លោកវ៉ាង យី រដ្ឋមន្ត្រីការបរទេសចិននិង |
ដោយ សុខ ខេមរា VOA Khmer
ស.រ.អា.និងអ.ស.ប.នៅតែគាំទ្រដល់អ្នកនយោបាយកម្ពុជាបន្តដោះស្រាយដោយសន្តិវិធីចំពោះការខ្វែងគំនិតគ្នារឿងភាពមិនប្រក្រតីក្នុងការបោះឆ្នោតនៅពេលចិនអះអាងថា នឹងជួយដល់រដ្ឋាភិបាលកម្ពុជាដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការទប់ស្កាត់ការជ្រៀតជ្រែកពីខាងក្រៅ។
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យីបានជំរុញឲ្យអ្នកនយោបាយកម្ពុជាដោះស្រាយភាពជាប់គាំងនយោបាយ ហើយបង្កើតរដ្ឋសភា និងរដ្ឋាភិបាលថ្មីឲ្យបានឆាប់។ លោកបានគាំទ្រយ៉ាងពេញទំហឹងដល់គណបក្សគ្រប់គ្រងប្រទេស ហើយនឹងប្តេជ្ញាជួយទប់ស្កាត់ការរំខានពីខាងក្រៅចំពោះដំណើរការនយោបាយ។ សេចក្តីថ្លែងការណ៍របស់លោកវ៉ាង យី កាលពីថ្ងៃពុធអំឡុងពេលទស្សនកិច្ចពីរថ្ងៃរបស់លោក ដូច្នេះគឺកើតឡើងក្នុងពេលដែលប្រទេសលោកខាងលិច រួមទាំងស.រ.អា.និងអ.ស.ប.ទទូចឲ្យមានការស៊ើបអង្កេតដោយតម្លាភាពលើភាពមិនប្រក្រតីរឿងបោះឆ្នោតដែលផ្ទុយពីជំហរប្រទេសចិនដែលបានទទួលស្គាល់នឹងគាំទ្រភ្លាមៗចំពោះលទ្ធផលនៃការបោះឆ្នោតនោះ។
ថ្លែងប្រាប់វីអូអេតាមរយៈទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ លោក Sean McIntosh អ្នកនាំពាក្យស្ថានទូតស.រ.អា.នៅកម្ពុជាមិនធ្វើអត្ថាធិប្បាយចំពោះគោលជំហរ ចិនទេ តែលោកអះអាងថា ស.រ.អា.មានជំហរអព្យាក្រិត្យក្នុងចំណោមបេក្ខជនឬគណបក្សនយោបាយ តែចង់ឃើញគណបក្សទាំងពីរដោះស្រាយបញ្ហាវិវាទក្រោយការបោះឆ្នោតក្នុងបរិយាកាសសន្តិវិធី។
លោកនិយាយថា៖ «ស.រ.អា.អំពាវនាវឲ្យមានដំណោះស្រាយប្រកបដោយការស្ថាបនា។ យើងចង់ឲ្យគណបក្សទាំងអស់ជួបពិភាក្សាគ្នា សហការនឹងគ្នា និយាយជាមួយគ្នាដោយស្ថាបនា ហើយធានាថា ក្រុមអ្នកគាំទ្ររបស់ពួកគេបញ្ចេញប្រតិកម្មដោយសន្តិវិធី។ ដូច្នេះយើងយកចិត្តទុកដាក់អំពីអ្វីដែលជាផលប្រយោជន៍ល្អសម្រាប់កម្ពុជា ដែលជាផលប្រយោជន៍ល្អប្រពៃសម្រាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
លោក Sean McIntosh បានបន្ថែមថា ភាគីទាំងពីរត្រូវស្វែងរកដំណោះស្រាយ ដោយការស៊ើបអង្កេតដោយមានលក្ខណៈតម្លាភាពពេញលេញចំពោះភាពមិន ប្រក្រតីនានាដែលនៅទីបញ្ចប់ពលរដ្ឋកម្ពុជានឹងគាំទ្រ។
