គណបក្សសង្គ្រោះជាតិ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកន្លងមក។ Siv Channa/RFI |
អត្ថបទចុះផ្សាយនៅថ្ងៃ សៅរ៍ 17 សីហា 2013
ដោយ ប៉ែន បូណា rfi
គណបក្សសង្គ្រោះជាតិដែលខកចិត្តនឹងដំណោះស្រាយពាក្យបណ្តឹងនៅ គ.ជ.ប នឹងប្រមូលផ្តុំអ្នកជំនាញបច្ចេកទេសខាងការបោះឆ្នោតរបស់ខ្លួន ក្នុងសិក្ខាសាលាមួយ នៅថ្ងៃអាទិត្យទី១៨សីហានេះ ដើម្បីពិភាក្សារិះរកយុទ្ធសាស្ត្របន្ថែមទៀត ក្នុងការបង្កើនទម្ងន់នៃការតវ៉ា។ សិក្ខាសាលានេះ នឹងដឹកនាំផ្ទាល់ដោយលោក សម រង្ស៊ី និងលោកកឹម សុខា។
ការតវ៉ាប្រឆាំងលទ្ធផលបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិនឹងមិនបញ្ចប់ត្រឹម គ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញទេ។ គណបក្សប្រឆាំងមួយនេះនៅតែបន្តរិះរកយុទ្ធវិធីគ្រប់បែបយ៉ាង ដើម្បីពង្រឹងមូលដ្ឋានតវ៉ារបស់ខ្លួន។ ក្រោយពីសម្រេចចិត្តបន្តប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញដែលគណបក្សនេះហៅថា ជាបណ្តឹងគ្រាន់តែបង្គ្រប់កិច្ចនោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនឹងដឹកនាំសិក្ខាសាលាមួយ នៅថ្ងៃអាទិត្យនេះ ដើម្បីរកយុទ្ធសាស្ត្រថ្មីក្នុងការតវ៉ា។
បើយោងតាមសេចក្តីជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិ សិក្ខាសាលានេះនឹងបង្ហាញពីភាពមិនប្រក្រតីនានាដែលកើតមាននៅថ្ងៃបោះឆ្នោត និងក្នុងអំឡុងពេលសវនាការរបស់ គ.ជ.ប។ លោកស្រី មួរ សុខហួរ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង បានប្រាប់វិទ្យុបារាំងអន្តរជាតិបន្ថែមថា ក្រុមអ្នកបច្ចេកទេស អ្នកច្បាប់ និងមន្ត្រីធ្វើការងារពាក់ព័ន្ធនឹងការបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នឹងជួបជុំគ្នាក្នុងសិក្ខាសាលាដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សក្នុងសង្កាត់ចាក់អង្រែ។
បើយោងតាម លោកស្រី មួរ សុខហួរ លទ្ធផលដែលសម្រេចបានក្នុងសិក្ខាសាលានេះ នឹងដាក់ជូនសាធារណជន អ្នកសារព័ត៌មាន ព្រមទាំងអង្គទូតនានា ដើម្បីស្វែងយល់បន្ថែមអំពីភាពមិនប្រក្រតីក្នុងការបោះឆ្នោត។ នេះជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀតរបស់គណបក្សប្រឆាំង ក្នុងការតវ៉ាជំទាស់ទៅនឹងលទ្ធផលនៃការបោះឆ្នោត។ លោក សម រង្ស៊ី បានប្រាប់ឲ្យដឹងនៅពេលវិលត្រឡប់ពីបរទេសវិញ កាលពីថ្ងៃសុក្រថា លោកនឹងរិះរកវិធីគ្រប់បែបយ៉ាងដើម្បីតវ៉ាដោយសន្តិវិធីក្នុងការរកដំណោះស្រាយបញ្ហាបោះឆ្នោត ដោយមិនចង់ប្រើប្រាស់បាតុកម្មឡើយ។
យ៉ាងណាក៏ដោយ គណបក្សគូទំនាស់ទាំងពីរនៅមិនទាន់ព្រមព្រៀងគ្នាចូលតុចរចាឡើងវិញនៅឡើយទេ បន្ទាប់ពីខ្វែងគំនិតគ្នាអំពីតួនាទីរបស់ គ.ជ.ប នៅក្នុងគណៈកម្មការចម្រុះ។គណបក្សប្រជាជនកម្ពុជាដែលសម្អាងលើផទ្ធផលបោះឆ្នោតប្រកាសដោយ គ.ជ.ប កំពុងត្រៀមខ្លួនដឹកនាំរដ្ឋាភិបាលជាថ្មី។
5 comments:
No justice no peace.
