ដោយ៖ ញឹម សុខន | ថ្ងៃអាទិត្យ ទី18 ខែសីហា ឆ្នាំ2013, ម៉ោង 08:42 AM
យុវជន៤នាក់ដែលអាជ្ញាធរចោទថា មានគម្រោងចែកខិតប័ណ្ណ
ប្រឆាំងរាជរដ្ឋាភិបាល
ត្រូវបានតុលាការបញ្ជាឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស
ហើយ កាលពីព្រលប់ថ្ងៃសៅរ៍ម្សិលមិញ។
តាមអ្នកយកព័ត៌មានរបស់VOD លោក តាត ឧត្តម
ដែលតាមដានព្រឹត្តិការណ៍នេះ ឲ្យដឹងពីជនសង្ស័យទាំង៤នាក់នោះ
ត្រូវបានបញ្ជូនទៅដល់ពន្ធនាគារព្រៃស ប្រហែលជាម៉ោង៦ ថ្ងៃសៅរ៍
ទី១៧ ខែសីហា ក្រោយពីសាលាដំបូងរាជធានីភ្នំពេញ
សួរដេញដោលពេញមួយថ្ងៃ។
ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួននោះមានឈ្មោះ លោក ទុត ចាន់បញ្ញា
លោក ហ៊ើញ បូរិន កញ្ញា ឡុង លីឆេង និងកញ្ញា សុខ ដាលីន
ដែលពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ទី១៥
ខែសីហា បន្ទាប់ពីមានគម្រោងទិញផ្កា និងទឹកសុទ្ធ
ចែកជូនក្រុមនគរបាល ទាហាន
នៅម្តុំស្ថានីយ៍រថភ្លើងនៅរាជធានីភ្នំពេញ។
ប៉ុន្តែគម្រោងនោះត្រូវបានលុបចោលវិញ ដោយសារអ្នករៀបចំកម្មវិធីត្រូវចាប់ខ្លួន។
បើតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធិ
អះអាងថា ជនសង្ស័យទាំងនោះ មានបំនងចែកខិតប័ណ្ណ
ដល់កងកម្លាំងប្រដាប់អាវុធ ដែលចល័តការពារសន្តិសុខ ក្រោយការបោះឆ្នោត
ឲ្យទម្លាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅអង្គការលីកាដូ លោក អំ សំអាត
ដែលតាមដានករណីនេះ បានហៅចំណាត់ការនោះថា ជារូបភាពគំរាមកំហែង
បំបាក់ស្មារតីយុវជន។
លោក អំ សំអាត បន្តថា ក្នុងចំណោមយុវជនពីរនាក់
ដែលសមត្ថកិច្ចចាប់ខ្លួននោះ ពួកគេកំពុងតែជិះម៉ូតូ
ដែលមានដៃកាន់បាច់ផ្កា។ លោកអំពាវឲ្យតុលាស៊ើបអង្កេតករណីនេះ
ឲ្យបានស៊ីជម្រៅ ដើម្បីធានាយុត្តិធម៌ដល់ជនសង្ស័យ
ដែលត្រូវបានចាប់ខ្លួន៕
សូមសរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
3 comments:
ខ្មែរ............គឺអង្គរវត្ត
យួនយៀកកុងយក ឫស្សី ជាសញ្ញាជាតិរបស់យួន
__________________________________
-សព្វថ្ងៃ,តើហេតុដូចម្តេចបានជាCPP ,CNRP និយាយបន្លំថា.....
(យុវជនខ្មែរ ជាទំពាំងស្នងឫស្សី ?)
..ខ្មែរ គួរពិចារណា!
Just look at me I.m I gay or what...?
what happen here? any English or translation please!
Post a Comment