.....................................
ដោយ៖ អ៊ឹង ប៊ុនថន | ថ្ងៃចន្ទ័ ទី12 ខែសីហា ឆ្នាំ2013 | 3 ម៉ោង មុន VOD
មិនដូចពីការគ្រោងទុកឡើយ គ.ជ.ប បានប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត កាលពីថ្ងៃទី២៨ខែកក្កដានោះ នៅថ្ងៃទី១២ខែសីហានេះវិញ ខណៈគណៈកម្មការឯករាជ្យស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត មិនទាន់ត្រូវបានបង្កើតឡើង។
ការផ្លាស់ប្តូរជំហរលឿនបែបនេះ នាំឲ្យមានអង្គការឃ្លាំមើលការបោះឆ្នោតជាង៤០ សម្តែងការខកចិត្ត។ សេចក្តីថ្លែងការណ៍របស់បន្ទប់ស្ថានការណ៏បោះឆ្នោត បានហៅការសម្រេចចិត្តរបស់គជប នេះថាធ្វើឲ្យមានការប្រឈម នៃការចរចារវាងគណបក្សធំទាំងពីរដែលឈ្នះអាសនៈ និងបង្កើនភាពតានតឹងដែលមានស្រាប់ របស់អ្នកបោះឆ្នោត ហើយអាចនឹងធ្វើឲ្យមានអស្ថិរភាពនៅក្នុងសង្គម។
លោកបណ្ឌិត ហង្ស ពុទ្ធា នាយកអង្គការនិចហ្វិច បានបន្ថែមលើសេចក្តីថ្លែងការណ៏នោះថា ការប្រកាសលទ្ធផលមុនពេលស៊ើបអង្កេតភាពមិនប្រក្រតីនេះ ធ្វើឲ្យមានមន្ទិលថា គ.ជ.ប រងគំនាបពីអ្នកនយោបាយកាន់អំណាច ៖ "យើងគិតថាប្រហែលជាមានបញ្ហាអីនៅពីក្រោយខ្នងហ្នឹងតិច បានជា គជប ខ្លួនឯងមានការប្រែប្រួលយ៉ាងឆាប់រហ័សយ៉ាងនេះ ខ្ញុំជឿថា អាចមានពាក់ព័ន្ធបញ្ហានយោបាយ"។
ថ្វីត្បិត គ.ជ.ប ប្រកាសលទ្ធផលមែន តែខ្លួនមិនទាន់បែងចែកអាសនៈនូវឡើយ។ ប៉ុន្តែសំឡេងឆ្នោតសរុបដែលគណបក្សធំៗពីរឈ្នះច្រើនដាច់គេនោះគឺ គណបក្សប្រជាជនកម្ពុជានៅតែនាំមុខ ដោយសំឡេងសរុបប្រមាណ ៣២៣៥៩៦៩ និងគណបក្សសង្គ្រោះជាតិ បានតាមប្រកិតដោយសំឡេង ២៩៤៦១៧៦ ទូទាំងប្រទេស។ បើតាមចំនួននេះ គណបក្សប្រឆាំងចាញ់គណបក្សកាន់អំណាចចំនួន ២៨៩៧៩៣សំឡេង។
មន្ត្រីគណបក្សប្រជាជនកម្ពុជា រំពឹងថា ខ្លួនឈ្នះបាន៦៨អាសនៈ ហើយថាគណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ។ ប៉ុន្តែក្រោយមកគណបក្សប្រឆាំងអះអាងថា ខ្លួនឈ្នះគណបក្សកាន់អំណាចវិញ ដោយទទួលបានយ៉ាងតិច៦៣អាសនៈ នៃអាសនៈសរុប១២៣។
បើតាមអ្នកស្រាវជ្រាវឯករាជ្យ លោក កែម ឡី វិភាគលើទិន្ន័យសរុបដែល គ.ជ.ប ប្រកាសនៅព្រឹកថ្ងៃចន្ទនេះថា គណបក្សសង្គ្រោះជាតិអាចស្រូបបានអាសនៈកើនឡើង។ ចំណែកគណបក្សប្រជាជនកម្ពុជា អាចបន្តជ្រុះបាត់បន្ថែមទៀត ៖ "គណបក្សប្រជាជនអាចថយ ប្រហែលជាមួយ ឬក៏បី ហើយគណបក្សសង្គ្រោះជាតិ អាចឡើងទៅមួយ ឬក៏បីអាសនៈ អាហ្នឹងដូចជានៅសៀមរាប នៅក្រចេះ នៅកណ្តាលអីជាដើម។ល។"។
ប៉ុន្តែស្រាប់លោក ហង្ស ពុទ្ធា ប្រយ័ត្នប្រយែងក្នុងការបែងចែកអាសនៈនេះ ៖ "ប្រុងប្រយ័ត្នមែនទែន ចាំមើលតួលេងហ្នឹងហើយចាំយើងចែករក បើនិយាយមួយម៉ាត់ទៅវាអាចមានបញ្ហា"។
