Sunday, August 18, 2013

គណបក្ស​​សង្គ្រោះជាតិ​​​ប្រមូល​ផ្តុំ​​​អ្នក​បច្ចេកទេស​​​ និង​​​អ្នកច្បាប់​​​ដើម្បី​​​ពង្រឹង​​​ការតវ៉ា​​



គណបក្សសង្គ្រោះជាតិ ​ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត​កន្លង​មក។
Siv Channa/RFI


អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 17 សីហា 2013

ដោយ ប៉ែន បូណា rfi

គណបក្ស​សង្គ្រោះជាតិ​ដែល​ខកចិត្ត​នឹង​ដំណោះស្រាយ​ពាក្យ​បណ្តឹង​នៅ​ គ.ជ.ប​ នឹង​​ប្រ​មូលផ្តុំ​អ្នកជំនាញ​បច្ចេកទេស​ខាង​ការបោះឆ្នោត​របស់​ខ្លួន ​ក្នុង​សិក្ខាសាលា​មួយ​ នៅ​ថ្ងៃ​អាទិត្យ​ទី១៨​សីហា​​នេះ​ ដើម្បី​ពិភាក្សា​រិះរក​យុទ្ធសាស្ត្រ​បន្ថែម​ទៀត ​ក្នុង​ការបង្កើន​ទម្ងន់​នៃការ​តវ៉ា។ សិក្ខាសាលា​​​​នេះ​​ នឹង​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ សម រង្ស៊ី ​និង​លោក​កឹម សុខា។​


ការតវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ​នឹងមិន​បញ្ចប់​ត្រឹម​ គ.ជ.ប​ ឬ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ទេ។ ​គណបក្ស​ប្រឆាំង​មួយ​នេះ​នៅ​តែ​បន្ត​រិះរក​យុទ្ធវិធី​គ្រប់បែប​យ៉ាង​ ដើម្បី​ពង្រឹង​មូលដ្ឋាន​តវ៉ា​របស់​ខ្លួន។ ​ក្រោយ​ពី​សម្រេច​ចិត្ត​បន្ត​ប្តឹង​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​គណបក្ស​នេះ​ហៅ​ថា​ ជា​បណ្តឹង​គ្រាន់តែ​បង្គ្រប់​កិច្ច​នោះ​ លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​នឹង​ដឹកនាំ​សិក្ខាសាលា​មួយ ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ដើម្បី​​រកយុទ្ធសាស្ត្រ​ថ្មី​ក្នុង​ការតវ៉ា។​

បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​គណបក្ស​សង្គ្រោះជាតិ​ សិក្ខាសាលា​នេះ​នឹង​បង្ហាញ​ពីភាព​មិន​ប្រក្រតី​នានា​ដែល​កើត​មាន​នៅ​ថ្ងៃ​បោះឆ្នោត​ និង​ក្នុង​អំឡុង​ពេល​សវនាការ​របស់​ គ.ជ.ប។​ លោក​ស្រី មួរ ​សុខហួរ​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​បន្ថែម​ថា ​ក្រុម​អ្នកបច្ចេកទេស ​អ្នកច្បាប់​ និង​មន្ត្រី​ធ្វើ​ការងារ​ពាក់ព័ន្ធ​​នឹង​ការបោះឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ​ ​នឹង​ជួបជុំ​គ្នា​ក្នុង​សិក្ខាសាលា​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​សង្កាត់​ចាក់អង្រែ។


បើ​យោង​តាម​ លោកស្រី ​មួរ សុខហួរ​ លទ្ធផល​ដែល​សម្រេច​បាន​ក្នុង​សិក្ខាសាលា​នេះ ​នឹង​ដាក់​ជូន​សាធារណជន​ អ្នកសារព័ត៌មាន​ ព្រម​ទាំង​អង្គទូត​នានា​ ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ភាព​មិន​ប្រក្រតី​ក្នុង​ការបោះឆ្នោត។ ​នេះ​ជាកិច្ច​ខិតខំ​ប្រឹងប្រែង​ថ្មី​មួយ​ទៀត​របស់​គណបក្ស​ប្រឆាំង​ ក្នុង​ការតវ៉ា​ជំទាស់​ទៅ​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត។ ​លោក​ សម រង្ស៊ី ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ពេល​វិល​ត្រឡប់​ពី​បរទេស​វិញ ​កាលពី​ថ្ងៃ​សុក្រ​ថា ​លោក​នឹង​រិះរក​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី​តវ៉ា​ដោយ​សន្តិវិធី​ក្នុង​ការរក​ដំណោះ​ស្រាយ​បញ្ហា​បោះឆ្នោត​ ដោយ​មិន​ចង់​ប្រើប្រាស់​បាតុកម្ម​ឡើយ។

