Tuesday, August 06, 2013

គ្នាន ព្រះអង្គណា ទទួលសម្បថចោរឡើយ


អ្នក​បោះ​ឆ្នោត​​ជ្រលក់​ទឹក​ខ្មៅ​​បញ្ជាក់ថា ខ្លួន​បាន​បំពេញ​កាតព្វ​កិច្ច​ពលរដ្ឋ​ហើយ។ រូបថត លីណា

CPP ចុះ​អរគុណ​អ្នក​បោះឆ្នោត​តែ​មាន​ការ​ចោទ​ថា​ឲ្យ​ស្បថ


MONDAY, 05 AUGUST 2013 ម៉ៃ ទិត្យថារ៉ា ភ្នំពេញ ប៉ុស្តិ៍

កណ្តាលៈ សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ម្សិលមិញ បាន​មក​ជួប​ជុំ​ជាមួយ​ពលរដ្ឋ​ជាង​មួយ​ពាក់​នាក់ រស់​នៅ​ក្នុង​ភូមិ ក្បាលកោះ​ខាង​កើត ឃុំ កោះ​ខ្សាច់​ទន្លា ស្រុក ស្អាង ខេត្ត កណ្តាល ដើម្បី​ថ្លែង​អំណរគុណ​ចំពោះ​ការ​បោះឆ្នោត​គាំទ្រ​គណបក្ស​កាន់​អំណាច​នេះ តែ​ត្រូវ​ពលរដ្ឋ​មួយ​ចំនួន​ចោទ​ប្រកាន់​ថា បាន​ដឹក​នាំ​ប្រមូលពលរដ្ឋ​យក​ទៅ​ស្បថ​ទៅ​វិញ។


ស្ត្រី ជា​ពលរដ្ឋ​ម្នាក់​ដែល​ខ្លាច​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​កោះ​ហៅ​ពលរដ្ឋ​ដែល​រស់​នៅ ក្នុង​ឃុំ កោះ​ខ្សាច់​ទន្លា ឲ្យ​មក​ជួប​ប្រជុំ​គ្នា នៅ​ភូមិ ក្បាល​កោះ​ខាង​កើត កន្លែង​លោក​យាយ​ទេព ដើម្បី​ធ្វើ​ការ​ស្បថ​ស្បែ​ថា ពិត​ជា​បាន​បោះឆ្នោត​ជូន​គណបក្ស​នេះ​ឬ​អត់​?។ អ្នក​ស្រី​ប្រាប់​ថា ៖ «ខ្ញុំ​មិន​ហ៊ាន​ទៅ​ចូល​រួម​នឹង​គេ​ទេ ពីព្រោះ​កន្លែង​យាយ​ទេព​នោះ​ស័ក្តិសិទ្ធិ​ខ្លាំង​ណាស់​ពលរដ្ឋ​ធ្លាប់​បន់​ស្រន់​អី​គឺ​បាន​ដូច​ចិត្ត ហើយ​ខ្ញុំ​មិន​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ផង ខ្ញុំ​បោះឆ្នោត​ឲ្យ​សង្គ្រោះ​ជាតិ ដូច្នេះ​ខ្ញុំ​មិន​ទៅ​ទេ»។


អ្នក​ស្រី​បន្ត ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី៤ ខែ​សីហា​នេះ ពលរដ្ឋ​ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​បាន​មក​ជួប​ជុំ​គ្នា​នៅ​ម៉ោង ៣ រសៀល តែ​គាត់​ពុំ​ដឹង​ថា ពេល​ស្បថ​នោះ​គេ​ឲ្យ​និយាយ​អ្វី​ខ្លះ​ទេ ព្រោះ​បាន​មើល​តែ​ពី​ចម្ងាយ ពី​ផ្ទះ​ទៅ​តែ​ប៉ុណ្ណោះ។ ស្ត្រី​ម្នាក់​នេះ​និយាយ​ថា ៖ «ការ​បោះឆ្នោត​គឺ​ធ្វើ​ឡើង​ដោយ​សម្ងាត់ ចុះ​ហេតុ​អ្វី​បាន​ជា​ត្រូវ​ហៅ​ប្រជាជន​ទៅ​សួរ​ថា បោះឆ្នោត​ឲ្យ​ខ្លួន​ឬ​អត់?។ ដូច្នេះ​អ្នក​មិន​ទៅ​ប្រជុំ គេ​ពិត​ជា​កត់​សម្គាល់​ហើយ​និង​ធ្វើ​មួយ​លើ​ពួក​យើង​នៅ​ពេល​ក្រោយ ឬ​នៅ​ពេល​ដែល​ពួក​យើង​ទៅ​ធ្វើ​ឯកសារ​អ្វី​មួយ​មិន​ខាន»។

