រដ្ឋសភា សាងសង់ បង្គោលរបងដែក ខាងក្រៅ មួយជាន់ទៀត
ដោយ វណ្ណ វិចារ | Radio Free Asia | 13 Aug. 2013
ក្រុមជាងសំណង់ បានរៀបចំ ដាំបង្គោល របងដែក ព័ទ្ធជុំវិញ ខាងមុខ វិមានរដ្ឋសភា នៅព្រឹកថ្ងៃ ទី១២ ខែសីហា ចំថ្ងៃ ដែលគណៈកម្មាធិការជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) ប្រកាសលទ្ធផលឆ្នោត បណ្ដោះអាសន្ន ផ្លូវការ ដោយគណបក្ស ប្រជាជន កម្ពុជា ឈ្នះឆ្នោត, ហើយ គណបក្ស សង្គ្រោះជាតិ បដិសេធចោល នូវលទ្ធផល បោះឆ្នោត។ ក្រុមជាង ធ្វើរបង ទាំងនោះ បញ្ជាក់ថា, ពួកគាត់ មាននាទី ជាអ្នកដាំ បង្គោលរបងប៉ុណ្ណោះ ដោយមិនដឹង ថា រដ្ឋសភា នឹងសម្រេច ដាក់បន្លាលួស ឬក៏ដាក់ស័ង្កសី ព័ទ្ធពីខាងមុខ វិមានរដ្ឋសភាឡើយ។
ក្រុមប្រជាពលរដ្ឋ ដែលធ្វើដំណើរ តាមដងផ្លូវ នៅខាងមុខ វិមាន រដ្ឋសភា មានការងឿងឆ្ងល់ ពីបញ្ហានេះ។ អ្នកខ្លះ ចោទសំណួរ ថា, ហេតុអ្វី បានជាសភាជាតិ សាងសង់ បង្គោលរបងបន្ថែម បើរបងចាស់ នៅល្អ ស្រាប់នោះ? ឬនេះ ជាការពង្រឹង សន្តិសុខ ឬមួយ មានអាថ៌កំបាំងអ្វី នៅពីក្រោយ រឿងនេះ?
មន្ត្រីអ្នកនាំពាក្យ គណបក្ស សង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ ថា, លោក មិនបានទទួល ដំណឹង ថា រដ្ឋសភា ព័ទ្ធរបង មួយជាន់ទៀត លើរបងចាស់ ឬយ៉ាងណាទេ។ ប៉ុន្តែ បើ សិន ជាមាន ការជួសជុល ឬព័ទ្ធ របងបន្ថែម មែននោះ, រដ្ឋសភា គួរណាស់ តែ ជូនដំណឹង ឲ្យពលរដ្ឋ ដឹងជាមុន, ជៀសវាង យល់ច្រឡំ។
លោក បញ្ជាក់ ថា, រដ្ឋសភា មិនគួរណា ព័ទ្ធរបង ច្រើនជាន់ទេ ព្រោះ សភា មិនមែន ជាឃ្លាំងប្រាក់ ឬធនាគារឡើយ។ ហើយ រដ្ឋសភា ត្រូវតែ ជាទីតាំង ដែលសាធារណជន ងាយស្រួល ចេញចូល និងទំនាក់ទំនង៖ «ខ្ញុំ មិនដឹងថា ថ្នាក់ដឹកនាំ គ្រប់គ្រង រដ្ឋសភាជាតិហ្នឹង, គេ ចង់បានអីទេ ធម្មតា រដ្ឋសភាជាទីកន្លែងដែលបើកចំហ មិនដឹងថាគេការពារចោរ ក៏មិនដឹង ខ្ញុំអត់យល់។»
ទាក់ទង នឹងបញ្ហានេះ, មន្ត្រីអ្នកនាំពាក្យ រដ្ឋសភា, លោក ឈាង វុន, បដិសេធ មិនឆ្លើយ នឹងសំណួរ របស់ វិទ្យុអាស៊ីសេរីទេ នៅថ្ងៃ ទី១២ ខែសីហា ឆ្នាំ២០១៣។
