Saturday, August 24, 2013

ស.រ.អា.​និងអ.ស.ប.​​គាំទ្រ​ដំណោះ​ស្រាយ​សន្តិវិធី​ចំពោះ​បញ្ហា​បោះឆ្នោត


លោក​វ៉ាង យី​ រដ្ឋមន្ត្រី​ការបរទេសចិន​និង​គណៈ​ប្រតិភូ​នៅ​​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​​សមភាគី​កម្ពុជា​។


ដោយ សុខ ខេមរា VOA Khmer

ស.រ.អា.​និង​អ.ស.ប.​​នៅតែ​គាំទ្រ​ដល់​អ្នក​នយោបាយ​កម្ពុជា​បន្ត​ដោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ការ​ខ្វែង​គំនិត​គ្នា​រឿង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត​នៅ​ពេល​ចិន​អះអាង​ថា ​នឹង​ជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ក្នុង​ការ​ទប់ស្កាត់​ការ​ជ្រៀតជ្រែក​ពី​ខាង​ក្រៅ។​


រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ វ៉ាង យី​បាន​ជំរុញ​ឲ្យ​​អ្នក​នយោបាយ​កម្ពុជា​​ដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ​ ហើយ​បង្កើត​រដ្ឋសភា​ និង​រដ្ឋាភិបាល​ថ្មីឲ្យ​បាន​ឆាប់។​ លោក​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​គណបក្ស​គ្រប់គ្រង​ប្រទេស​ ហើយ​នឹង​ប្តេជ្ញា​ជួយ​ទប់ស្កាត់​ការ​រំខាន​ពី​ខាង​ក្រៅ​ចំពោះ​ដំណើរការ​នយោបាយ។​ សេចក្តី​ថ្លែង​ការណ៍​របស់​លោក​វ៉ាង យី​ កាលពី​ថ្ងៃពុធ​អំឡុង​ពេល​ទស្សន​កិច្ច​ពីរថ្ងៃ​របស់​លោក​ ដូច្នេះ​គឺ​កើត​ឡើង​ក្នុង​ពេល​ដែល​ប្រទេស​លោក​ខាងលិច​ រួមទាំង​ស.រ.អា.​និង​អ.ស.ប.​​ទទូច​ឲ្យមាន​ការ​ស៊ើប​អង្កេត​ដោយ​តម្លាភាព​លើភាព​មិន​ប្រក្រតី​រឿង​បោះឆ្នោត​ដែល​ផ្ទុយ​ពី​ជំហរ​ប្រទេស​ចិន​ដែល​បាន​ទទួល​ស្គាល់​នឹង​គាំទ្រ​ភ្លាមៗ​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ។​

ថ្លែង​ប្រាប់​វីអូអេ​តាមរយៈ​ទូរស័ព្ទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ លោក ​Sean McIntosh អ្នក​នាំពាក្យ​ស្ថានទូត​ស.រ.អា.​នៅកម្ពុជា​មិនធ្វើ​អត្ថាធិប្បាយ​ចំពោះ​គោល​ជំហរ ចិន​ទេ ​តែលោក​អះអាង​ថា​ ស.រ.អា.​មាន​ជំហរ​អព្យាក្រិត្យ​ក្នុង​ចំណោម​បេក្ខជន​​ឬ​គណបក្ស​នយោបាយ ​តែចង់​ឃើញ​គណបក្ស​ទាំង​ពីរ​ដោះស្រាយ​បញ្ហា​វិវាទ​ក្រោយ​ការ​បោះឆ្នោត​ក្នុង​បរិយាកាស​សន្តិវិធី។​

លោក​និយាយ​ថា៖​ «ស.រ.អា.​អំពាវនាវ​ឲ្យ​មាន​ដំណោះ​ស្រាយ​ប្រកប​ដោយការ​ស្ថាបនា។​ យើង​ចង់ឲ្យ​គណបក្ស​ទាំងអស់​ជួប​ពិភាក្សាគ្នា​ សហការ​នឹង​គ្នា​ និយាយ​ជាមួយ​គ្នា​ដោយ​ស្ថាបនា​ ហើយ​ធានា​ថា​ ក្រុម​អ្នកគាំទ្រ​របស់​ពួកគេ​បញ្ចេញ​ប្រតិកម្ម​ដោយ​សន្តិវិធី។​ ដូច្នេះ​យើង​យកចិត្ត​ទុកដាក់​អំពីអ្វី​ដែល​ជា​ផល​ប្រយោជន៍​ល្អ​សម្រាប់​កម្ពុជា​ ដែល​ជា​ផល​ប្រយោជន៍​ល្អ​ប្រពៃ​សម្រាប់​​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា»។​