ប៉ុន្តែ ផ្ទុយ​ទៅ​វិញ​អ្នក​ស្រី អឹម ធុច ដែល​ចូល​រួម​ក្នុង​ការ​ជួប​ជុំ​នោះ​បាន​អះអាង​ថា ការ​ទៅ​ជួប​ប្រជុំ​នោះ គឺ​ពុំ​មាន​ឲ្យ​ជា​ប្រាក់​ឬ​ក៏​វត្ថុ​អ្វី​នោះ​ទេ ក្រៅ​អំពី​ការ​សួរ​សុខ​ទុក្ខ​គ្នា​តែ​ប៉ុណ្ណោះ។ អ្នក​ស្រី​និយាយ​ថា​៖«ពួក​យើង​គ្រាន់​តែ​និយាយ​អំពី​ការ​សួរ​សុខ​ទុក្ខ​គ្នា ពុំ​មាន​ស្បថ​ស្បែ​អ្វី​ទេ គឺ​គេ​ចេះ​តែ​ចោទ​ប្រកាន់​យើង​ប៉ុណ្ណោះ»។

លោក ញូង តឹកលី ស្មៀន​ឃុំ កោះ​ខ្សាច់​ទន្លា បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​នេះ​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ជួប​សំណេះ​សំណាល​ជាមួយ​ប្រជា​ពលរដ្ឋ ១.៦០០ នាក់ ដើម្បី​អរគុណ​ចំពោះ​ប្រជា​ពលរដ្ឋ​ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន តែ​ពុំ​មាន​ការ​ឲ្យ​ស្បថ​អ្វី​ដូច​ការ​ចោទ​នោះ​ទេ​។ លោក​ឲ្យ​ដឹង​ទៀត​ថា៖ «យើង​គ្រាន់​តែ​អរគុណ​ពលរដ្ឋ​ប៉ុណ្ណោះ​ពុំ​បាន​បង្ខំ​ឲ្យ​ស្បថ​នោះ​ទេ ហើយ​ក៏​ពុំ​បាន​ឲ្យ​លុយ​ឬ​ក៏​អ្វី​នោះ​ដែរ»។


លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ថ្លែង​ឲ្យ ដឹង​ថា ចំពោះ​ករណី​ដែល​ថា មាន​ការ​កោះ​ហៅ​ពលរដ្ឋ​ទៅ​សួរ​ទាក់​ទិន​នឹង​ការ​បោះឆ្នោត ហើយ​ឲ្យ​ស្បថ​អី​នោះ គឺ​ខាង​សមាគម អាដហុក បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ពលរដ្ឋ​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ការ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​ការ​បោះឆ្នោត​សេរី​និង​យុត្តិធម៌ ព្រម​ទាំង​ផ្ទុយ​នឹង​ច្បាប់ គ.ជ.ប ផង​ដែរ​។ លោក ចាន់ សុវ៉េត បាន​ថ្លែង​ទៀត​ថា ៖ «គណបក្ស​នយោបាយ​នីមួយៗ​គួរ​តែ​ទទួល​យក​លទ្ធផល​បោះឆ្នោត​ដែល​គ្រោង​នឹង​ប្រកាស​នៅ​ពេល​ខាង​មុខ ហើយ​ប្រសិន​បើ​មិន​ពេញ​ចិត្ត​ឬ​ក៏​យ៉ាង​ណា​នោះ គឺ​ត្រូវ​តតាំង​គ្នា​ទៅ​តាម​ផ្លូវ​ច្បាប់ ចៀស​វាង​ការ​បោះឆ្នោត​ហើយ ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច»៕

6 comments:

Anonymous said...

Long Live VietNam and Hun Sen

Anonymous said...

7:33 AM

The hunting season will begin soon. First we will clean up the Vietnamese from Tonle Sap and then province by province until they are all back to Vietnam.
Aren't you happy to be back in your motherland, motherfucker?

Anonymous said...


បើយាយទេពនោះពូកែសក្តិសទ្ធិមែន ម្តេចក៏មិន
នាំគ្នាបន់ឲ្យយាយទេពកាច់កពួកក្បត់ជាតិឲ្យ
វិនាសអន្តរាយស្លាប់អស់ទៅ???

Anonymous said...

Mind your own business, stupid Viet! Unlike Khmer people, you are too coward and cretinous to protest against your rotten and despotic leaders.

Moreover, CHINA has annexed your islands, your sea and will soon swallow all your territory and you'll be certainly Chinese Slave.

AH!...AH...AH...

Anonymous said...

Mind your own business, stupid Viet! Unlike Khmer people, you are too coward and cretinous to protest against your rotten and despotic leaders.

Moreover, CHINA has annexed your islands, your sea and will soon swallow all your territory and you'll be certainly Chinese Slave.

AH!...AH...AH...

Anonymous said...

វាជា យាយទេព យួនរៀបចំដើម្បីបន្លាចខ្មែរយើងទេដឹង?