Sunday, August 04, 2013

គជប ពុំមានសិទ្ធិអំណាច ក្នុងការបង្កើតគណៈកម្មការចម្រុះ តាមការស្នើរបស់គណបក្សសង្គ្រោះជាតិទេ

 

 

ទេព នីថាៈគជប ពុំ​មាន​សិទ្ធិ​អំណាច ក្នុង​ការបង្កើត​គណៈកម្មកា​រ​ចម្រុះ តាម​ការស្នើ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ទេ​(ព្រោះចោរខ្លាចពន្លឺនៃសេចក្តីពិត)



(ថ្ងៃទី 4 សីហា 2013, ម៉ោង 11:49:AM) | ដោយ: លី សិលាCE


ភ្នំពេញ: ​លោក ទេព នីថា អគ្គលេខាធិការ​គជប បានប្រកាសថា គជប ពុំ​មាន​សិទ្ធិ​អំណាច ដើម្បី​ទៅ​បង្កើត​គណៈកម្មការ​ចម្រុះ ក្នុង​ការដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ដែល​មាន​សមាសភាព​ចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល និង​មាន​អង្គការសហប្រជាជាតិ ជា​អ្នកសម្របសម្រួល​។  គជប បន្ត​ដំណើរការ​នីតិវិធី និង​ការងារ​របស់​ខ្លួន​ជាធម្មតា​។​


​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣​សីហា ឆ្នាំ​២០១៣ កិច្ចប្រជុំ​រវាង​គជប ជាមួយ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឯកភាពគ្នា​ជា​គោលការណ៍​ពីរ​ចំនុច​។ ទី​១-​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដែល​មាន​គជប និង​គណបក្ស​ទាំង​ពីរ​ចូលរួម​។ ទី​២-​គណៈកម្មការ​ចម្រុះ​នេះ នឹង​ប្រជុំ​ពិភាក្សាគ្នា​អំពី​អាណត្តិ និង​ភារកិច្ច​របស់​ខ្លួន ជាបន្ទាន់ ក្រោយពី​ត្រូវ​បាន​បង្កើត​ហើយ​។

​តាម​គម្រោង នៅ​ថ្ងៃ​អាទិត្យ ទី​៤ ខែ​សីហា ឆ្នាំ​២០១៣ គជប ត្រូវ​រៀបចំ​កិច្ចប្រជុំ​បន្ត ជាមួយនឹង​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​និយាយ​ពី​អាណត្តិ និង​តួនាទី ភារកិច្ច​របស់​គណៈកម្មកា​រ​ចំពោះ​កិច្ច សម្រាប់​ដោះស្រាយ​ភាពមិនប្រក្រតី​នានា​ជុំវិញ​ការបោះឆ្នោត​។​

​ក៏​ប៉ុន្តែ​កិច្ច​នោះ មិនបាន​ធ្វើ​ទេ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៤ ខែ​សីហា ឆ្នាំ​២០១៣ ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​បញ្ជូន​តំណាង​ទៅ​។ គណបក្ស​សង្គ្រោះ​ជាតិ ចង់ឲ្យ​សមាសភាព​គណៈកម្មការ​ចំពោះ​កិច្ច​នោះ មាន​លក្ខណៈ​ទូលំទូលាយ​ជាង​នេះ គឺ​មាន​ការចូលរួម​ពី​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល អ្នកសង្កេតការណ៍​ជាតិ​-​អន្តរជាតិ ដោយ​មាន​គជប ជា​អ្នកសម្របសម្រួល និង​អង្គការ​សហប្រជាជាតិ ជា​អាជ្ញាកណ្តាល​។​

ក៏​ប៉ុន្តែ​លោក ទេព នីថា អគ្គលេខាធិការ​គជប បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៤ ខែ​សីហា ឆ្នាំ​២០១៣ ថា គជប​មាន​ការសោកស្តាយ ដែល​កិច្ចប្រជុំ​នៅ​ព្រឹក​នេះ ពុំ​អាច​ធ្វើបាន​។ តែ​គជប នឹង​បន្ត​ដំណើរការ​នីតិ​វ​ធី និង​ការងារ​របស់​ខ្លួន​។​