ទោះជាយ៉ាងណា ក៏ដោយ, អ្នកស្រាវជ្រាវ បញ្ហាសង្គមឯករាជ្យ, លោក កែម ឡី, មានប្រសាសន៍ ថា, ការប្រកាស លទ្ធផលបោះឆ្នោត ពេលនេះ ទំនង ជាអាចរុញច្រាន ស្ថានការណ៍ នយោបាយ ឲ្យតានតឹង កាន់តែខ្លាំង, ព្រោះ ថា, គណៈកម្មការ ស៊ើបអង្កេត ពីភាពមិនប្រក្រតី ក្នុងដំណើរការ បោះឆ្នោត មិនទាន់ លេចរូបរាង នៅឡើយ។ លោក បន្តថា, ការពង្រឹងសន្តិសុខ នៅស្ថាប័នរដ្ឋ, រួមទាំងរដ្ឋសភា, នៅក្នុងពេល ដែល គ.ជ.ប. ប្រកាស លទ្ធផល បោះឆ្នោតនេះ ជាការបង្ហាញ ថា, អ្នកនយោបាយ កម្ពុជា កំពុងតែ មានការភ័យខ្លាច, នាំឲ្យពលរដ្ឋ កាន់តែ មានការព្រួយបារម្ភ៖ «សភាពការណ៍ ធម្មតាសោះ, អ្នកនយោបាយ នាំគ្នា ធ្វើឲ្យដូចសភាពការណ៍ ឆ្នាំ១៩៨០។ ខ្ញុំ គិតថា មិនជាការល្អទេ; អ្នកនយោបាយ ធ្វើឲ្យមាន ការភ័យខ្លាច កាន់តែ ធ្វើឲ្យពលរដ្ឋ មានការ ព្រួយបារម្ភ។»
ប្រភព ក្រៅផ្លូវការ ពីរដ្ឋសភា បញ្ជាក់ថា, កាលពីសប្ដាហ៍មុន រដ្ឋសភា បានដំឡើង ប្រព័ន្ធកាមេរ៉ា សន្តិសុខ ម្តងរួចហើយ, ហើយ ក៏មិនមាន ការប្រកាស ឲ្យសាធារណជន ដឹងឮដែរ។ ស្ថាប័នរដ្ឋ ដទៃទៀត--ដូចជា ទីស្ដីការ គណៈរដ្ឋមន្ត្រី, ទីស្ដីការ នាយករដ្ឋមន្ត្រី, ក្រសួង មហាផ្ទៃ, ស្ថានីយ ទូរទស្សន៍ជាតិ, និងវិទ្យុជាតិ, ស្នាក់ការ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត--សុទ្ធតែ មិនបានធ្វើរបង ដូចរដ្ឋសភាទេ។ ប៉ុន្តែ រាជរដ្ឋាភិបាល បានដាក់កម្លាំង សន្តិសុខ ការពារ ជាសម្ងាត់ ជំនួសវិញ។
ទោះជាយ៉ាងណា ក៏ដោយ, គណបក្ស សង្គ្រោះជាតិ មិនទាន់ប្រកាស ថា នឹងដឹកនាំ បាតុកម្ម តវ៉ា ណាមួយឡើយ, ដោយមន្ត្រី គណបក្ស គ្រាន់តែ បញ្ជាក់ថា, បាតុកម្ម អាច នឹងកើតមាន ដរាបណា ដំណោះស្រាយ ស្ថិត នៅដំណាក់កាល ចុងក្រោយប៉ុណ្ណោះ។ ក្រុមអ្នកវិភាគ មួយចំនួន បញ្ជាក់ថា, បើសិន បាតុកម្ម កើតឡើង មែននោះ, គោលដៅ សំខាន់ គឺ ស្នាក់ការ គ.ជ.ប. ក្នុងបរិវេណ ក្រសួងមហាផ្ទៃ និងរដ្ឋសភាជាតិ៕
16 comments:
The truth is CNRP is the winner this election not CPP.
