Monday, August 12, 2013

វិភាគ៖ ​ហេតុ​អ្វី ​គ.ជ.ប ប្រកាស​​លទ្ធផល​​បណ្តោះ​អាសន្ន មុន​ពេល​ស៊ើបអង្កេត​ភាពមិនប្រក្រតី​?​


.....................................
ដោយ៖​ អ៊ឹង ប៊ុន​ថន​ | ថ្ងៃចន្ទ័ ទី12 ខែសីហា ឆ្នាំ2013 | 3 ម៉ោង មុន​ VOD
​មិន​​ដូច​ពី​ការគ្រោងទុក​​ឡើយ គ.ជ.ប បាន​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការបោះឆ្នោត​ កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កក្កដា​​នោះ នៅ​ថ្ងៃ​ទី​១២​ខែ​សីហា​នេះ​វិញ ខណៈ​​គណៈកម្មការ​​ឯករាជ្យ​ស៊ើបអង្កេត​ពី​​ភាពមិនប្រក្រតី​នៃ​ការបោះ​ឆ្នោត ​មិន​ទាន់​ត្រូវបាន​បង្កើតឡើង​។​
ការផ្លាស់ប្តូរ​ជំហរ​លឿន​បែបនេះ នាំឲ្យ​មាន​អង្គការ​ឃ្លាំមើល​ការបោះ​ឆ្នោត​ជា​ង​​៤០ សម្តែង​ការខកចិត្ត​។ សេចក្តីថ្លែងការណ៍​របស់​បន្ទប់​ស្ថានការណ៏​បោះ​ឆ្នោត បាន​ហៅ​ការសម្រេចចិត្ត​របស់​គ​ជ​ប នេះ​ថា​ធ្វើឲ្យ​មាន​ការប្រឈម នៃ​ការចរចា​រវាង​គណបក្ស​ធំ​ទាំង​ពីរ​ដែល​ឈ្នះ​អាសនៈ និង​បង្កើន​ភាព​តានតឹង​ដែលមាន​​ស្រាប់ របស់​​អ្នក​បោះឆ្នោត ហើយ​អាច​នឹង​ធ្វើឲ្យ​មានអ​ស្ថិរភាព​នៅក្នុង​សង្គម​។
​លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​អង្គការ​និចហ្វិច បាន​បន្ថែម​លើ​សេចក្តី​ថ្លែង​ការណ៏​នោះថា  ការប្រកាស​លទ្ធផល​មុនពេល​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​​​នេះ ធ្វើ​​ឲ្យ​មាន​​មន្ទិល​​ថា គ.ជ.ប រង​​គំនាប​ពី​អ្នកនយោបាយ​កាន់​អំណាច​ ៖ "យើង​គិត​ថា​ប្រហែល​ជាមាន​បញ្ហា​អី​នៅ​ពី​ក្រោយ​ខ្នងហ្នឹង​តិច​ បានជា​ គជប ខ្លួនឯងមានការ​ប្រែ​ប្រួល​យ៉ាង​ឆាប់​រហ័ស​យ៉ាង​នេះ ខ្ញុំ​ជឿ​ថា អាច​មាន​ពាក់​ព័ន្ធ​​បញ្ហា​នយោ​បាយ"។

​ថ្វី​ត្បិត គ.ជ.ប ប្រកាស​លទ្ធផល​មែន តែ​ខ្លួន​មិនទាន់​បែងចែក​អាសនៈ​នូវឡើយ​។ ​ប៉ុន្តែ​សំឡេងឆ្នោត​សរុប​ដែល​គណបក្ស​ធំៗ​​ពីរ​ឈ្នះ​ច្រើន​ដាច់​គេ​នោះ​គឺ គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​នាំ​មុខ ដោយ​​សំឡេង​សរុប​ប្រមាណ ៣២៣៥៩៦៩ និង​​គណបក្ស​សង្គ្រោះ​ជាតិ​​ បាន​តាម​ប្រកិត​ដោយ​សំឡេង ២៩៤៦១៧៦ ទូទាំ​ង​ប្រទេស​។ បើ​តាម​ចំនួន​នេះ គណបក្សប្រឆាំង​​ចាញ់​គណបក្សកាន់​អំណាច​ចំនួន ២៨៩៧៩៣​សំឡេង​។​