លោកបន្តថា៖ «យើងគាំទ្រដំណើរការប្រជាធិបតេយ្យ។ យើងមិនគាំទ្របេក្ខជនណាមួយ ឬគាំទ្រគណបក្សណាមួយជាងគណបក្សមួយទៀតនោះទេ»។
លោកបានសង្កត់ធ្ងន់ថា៖ «នៅទីបំផុត ស.រ.អា.គាំទ្រការស៊ើបអង្កេតមួយ ជាការស៊ើបអង្កេតដោយពេញលេញនិងតម្លាភាពចំពោះភាពមិនប្រក្រតី ដែលនៅទីបំផុត ពលរដ្ឋកម្ពុជានឹងគាំទ្រ»។
ចំណែកលោស្រី អៀរី កានីកុ អ្នកនាំពាក្យរងនៃអ.ស.ប.បានថ្លែងប្រាប់វីអូអេផ្នែក ខេមរភាសាពីទីស្នាក់អ.ស.ប.ក្នុងទីក្រុងញូយ៉កថា អ.ស.ប.ស្វាគមន៍កិច្ចពិភាក្សាគ្នាក្នុងការរកដំណោះស្រាយដោយសន្តិវិធី ហើយអ.ស.ប.នឹងចូលរួមពាក់ព័ន្ធក្នុងពេលកម្ពុជាត្រូវការ។
អ្នកស្រីនិយាយថា៖ «ក្រុមមន្ត្រីអ.ស.ប.បានបញ្ជាក់ថា អ.ស.ប.ត្រៀមខ្លួនស្រេចដើម្បីពិចារណាក្នុងការជួយដល់គណបក្សនានាចំពោះកិច្ចប្រឹងប្រែងរបស់ពួកគេ ដើម្បីដោះស្រាយបញ្ហាវិវាទដែលកំពុងកើតឡើងនេះ ដោយសន្តិវិធី ក្នុងករណីបើសិនជាមានការស្នើសុំជាផ្លូវការ»។
សេចក្តីថ្លែងដូច្នេះកើតឡើងក្រោយពេលដែលលោកសម រង្ស៉ី មេដឹកនាំគណបក្សជំទាស់បានជួបជាមួយមន្ត្រីអ.ស.ប.ទទួលបន្ទុកផ្នែកកិច្ចការនយោបាយនៅឯបូរីញូយ៉កកាលពីពីរសប្តាហ៍កន្លងទៅ។
លោកស្រី អ្នកនាំពាក្យរងដដែលបានស្រង់ប្រសាសន៍របស់លោកអគ្គលេខាធិការអ.ស.ប.បាន់គីម៉ូនកាលពីដើមខែសីហាមកបញ្ជាក់ថា លោកអគ្គលេខាធិការអ.ស.ប.បានស្វាគមន៍ដំណើរការបោះឆ្នោតនៅកម្ពុជាដោយសន្តិវិធីកាលពីថ្ងៃទី២៨ខែកក្កដា។ តែដោយមានរបាយការណ៍ច្របូកច្របល់អំពីបញ្ហាភាពមិនប្រក្រតី អ.ស.ប.លើកទឹកចិត្តអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយបណ្តឹងដោយយុត្តិធម៌និងដោយតម្លាភាព ក្នុងបំណងជាសំខាន់ដើម្បីធានាការតាំងចិត្តដ៏ត្រឹមត្រូវ និងគោរពឆន្ទៈពលរដ្ឋកម្ពុជា។
គណបក្សជំទាស់របស់លោកសម រង្ស៉ី និងគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅតែប្រកាសផ្ទុយគ្នាថា ពួកគេជាអ្នកឈ្នះការបោះ ឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដា។ គណបក្សប្រជាជនកម្ពុជាអះអាងថា ខ្លួនឈ្នះ បានអាសនៈចំនួន៦៨លើអាសនៈសរុប១២៣ក្នុងសភា ហើយអាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបាន។ តែគណបក្សសង្គ្រោះជាតិវិញបានប្រកាសថា ខ្លួនទេជាអ្នកឈ្នះគឺឈ្នះបាន៦៣អាសនៈ ដែលអាចបង្កើតរដ្ឋាភិបាលថ្មីមួយតែម្នាក់ឯងបានដែរ។ គណបក្សទាំងពីរមិនទាន់ចុះសម្រុងគ្នាទេក្នុងការរកដំណោះស្រាយដើម្បីទម្លុះទម្លាយភាពទល់ច្រកខាងនយោបាយនេះ។