​លោក ទេព នីថា បានបញ្ជាក់​ថា "​គជប ពុំ​មាន​សិទ្ធិ​អំណាច​ទៅដល់​នោះទេ ( តាម​សំណើរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការបង្កើត​គណៈកម្មកា​រ​ចម្រុះ ដែលមាន​អង្គការសហប្រជាជាតិ ជា​អាជ្ញាកណ្តាល )​។ ម្យ៉ាងទៀត សូម្បីតែ​នៅក្នុង​សេចក្តីប្រកាស ឯកឧត្តម បាន គីមូន ក៏​បាន​និយាយ​ដែរ​ថា គាត់​សូម​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដោះស្រាយ​បន្តឹង​ទាក់ទង​ការបោះឆ្នោត ឲ្យបាន​យុត្តិធម៌ និង​តម្លាភាព គាត់​មិន​បាន​សំដែង​ថា គាត់​ចង់​បញ្ចេញ​តួនាទី​ទាក់ទង​នឹង​ការបោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ​។ ដូច្នេះ ការស្នើ​សុំ​នោះ ហួស​ពី​សមត្ថកិច្ច និង​ហួស​ពី​សិទ្ធិ​អំណាច​របស់​ខ្លួន គឺថា គជប មិន​អាច​ធ្វើ​ទៅ​បាន​ទេ​"​។​

​លោក ទេព នីថា បានបញ្ជាក់​ថា គជប​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា​ឲ្យមាន​ការចូ​ល​រួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​គណៈកម្មការ​ចម្រុះ ដើម្បី​ពិនិត្យ​ដោះស្រាយ​លើ​ភាពមិន​ប្រក្រតី​នៃ​ការបោះឆ្នោត​។ តែ​គួរឲ្យ​សោកស្តាយ ដែល​ដំណើរការ​នេះ ពុំ​ទាន់​អាច​ទៅ​មុខ​រួច អាច​ថា យើង​ទៅ​មុខ​បាន​មួយ​ជំហាន ហើយ​ថយ​ក្រោយ​មក​វិញ ២ ជំហាន​វិញ​។

​តែ​ទោះបីជា​យ៉ាងណា លោក ទេព នីថា បានបញ្ជាក់​ថា គជប នៅ​តែ​រក្សា​ជំហរ​របស់​ខ្លួន ហើយ​នៅតែ​គោរព​នូវ​ការប្រជុំ​លើក​ទី​១ ថា​យើង​បង្កើត​គណៈកម្មការ​នេះ ហើយ​គជប នៅតែ​រង់ចាំ​ពី​សុ​ឆន្ទៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចូលរួម​ការបង្កើត​គណៈ​កម្ម​ការ​ចម្រុះ​នេះ​។​មកដល់ពេលនេះ នៅ​មិនទាន់​មាន​ការឆ្លើយតប​បែប​ណា​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិនៅឡើយ​ទេ​៕

14 comments:

Anonymous said...