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា រំពឹង​ថា ​ខ្លួន​ឈ្នះ​បាន​៦៨​អាសនៈ ហើយ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៥៥​អាសនៈ​។ ប៉ុន្តែ​ក្រោយ​មក​គណបក្ស​ប្រឆាំង​អះ​អាងថា ខ្លួន​ឈ្នះ​គណបក្សកាន់អំណាច​វិញ ដោយ​ទទួលបាន​យ៉ាងតិច​៦៣​អាសនៈ នៃ​អាសនៈ​សរុប​១២៣​។​

បើ​តាម​អ្នកស្រាវជ្រាវ​ឯករាជ្យ លោក កែម ឡី វិភាគ​លើ​ទិន្ន័យ​សរុប​ដែល គ.ជ.ប ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​អាច​ស្រូប​បាន​អាសនៈ​​កើនឡើង​។​ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា​ ​អាច​បន្ត​ជ្រុះ​បាត់​​បន្ថែមទៀត ៖ "គណបក្សប្រជាជន​អាច​ថយ ប្រហែលជាមួយ ឬក៏​​បី ហើយ​គណបក្ស​សង្គ្រោះជាតិ អាច​ឡើង​ទៅ​មួយ ឬ​ក៏​បី​អាសនៈ អាហ្នឹង​ដូច​ជា​​នៅ​សៀម​រាប នៅ​ក្រចេះ នៅ​កណ្តាល​អីជា​ដើម។ល។"។

​ប៉ុន្តែ​ស្រាប់​លោក ហង្ស ពុទ្ធា ប្រយ័ត្នប្រយែង​ក្នុង​ការបែងចែក​អាសនៈ​នេះ ៖ "ប្រុង​ប្រយ័ត្ន​មែន​ទែន ចាំ​មើល​តួ​លេង​ហ្នឹង​ហើយ​ចាំ​​យើង​ចែក​រក បើ​និយាយ​មួយ​ម៉ាត់​ទៅ​វា​អាច​មាន​បញ្ហា"។

​ការប្រកាស​លទ្ធផល​បណ្តោះអាសន្ន​របស់​ គ.ជ.ប ​នៅ​ថ្ងៃទី​១២​ខែ​​សីហា​នេះ ផ្ទុយ​នឹង​ព្រះ​រាជ​​សា​របស់​ព្រះមហាក្សត្រ ដែល​បានឲ្យដឹងថា លទ្ធផល​អាច​​​នឹង​ប្រកាស​ចន្លោះ​ពី​ថ្ងៃ​ទី​១៤​​ខែសីហា​​ដល់​​ថ្ងៃ​ទី​៨​ខែ​កញ្ញា​។ លោក កែម ឡី យល់​ថា ចំណាត់ការ​របស់ គ.ជ.ប ធ្វើឡើង​តាម​ឆន្ទៈ​អ្នកនយោបាយ​មាន​​​អំណាច​ជា​ជាង​ធ្វើតាម​នីតិវិធី​ច្បាប់​ ៖ "ខ្ញុំ​គិតថា ការ​ប្រកាស​នេះ អាច​បង្កើនឡើង​នៅ​កម្លាំង​នយោ​បាយ​ អាច​បង្កើត​ឡើងនូវ​ភាព​តាន​តឹង​ អាច​បង្កើន​ឡើង​នូវ​ភាព​ស្មុគ​ស្មាញនៅ​ក្នុង​ការ​សម្រប​សម្រួល​​ដើម្បីបង្កើត​​គណៈកម្មការឯករាជ្យ"។

​ការប្រកាស​លទ្ធផល​បណ្តោះអាសន្ន​របស់ គ.ជ.ប នេះ ក៏​ចំ​ពេល​ដែល​ព្រះមហាក្សត្រ​​យាង​ចេញពី​កម្ពុជា​​ទៅ​​ប្រទេស​ចិន​​ នៅ​ថ្ងៃ​ចន្ទ​នេះ​។​