ទោះបីជារដ្ឋមន្ត្រីការបរទេសចិន ក្នុងពេលបញ្ចប់ទស្សនកិច្ចរបស់លោកនៅ កម្ពុជាកាលពីថ្ងៃពុធនោះ បានជំរុញឲ្យប្រទេសកម្ពុជាដោះស្រាយជម្លោះនយោ បាយនិងបង្កើតរដ្ឋាភិបាលថ្មីឲ្យបានឆាប់ដោយសន្យាថា ប្រទេសចិននឹងជួយការពារកម្ពុជាទប់ស្កាត់នឹងការជ្រៀតជ្រែកនានា។ មេដឹកនាំក្រុមជំទាស់លោក សម រង្ស៉ីបានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងមិនបោះបង់ចោលការ តវ៉ាដោយសន្តិវិធីជាលក្ខណៈទ្រង់ទ្រាយធំនៅថ្ងៃទី២៦ខែសីហាទេ ប្រសិនបើ គ្មានការដោះស្រាយដោយយុត្តិធម៌ចំពោះភាពមិនប្រក្រតីជាច្រើនដែលកើត ឡើងក្នុងពេលបោះឆ្នោត ដែលធ្វើឲ្យមានសំឡេងប្រែប្រួលនៃអាសនៈនោះ។
ការប្រកាសដូច្នេះទំនងជាការមិនអើពើនឹងការអំពាវនាវរបស់ប្រទេសចិនកុម្មុយ នីសដែលអំពាវនាវឲ្យមានការដោះស្រាយគ្នារវាងគណបក្សជាប់ឆ្នោតទាំងពីរ។
លោករីឆាដ គ្រូនីន (Richard Cronin) នាយកកម្មវិធីស្រាវជ្រាវតំបន់អាស៊ី អាគ្នេយ៍នៃមជ្ឈមណ្ឌល Stimson Center ដែលជាអង្គការតាក់តែងគោលនយោ បាយមិនលម្អៀងមួយក្នុងរដ្ឋធានីវ៉ាស៊ីតោន បានថ្លែងប្រាប់វីអូអេផ្នែកខេមរភាសា ថា ទស្សនកិច្ចនិងអត្ថាធិប្បាបាយរបស់ចិនហាក់ដូចជាការព្រមានដល់សហគមន៍អន្តរជាតិ ដែលមិនទាន់ទទួលស្គាល់លទ្ធផលបោះឆ្នោតពេញលេញនៅកម្ពុជា ដែលជាសម្ព័ន្ធមិត្តជិតដិតរបស់ចិននោះ។
លោកនិយាយថា៖ «ខ្ញុំគិតថា អ្វីដែលចិននិយាយនេះគឺជារបៀបប្រាប់ឲ្យអ.ស.ប. ស.រ.អា. និងប្រទេសផ្តល់ជំនួយដទៃទៀតជាដើម។ល។នោះ ចាកចេញ គឺជាការប្រាប់ឲ្យប្រទេសទាំងនោះចាកចេញ។ ហើយនិយាយតាមការដកស្រង់សំដីឬមិនដកស្រង់សំដីនោះគឺថា គេគិតថាប្រទេសទាំងនោះអាចជ្រៀតជ្រែកក្នុងដំណើរការនៅកម្ពុជា។ គណបក្សកាន់អំណាចជាអ្នកឈ្នះ។ ដូច្នេះរដ្ឋាភិបាលដែលចិនគាំទ្រ អ្នកដឹកនាំដែលចិនគាំទ្រ នៅកាន់មុខដំណែងដដែល ហើយចិនមិនចង់ឃើញបញ្ហាចេះតែកើតបន្តទៅមុខទៀតទេ។ ដូច្នះដូចជាយើងនិយាយអញ្ចឹងគឺថា គេត្រូវតែរៀបចំតាមមូលដ្ឋានរបៀបនេះដែលថា នេះជារដ្ឋាភិបាលដែលយើង(ចិន)គាំទ្រ។ យើង(ចិន)នឹងគាំទ្រទោះជាក្នុងស្ថានភាពលំបាកក្តី។ ដូច្នេះ ប្រទេសនានាក្នុងពិភពលោក ថយទៅ»។