លោក អ៊ឹម សួស្តី បញ្ជាក់ថា “ខ្ញុំមិនដឹងទៅអញ្ជើញអង្គការសហប្រជាជាតិ នៅខាងណាទេ វាហួសសមត្ថកិច្ចរបស់ខ្ញុំហើយ ហើយស្ថាប័នរៀបចំការបោះឆ្នោត គឺស្ថាប័ន គ.ជ.ប ដូច្នេះច្បាប់មានហើយយើងចេះតែធ្វើបន្តទៅមុខទៀត”។ “…គ.ជ.ប នឹងបង្កើតអនុគណៈកម្មការ ចំពោះកិច្ចមួយ… ហើយចេះតែធ្វើត។ “
លោក ទេព នីថា បានមានប្រសាសន៍ថា “… តែ គ.ជ.ប នឹងបន្តដំណើរការនីតិវិធី និងការងាររបស់ខ្លួន លើការងារផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោត ហើយលទ្ធផលបោះឆ្នោតផ្លូវការ នឹងត្រូវប្រកាសយ៉ាងយូរ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣។”
បើលោកចង់ លោកត្រូវចេញប្រកាសសុំ ឣ.ស.ប ឧិយបញ្ជូនតំណាងម្នាក់ មកចូលរួមគណៈកម្មការនេះសិន។ តើលោកបានធ្វើឬឣត់? បើលោកឣត់ហៅគេសោះ នរណាគេមករកលោកនោះ។ ពីមុន គ.ជ.ប ថា ឣត់មានច្បាប់បង្កើត គណៈកម្មការនេះទេ តែឥឡូវលោកថាធ្វើតាមច្បាប់តទៅទៀត។ ច្បាប់ស្ឣី តាមតែលោកថានោះ?

Anonymous said...

HA HA THEY HAVE NO POWER TO CORRECT THE PROBLEM BUT THEY HAVE POWER STEAL

Ta Sok said...

Leave the NEC on the side walk, why need them to get involve. If they are incompetant, they need to stay out.

Anonymous said...

HA HA WHY NOT AH CHHKER KAGN CHAS YOUN? YOU CAN BUT YOU ARE SPEAKING LIE. THE PROBLEM OF CHEATED AND FRAUD ELECTION IS NOT THE PROBLEM OF CNRP BUT YOURS, BECAUSE YOU CREATED THIS PROBLEM FROM A TILL Z. ARE YOU JUST A TOOLS FÜR VIET ANNEXING CAMBODIA ONLY? AND WHAT IS THE NEXT?

Anonymous said...

Kick the NEC out! Kick the NEC out!

Anonymous said...

GOT BALLOT?

Not Even Count! = NEC

Anonymous said...


Because you are a bandit, ah Chhker dog

Anonymous said...

ពួក គ ជ ប គួរលាលែងពីដំណែងឬរត់គេចខ្លួន
ទៅ មិនត្រូវក្រាញឡើយ ព្រោះពួកលោកពិតជា
មិនរួចខ្លួនពីដៃប្រជាជនដែលស្រឡាញ់យុត្តិធម៌ទេ
ពួកលោកគួរខ្មាសខ្លួនឯងផង។

Anonymous said...

អ្វីដែល​​​​​គជប​​​បានធ្វើគឺធ្វើតាមតែលោកហ៊ុនសែន​បញ្ជាតែប៊ុន្នោះ។​​​​​​
គជប​​ជាមនុស្សរបស់ហ៊ុនែសនត្រូវតែស្ដាប់ហ៊ុនសែន

Anonymous said...

Hun Sen said He No Longer Wants to Pursue The Prime Minister position. He's Has Conceded to The CNRP.

The People Didn't Not Turn For Him During The 2013 Election As Expected. Now, At The Stadium With His Team Wearing #9, The Tickets Are Sold Out!

Anonymous said...

ត្រកូលទេពឈប់ទទួលស្គាល់នីថាហើយ។
ត្រូវផ្ដូហៅវាថាចេះតែថាវិញ។

Anonymous said...

How about impaling this KBAL YUON KLUON KHMER

Anonymous said...

you're a bandit & traitor stealing Khmers voices für puppet's Viet and the troublemaker in the Khmer society. One can tell you Ah Tep Nitha: If you don't create this commision your destiny will have a problem because all Khmer knew who you are and your movement is watching by all Khmers.

Anonymous said...

FIRST AND FOREMOST THE NEC SHOULD INVITE AND RECEIVE ALL COMPLAINTS FROM VOTERS AND FROM ALL POLITICAL PARTIES AND COMPILE IT FOR THE NEXT COURT TRIAL AGAINST THE ACCUSED NEC.
NEC WILL SIT AS THE ACCUSED PARTY AND NOT AS ONE OF THE INVESTIGATING PARTIES.