អ្នកបោះឆ្នោតជ្រលក់ទឹកខ្ |
CPP ចុះអរគុណអ្នកបោះឆ្នោតតែមានការចោទថាឲ្យស្បថ
MONDAY, 05 AUGUST 2013 ម៉ៃ ទិត្យថារ៉ា ភ្នំពេញ ប៉ុស្តិ៍
កណ្តាលៈ សកម្មជនគណបក្សប្រជាជនកម្ពុជាកាលពីម្សិលមិញ បានមកជួបជុំជាមួយពលរដ្ឋជាងមួយពាក់នាក់ រស់នៅក្នុងភូមិ ក្បាលកោះខាងកើត ឃុំ កោះខ្សាច់ទន្លា ស្រុក ស្អាង ខេត្ត កណ្តាល ដើម្បីថ្លែងអំណរគុណចំពោះការបោះឆ្នោតគាំទ្រគណបក្សកាន់អំណាចនេះ តែត្រូវពលរដ្ឋមួយចំនួនចោទប្រកាន់ថា បានដឹកនាំប្រមូលពលរដ្ឋយកទៅស្បថទៅវិញ។
ស្ត្រី ជាពលរដ្ឋម្នាក់ដែលខ្លាចមិនហ៊ានបញ្ចេញឈ្មោះបានឲ្យដឹងថា មន្ត្រីគណបក្សប្រជាជនកម្ពុជាបានកោះហៅពលរដ្ឋដែលរស់នៅ ក្នុងឃុំ កោះខ្សាច់ទន្លា ឲ្យមកជួបប្រជុំគ្នា នៅភូមិ ក្បាលកោះខាងកើត កន្លែងលោកយាយទេព ដើម្បីធ្វើការស្បថស្បែថា ពិតជាបានបោះឆ្នោតជូនគណបក្សនេះឬអត់?។ អ្នកស្រីប្រាប់ថា ៖ «ខ្ញុំមិនហ៊ានទៅចូលរួមនឹងគេទេ ពីព្រោះកន្លែងយាយទេពនោះស័ក្តិសិទ្ធិខ្លាំងណាស់ពលរដ្ឋធ្លាប់បន់ស្រន់អីគឺបានដូចចិត្ត ហើយខ្ញុំមិនបានបោះឆ្នោតឲ្យគណបក្សប្រជាជនផង ខ្ញុំបោះឆ្នោតឲ្យសង្គ្រោះជាតិ ដូច្នេះខ្ញុំមិនទៅទេ»។
អ្នកស្រីបន្ត ឲ្យដឹងថា នៅថ្ងៃទី៤ ខែសីហានេះ ពលរដ្ឋដែលបានបោះឆ្នោតឲ្យគណបក្សប្រជាជនបានមកជួបជុំគ្នានៅម៉ោង ៣ រសៀល តែគាត់ពុំដឹងថា ពេលស្បថនោះគេឲ្យនិយាយអ្វីខ្លះទេ ព្រោះបានមើលតែពីចម្ងាយ ពីផ្ទះទៅតែប៉ុណ្ណោះ។ ស្ត្រីម្នាក់នេះនិយាយថា ៖ «ការបោះឆ្នោតគឺធ្វើឡើងដោយសម្ងាត់ ចុះហេតុអ្វីបានជាត្រូវហៅប្រជាជនទៅសួរថា បោះឆ្នោតឲ្យខ្លួនឬអត់?។ ដូច្នេះអ្នកមិនទៅប្រជុំ គេពិតជាកត់សម្គាល់ហើយនិងធ្វើមួយលើពួកយើងនៅពេលក្រោយ ឬនៅពេលដែលពួកយើងទៅធ្វើឯកសារអ្វីមួយមិនខាន»។
ប៉ុន្តែ ផ្ទុយទៅវិញអ្នកស្រី អឹម ធុច ដែលចូលរួមក្នុងការជួបជុំនោះបានអះអាងថា ការទៅជួបប្រជុំនោះ គឺពុំមានឲ្យជាប្រាក់ឬក៏វត្ថុអ្វីនោះទេ ក្រៅអំពីការសួរសុខទុក្ខគ្នាតែប៉ុណ្ណោះ។ អ្នកស្រីនិយាយថា៖«ពួកយើងគ្រាន់តែនិយាយអំពីការសួរសុខទុក្ខគ្នា ពុំមានស្បថស្បែអ្វីទេ គឺគេចេះតែចោទប្រកាន់យើងប៉ុណ្ណោះ»។
លោក ញូង តឹកលី ស្មៀនឃុំ កោះខ្សាច់ទន្លា បានឲ្យដឹងថា នៅថ្ងៃនេះមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ១.៦០០ នាក់ ដើម្បីអរគុណចំពោះប្រជាពលរដ្ឋដែលបានបោះឆ្នោតឲ្យគណបក្សប្រជាជន តែពុំមានការឲ្យស្បថអ្វីដូចការចោទនោះទេ។ លោកឲ្យដឹងទៀតថា៖ «យើងគ្រាន់តែអរគុណពលរដ្ឋប៉ុណ្ណោះពុំបានបង្ខំឲ្យស្បថនោះទេ ហើយក៏ពុំបានឲ្យលុយឬក៏អ្វីនោះដែរ»។
លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សថ្លែងឲ្យ ដឹងថា ចំពោះករណីដែលថា មានការកោះហៅពលរដ្ឋទៅសួរទាក់ទិននឹងការបោះឆ្នោត ហើយឲ្យស្បថអីនោះ គឺខាងសមាគម អាដហុក បានទទួលពាក្យបណ្តឹងពីពលរដ្ឋស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា ដែលការនេះធ្វើឲ្យប៉ះពាល់ទៅដល់ការបោះឆ្នោតសេរីនិងយុត្តិធម៌ ព្រមទាំងផ្ទុយនឹងច្បាប់ គ.ជ.ប ផងដែរ។ លោក ចាន់ សុវ៉េត បានថ្លែងទៀតថា ៖ «គណបក្សនយោបាយនីមួយៗគួរតែទទួលយកលទ្ធផលបោះឆ្នោតដែលគ្រោងនឹងប្រកាសនៅពេលខាងមុខ ហើយប្រសិនបើមិនពេញចិត្តឬក៏យ៉ាងណានោះ គឺត្រូវតតាំងគ្នាទៅតាមផ្លូវច្បាប់ ចៀសវាងការបោះឆ្នោតហើយ ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច»៕
6 comments:
Long Live VietNam and Hun Sen
7:33 AM
The hunting season will begin soon. First we will clean up the Vietnamese from Tonle Sap and then province by province until they are all back to Vietnam.
Aren't you happy to be back in your motherland, motherfucker?
បើយាយទេពនោះពូកែសក្តិសទ្ធិមែន ម្តេចក៏មិន
នាំគ្នាបន់ឲ្យយាយទេពកាច់កពួកក្បត់ជាតិឲ្យ
វិនាសអន្តរាយស្លាប់អស់ទៅ???
Mind your own business, stupid Viet! Unlike Khmer people, you are too coward and cretinous to protest against your rotten and despotic leaders.
Moreover, CHINA has annexed your islands, your sea and will soon swallow all your territory and you'll be certainly Chinese Slave.
AH!...AH...AH...
Mind your own business, stupid Viet! Unlike Khmer people, you are too coward and cretinous to protest against your rotten and despotic leaders.
Moreover, CHINA has annexed your islands, your sea and will soon swallow all your territory and you'll be certainly Chinese Slave.
AH!...AH...AH...
វាជា យាយទេព យួនរៀបចំដើម្បីបន្លាចខ្មែរយើងទេដឹង?
Post a Comment