លោក Richard Cronin បានអះអាងថា ការធ្លាក់ចុះខ្លាំងនៃលទ្ធផលបោះឆ្នោតរបស់គណបក្សកាន់អំណាចគឺចុះពី៩០មកត្រឹម៦៨អាសនៈនៅអាណតិទី៥នេះគឺជាការបង្ហាញពីការព្រួយបារម្ភរបស់កម្ពុជានិងចិន ទោះជានៅមានវិវាទក្នុងការដោះស្រាយ និងស៊ើបអង្កេតភាពមិនប្រក្រតីក៏ដោយ។
លោកនិយាយថា៖ «វាជាការឆ្លុះបញ្ចាំងពីក្តីកង្វល់របស់ចិន។ ពេលគេភ្ញាក់ឡើងនៅថ្ងៃណាមួយគេ ឃើញពីលទ្ធផលបោះឆ្នោតដែលផ្លាស់ប្តូរខ្លាំងធៀបនឹងការបោះឆ្នោតមុននោះ ខ្ញុំអាចនិយាយបានថា វាជារឿងភ័យខ្លាចបន្តិចដែរ។ ខ្ញុំចង់និយាយថា បើទោះបីជារដ្ឋាភិបាលបានឈ្នះដោយភាពស្របច្បាប់នូវសំឡេង៦៨អាសនៈក្នុងសភាក្តី សំឡេងនោះមិនមែនជាសំឡេងជាទីគាប់ចិត្តទេបើធៀបនឹងអតីតកាល។ ដូច្នេះនៅ ពេលចិនក្រឡេកមើលទៅកាន់រដ្ឋាភិបាលកម្ពុជា មើលស្ថានការណ៍នយោបាយនោះ ខ្ញុំគិតថា ចិនទទួលស្គាល់ ឬមានអារម្មណ៍ជឿថា ខ្លួនត្រូវតែបង្ហាញការគាំទ្រនិងសាមគ្គីភាព»។
ទោះជាយ៉ាងណាក៏ដោយ លោកបន្តថា ចិនទំនងជាពិបាកក្នុងការដោះស្រាយជាមួយពលរដ្ឋកម្ពុជាទាក់ទិននឹងការវិនិយោគរបស់ខ្លួនដែលមានបញ្ហារឿងរំលោភបំពានដីធ្លី ធ្វើឲ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋខ្មែរជាច្រើន ប៉ះពាល់ដល់ បរិស្ថានយ៉ាងខ្លាំងនោះ។
ប្រទេសចិនមានទំនាក់ទំនងជិតដិតជាមួយកម្ពុជាយូរលង់ណាស់មកហើយ ហើយចិនជាប្រទេសផ្តល់ជំនួយនិងវិនិយោគដ៏ធំជាងគេសម្រាប់គណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលឈ្នះអាសនៈ៩០កាលពីការបោះឆ្នោតឆ្នាំ២០០៨ ហើយកាន់អំណាច៣០ឆ្នាំហើយនោះ៕
10 comments:
Koh Tral Island must not be forgotten
By “any patriot Khmers”
Why do Koh Tral Island, known in Vietnam as Phu Quoc, a sea and land area covering proximately over 30,000 km2 [Note: the actual land size of Koh Tral itself is 574 square kilometres (222 sq miles)] have been lost to Vietnam by whose treaty? Why don’t Cambodia government be transparent and explain to Cambodia army at front line and the whole nation about this? Why don't they include this into education system? Why?
