KBUORN TUORL JRORK ROBOS HUN SEN (it's Hun Sen's cornered strategy).
ALL KHMER People please do not be foul by this one eye monster!!!!
Look at Ah SEN, he seems to lost a lot of weight just within a week!
He no longer has "MOUK KHLAGN" (greasy face)but he certainly has along face "MOUK SES".
Negotiate with this guy is useless, and be in a coalition government with him is suicidal.
Lead our own CNRP government is the way to go.
កុំខឹងឥ! លទ្ធិកុម្មនិស្ដ គឺយ៉ាងនោះហើយ កូនខ្មែរសព្វថ្ងៃនេះ ប្រាកដជា ចេះដើរខ្សែស្រប ត្រឡប់យកជាប្រយោជន៍មកឲ្យខ្មែរបានមិនខាន!
មិនដូចកាលខ្ញុំរស់នូវក្នុងរបប ៣ឆ្នាំ ៨ខែ ២០ ថ្ងៃនោះ ខ្ញុំមិនដែលបានឮពាក្យគេនិយាយថា "យុត្តិធ៌ម" ទេ ហើយក៏គ្មានសាលារៀនអំពី "យុត្តិធ៌ម" ដែរ គេឲ្យមនុស្សចេះបំភ្លៃការពិត មួលបង្កាច់ បង្ខូចមនុស្សល្អ។ល។
រឿងឥៗឡូវនេះគេឲ្យខ្មែរមាន យុត្តិធ៌ម!
ខ្ញុំសុំឲ្យកូនខ្មែរទាំងអស់ឈប់ទុករឿងនយោបានឥតបានការណ៍ទៀត! សូមក្ដាប់ឲ្យជាប់ក្នុងដៃរ ហើយ អនុវត្តន៍ឲ្យបានជាប់លាប់ទាំងអស់គ្នា ត្រូវនាំគ្នាតាមដាន គ្រប់សកម្មភាពក្នុងសង្គមដែលយើងកំពុងរស់នូវ! ចូលរួមជាមួយអ្នកនយោបាយ ដែលមានគោលការណ៍ច្បាស់លាស់ ដែលអាចញងឲ្យប្រជាពលរដ្ឋ ធ្វើជាម្ចាស់ខ្លួនឯងៗ ទាល់តែយើងធ្វើអ្វីៗដោយខ្លួនឯង បើបណ្ដោយឲ្យគេធ្វើអោយ វាច្បាស់ជាមានការកិបកេងមិនខានទេ! កូនខ្មែរត្រូវតែចាំទុក!
មានរឿងខ្លះ ខ្ញុំសូមរំឭក ពួកបរទេសខ្លះប្រើពាក្យថា៖
"បើចង់លក់បន្លែដាច់ ទាល់តែបង្ហាត់ឲ្យកូនខ្មែរខ្ពើមដីជាមុនសិន ទើបយើងប្រាកដជាបានជោគជ័យ"
កូនខ្មែរត្រូវប្រយ័ត្ន ព្រោះផែនការណ៍អូសអួន របស់យួន វាផ្លាស់ប្ដូរ!
តែយើងត្រូវចាំ សាម្គីរស់ បែកបាកសាម្គីស្លាប់!
យើងធ្វើអ្វីៗសម្រាប់កូនចៅយើង បង្ហាត់កូនចៅយើងអោយចេះស្រឡាញ់ដីទុកជាថ្នាលសំណាប!
KOH TROL neung batt bong
Doy sar ah yuon 2 Neak keu
Ah Chkae sam rainsy n
Ah Chkae krem sokha.
Recount and revote, not the negotiation for seat.
seat is for five years but election victory mean Khmer survive forever from now on and no more communist, dictator, and Viet control.
please no political negotiation for seats
That is right. But I am confident that opposition party only play along with this situation. He will stand firm cos this is the only chance to free khmer from Yuon. Hopefully they don't fall into cpp trap like Funcinpec. Clan cpp out is the first thing for this election so khmer can get freedom.
Ah Chlae Yuon Eng Neng louch Koh Trol. Anh neng yok vinh.
mok ah jor chenge mok hey.
This FAKE LEADER HE IS SMILE WITH YOU THEN HE KILL YOU,CHINA SHIPED THE HAND-GUN FOR HUN.YOU WAIT AND SEE .BUT I WISH ALL THE KHMER PEOPLE WHO WORK FOR HIM DON'T TAKE HIS ORDER AND KILL YOUR OWN PEOPLE IF YOU THINK THAT YOU ARE REAL KHMER. KHMER NEED TO HELP KHMER.
CÂḾ ÔÑ SÂṂĐÂĆ MÂHÂ ĐÊĆHÒ ḤÙŃ SÈŃ 3ÔÔÔ!!!
Now I can move and live in Nambodia for good because we don't have tourist like your in our country.
Đỉên Đông
Ah sam rainsy neung ah kem sokha
Ruom day jea 1 jor yuon hun sen.
Hun Sen, you shit head. Now you know Khmer people hate you and family. Hun Sen, you are a coward. You dare not surround yourself with Khmer, instead you surround yourself with the Chinese.
Hun Sen, you traitor, you coward, you thief.
The Chinese are interfering with Khmer politics and sovereignty. Why don't Hor5 Hong address this issue. Instead, Hor5hong took the time to send out official letters to western Embassy in Cambodia not to give support to CNRP. What a ficken blatant biases these CPP thieves are doing right now. They are not looking out for Cambodia, only their party.
និយាយឲ្យត្រង់ៗទៅ ចិនឯណាដែលគេចង់ជួយខ្មែរនោះ!
ប្រទេសណា ក៏ដូចប្រទេសណាដែរ បើខ្មែរមានរឿង គេច្បាស់ជាយកឡេះថាជួយ ផ្ទុយទៅវិញ គេស្រេកឃ្លានចង់បានដីខ្មែរ ដេកមមើរទាំងយប់ទាំងថ្ងៃ វាគ្រាន់ល្បិចខ្លះ យើងមើលធ្លុះដោយងាយទេ!
Ah Hun Sen Ah Youn Slave
Ah Hun Sen Ah Kbot cheat
Ah Hun Sen Ah Chkeh Youn
Ah Hun Sen Ah Tmil
Ah Hun Sen Ah thork teap
Ah Hun Sen Ah Slab tay horgn
Ah Hun Sen Ah Kouk Muy Chivit
Post a Comment