ទេព នីថាៈគជប ពុំមានសិទ្ធិអំណាច ក្នុងការបង្កើតគណៈកម្មការចម្រុះ តាមការស្នើរបស់គណបក្សសង្គ្រោះជាតិទេ(ព្រោះចោរខ្លាចពន្លឺនៃសេចក្តីពិត)
(ថ្ងៃទី 4 សីហា 2013, ម៉ោង 11:49:AM) | ដោយ: លី សិលាCE
ភ្នំពេញ: លោក ទេព នីថា អគ្គលេខាធិការគជប បានប្រកាសថា គជប ពុំមានសិទ្ធិអំណាច ដើម្បីទៅបង្កើតគណៈកម្មការចម្រុះ ក្នុងការដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត ដែលមានសមាសភាពចូលរួមពីអង្គការសង្គមស៊ីវិល និងមានអង្គការសហប្រជាជាតិ ជាអ្នកសម្របសម្រួល។ គជប បន្តដំណើរការនីតិវិធី និងការងាររបស់ខ្លួនជាធម្មតា។
កាលពីព្រឹកថ្ងៃសៅរ៍ ទី៣សីហា ឆ្នាំ២០១៣ កិច្ចប្រជុំរវាងគជប ជាមួយតំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានឯកភាពគ្នាជាគោលការណ៍ពីរចំនុច។ ទី១-បង្កើតគណៈកម្មការចម្រុះមួយ ដែលមានគជប និងគណបក្សទាំងពីរចូលរួម។ ទី២-គណៈកម្មការចម្រុះនេះ នឹងប្រជុំពិភាក្សាគ្នាអំពីអាណត្តិ និងភារកិច្ចរបស់ខ្លួន ជាបន្ទាន់ ក្រោយពីត្រូវបានបង្កើតហើយ។
តាមគម្រោង នៅថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០១៣ គជប ត្រូវរៀបចំកិច្ចប្រជុំបន្ត ជាមួយនឹងតំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដើម្បីនិយាយពីអាណត្តិ និងតួនាទី ភារកិច្ចរបស់គណៈកម្មការចំពោះកិច្ច សម្រាប់ដោះស្រាយភាពមិនប្រក្រតីនានាជុំវិញការបោះឆ្នោត។
ក៏ប៉ុន្តែកិច្ចនោះ មិនបានធ្វើទេ នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០១៣ ដោយសារតែគណបក្សសង្គ្រោះជាតិ មិនបានបញ្ជូនតំណាងទៅ។ គណបក្សសង្គ្រោះជាតិ ចង់ឲ្យសមាសភាពគណៈកម្មការចំពោះកិច្ចនោះ មានលក្ខណៈទូលំទូលាយជាងនេះ គឺមានការចូលរួមពីតំណាងគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ ព្រមទាំងអង្គការសង្គមស៊ីវិល អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ ដោយមានគជប ជាអ្នកសម្របសម្រួល និងអង្គការសហប្រជាជាតិ ជាអាជ្ញាកណ្តាល។
ក៏ប៉ុន្តែលោក ទេព នីថា អគ្គលេខាធិការគជប បានមានប្រសាសន៍នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០១៣ ថា គជបមានការសោកស្តាយ ដែលកិច្ចប្រជុំនៅព្រឹកនេះ ពុំអាចធ្វើបាន។ តែគជប នឹងបន្តដំណើរការនីតិវធី និងការងាររបស់ខ្លួន។
លោក ទេព នីថា បានបញ្ជាក់ថា "គជប ពុំមានសិទ្ធិអំណាចទៅដល់នោះទេ ( តាមសំណើររបស់គណបក្សសង្គ្រោះជាតិ ក្នុងការបង្កើតគណៈកម្មការចម្រុះ ដែលមានអង្គការសហប្រជាជាតិ ជាអាជ្ញាកណ្តាល )។ ម្យ៉ាងទៀត សូម្បីតែនៅក្នុងសេចក្តីប្រកាស ឯកឧត្តម បាន គីមូន ក៏បាននិយាយដែរថា គាត់សូមឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយបន្តឹងទាក់ទងការបោះឆ្នោត ឲ្យបានយុត្តិធម៌ និងតម្លាភាព គាត់មិនបានសំដែងថា គាត់ចង់បញ្ចេញតួនាទីទាក់ទងនឹងការបោះឆ្នោតនៅប្រទេសកម្ពុជានោះទេ។ ដូច្នេះ ការស្នើសុំនោះ ហួសពីសមត្ថកិច្ច និងហួសពីសិទ្ធិអំណាចរបស់ខ្លួន គឺថា គជប មិនអាចធ្វើទៅបានទេ"។
លោក ទេព នីថា បានបញ្ជាក់ថា គជបខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យមានការចូលរួមពីគណបក្សសង្គ្រោះជាតិ ក្នុងគណៈកម្មការចម្រុះ ដើម្បីពិនិត្យដោះស្រាយលើភាពមិនប្រក្រតីនៃការបោះឆ្នោត។ តែគួរឲ្យសោកស្តាយ ដែលដំណើរការនេះ ពុំទាន់អាចទៅមុខរួច អាចថា យើងទៅមុខបានមួយជំហាន ហើយថយក្រោយមកវិញ ២ ជំហានវិញ។