Cambodian armies are fighting at front line for 4.6 km2 on the Thai border and what's about over 30,000km2 of Cambodia to Vietnam. Nobody dare to talk about it! Why? Cambodian armies you are decide the fate of your nation, Cambodian army as well as Cambodian people must rethink about this again and again. Is it fair?
Koh Tral Island, the sea and land area of over 30,000 square kilometres have been lost to Vietnam by the 1979 to 1985 treaties. The Cambodian army at front line as well as all Cambodian people must rethink again about these issues. Are Cambodian army fighting to protect the Cambodia Nation or protecting a very small group that own big lands, big properties or only protecting a small group but disguising as protecting the Khmer nation?
The Cambodian army at front lines suffer under rain, wind, bullets, bombs, lack of foods, lack of nutrition and their families have no health care assistance, no securities after they died but a very small group eat well, sleep well, sleep in first class hotel with air conditioning system with message from young girls, have first class medical care from oversea medical treatments, they are billionaires, millionaires who sell out the country to be rich and make the Cambodian people suffer everyday.
Who signed the treaty 1979-1985 that resulted in the loss over 30,000 km2 of Cambodia??? Why they are not being transparent and brave enough to inform all Cambodians and Cambodian army at front line about these issues? Why don't they include Koh Tral (Koh Tral size is bigger than the whole Phom Phen and bigger than Singapore [Note: Singapore's present land size is 704 km2 (271.8 sq mi)]) with heap of great natural resources, in the Cambodian education system?
Look at Hun Sen's families, relatives and friends- they are billionaires, millionaires. Where did they get the money from when we all just got out of war with empty hands [in 1979]? Hun Sen always say in his speeches that Cambodia had just risen up from the ashes of war, just got up from Year Zero with empty hands and how come they are billionaires, millionaires but 90% of innocent Cambodian people are so poor and struggling with their livelihood every day?