លោក​ Sean McIntosh​ បាន​បន្ថែម​ថា​ ភាគី​ទាំង​ពីរ​ត្រូវ​ស្វែងរក​ដំណោះ​ស្រាយ​ ដោយ​ការ​ស៊ើប​អង្កេត​ដោយ​មាន​លក្ខណៈ​តម្លាភាព​ពេញ​លេញ​ចំពោះ​ភាព​មិន​ ប្រក្រតី​នានា​ដែល​នៅ​ទីបញ្ចប់​ពលរដ្ឋ​កម្ពុជា​នឹង​គាំទ្រ។​

លោក​បន្តថា៖​ «យើងគាំទ្រ​ដំណើរការ​ប្រជាធិបតេយ្យ។​ យើង​មិន​គាំទ្រ​បេក្ខជន​ណាមួយ ​ឬគាំទ្រ​គណបក្ស​ណាមួយ​ជាង​គណបក្ស​មួយ​ទៀត​នោះ​ទេ»។​

លោកបាន​សង្កត់ធ្ងន់​ថា៖ ​«នៅទីបំផុត​ ស.រ.អា.​គាំទ្រ​ការ​ស៊ើប​អង្កេត​មួយ ​ជាការ​ស៊ើប​អង្កេត​ដោយ​ពេញ​លេញ​និង​តម្លាភាព​ចំពោះ​ភាព​មិន​ប្រក្រតី ​ដែលនៅ​ទី​បំផុត ​ពលរដ្ឋ​កម្ពុជា​នឹង​គាំទ្រ»។​

ចំណែក​លោស្រី ​អៀរី ​កានីកុ ​អ្នក​នាំពាក្យ​រង​នៃ​អ.ស.ប.​​បាន​ថ្លែង​ប្រាប់​វីអូអេ​ផ្នែក ខេមរ​ភាសា​ពី​ទីស្នាក់​អ.ស.ប.​​ក្នុង​ទីក្រុង​ញូយ៉ក​ថា ​អ.ស.ប.​​ស្វាគមន៍​កិច្ច​ពិភាក្សា​គ្នា​ក្នុងការ​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ ហើយ​អ.ស.ប.​នឹង​ចូល​រួម​ពាក់ព័ន្ធ​ក្នុង​ពេល​កម្ពុជា​ត្រូវការ។​


អ្នកស្រី​និយាយថា៖​ «ក្រុម​មន្ត្រី​អ.ស.ប.​​បាន​បញ្ជាក់​ថា​ អ.ស.ប.​​ត្រៀមខ្លួន​ស្រេច​ដើម្បី​ពិចារណា​ក្នុង​ការ​ជួយដល់​គណបក្ស​នានា​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​ពួកគេ​ ដើម្បី​ដោះស្រាយ​បញ្ហា​វិវាទ​ដែល​កំពុង​កើតឡើង​នេះ​ ដោយ​សន្តិវិធី​ ក្នុងករណី​បើសិនជា​មាន​ការ​ស្នើសុំ​ជា​ផ្លូវ​ការ»។​

សេចក្តី​ថ្លែង​ដូច្នេះ​កើត​ឡើង​ក្រោយ​ពេល​ដែល​លោក​សម រង្ស៉ី​ មេដឹកនាំ​គណបក្ស​ជំទាស់​បាន​ជួប​ជាមួយ​មន្ត្រី​អ.ស.ប.​​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​នយោបាយ​នៅ​ឯបូរី​ញូយ៉ក​កាលពី​ពីរ​សប្តាហ៍​កន្លង​ទៅ។​

លោកស្រី​ អ្នក​នាំពាក្យ​រង​ដដែល​បាន​ស្រង់​ប្រសាសន៍​របស់​លោក​អគ្គ​លេខាធិការ​អ.ស.ប.​​​បាន់គីម៉ូន​កាលពី​ដើមខែ​សីហា​មក​បញ្ជាក់​ថា ​លោក​អគ្គ​លេខាធិការ​អ.ស.ប.​បាន​ស្វាគមន៍​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ដោយ​សន្តិវិធី​កាល​ពី​ថ្ងៃទី​២៨​ខែ​កក្កដា។​ តែ​ដោយ​មាន​របាយ​ការណ៍​ច្របូក​ច្របល់​អំពី​បញ្ហា​ភាព​មិន​ប្រក្រតី ​អ.ស.ប.​លើក​ទឹក​ចិត្ត​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដោះ​ស្រាយ​បណ្តឹង​ដោយ​យុត្តិធម៌​និង​ដោយ​តម្លាភាព​ ក្នុង​បំណង​ជា​សំខាន់​ដើម្បី​ធានា​ការ​តាំងចិត្ត​ដ៏​ត្រឹមត្រូវ​ និង​គោរព​ឆន្ទៈ​ពលរដ្ឋ​កម្ពុជា។​​