ការប្រកាសលទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប នៅថ្ងៃទី១២ខែសីហានេះ ផ្ទុយនឹងព្រះរាជសារបស់ព្រះមហាក្សត្រ ដែលបានឲ្យដឹងថា លទ្ធផលអាចនឹងប្រកាសចន្លោះពីថ្ងៃទី១៤ខែសីហាដល់ថ្ងៃទី៨ខែកញ្ញា។ លោក កែម ឡី យល់ថា ចំណាត់ការរបស់ គ.ជ.ប ធ្វើឡើងតាមឆន្ទៈអ្នកនយោបាយមានអំណាចជាជាងធ្វើតាមនីតិវិធីច្បាប់ ៖ "ខ្ញុំគិតថា ការប្រកាសនេះ អាចបង្កើនឡើងនៅកម្លាំងនយោបាយ អាចបង្កើតឡើងនូវភាពតានតឹង អាចបង្កើនឡើងនូវភាពស្មុគស្មាញនៅក្នុងការសម្របសម្រួលដើម្បីបង្កើតគណៈកម្មការឯករាជ្យ"។
ការប្រកាសលទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប នេះ ក៏ចំពេលដែលព្រះមហាក្សត្រយាងចេញពីកម្ពុជាទៅប្រទេសចិន នៅថ្ងៃចន្ទនេះ។
លោកបណ្ឌិត សុខ ទូច វិភាគថា ការយាងចេញទៅក្រៅប្រទេសរបស់ព្រះមហាក្សត្រ ដោយសារអ្នកនយោបាយមិនធ្វើតាមព្រះរាជតំរិះរបស់ទ្រង់ ៖ "ហើយអញ្ចឹងព្រះមហាក្សត្រចេញក៏មិនជាបញ្ហាដែរ ព្រោះអ្នកនយោបាយអត់ត្រូវការព្រះអង្គផងហ្នឹង ព្រះអង្គចេញក៏ស្រួលដែរ ដើម្បីកុំឲ្យពាក់ពិន ដល់អញ្ចឹងទៅព្រោះព្រះអង្គបានផ្ញើសារហ្នឹង ព្រះអង្គចង់ចូលខ្លួនក្នុងការដោះស្រាយហើយ ទោះបីជាព្រះអង្គមិនធ្វើនយោបាយទេ ព្រះអង្គគ្រាន់តែជាម្លប់សម្រាប់ផ្តល់អាជ្ញាកណ្តាល ទៅឲ្យអ្នកនយោបាយតែប៉ុណ្ណឹង"។
បើតាមលោក សុខ ទូច បើទោះជា គ.ជ.ប ប្រកាសលទ្ធផលបណ្តោះអាសន្នថា គណបក្សប្រជាជនកម្ពុជានៅតែឈ្នះបន្តកាន់អំណាចទៀតក្តី តែស្ថានការណ៏រំជើបរំជួលនៅតែមាន ៖ "យើងអត់ទាន់ដឹងទេ ម៉េចបានអត់ទាន់ដឹង ពីព្រោះគ្មានប្រភពណា ប្រជាជនបើសិនជាគ្មានការគែនពលពីអ្នកនយោបាយ វាអត់អាចផ្ទុះបានទេ អញ្ចឹងទេយើងចាំមើលទិដ្ឋភាពពីរឬបីថ្ងៃទៀត"។
ស្ថានការណ៏រំជើបរំជួលនេះ ត្រូវបានអ្នកវិភាគ យល់ថា មកពីការមិនទុកចិត្តពីឯករាជ្យរបស់ គ.ជ.ប ។ បញ្ហានេះ ក៏បានធ្វើឲ្យបន្ទប់ស្ថានការណ៏បោះឆ្នោត ចេញសេចក្តីថ្លែងការណ៍ រំលឹកដល់ការព្រួយបារម្ភរបស់អ្នកករាយការណ៍ពិសេស អង្គការសហប្រជាជាតិលើបញ្ហាសិទ្ធមនុស្សនៅកម្ពុជា។ លោក សូរិយា ស៊ូប៊ែឌី ព្រមានថា បើដំណើរការបោះឆ្នោតធ្វើឡើងមិនផ្អែកលើការពិត និងការជឿទុកចិត្តពីម្ចាស់ឆ្នោតទេនោះ មូលដ្ឋានគ្រឹះនៃស្ថាប័ននយោបាយ និងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ដែលបង្កើតឡើងដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នឹងត្រូវរង្គោះរង្គើ ហើយប្រទេសកម្ពុជាអាចនឹងធ្លាក់ទៅក្នុងស្ថានភាពនៃការប្រើអំពើហិង្សា៕
សរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈ Chanthorn@vodhotnews.com
4 comments:
Change from Ho Chi Minh CPP to CNRP.