លោក​បណ្ឌិត សុខ ទូច វិភាគ​ថា ការយាង​ចេញទៅ​ក្រៅប្រទេស​របស់​ព្រះមហាក្សត្រ ដោយសារ​អ្នក​នយោបាយ​មិន​ធ្វើ​តាម​ព្រះរាជ​តំរិះ​របស់​ទ្រង់​ ៖ "​ហើយ​អញ្ចឹង​ព្រះមហា​ក្សត្រចេញ​ក៏​មិន​ជា​បញ្ហា​ដែរ​ ព្រោះ​អ្នក​នយោ​បាយ​អត់​ត្រូវ​ការ​ព្រះ​អង្គ​ផង​ហ្នឹង ព្រះ​អង្គ​ចេញ​ក៏ស្រួល​ដែរ ដើម្បី​​កុំ​ឲ្យ​ពាក់​ពិន​​ ដល់អញ្ចឹង​ទៅ​​ព្រោះ​ព្រះអង្គ​បាន​ផ្ញើសារ​ហ្នឹង ព្រះ​អង្គ​ចង់​ចូល​ខ្លួន​​ក្នុង​ការ​ដោះស្រាយ​ហើយ ទោះ​បី​ជាព្រះ​អង្គ​មិន​ធ្វើ​នយោ​បាយ​ទេ​ ព្រះ​អង្គ​គ្រាន់​តែ​ជា​ម្លប់​សម្រាប់​​ផ្តល់​អាជ្ញា​កណ្តាល​ ទៅ​​ឲ្យ​អ្នក​នយោ​បាយ​តែ​ប៉ុណ្ណឹង"។

​បើ​តាម​លោក សុខ ទូច បើទោះជា​ គ.ជ.ប ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​ថា គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​ឈ្នះ​បន្ត​កាន់អំណាច​ទៀត​ក្តី តែ​ស្ថាន​ការណ៏​រំជើបរំជួល​នៅតែមាន​ ៖ "​យើង​អត់​ទាន់​ដឹង​ទេ ម៉េច​បាន​អត់​ទាន់​ដឹង ពី​ព្រោះ​គ្មានប្រភព​ណា ប្រជា​ជន​បើ​សិន​ជា​គ្មានការ​គែន​ពល​ពី​អ្នក​នយោ​បាយ​ វា​អត់​អាច​ផ្ទុះ​បាន​ទេ អញ្ចឹង​ទេ​យើង​ចាំ​មើល​ទិដ្ឋ​ភាព​ពីរ​ឬ​បី​ថ្ងៃ​ទៀត"។

ស្ថាន​ការណ៏រំជើបរំជួល​នេះ ត្រូវបាន​អ្នកវិភាគ យល់ថា មក​ពី​ការមិនទុកចិត្ត​ពី​ឯករាជ្យ​របស់​ គ.ជ.ប ។ បញ្ហា​​នេះ​ ក៏​បាន​ធ្វើឲ្យ​បន្ទប់​ស្ថានការណ៏​បោះ​ឆ្នោត ចេញ​​សេចក្តីថ្លែងការណ៍ រំលឹក​ដល់​ការព្រួយបារម្ភ​របស់​អ្នក​ក​រាយការណ៍​ពិសេស អង្គការសហប្រជាជាតិ​លើ​បញ្ហា​សិទ្ធមនុស្ស​នៅ​កម្ពុជា​។ ​លោក សូរិយា ស៊ូ​ប៊ែ​ឌី ព្រមាន​ថា បើ​ដំណើរការ​បោះឆ្នោត​ធ្វើ​ឡើង​មិន​ផ្អែក​លើ​ការ​ពិត និង​ការជឿទុកចិត្ត​ពី​ម្ចាស់​ឆ្នោត​ទេនោះ មូលដ្ឋានគ្រឹះ​នៃ​ស្ថាប័ន​នយោ​បាយ និង​រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា ដែល​បង្កើតឡើង​ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នឹង​ត្រូវ​​រង្គោះរង្គើ ហើយ​ប្រទេស​កម្ពុជា​អាច​នឹង​​ធ្លាក់​ទៅក្នុង​ស្ថានភាព​នៃ​ការប្រើ​អំពើហិង្សា​៕

សរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈ Chanthorn@vodhotnews.com

4 comments:

Anonymous said...

Change from Ho Chi Minh CPP to CNRP.

Most Khmer both home and abroad we all know since before 28th July 2013 national election that NEC would cheating as they done so many times in the past, so don't waste time and our breath with this NEC the only solution is massive demonstration all over the country to defend our votes as well as our country from Indochina Federation.