I am urgings all Cambodians must protests around the country, must take this actions.
Around the whole world they eliminate the Dictator leadership like Egypt, Libya, Iraq, Philippine and much more in Europe.
Dictator Hun Sen must go, stay in power for 28 years is too long.
Cambodian people this day are so poor.
To all military police and all armed forces, you must support the protest, because for you, for your kids and for your grand kids future most important for your country.
Don’t believe this dictator Hun Sen. All he cares only his families he don’t care for Cambodian people at all.
I BLELEIVE STRONGLY THAT CPP PLAN TO MAKE ALL THAT FENCE IS TO STEAL CNRP'S SEATS WHEN CNRP WILL NOT AGREE TO FORM GOVERNMENT WHEN SIHAMONI COME BACK FROM CHINA. THEY WILL USE SIHAMONI TO CALL CNRP MEMBERS IN TO FORM THE GOVERNMENT. IMAGINE, SIHAMONI SIGN KOH TRAL FOR VIETNAM ORDERED BY HUN SEN. DO YOU THINK THIS TIME WILL HE LISTEN AGAIN TO HUN SEN? IF YES WHAT IS THE SECRET BRHIND THE SCENE? DURING THIS VISITE IN CHINA, SIHAMONI WILL NOT JUST TO SEE DOCTOR, BUT SEE ALSO CHINESE OFFICIAL, WHY? THIS IS A SERIOUS QUESTION! I WISH HE'LL STAY IN CHINA FOR A GOOD PERIOD OF TIME.
ខ្ញុំឆ្ងល់ថា ហេតុអ្វីមេដឹកនាំខ្មែរពីរបបមួយទៅរបបមួយ មិនឋករាជ្យពីបរទេស?ហេតុអ្វីបានជា គ្មានមនសិការជាតិដឹកនាំប្រទេសដោយខ្លួនឋងទៅ?បំណាច់ធ្វើរណបបរទេស ហេតុអ្វីមិនរណបប្រទេសអ្នកមានទៅ?ហេតុអី ទៅរណបប្រទេសក្រដូចយើងដែរ?
បើខ្ញុំវិញសុំឆ្ងល់ថា ហេតុអ្វីមេដឹកនាំខ្មែរសម័យ
សង្គមរាស្រ្តនិយម ចាំបាច់បង្កើតចលនាក្រហម?
ព្រោះ ហូជីមិញ រង់ចាំតែឱកាសល្អ ដើម្បីឈ្លាន
ពានខ្មែរ! មួយទៀតខ្ញុំយល់ដូច 2:26 PM ដែរ
វាគួរអ្នកដឹកនាំសម័យនោះកុំចងគំនុំខ្លាំពេកជា
មួយអាមេរិក រួចជ្រើសយកជាសម័្ពនភាពតាំង
ពីឆ្នាំដែល១៩៦៣មកម៉្លេះ។យើងមើលប្រទេស
ថៃ ដើម្បីឱ្យចាកផុតពីការឈ្លានរបស់អាមេដឹកនាំ
យួនកុម្មុយនិស្ដ គេយកអាមេរិក ជាសម័្ពន្ធមិត្ត
តើ យួនហ៊ានអុកឡុកថៃទេ?មតិខ្លះបានចោទ
ដោយផ័យក្រែងខ្លាចចូលជាសម័្ពន្ធភាពជាមួយ
អាមេរិក បាត់ឯករាជ្យភាព សន្តិភាព និង
អស់អធិបតេយ្យភាព យើងក្រឡេកមើលប្រ
ទេសថៃ តើ គេរីកចំរីន ឬរលាយហិនហោច
ដូចកម្ពុជា?អ្វីៗបានជ្រុលកន្លងហួសអស់ហើយ
ដោយសារតែស្នាដៃដ៏ឆ្នើមនែអ្នកនាំខ្មែរស្ទើរ
តែគ្រប់សម័យទើបនៅទីបំផុតកម្ពុជាត្រូវរលាយ
ហិនហោចខ្ទេចខ្ទី។
ខ្ញុំចាំច្បាស់ មិត្តរួមថ្នាក់យួនម្នាក់បង្អាប់ថា តាំង
ពីឆ្នាំ១៩៨៥ "ស៊ីហនុ របស់ឯងបានចាញ់បោក