គណបក្ស​ជំទាស់​របស់​លោក​សម រង្ស៉ី​ និង​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៅតែ​ប្រកាស​ផ្ទុយគ្នា​ថា ​ពួកគេ​ជា​អ្នក​ឈ្នះការ​បោះ ឆ្នោត​កាលពី​ថ្ងៃទី២៨​ខែ​កក្កដា។​ គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា​ ខ្លួន​ឈ្នះ បាន​អាសនៈ​ចំនួន​៦៨​លើ​អាសនៈ​សរុប​១២៣​ក្នុងសភា ​ហើយ​អាច​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​បាន។​ តែ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​បាន​ប្រកាស​ថា​ ខ្លួនទេ​ជា​អ្នក​ឈ្នះ​គឺ​ឈ្នះ​បាន​​៦៣​អាសនៈ​ ដែល​អាច​បង្កើត​រដ្ឋាភិបាល​ថ្មីមួយ​តែ​ម្នាក់​ឯង​បាន​ដែរ។ ​គណបក្ស​ទាំង​ពីរ​មិនទាន់​ចុះ​សម្រុង​គ្នា​ទេ​ក្នុង​ការ​រក​ដំណោះ​ស្រាយ​ដើម្បី​ទម្លុះ​ទម្លាយ​ភាព​ទល់​ច្រក​ខាង​នយោបាយ​នេះ។​

ទោះបីជា​រដ្ឋមន្ត្រី​ការបរទេស​ចិន​ ក្នុង​ពេល​បញ្ចប់​ទស្សន​កិច្ច​របស់​លោក​នៅ កម្ពុជា​កាលពី​ថ្ងៃពុធ​នោះ​ បាន​ជំរុញឲ្យ​ប្រទេស​កម្ពុជា​ដោះស្រាយ​ជម្លោះ​នយោ បាយ​និង​បង្កើត​រដ្ឋា​ភិបាល​ថ្មី​ឲ្យ​បាន​ឆាប់​ដោយ​សន្យា​ថា ​ប្រទេស​ចិន​នឹង​ជួយ​ការពារ​កម្ពុជា​ទប់ស្កាត់​នឹង​ការ​ជ្រៀតជ្រែក​នានា។ ​មេដឹកនាំ​ក្រុម​ជំទាស់​លោក សម រង្ស៉ី​បាន​អះអាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​ថា​ លោកនឹង​មិនបោះបង់​ចោលការ តវ៉ា​ដោយ​សន្តិវិធី​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅថ្ងៃ​ទី២៦​ខែសីហា​ទេ ​ប្រសិន​បើ គ្មាន​ការ​ដោះស្រាយ​ដោយ​យុត្តិធម៌​ចំពោះភាព​មិនប្រក្រតី​ជាច្រើន​ដែល​កើត ឡើង​ក្នុងពេល​បោះឆ្នោត​ ដែលធ្វើឲ្យ​មាន​សំឡេង​ប្រែប្រួល​នៃអាសនៈ​នោះ។​


ការ​ប្រកាស​ដូច្នេះ​ទំនង​ជាការ​មិន​អើពើ​នឹង​ការ​អំពាវនាវ​របស់​ប្រទេស​ចិន​កុម្មុយ នីស​ដែល​អំពាវនាវ​ឲ្យ​មាន​ការ​ដោះស្រាយ​គ្នា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។​