Ah youn Hanoi and ah chen China leave Cambodia alone. Ah China and ah Hanoi are the killers and murderers of three millions khmer during 1975-1979 and have continued until now. Ah China and ah Hanoi will pay the price for what they have done to khmer. These barbarian countries will be prosecuted at ICC for the crimes they have committed.
គួរឲអស់សំណើចណាស់ដែលចិននិយាយថា ធ្វើ
ការទប់ស្កាត់ការជ្រៀតជ្រែកពីខាងក្រៅ ។ ចុះចិន
មិនមែនខាងក្រៅទេឬ ? តាមពិតចិនឯងហ្នឹង
ហើយដែលជាអ្នកក្រៅសុទ្ធសាធ ? ។ ព្រោះ
លោកឯងជាប្រទេសដែលកាន់លទ្ធិកុម្មុយនិស្ត លទ្ធិផ្តាច់ការ លទ្ធិស្រេកឈាម កាប់សម្លាប់រាស្រ្គ
ឯងយ៉ាងរង្គាល យ៉ាងសាហាវព្រៃផ្សែមិនពព្រិច
ភ្នែក ។
រាស្រ្គខ្មែរឥតត្រូវការលោកឯងមកលូកដៃមកជ្រៀត
ជ្រែកក្នុងរឿងរបស់ខ្មែរទេ ព្រោះកិច្ចព្រមព្រៀង
ទីក្រុងប៉ារិសបានពរមព្រៀងថា ប្រទេសកម្ពុជា
ត្រូវតែផ្លាស់ប្តូររបបពីកុម្មុយនិស្តទៅជាលទ្ធិប្រជា
ធិបតិយ្យវិញ ។
ដូច្នេះ ខ្មែរលែងត្រូវការលទ្ធិផ្តាច់ការដូចពួកលោក
ឯងតាំងពីកាលណោះមកម្ល៉េះ ហេតុនេះលោកឯង
ជាប្រទេសដែលកាន់លទ្ធិផ្តាច់ការ ពួកយើឥតត្រូវ
ការលោកមកជ្រៀតជ្រែករឿរបស់ពួកយើងឡើយ។
លោកឯងទេដែលជាអ្នកក្រៅ សុំកុំមកលូកលាន់
តទៅទៀត បើចង់លូកលាន់ លោកឯងគួរតែនាំ
ពួក ហ៊ុនសែន ដែលជាកូនតឹងរបស់លោកឯងរត់
ចេញពីកម្ពុជាដើម្បីទៅលាក់ខ្លួននៅប្រទេសលោក
ឯងក្រែងបានសុខ ដូចកាលលោកឯងធ្លាប់ធ្វើ
ចំពោះ ស្តេចសីហនុ កាលពីមុនអញ្ចឹង វាប្រសើ
ជាង លោកកុម្មុយនិស្តអើយ ។
- ប្រទេសចិន កំពង់តែ ជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង នៃប្រទេសកម្ពុជា យ៉ាងចំហ ឃោរឃៅបំផុត ដោយផ្តល់ និងបញ្ជូន ឣាវុធ មានកាំភ្លើងខ្លី រួចរថក្រោះ ដល់រដ្ឋាភិបាល ហ៊ុន សែន រួច
- រដ្ឋមន្ត្រីការបរទេសចិន មកធ្វើទស្សនកិច្ច នៅកម្ពុជា ដោយផ្ទាល់ ហើយថ្លែងការ គាំទ្រ រដ្ឋាភិបាល ហ៊ុន សែន យ៉ាងចំហ នៅពេលដែល ការតវ៉ាក្នុងការបោះឆ្នោត កំពង់តែធ្វើ មិនទាន់ចប់ ផងនោះ។
- ប្រទេសចិន ឧបត្ថម គាំទ្រ រដ្ឋាភិបាលខ្មែរក្រហមទី១ របស់ ប៉ុល ពត ក្នុងពេល សម្លាប់រង្គាល នៅកម្ពុជា។
- ឥលូវ ប្រទេសចិន ឧបត្ថម គាំទ្រ រដ្ឋាភិបាលខ្មែរក្រហមទី២ របស់ ហ៊ុន សែន ទៀត ក្នុងការកៀបសង្កត់ ជិះជាន់ ប្លន់ឣំណាច នៅកម្ពុជា ម្តងទៀត។
- ប្រទេសចិន កំពង់ប្រព្រឹត្ត ឣំពើឧក្រិដ្ឋកម្ម មកលើប្រជាជនខ្មែរ ជាថ្មីបន្តទៀតហើយ។
- ប្រទេសចិន ទិញទឹកចិត្ត ហ៊ុន សែន តាមរយៈជំនួយ ការគាំទ្រ ក្នុងការរំលោភសិទ្ធិរាស្ត្រ និងក្នុងការបោះឆ្នោត ដោយបិទភ្នែក ធ្វើមិនឃើញ។
- ឯ ហ៊ុន សែន ក៏ទិញទឹកចិត្ត មន្ត្រីបក្សប្រឆាំង យកទៅទុកចោល កៀនជញ្ជាំង និងទិញទឹកចិត្ត មន្ត្រីពុករលួយ ដោយបំពុល នឹងបុណ្យស័ក្តិ និងដោយបិទភ្នែក ធ្វើមិនឃើញ បណ្តោយ ឲ្យលួចតាមចិត្ត ពីភូមិឃុំ រហូតដល់កំពូល។
Go to Hell Ah Chen and Go To Hell Ah Youns. I almost die during Pol pot regime, now Ah Chen want to help Ah Hun Sen blindly without knowing who win the election. Fuck You all Communists Chen and Youn.