Most Khmer both home and abroad we all know since before 28th July 2013 national election that NEC would cheating as they done so many times in the past, so don't waste time and our breath with this NEC the only solution is massive demonstration all over the country to defend our votes as well as our country from Indochina Federation.
You may win the battle of election, but you will not win the war with the people's hearts and minds who will support your government. And your power will not be legitimized in the eyes of the world, because you have stolen the election.
TIME FOR MASS RALLY!!!!
I'm safe in USA. Sam Rainsy is safe in USA.
time for Khmer kill Khmer!
ខ្មែរ ត្រូវតែប្រកាន់ជំហរ របស់ខ្លួនជាដាច់ខាត មិនត្រូវរេដូចចុងស្រល់ត្រូវខ្យល់បក់បានជាដាច់ខាត!
គ្មានអ្នកណាគេជួយយើងបាន បើយើងមិនច្បាស់លាស់ខ្លួនឯង! មិនត្រូវចាញ់ល្បិចកល់ញស់ញង់ ទោះបីជាត្រូវប្រើវេលាប៉ុន្មាន ក៏ត្រូវតែតស៊ូរ ហើយអត់ធ្មត់ បើពុំដូច្នោះទេ កូនខ្មែរមិនអាចមានអនាគត ភ្លឺចិញ្ចាចដូចគេឯងទេ!
(រឿងច្បាស់ក្រឡែត កាលពីឆ្នាំ១៩៧៥ លោក លន់ ណុល បានសម្រេចចុះ ហត្ថលេខា ចុះចាញ់ ហើយប្រគល់ជ័យនះទៅឲ្យពួកខ្មែរក្រហម ព្រោះពួកគាត់នោះមិនចង់ឲ្យខ្មែរបង្ហូរឈាមតរទៅទៀត ដោយមិនបានគិតថា ខ្មែរនាំអាចធ្លាក់ចូលក្នុងរណ្ដៅលពិឃាត ដូច្នោះ ហើយ អាមេរិក ក៏គ្មានលទ្ធភាព បន្តរជំនួយ ត្បិតខ្មែរត្រូវគ្នាហើយ លុះដល់ក្រោយមកទើបពួក លន់ ណុល គិតឃើញថាខ្លួនចាញបោកចខ្មែរក្រហមទាំងស្រុង!)
ខ្ញុំមិនចង់និយាយរឿងចាស់ទេ ន័យរបស់ខ្ញុំគឺ អ្នកដែលចង់ជួយរកយុត្តិធ៌មឲ្យខ្មែរ គេមិនចង់ក្លាយខ្លួនទៅជានអ្នកឈ្លានពានខ្មែរទៅវិញ ដ៏រាបណាខ្មែរនៅតែមិនច្បាស់ខ្លួនឯង!
ក៏ប៉ុន្តែ យើងមិនអាចយល់បាន បើមិនយករឿងពីអតីតកាលមកពិចារណា ឬ មិនដឹងអតីតកាល របស់ខ្លួនច្បាស់លាស់ទេ៖ ដូចក្នុងកាលទេសៈខ្មែរធ្លាប់ឆ្លងកាត់ជាបន្តរបន្ទាប់ យើងមិនអាចដឹងបានថាត្រូវធ្វើយ៉ាងណា សម្រាប់ បច្ចុប្បន្ន នឹងអនាគត់របស់យើងឡើយ។
ដូច្នេះហើយ យើង ត្រូវតែបន្តរ(ព្យាយាមអតធ្មត់) ត្រូវតែសិក្សារ អំពីអតីតកាលរបស់យើង យកជាបទពិសោធន៍ចាស់ ជាមេរៀនមកពង្រឹងបច្ចុប្បន្នកាល ឆ្ពោះទៅកាន់អនាគត របស់យើងអោយបានរុងរឿងទាំងអស់គ្នាជាដាច់ខាត!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
ជម្ងឺរាំរ៉ៃរបស់ខ្មែរយើងមានយូរមកហើយ វិជ្ជបណ្ឌិតទាំងអស់មិនត្រូវ បញ្ឈប់ការព្យាបាលជាដាច់ខាត រីឯអ្នកជម្ងឺខ្លួនឯងក៏ត្រូវតែតស៊ូរទទួលយកការព្យាបាល ទើបអាចមានថ្ងៃអាចជាសះស្បើយបាន!
Post a Comment