លោក​រីឆាដ គ្រូនីន (​Richard Cronin)​ នាយក​កម្មវិធី​ស្រាវជ្រាវ​តំបន់​អាស៊ី អាគ្នេយ៍​នៃ​មជ្ឈមណ្ឌល ​Stimson Center ​ដែលជា​អង្គការ​តាក់តែង​គោល​នយោ បាយ​មិន​លម្អៀង​​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីតោន​ បានថ្លែង​ប្រាប់​វីអូអេ​ផ្នែក​ខេមរភាសា ​ថា​​ ទស្សន​កិច្ច​និង​អត្ថាធិប្បាបាយ​របស់​ចិន​ហាក់​ដូចជា​ការ​ព្រមាន​ដល់​សហគមន៍​អន្តរជាតិ​ ដែល​មិនទាន់​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ពេញលេញ​នៅ​កម្ពុជា​ ដែលជា​សម្ព័ន្ធ​មិត្ត​ជិតដិត​របស់​ចិន​នោះ។​

លោក​និយាយថា៖​ «ខ្ញុំគិត​ថា​ អ្វីដែល​ចិន​និយាយ​នេះ​គឺជា​របៀប​ប្រាប់​ឲ្យ​អ.ស.ប.​ ​ស.រ.អា.​ និង​ប្រទេស​ផ្តល់ជំនួយ​ដទៃទៀត​ជាដើម​។ល។​នោះ​ ចាកចេញ​ គឺ​ជាការ​ប្រាប់​ឲ្យ​ប្រទេស​ទាំងនោះ​ចាកចេញ។​ ហើយ​និយាយ​តាម​ការ​ដកស្រង់​សំដី​ឬមិន​ដកស្រង់​សំដី​នោះ​គឺថា​ គេ​គិត​ថា​ប្រទេស​ទាំង​នោះ​អាច​ជ្រៀត​ជ្រែក​ក្នុង​ដំណើរ​ការ​នៅ​កម្ពុជា។​ គណបក្ស​កាន់​អំណាច​ជា​អ្នក​ឈ្នះ។​ ដូច្នេះ​រដ្ឋាភិបាល​ដែល​ចិន​គាំទ្រ ​អ្នក​ដឹកនាំ​ដែលចិន​គាំទ្រ​ នៅ​កាន់​មុខ​ដំណែង​ដដែល ​ហើយចិន​មិន​ចង់​ឃើញ​បញ្ហា​ចេះតែ​កើត​បន្ត​ទៅមុខ​ទៀត​ទេ។​ ដូច្នះ​ដូចជា​យើង​និយាយ​អញ្ចឹង​គឺ​ថា​ គេ​ត្រូវតែ​រៀបចំ​តាម​មូលដ្ឋាន​របៀប​នេះ​ដែល​ថា​ នេះ​ជា​រដ្ឋាភិបាល​ដែល​យើង​(ចិន)​គាំទ្រ។​ យើង​(ចិន)​នឹងគាំទ្រ​ទោះជា​ក្នុង​ស្ថានភាព​លំបាក​ក្តី។​ ដូច្នេះ ប្រទេស​នានា​ក្នុង​ពិភព​លោក​ ថយ​ទៅ​»។​

លោក ​Richard Cronin ​បាន​អះអាង​ថា​ ការ​ធ្លាក់ចុះ​ខ្លាំង​នៃ​លទ្ធផល​បោះឆ្នោត​របស់​គណបក្ស​កាន់​អំណាច​​គឺ​ចុះ​ពី​៩០​មក​ត្រឹម​៦៨​អាសនៈ​នៅ​អាណតិ​ទី៥​នេះ​គឺ​ជា​ការ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​របស់​កម្ពុជា​និង​ចិន ​ទោះជា​នៅមាន​​វិវាទ​ក្នុង​ការ​ដោះស្រាយ ​និង​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ក៏ដោយ។​


លោក​និយាយថា៖​ «វាជា​ការ​ឆ្លុះ​បញ្ចាំង​ពីក្តី​កង្វល់​របស់ចិន។​ ពេល​គេ​ភ្ញាក់​ឡើង​នៅ​ថ្ងៃ​ណា​មួយ​គេ​ ឃើញ​ពី​លទ្ធផល​បោះឆ្នោត​ដែលផ្លាស់​ប្តូរ​ខ្លាំង​ធៀប​នឹងការ​បោះឆ្នោត​មុននោះ​  ​ខ្ញុំអាច​និយាយ​បាន​ថា ​វាជា​រឿង​ភ័យខ្លាច​បន្តិច​ដែរ។​ ខ្ញុំ​ចង់និយាយ​ថា​ បើ​ទោះបី​ជា​រដ្ឋាភិបាល​បាន​ឈ្នះ​ដោយ​ភាព​ស្របច្បាប់​នូវ​សំឡេង​៦៨​អាសនៈ​ក្នុង​សភា​ក្តី​ សំឡេង​នោះ​មិនមែន​ជាសំឡេង​ជាទីគាប់​ចិត្ត​ទេ​បើធៀប​នឹង​អតីត​កាល។ ​ដូច្នេះ​នៅ ​ពេល​ចិន​ក្រឡេក​មើល​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា​ មើល​ស្ថានការណ៍​នយោបាយ​នោះ​ ខ្ញុំគិត​ថា​ ចិន​ទទួល​ស្គាល់​ ឬ​មាន​អារម្មណ៍​ជឿ​ថា​ ខ្លួន​ត្រូវតែ​បង្ហាញ​ការ​គាំទ្រ​និង​សាមគ្គី​ភាព»។​​


ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​បន្តថា ​ចិន​ទំនង​ជាពិបាក​ក្នុង​ការ​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​កម្ពុជា​ទាក់ទិន​នឹង​ការ​វិនិយោគ​របស់ខ្លួន​ដែល​មាន​បញ្ហា​រឿង​រំលោភ​បំពាន​ដីធ្លី ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋខ្មែរ​ជាច្រើន​ ប៉ះពាល់​ដល់ បរិស្ថាន​យ៉ាង​ខ្លាំង​នោះ។​

ប្រទេស​ចិន​មាន​ទំនាក់ទំនង​ជិតដិត​ជាមួយ​កម្ពុជា​យូរ​លង់​ណាស់​មក​ហើយ​ ហើយ​ចិន​ជា​ប្រទេស​ផ្តល់​ជំនួយ​និង​វិនិយោគ​ដ៏ធំ​ជាង​គេ​សម្រាប់​​គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដែលឈ្នះ​អាសនៈ​៩០​កាល​ពីការបោះ​ឆ្នោតឆ្នាំ​២០០៨​ ហើយ​កាន់​អំណាច​៣០​ឆ្នាំ​ហើយ​នោះ៕​

10 comments:

Anonymous said...

Koh Tral Island must not be forgotten

By “any patriot Khmers”

Why do Koh Tral Island, known in Vietnam as Phu Quoc, a sea and land area covering proximately over 30,000 km2 [Note: the actual land size of Koh Tral itself is 574 square kilometres (222 sq miles)] have been lost to Vietnam by whose treaty? Why don’t Cambodia government be transparent and explain to Cambodia army at front line and the whole nation about this? Why don't they include this into education system? Why?

Cambodian armies are fighting at front line for 4.6 km2 on the Thai border and what's about over 30,000km2 of Cambodia to Vietnam. Nobody dare to talk about it! Why? Cambodian armies you are decide the fate of your nation, Cambodian army as well as Cambodian people must rethink about this again and again. Is it fair?

Koh Tral Island, the sea and land area of over 30,000 square kilometres have been lost to Vietnam by the 1979 to 1985 treaties. The Cambodian army at front line as well as all Cambodian people must rethink again about these issues. Are Cambodian army fighting to protect the Cambodia Nation or protecting a very small group that own big lands, big properties or only protecting a small group but disguising as protecting the Khmer nation?

The Cambodian army at front lines suffer under rain, wind, bullets, bombs, lack of foods, lack of nutrition and their families have no health care assistance, no securities after they died but a very small group eat well, sleep well, sleep in first class hotel with air conditioning system with message from young girls, have first class medical care from oversea medical treatments, they are billionaires, millionaires who sell out the country to be rich and make the Cambodian people suffer everyday.

Who signed the treaty 1979-1985 that resulted in the loss over 30,000 km2 of Cambodia??? Why they are not being transparent and brave enough to inform all Cambodians and Cambodian army at front line about these issues? Why don't they include Koh Tral (Koh Tral size is bigger than the whole Phom Phen and bigger than Singapore [Note: Singapore's present land size is 704 km2 (271.8 sq mi)]) with heap of great natural resources, in the Cambodian education system?

Look at Hun Sen's families, relatives and friends- they are billionaires, millionaires. Where did they get the money from when we all just got out of war with empty hands [in 1979]? Hun Sen always say in his speeches that Cambodia had just risen up from the ashes of war, just got up from Year Zero with empty hands and how come they are billionaires, millionaires but 90% of innocent Cambodian people are so poor and struggling with their livelihood every day?

Anonymous said...

Ah youn Hanoi and ah chen China leave Cambodia alone. Ah China and ah Hanoi are the killers and murderers of three millions khmer during 1975-1979 and have continued until now. Ah China and ah Hanoi will pay the price for what they have done to khmer. These barbarian countries will be prosecuted at ICC for the crimes they have committed.