ហូជីមិញរបស់អញហើយ"មិត្តយួនរួមថ្នាក់ពោល
បង្អាប់ខ្ញុំយ៉ាងដូច្នេះ,រួចបានបន្ថែមទៀតថា ទស្សនៈ
វិជ្ជារបស់មេដឹកនាំយួន តែងតែអប់រំ សាសន៍គេ
ឱ្យស្រឡាញ់និងចូលចិត្តធ្វើសង្រ្គាមទើបប្រទេស
យួនរីកចម្រើន រួចងាយឈ្នានពានលេបយក
ប្រទេសដែលស្អប់និងមិនចូលចិត្តសង្រ្គាម។
លុះមកដល់គ្រាឥឡូវនេះ ទើបខ្ញុំយល់ថាអ្វីៗ
ដែលមិត្តយួនរួមថ្នាក់បាននិយាយបង្អាប់នោះ
ត្រឹមត្រូវទាំងអស់៕
(គ.ជ.ប) គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឫ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បី បក្ស ឫ គណៈកម្មាធិការ ជួយ បក្ស?
លទ្ធផលបណ្ដោះអាសន្នរបស់គ.ជ.បនៅថ្ងៃទី១២ សីហា បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រច្រើនជាងគណបក្សសង្គ្រោះជាតិ។
លទ្ធផលនេះគឺដូចនឹងការប្រកាសរបស់លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលដែលប្រកាសភ្លាមៗក្រោយការបោះឆ្នោតតែប៉ុន្មានម៉ោងប៉ុណ្ណោះគ្មានការផ្លាស់ប្ដូរ។
ដូចនេះលទ្ធផលបណ្ដោះអាសន្នរបស់គ.ជ.បនៅថ្ងៃទី១២ សីហាមាន អ្វី ប្លែក?។
ហេតុអ្វី គ.ជ.បប្រកាសលទ្ធផលបណ្ដោះអាសន្នរបស់នៅថ្ងៃទី១២ សីហា ដោយប្រញាប់ប្រញាល់ ក្នុងខណះគណបក្សសង្គ្រោះជាតិសុំឲ្យបង្កើតគណៈកម្មការបច្ចេកទេសចម្រុះឯករាជ្យដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត? ហើយជាពិសេស ខណៈដែលគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ កំពុងស្ថិតនៅតុចរចានៅឡើយ។
ដើម្បី អ្វី? ព្រោះអ្វី? ខ្លាចលេចចេញការពិតនៃលទ្ធផលការបោះឆ្នោត!?។
ហេតុអ្វី គ.ជ.បប្រកាសលទ្ធផលបណ្ដោះអាសន្ន? ពុំរង់ចាំ ប្រកាសលទ្ធផលចុងក្រោយ ពីគណៈកម្មការបច្ចេកទេសចម្រុះឯករាជ្យដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត? ។
ដូចនេះគ.ជ.ប មិនអាចអះអាងបានថា អព្យាក្រឹត្យ តម្លាភាពនិងយុត្តិធម៌ក្នុងការបោះឆ្នោតឡើយ។
គ.ជ.បប្រកាសលទ្ធផលបណ្ដោះអាសន្នរបស់នៅថ្ងៃទី១២ សីហា អាចបង្កើត
១-ភាពតានតឹង ឫបញ្ឈប់ ការចរចាបង្កើតគណៈកម្មការបច្ចេកទេសចម្រុះឯករាជ្យដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត។
២-ភាពស្របច្បាប់ នៃរដ្ឋាភិបាល ចេញពីការក្លែងបន្លំ ឆ្នោតសង្ស័យ ។
៣-អស្ថិរភាពនៅក្នុងសង្គមលេចឡើង ពីភាពអយុត្តិធម៌ ចំពោះប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
មានតែយុត្តិធម៌ដែលអាចបញ្ឈប់ ការបង្ហូរឈាមខ្មែរនីងខ្មែរ។
មានតែយុត្តិធម៌ដែលខ្មែរអាចរស់ដោយសន្តិភាព ភាពរុងរឿង ចម្រុងចម្រើន ។
អមតះ
You stupid overseas khmers should stop stirring shit. When shit hits the fan, it's Khmers in Cambodia who will suffer, not you apple-pickers, donut shopworkers, taxi-drivers in the US or Europe. You all are useless bunch of idiots!