ពេលវេលាដល់ហើយសុំឲ្យខ្មែរទាំងអស់ដែលនៅជុំវិញពិភពលោក សូមឲ្យស្រែកព្រមគ្នាទៅកាន់
តុលាការអន្តរជាតិឲ្យជួយរងយុត្តិធ៌មជូនបងប្អូន
រួមឈាមដែលបានស្លាប់ដោយការធ្វើមនុស្សឃាត្ត
ក្នុងកុំឡុងឆ្នាំ១៩៧៥-១៧៧៩ក្រោមរបបខ្មែរក្រ
ហមពល ពតដែលមានចិនកុម្មុនិស្ដជាមេខ្លោង។
បច្ចុប្បន្ននេះជនជាតិចិនកំពុងបន្តការកាប់សម្លាប់ខ្មែរយើងជារៀងរាល់ថ្ងែដូចជាការសម្លាប់អ្នកការ ពារបរិដ្ឋាននឹងសម្បតិ្តព្រៃឈើគឺលោកឈុត វុធ្ធី ព្រោះតែលោកនាំអ្នកសារព៌តមានទៅថតគំនរវ័រ មាសរបស់គ្រុមហ៊ុនចិន ទើបបានអាមេការចិនឲ្យ សម្លាប់ពួកនេះបំបាត់ម៉ាត់ជាដើម។ក្រៅពីរឿងចិន សម្លាប់បងប្អូនយើង គឺជនជាតិចិនក៏បានប្រមូល បំបាត់ប្រវ័ញ្ញកេងយកភោគផល ដីធ្លីនឹងសម្បតិ្ត ធុនធានក្នុងដីរបស់ខ្មែរយើង ទាំងអស់នេះក៏ចាត់ ទុកជាការសម្លាប់ប្រជាជនខ្មែរមួយផ្នែកដែរ គឺការ ធ្វើឃាត្តមនុស្សដោយបង្អត់អាហារ។អាស្រ័យដូច ខ្ញុំបាទបានជំរាបមកខាងលើនេះសុំឲ្យបញ្ញវ៏ន្ត យុវជន ជនរូមឈាមខ្មែរទាំងអស់ក្រោកឈរ ឡើងទាមទារឲ្យអន្តរជាតិជួយរកយុត្តិធ៌មឲ្យជាតិ ខ្មែរយើងផង។តែបើអន្តរជាតិមិនអើរពើរឲ្យយើងទេយើងត្រូវតែគិតគូជនជាតិចិនដោយខ្លួនយើង។ គឺធ្វើដូចព្រឹត្តិការក្នុងកំឡុង១៩៦៨នឹង១៩៦៩ ដូច ជាការបំបាត់និងកាត់បន្ថយនូវវប្បធ៌មចិនដើម្បីទុក ជាការឆ្លើយតបនូវសេចក្តីថ្លែងការរបស់អនុរដ្ឋលេ ខាធិការក្រសួងការបរទេសចិន(វ៉ាង យី Wang Yi)ដែលបានសំដែងមតិគាំទ្រដល់រដ្ឋាភិបាល
ហ៊ិន សែន នៅឯទីក្រុងភ្នំពេញក្នុងពេលធ្វើសេចក្ដី
ធ្វើថ្លែងការរួមជាមួយរដ្ឋមន្រ្តីការបរទេសខ្មែរហោ ណាំហុង៕
សូមថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះ គីមេឌា
ដែលបានចុះផ្សាយអត្ថបទនេះ។
ត្បិតការធ្វើវិភាគរបស់យើងខ្ញុំ មានភាពស្រដៀង
គ្នាណាស់ទៅនឹង លោក សុខ ខេមរា ដែល
យើងខ្ញុំបានវិភាគជូនច្រើនដងមកហើយ ស្ដីពី
វត្ថុបំណងរបស់ចិនមកលើកម្ពុជា មិនមែនទើប
តែក្នុងកាលៈទេសៈបច្ចុប្បន្នទេ គឺ រាប់សត្តវត្ត
មកហើយដែលចិនចង់បានកម្ពុជា។គឺតាំងពី
ក្រោយដំណើរទស្សនកិច្ចរបស់លោក ជីវតាក្វាន់
មកម៉្លេះ ដែលចិនបានព្យាយាមនោះ។
ល្បិចកលចិនដែលជាឪម៉ែរបស់អាយួននឹងសៀមមានតែម៉្យាង គឺ ធ្វើយ៉ាងណាបោកប្រាសអ្នក
ដឹកនាំខ្មែរឱ្យវង្វេងនឹងអំណាចទ្រព្វសម្បត្តិ។ល។