Anonymous said...

គួរឲអស់សំណើចណាស់ដែលចិននិយាយថា​ ធ្វើ
ការទប់ស្កាត់ការជ្រៀតជ្រែកពីខាងក្រៅ ។ ចុះចិន
មិនមែនខាងក្រៅទេឬ ? តាមពិតចិនឯងហ្នឹង
ហើយដែលជាអ្នកក្រៅសុទ្ធសាធ ? ។ ព្រោះ
លោកឯងជាប្រទេសដែលកាន់លទ្ធិកុម្មុយនិស្ត លទ្ធិផ្តាច់ការ លទ្ធិស្រេកឈាម កាប់សម្លាប់រាស្រ្គ
ឯងយ៉ាងរង្គាល​ យ៉ាងសាហាវព្រៃផ្សែមិនពព្រិច
ភ្នែក ។

រាស្រ្គខ្មែរឥតត្រូវការលោកឯងមកលូកដៃមកជ្រៀត
ជ្រែកក្នុងរឿងរបស់ខ្មែរទេ ព្រោះកិច្ចព្រមព្រៀង
ទីក្រុងប៉ារិសបានពរមព្រៀងថា ប្រទេសកម្ពុជា
ត្រូវតែផ្លាស់ប្តូររបបពីកុម្មុយនិស្តទៅជាលទ្ធិប្រជា
ធិបតិយ្យវិញ ។

ដូច្នេះ ខ្មែរលែងត្រូវការលទ្ធិផ្តាច់ការដូចពួកលោក
ឯងតាំងពីកាលណោះមកម្ល៉េះ ហេតុនេះលោកឯង
ជាប្រទេសដែលកាន់លទ្ធិផ្តាច់ការ ពួកយើឥតត្រូវ
ការលោកមកជ្រៀតជ្រែករឿរបស់ពួកយើងឡើយ។
លោកឯងទេដែលជាអ្នកក្រៅ សុំកុំមកលូកលាន់
តទៅទៀត បើចង់លូកលាន់ លោកឯងគួរតែនាំ
ពួក ហ៊ុនសែន ដែលជាកូនតឹងរបស់លោកឯងរត់
ចេញពីកម្ពុជាដើម្បីទៅលាក់ខ្លួននៅប្រទេសលោក
ឯងក្រែងបានសុខ​ ដូចកាលលោកឯងធ្លាប់ធ្វើ
ចំពោះ ស្តេចសីហនុ កាលពីមុនអញ្ចឹង វាប្រសើ
ជាង លោកកុម្មុយនិស្តអើយ ។ ​

Anonymous said...

- ប្រទេសចិន កំពង់តែ ជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង នៃប្រទេសកម្ពុជា យ៉ាងចំហ ឃោរឃៅបំផុត ដោយផ្តល់ និងបញ្ជូន ឣាវុធ មានកាំភ្លើងខ្លី រួចរថក្រោះ ដល់រដ្ឋាភិបាល ហ៊ុន សែន រួច
- រដ្ឋមន្ត្រីការបរទេសចិន មកធ្វើទស្សនកិច្ច នៅកម្ពុជា ដោយផ្ទាល់ ហើយថ្លែងការ គាំទ្រ រដ្ឋាភិបាល ហ៊ុន សែន យ៉ាងចំហ នៅពេលដែល ការតវ៉ាក្នុងការបោះឆ្នោត កំពង់តែធ្វើ មិនទាន់ចប់ ផងនោះ។
- ប្រទេសចិន ឧបត្ថម គាំទ្រ រដ្ឋាភិបាលខ្មែរក្រហមទី១ របស់ ប៉ុល ពត ក្នុងពេល សម្លាប់រង្គាល នៅកម្ពុជា។
- ឥលូវ ប្រទេសចិន ឧបត្ថម គាំទ្រ រដ្ឋាភិបាលខ្មែរក្រហមទី២ របស់ ហ៊ុន សែន ទៀត ក្នុងការកៀបសង្កត់ ជិះជាន់ ប្លន់ឣំណាច នៅកម្ពុជា ម្តងទៀត។
- ប្រទេសចិន កំពង់ប្រព្រឹត្ត ឣំពើឧក្រិដ្ឋកម្ម មកលើប្រជាជនខ្មែរ ជាថ្មីបន្តទៀតហើយ។
- ប្រទេសចិន ទិញទឹកចិត្ត ហ៊ុន សែន តាមរយៈជំនួយ ការគាំទ្រ ក្នុងការរំលោភសិទ្ធិរាស្ត្រ និងក្នុងការបោះឆ្នោត ដោយបិទភ្នែក ធ្វើមិនឃើញ។
- ឯ ហ៊ុន សែន ក៏ទិញទឹកចិត្ត មន្ត្រីបក្សប្រឆាំង យកទៅទុកចោល កៀនជញ្ជាំង និងទិញទឹកចិត្ត មន្ត្រីពុករលួយ ដោយបំពុល នឹងបុណ្យស័ក្តិ និងដោយបិទភ្នែក ធ្វើមិនឃើញ បណ្តោយ ឲ្យលួចតាមចិត្ត ពីភូមិឃុំ រហូតដល់កំពូល។