Long Live VietNam and Hun Sen... Hunting Season start now so run while you can CNRP and all the useless khmer...
Soon we will make you a new province to VietNam.
Long Live VietNam and Hun Sen is greatest leaders of All time .. Khmer live today because of VietNam and Hun Sen.. not Dog King Sihanouk and Sihamoni....
That pointing finger say RUN while you can ... hunting season start now
Run king run
mother king run too
they are only good to be DOG.
In You FACE Bitch USA...
You USA raped Cambodia and burned it to hell and you take those few survive to live in your said great USA but they live like slave... you treated them worst then your DOG...
You USA should pay for your crime to Cambodian peoples in Trillions of dollars.
And Now you use CNRP, TEary Seng and Mu Mu Mu bithch hur to do your lip services and trying to take back Cambodia for nothing?
China give Cambodia hope and give Cambodia Billions to rebuilds , but you give Cambodia nothing to to destroyed ... Soon OUr Great Leader Hun Sen will give Cambodia Highway 4 to China to expand is like a slap in your face and to run on your face...
Go back to live in your wonderland in USA theary... with your foreign boyfriend and husband just like your BOSS rainsy daughter marry to a foreigner and like Mu Mu bitch hour ...marry to a american.. you dont thing Cambodia is good for you and you dont even like your own peoples..
4:52 PM KI Website is banned by CPP how are you accessing this again lol
4:31 PM, No you are an idiot. Most of Khmer abroad perceived patriotism unlike you who claimed to be at Cambodia perceived as Youn's dogs. Ashamed on you.
4:31 PM control that chaos you moron, trying sending the arm force through the internet, tell them stand next to the satellite dish and they will appear on the web. It will work try it lol
ចំពោះខ្ញុំវិញមានចម្ងល់ប្លែកពីអស់លោកខាងលើ.សូមសួរអស់ឯកឧត្តមជាមន្រ្តីរាជការខ្មែរថា៖ ។ តើ
ឯកឧត្តមដែលឃើញប្រទេសនានាដែលឯកឧត្តមទៅទស្សានាប្រទេសនានាលើលោកមានគេធ្វើរបង
ពទ្ធ័២ទៅ៣ជាន់ដូចខ្មែរដែរឬទេ? សូមឯកឧត្តម
ពិចារណាឡើងវិញ។ហើយសុំកុំធ្វើអ្វីខុសគេដែល ផ្ទុយ ពីច្បាប់ ទំលាប់ និងប្រពែណីយ៍ខ្លួន ព្រោះ នេះជាកន្លែងតាក់តែងច្បាប់៕
CPP officials forcing peoples to accept the election result.
The whole world known that NEC stole the people’s votes gave to Hun Sen.
នុះហើយថា ខ្មែរធ្វើអីឡើងគួរឲ្យចង់សើច ក៏ សើចទាំងពិបាក ទៀតណា, 12:55AM!
Khmer Revival
Post a Comment