Anonymous said...

You may win the battle of election, but you will not win the war with the people's hearts and minds who will support your government. And your power will not be legitimized in the eyes of the world, because you have stolen the election.

Anonymous said...

TIME FOR MASS RALLY!!!!

I'm safe in USA. Sam Rainsy is safe in USA.

time for Khmer kill Khmer!

Anonymous said...

ខ្មែរ ត្រូវ​តែប្រកាន់ជំហរ របស់ខ្លួនជាដាច់ខាត មិនត្រូវរេដូចចុងស្រល់ត្រូវខ្យល់បក់បានជាដាច់ខាត!
គ្មានអ្នកណាគេជួយយើងបាន បើយើងមិនច្បាស់លាស់ខ្លួនឯង! មិនត្រូវចាញ់ល្បិចកល់ញស់ញង់ ទោះបីជាត្រូវប្រើវេលាប៉ុន្មាន ក៏ត្រូវតែតស៊ូរ ហើយអត់ធ្មត់ បើពុំដូច្នោះទេ កូនខ្មែរមិនអាចមានអនាគត​ ភ្លឺចិញ្ចាចដូចគេឯងទេ!


(រឿងច្បាស់ក្រឡែត កាលពីឆ្នាំ១៩៧៥ លោក លន់ ណុល បានសម្រេចចុះ ហត្ថលេខា ចុះចាញ់ ហើយប្រគល់ជ័យនះទៅឲ្យពួកខ្មែរក្រហម ព្រោះពួកគាត់នោះមិនចង់ឲ្យខ្មែរបង្ហូរឈាមតរទៅទៀត ដោយមិនបានគិតថា ខ្មែរនាំអាចធ្លាក់ចូលក្នុងរណ្ដៅលពិឃាត ដូច្នោះ ហើយ អាមេរិក ក៏គ្មានលទ្ធភាព បន្តរជំនួយ ត្បិតខ្មែរត្រូវគ្នាហើយ លុះដល់ក្រោយមកទើបពួក លន់ ណុល គិតឃើញថាខ្លួនចាញបោកចខ្មែរក្រហមទាំងស្រុង!)

ខ្ញុំមិនចង់និយាយរឿងចាស់ទេ ន័យរបស់ខ្ញុំគឺ អ្នកដែលចង់ជួយរកយុត្តិធ៌មឲ្យខ្មែរ គេមិនចង់ក្លាយខ្លួនទៅជានអ្នកឈ្លានពានខ្មែរទៅវិញ ដ៏រាបណាខ្មែរនៅតែមិនច្បាស់ខ្លួនឯង!

ក៏ប៉ុន្តែ យើងមិនអាចយល់បាន បើមិនយករឿងពីអតីតកាលមកពិចារណា ឬ មិនដឹងអតីតកាល របស់ខ្លួនច្បាស់លាស់ទេ៖ ដូចក្នុងកាលទេសៈខ្មែរធ្លាប់ឆ្លងកាត់ជាបន្តរបន្ទាប់ យើងមិនអាចដឹងបានថាត្រូវធ្វើយ៉ាងណា សម្រាប់ បច្ចុប្បន្ន នឹងអនាគត់របស់យើងឡើយ។

ដូច្នេះហើយ យើង ត្រូវតែបន្តរ(ព្យាយាមអតធ្មត់) ត្រូវតែសិក្សារ អំពីអតីតកាលរបស់យើង យកជាបទពិសោធន៍ចាស់ ជាមេរៀនមកពង្រឹងបច្ចុប្បន្នកាល ឆ្ពោះទៅកាន់អនាគត របស់យើងអោយបានរុងរឿងទាំងអស់គ្នាជាដាច់ខាត!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

ជម្ងឺរាំរ៉ៃរបស់ខ្មែរយើងមានយូរមកហើយ វិជ្ជបណ្ឌិតទាំងអស់មិនត្រូវ បញ្ឈប់ការព្យាបាលជាដាច់ខាត រីឯអ្នកជម្ងឺខ្លួនឯងក៏ត្រូវតែតស៊ូរទទួលយកការព្យាបាល ទើបអាចមានថ្ងៃអាចជាសះស្បើយបាន!