១- មនុស្សពីរនាក់ ដណ្ដើមគ្នាដេកកណ្ដាល គឺមិនអាចទៅរួចទេ ។
២- សូមវិភាគលើពាក្យដែលមេបក្សប្រឆាំងប្រកាសធ្វើមហាបាតុកម្ម ក្នុងគោលបំណងទាមទារអោយបក្សគាត់ជាអ្នកឈ្នះ ក៏ដូចជាចង់អោយមាន ការផ្លាស់ស់ប្ដូរនោះ គឺជាការធ្វើបដិវត្ត ។ បើនិយាយអំពីបដិវត្តន៌ យើងគ្រាន់តែ ស្រមៃកាលពី ១៧ មេសា ១៩៧៥ នោះ ញាក់សាច់ខ្លាំងណាស់វើយ!!!
ហ៊ុន សែន ប្លន់សន្លឹកឆ្នោតទាំងកំរោលបួនជ្រុង លើកទ័ពចូលក្រុងយប់នៃថ្ងៃបោះឆ្នោត ព្រោះឃើញបក្សសង្គ្រោះជាតិ នាំមុខ តាមមន្ទីរបោះឆ្នោត។ ខៀវ កាញារិទ្ធិ ប្រកាស លទ្ធផលតាម ហ្វេសប៊ុក មុន គ.ជ.ប ប្រកាស។ នេះជាកល់ល្បិច ឆក់ឧិកាស ធ្វើឲ្យបានមុន។គ.ជ.ប បង្ខំប្រកាសលទ្ធផលបោះឆ្នោតដំបូងយ៉ាងរហន់។ ឥឡូវនេះ ទេព នីថា ប្រកាសបង្ហាញថា ឣត់ត្រូវការចរចា ពីការបង្កើត គណៈកម្មការចំរុះ ស៊ើបឣង្កេតទៀតទេ ព្រោះលទ្ធផលបោះឆ្នោតដំបូងបានប្រកាសរួចហើយ។ នេះសុទ្ធតែ ជាការប្រើកំលាំងបាយ ឣាវុធ រំលោភ បំពាន ឣ្នកទន់ខ្សោយជាង។ នេះជាល្បិច ឣាខ្លាចង់ស៊ីកូនចៀម ក្នុងរឿងល្បើក។ គ.ជ.ប និង បក្សប្រជាជន កំពង់រួមល្បិចគ្នា ប្លន់យកឈ្នះ ទាំងកំរោលហើយ។
US have learnt that khmers armies are Viets in uniform and to train them is like training the croc, and so, they decide to leave it for now. To them, nothing can beat high tech, targeting a direct attack by using the drone, and guided missile to attack a certain group and location. So, it is no good to use communication skills with these animals of the Hun and dynasty.
They are worst than animals. They are very good at lying deceiving and manipulation. It is time to settle with gun and bullets in their heads. So, enough lesson has been learnt from these animals in the human form. Now, they know that these crooks are behiind the killing field, in order to rob their country and their livelihood, what a dicthead!.
Yes, it is time to use sanction and it is time to prob on them, targeting the attack whenever, where ever possible.
Hun and his clan must go!
ភ្នំពេញ: លោកស្រី Claire Van der Vearen អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ និងជាតំណាងអង្គការ UNDP ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសំដែងនូវការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពេញចិត្ត និងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាតទៅមុខទៀត។
លោកស្រី Claire Van der Vearen បានលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយលោក សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមប្រន្ត្រីនៅព្រឹកថ្ងៃទី១៦ ខែសីហា វិមាន មិត្តភាព.
KSN-NEWSCOM
Post a Comment