Anonymous said...

Go to Hell Ah Chen and Go To Hell Ah Youns. I almost die during Pol pot regime, now Ah Chen want to help Ah Hun Sen blindly without knowing who win the election. Fuck You all Communists Chen and Youn.

Anonymous said...

ពេលវេលាដល់ហើយសុំឲ្យខ្មែរទាំងអស់ដែលនៅជុំវិញពិភពលោក សូមឲ្យស្រែកព្រមគ្នាទៅកាន់
តុលាការអន្តរជាតិឲ្យជួយរងយុត្តិធ៌មជូនបងប្អូន
រួមឈាមដែលបានស្លាប់ដោយការធ្វើមនុស្សឃាត្ត
ក្នុងកុំឡុងឆ្នាំ១៩៧៥-១៧៧៩ក្រោមរបបខ្មែរក្រ
ហមពល ពតដែលមានចិនកុម្មុនិស្ដជាមេខ្លោង។
បច្ចុប្បន្ននេះជនជាតិចិនកំពុងបន្តការកាប់សម្លាប់ខ្មែរយើងជារៀងរាល់ថ្ងែដូចជាការសម្លាប់អ្នកការ ពារបរិដ្ឋាននឹងសម្បតិ្តព្រៃឈើគឺលោកឈុត វុធ្ធី ព្រោះតែលោកនាំអ្នកសារព៌តមានទៅថតគំនរវ័រ មាសរបស់គ្រុមហ៊ុនចិន ទើបបានអាមេការចិនឲ្យ សម្លាប់ពួកនេះបំបាត់ម៉ាត់ជាដើម។ក្រៅពីរឿងចិន សម្លាប់បងប្អូនយើង គឺជនជាតិចិនក៏បានប្រមូល បំបាត់ប្រវ័ញ្ញកេងយកភោគផល ដីធ្លីនឹងសម្បតិ្ត ធុនធានក្នុងដីរបស់ខ្មែរយើង ទាំងអស់នេះក៏ចាត់ ទុកជាការសម្លាប់ប្រជាជនខ្មែរមួយផ្នែកដែរ គឺការ ធ្វើឃាត្តមនុស្សដោយបង្អត់អាហារ។អាស្រ័យដូច ខ្ញុំបាទបានជំរាបមកខាងលើនេះសុំឲ្យបញ្ញវ៏ន្ត យុវជន ជនរូមឈាមខ្មែរទាំងអស់ក្រោកឈរ ឡើងទាមទារឲ្យអន្តរជាតិជួយរកយុត្តិធ៌មឲ្យជាតិ ខ្មែរយើងផង។តែបើអន្តរជាតិមិនអើរពើរឲ្យយើងទេយើងត្រូវតែគិតគូជនជាតិចិនដោយខ្លួនយើង។ គឺធ្វើដូចព្រឹត្តិការក្នុងកំឡុង១៩៦៨នឹង១៩៦៩ ដូច ជាការបំបាត់និងកាត់បន្ថយនូវវប្បធ៌មចិនដើម្បីទុក ជាការឆ្លើយតបនូវសេចក្តីថ្លែងការរបស់អនុរដ្ឋលេ ខាធិការក្រសួងការបរទេសចិន(វ៉ាង យី Wang Yi)ដែលបានសំដែងមតិគាំទ្រដល់រដ្ឋាភិបាល
ហ៊ិន សែន នៅឯទីក្រុងភ្នំពេញក្នុងពេលធ្វើសេចក្ដី
ធ្វើថ្លែងការរួមជាមួយរដ្ឋមន្រ្តីការបរទេសខ្មែរហោ ណាំហុង៕

Anonymous said...

សូមថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះ គីមេឌា
ដែលបានចុះផ្សាយអត្ថបទនេះ។

ត្បិតការធ្វើវិភាគរបស់យើងខ្ញុំ មានភាពស្រដៀង
គ្នាណាស់ទៅនឹង លោក សុខ ខេមរា ដែល
យើងខ្ញុំបានវិភាគជូនច្រើនដងមកហើយ ស្ដីពី
វត្ថុបំណងរបស់ចិនមកលើកម្ពុជា មិនមែនទើប
តែក្នុងកាលៈទេសៈបច្ចុប្បន្នទេ គឺ រាប់សត្តវត្ត
មកហើយដែលចិនចង់បានកម្ពុជា។គឺតាំងពី
ក្រោយដំណើរទស្សនកិច្ចរបស់​លោក ជីវតាក្វាន់
មកម៉្លេះ ដែលចិនបានព្យាយាមនោះ។

ល្បិចកលចិនដែលជាឪម៉ែរបស់អាយួននឹងសៀមមានតែម៉្យាង គឺ ធ្វើយ៉ាងណាបោកប្រាសអ្នក
ដឹកនាំខ្មែរឱ្យវង្វេងនឹងអំណាចទ្រព្វសម្បត្តិ។ល។
ជាពិសេសដែលមានយួនជាកូនច្បង ពូកែ
ខាងបំបែកបំពាក់អ្នកដឹកនាំ ឬ អ្នកស្នេហាជាតិ
ខ្មែរឱ្យស្អប់ រួចសម្លាប់គ្នា ទើបក្រុមបិសាច
ប្រមូលយកភោគផលជាក្រោយ អត្ថបទនេះ
បានបញ្ជាក់យ៉ាងច្បាស់ ទោះបីអង្គការសហ
ប្រជាជាតិ និង សហរដ្ឋអាមេរិក ក៏ចិនមិន
ញញើតទៀតផង។ម៉្យាង ដោយឃើញរដ្ឋាភិបាល
ចោរហារយងសមត្ថភាព ចិនបានលេងល្បែង
បុល​ប្រាក់រាប់លានកោត ជាថ្នូរនឹងប្រទេសកម្ពុជា
ព្រោះវាដឹងថា​ហ៊ុនសែន គ្មានមធ្យោបាយណា
នឹងសងវាបានវិញឡើយ។ រឿងហ្នឹងហើយ
ដែលចិន មានសេចក្ដីក្លាហានប្រកាសចំពោះ
មុខ អ.ស.ប និង ស.រ.អា ដោយមាន
ភាពអ៊ានខ្មាស! អីក៏ថោកទាបម៉្លេះ អាចិន!
ក្រោកឡើងកូនខ្មែរ ទាំងស្រែចំការ ស្លាប់ដើម្បី
រស់យូរអង្វែង ស្លាប់ដើម្បីថែរក្សាដំណែលពី
ដូនតារបស់យើង!

សូម អ.ស.ប និង ស.រ.អ មេត្តាកុំបោះបង់
កម្ពុជានិងប្រជាពលរដ្ឋខ្មែរ មេត្តាសង្រ្គោះឱ្យ
ចាកផុតពីក្រញ៉ាំបិសាចដ៏សាហាវឃោរឃៅ។

ជ័យោ វីរភាពដ៏អង់អាចហានក្លារបស់ប្រជាពល
រដ្ឋខ្មែរដើម្បីបណ្ដេញចក្តពត្តឈ្លានពាន!

បរ៉ាជ័យរាល់មហិច្ឆិតា របស់ចក្រពត្តិ មកលើ
កម្ពុជានៃយើងរាល់គ្នា!

Anonymous said...

souiy mi laiy haioy, ah tor hear kapong tae thaless pong ah melikaing...

Anonymous said...

souiy mi laiy haioy, ah tor hear kapong tae thaless pong ah melikaing...

Anonymous said...

For all this time, I've been saying HS is in danger from his balancing a tight and high rope...watch out for the opportunist vietcongs, because they know and are capable of fooling any of the two giants.

They are able to exploit the Cambodian weakness because all the short-sighted, egotestical, power-poisoned jerk, after jerk, who was put up as leader, always wanted to rule for life, so they put both their own lives and the nation's interests in the hands of other foreign power.

We need to build a culture of putting the country and people first before any individual. We need to eliminate the possibility of tyranny by establishing term limit for the leader. Down with tyrant and dictator!