ជាពិសេសដែលមានយួនជាកូនច្បង ពូកែ
ខាងបំបែកបំពាក់អ្នកដឹកនាំ ឬ អ្នកស្នេហាជាតិ
ខ្មែរឱ្យស្អប់ រួចសម្លាប់គ្នា ទើបក្រុមបិសាច
ប្រមូលយកភោគផលជាក្រោយ អត្ថបទនេះ
បានបញ្ជាក់យ៉ាងច្បាស់ ទោះបីអង្គការសហ
ប្រជាជាតិ និង សហរដ្ឋអាមេរិក ក៏ចិនមិន
ញញើតទៀតផង។ម៉្យាង ដោយឃើញរដ្ឋាភិបាល
ចោរហារយងសមត្ថភាព ចិនបានលេងល្បែង
បុលប្រាក់រាប់លានកោត ជាថ្នូរនឹងប្រទេសកម្ពុជា
ព្រោះវាដឹងថាហ៊ុនសែន គ្មានមធ្យោបាយណា
នឹងសងវាបានវិញឡើយ។ រឿងហ្នឹងហើយ
ដែលចិន មានសេចក្ដីក្លាហានប្រកាសចំពោះ
មុខ អ.ស.ប និង ស.រ.អា ដោយមាន
ភាពអ៊ានខ្មាស! អីក៏ថោកទាបម៉្លេះ អាចិន!
ក្រោកឡើងកូនខ្មែរ ទាំងស្រែចំការ ស្លាប់ដើម្បី
រស់យូរអង្វែង ស្លាប់ដើម្បីថែរក្សាដំណែលពី
ដូនតារបស់យើង!
សូម អ.ស.ប និង ស.រ.អ មេត្តាកុំបោះបង់
កម្ពុជានិងប្រជាពលរដ្ឋខ្មែរ មេត្តាសង្រ្គោះឱ្យ
ចាកផុតពីក្រញ៉ាំបិសាចដ៏សាហាវឃោរឃៅ។
ជ័យោ វីរភាពដ៏អង់អាចហានក្លារបស់ប្រជាពល
រដ្ឋខ្មែរដើម្បីបណ្ដេញចក្តពត្តឈ្លានពាន!
បរ៉ាជ័យរាល់មហិច្ឆិតា របស់ចក្រពត្តិ មកលើ
កម្ពុជានៃយើងរាល់គ្នា!
souiy mi laiy haioy, ah tor hear kapong tae thaless pong ah melikaing...
souiy mi laiy haioy, ah tor hear kapong tae thaless pong ah melikaing...
For all this time, I've been saying HS is in danger from his balancing a tight and high rope...watch out for the opportunist vietcongs, because they know and are capable of fooling any of the two giants.
They are able to exploit the Cambodian weakness because all the short-sighted, egotestical, power-poisoned jerk, after jerk, who was put up as leader, always wanted to rule for life, so they put both their own lives and the nation's interests in the hands of other foreign power.
We need to build a culture of putting the country and people first before any individual. We need to eliminate the possibility of tyranny by establishing term limit for the leader. Down with tyrant and dictator!
Post a Comment