14 comments:
លោក អ៊ឹម សួស្តី បញ្ជាក់ថា “ខ្ញុំមិនដឹងទៅអញ្ជើញអង្គការសហប្រជាជាតិ នៅខាងណាទេ វាហួសសមត្ថកិច្ចរបស់ខ្ញុំហើយ ហើយស្ថាប័នរៀបចំការបោះឆ្នោត គឺស្ថាប័ន គ.ជ.ប ដូច្នេះច្បាប់មានហើយយើងចេះតែធ្វើបន្តទៅមុខទៀត”។ “…គ.ជ.ប នឹងបង្កើតអនុគណៈកម្មការ ចំពោះកិច្ចមួយ… ហើយចេះតែធ្វើត។ “
លោក ទេព នីថា បានមានប្រសាសន៍ថា “… តែ គ.ជ.ប នឹងបន្តដំណើរការនីតិវិធី និងការងាររបស់ខ្លួន លើការងារផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោត ហើយលទ្ធផលបោះឆ្នោតផ្លូវការ នឹងត្រូវប្រកាសយ៉ាងយូរ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣។”
បើលោកចង់ លោកត្រូវចេញប្រកាសសុំ ឣ.ស.ប ឧិយបញ្ជូនតំណាងម្នាក់ មកចូលរួមគណៈកម្មការនេះសិន។ តើលោកបានធ្វើឬឣត់? បើលោកឣត់ហៅគេសោះ នរណាគេមករកលោកនោះ។ ពីមុន គ.ជ.ប ថា ឣត់មានច្បាប់បង្កើត គណៈកម្មការនេះទេ តែឥឡូវលោកថាធ្វើតាមច្បាប់តទៅទៀត។ ច្បាប់ស្ឣី តាមតែលោកថានោះ?
HA HA THEY HAVE NO POWER TO CORRECT THE PROBLEM BUT THEY HAVE POWER STEAL
Leave the NEC on the side walk, why need them to get involve. If they are incompetant, they need to stay out.
HA HA WHY NOT AH CHHKER KAGN CHAS YOUN? YOU CAN BUT YOU ARE SPEAKING LIE. THE PROBLEM OF CHEATED AND FRAUD ELECTION IS NOT THE PROBLEM OF CNRP BUT YOURS, BECAUSE YOU CREATED THIS PROBLEM FROM A TILL Z. ARE YOU JUST A TOOLS FÜR VIET ANNEXING CAMBODIA ONLY? AND WHAT IS THE NEXT?
Kick the NEC out! Kick the NEC out!
GOT BALLOT?
Not Even Count! = NEC
Because you are a bandit, ah Chhker dog
ពួក គ ជ ប គួរលាលែងពីដំណែងឬរត់គេចខ្លួន
ទៅ មិនត្រូវក្រាញឡើយ ព្រោះពួកលោកពិតជា
មិនរួចខ្លួនពីដៃប្រជាជនដែលស្រឡាញ់យុត្តិធម៌ទេ
ពួកលោកគួរខ្មាសខ្លួនឯងផង។
អ្វីដែលគជបបានធ្វើគឺធ្វើតាមតែលោកហ៊ុនសែនបញ្ជាតែប៊ុន្នោះ។
គជបជាមនុស្សរបស់ហ៊ុនែសនត្រូវតែស្ដាប់ហ៊ុនសែន
Hun Sen said He No Longer Wants to Pursue The Prime Minister position. He's Has Conceded to The CNRP.
The People Didn't Not Turn For Him During The 2013 Election As Expected. Now, At The Stadium With His Team Wearing #9, The Tickets Are Sold Out!
ត្រកូលទេពឈប់ទទួលស្គាល់នីថាហើយ។
ត្រូវផ្ដូហៅវាថាចេះតែថាវិញ។
How about impaling this KBAL YUON KLUON KHMER
you're a bandit & traitor stealing Khmers voices für puppet's Viet and the troublemaker in the Khmer society. One can tell you Ah Tep Nitha: If you don't create this commision your destiny will have a problem because all Khmer knew who you are and your movement is watching by all Khmers.
FIRST AND FOREMOST THE NEC SHOULD INVITE AND RECEIVE ALL COMPLAINTS FROM VOTERS AND FROM ALL POLITICAL PARTIES AND COMPILE IT FOR THE NEXT COURT TRIAL AGAINST THE ACCUSED NEC.
NEC WILL SIT AS THE ACCUSED PARTY AND NOT AS ONE OF THE INVESTIGATING PARTIES.
Post a Comment