យ៉ាង​ណា​ក៏ដោយ​ គណបក្ស​គូទំនាស់​ទាំងពីរ​នៅ​មិនទាន់​ព្រមព្រៀង​គ្នា​ចូល​តុចរចា​ឡើងវិញ​នៅ​ឡើយ​ទេ ​បន្ទាប់​ពី​ខ្វែង​គំនិត​គ្នា​អំពី​តួនាទី​របស់ ​គ.ជ.ប​ នៅ​ក្នុង​គណៈកម្មការ​ចម្រុះ។​គណបក្ស​​ប្រជាជន​កម្ពុជា​ដែល​សម្អាង​លើ​ផទ្ធផល​បោះឆ្នោត​ប្រកាស​ដោយ ​គ.ជ.ប​ កំពុង​ត្រៀម​ខ្លួន​​ដឹកនាំ​រដ្ឋាភិបាល​ជាថ្មី។

​ចំណែក​ឯ​គណបក្ស​ប្រឆាំង​វិញ​ដែល​ប្រកាស​ថា ​ខ្លួន​ចាញ់​ឆ្នោត​ដោយសារ​តែ​ការលួច​បន្លំ​នោះ​នៅ​តែ​អះអាង​ថា​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​ ដើម្បី​ការពារ​ជ័យ​ជំនះ​របស់​ខ្លួន។ ​ការប្រឈម​មុខ​ដាក់គ្នា​រវាង​បក្ស​ឈ្នះឆ្នោត​ទាំងពីរ ​នាំ​ឲ្យ​ពលរដ្ឋ​ព្រួយបារម្ភ​អំពី​អស្ថិរភាព​សង្គម៕





5 comments:

Anonymous said...

No justice no peace.

Anonymous said...

១- មនុស្សពីរនាក់ ដណ្ដើមគ្នាដេកកណ្ដាល គឺមិនអាចទៅរួចទេ ។
២- សូមវិភាគលើពាក្យដែលមេបក្សប្រឆាំងប្រកាសធ្វើមហាបាតុកម្ម ក្នុងគោលបំណងទាមទារអោយបក្សគាត់ជាអ្នកឈ្នះ ក៏ដូចជាចង់អោយមាន ការផ្លាស់ស់ប្ដូរនោះ គឺជាការធ្វើបដិវត្ត ។ បើនិយាយអំពីបដិវត្តន៌ យើងគ្រាន់តែ ស្រមៃកាលពី ១៧ មេសា ១៩៧៥ នោះ ញាក់សាច់ខ្លាំងណាស់វើយ!!!

Anonymous said...

ហ៊ុន សែន ប្លន់សន្លឹកឆ្នោតទាំងកំរោលបួនជ្រុង លើកទ័ពចូលក្រុងយប់នៃថ្ងៃបោះឆ្នោត ព្រោះឃើញបក្សសង្គ្រោះជាតិ នាំមុខ តាមមន្ទីរបោះឆ្នោត។ ខៀវ កាញារិទ្ធិ ប្រកាស លទ្ធផលតាម ហ្វេសប៊ុក មុន គ.ជ.ប ប្រកាស។ នេះជាកល់ល្បិច ឆក់ឧិកាស ធ្វើឲ្យបានមុន។គ.ជ.ប បង្ខំប្រកាសលទ្ធផលបោះឆ្នោតដំបូងយ៉ាងរហន់។ ឥឡូវនេះ ទេព នីថា ប្រកាសបង្ហាញថា ឣត់ត្រូវការចរចា ពីការបង្កើត គណៈកម្មការចំរុះ ស៊ើបឣង្កេតទៀតទេ ព្រោះលទ្ធផលបោះឆ្នោតដំបូងបានប្រកាសរួចហើយ។ នេះសុទ្ធតែ ជាការប្រើកំលាំងបាយ ឣាវុធ រំលោភ បំពាន ឣ្នកទន់ខ្សោយជាង។ នេះជាល្បិច ឣាខ្លាចង់ស៊ីកូនចៀម ក្នុងរឿងល្បើក។ គ.ជ.ប និង បក្សប្រជាជន កំពង់រួមល្បិចគ្នា ប្លន់យកឈ្នះ ទាំងកំរោលហើយ។

Anonymous said...

US have learnt that khmers armies are Viets in uniform and to train them is like training the croc, and so, they decide to leave it for now. To them, nothing can beat high tech, targeting a direct attack by using the drone, and guided missile to attack a certain group and location. So, it is no good to use communication skills with these animals of the Hun and dynasty.

They are worst than animals. They are very good at lying deceiving and manipulation. It is time to settle with gun and bullets in their heads. So, enough lesson has been learnt from these animals in the human form. Now, they know that these crooks are behiind the killing field, in order to rob their country and their livelihood, what a dicthead!.

Yes, it is time to use sanction and it is time to prob on them, targeting the attack whenever, where ever possible.

Hun and his clan must go!

Anonymous said...



ភ្នំពេញ: លោកស្រី Claire Van der Vearen អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ និង​ជា​តំណាង​អង្គការ UNDP ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សំដែង​នូវ​ការគាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ពេញចិត្ត និង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុ​ជាត​ទៅមុខទៀត​។​

លោកស្រី Claire Van der Vearen បានលើកឡើង​បែបនេះ នៅក្នុង​ជំនួប​ជាមួយ​លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈ​រដ្ឋ​ម​ប្រ​ន្ត្រី​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែសីហា វិមាន មិត្តភាព​.
KSN-NEWSCOM