Tuesday, August 13, 2013

រដ្ឋសភា​ សាងសង់​ បង្គោល​របង​ដែក ខាង​ក្រៅ​ មួយ​ជាន់​ទៀត

រដ្ឋសភា​ សាងសង់​ បង្គោល​របង​ដែក ខាង​ក្រៅ​ មួយ​ជាន់​ទៀត

វិមាន​រដ្ឋសភា​ ចាប់​ផ្ដើម​ សាងសង់​ បង្គោល​របង​ ទី២ ខាង​ក្រៅ, គឺ​ របង​បន្ថែម​ ពី​ក្រៅ​របង​ចាស់​ មួយ​ជាន់​ទៀត ចំ​ពេល​ ដែល គ.ជ.ប. ប្រកាស​លទ្ធផល​ បោះ​ឆ្នោត។  ពលរដ្ឋ​ នៅ​ភ្នំពេញ​ សម្ដែង​ការ​សង្ស័យ​ ថា, ការ​សាងសង់​ របង​នេះ អាច​ពាក់ព័ន្ធ​ នឹង​បញ្ហា​ នយោបាយ, ពិសេស​ អាច​ធ្វើ​របង​ សម្រាប់​ ទប់ទល់​ នឹង​បាតុកម្ម​ ណា​មួយ​ ដែល​អាច​ កើត​ឡើង​ នាពេល​ខាង​មុខ។
 
ដោយ វណ្ណ វិចារ | Radio Free Asia | 13 Aug. 2013
របង​ដែក​រដ្ឋសភា ៦១០
១២-សីហា-២០១៣៖ បង្គោល​របង​ដែក​ដែល​គេ​សង់​បន្ថែម​នៅ​ខាង​មុខ​រដ្ឋសភា។
RFA/Vann Vichar

ក្រុម​ជាង​សំណង់ បាន​រៀប​ចំ​ ដាំ​បង្គោល ​របង​ដែក​ ព័ទ្ធ​ជុំវិញ​ ខាង​មុខ ​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ ទី១២ ខែ​សីហា ចំ​ថ្ងៃ​ ដែល​គណៈកម្មាធិការ​ជាតិ​ រៀប​ចំ​ ការ​បោះ​ឆ្នោត (គ.ជ.ប.) ប្រកាស​លទ្ធផល​ឆ្នោត​ បណ្ដោះ​អាសន្ន ​ផ្លូវ​ការ ដោយ​គណបក្ស​ ប្រជាជន​ កម្ពុជា ឈ្នះ​ឆ្នោត, ហើយ ​គណបក្ស​ សង្គ្រោះ​ជាតិ បដិសេធ​ចោល​ នូវ​លទ្ធផល ​បោះ​ឆ្នោត។  ក្រុម​ជាង​ ធ្វើ​របង​ ទាំង​នោះ បញ្ជាក់​ថា, ពួក​គាត់​ មាន​នាទី​ ជា​អ្នក​ដាំ​ បង្គោល​របង​ប៉ុណ្ណោះ ដោយ​មិន​ដឹង​ ថា រដ្ឋសភា នឹង​សម្រេច​ ដាក់​បន្លា​លួស ឬ​ក៏​ដាក់​ស័ង្កសី ​ព័ទ្ធ​ពី​ខាង​មុខ​ វិមាន​រដ្ឋសភា​ឡើយ។

ក្រុម​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​ដំណើរ​ តាម​ដង​ផ្លូវ​ នៅ​ខាង​មុខ ​វិមាន​ រដ្ឋសភា មាន​ការ​ងឿង​ឆ្ងល់​ ពី​បញ្ហា​នេះ។  អ្នក​ខ្លះ ​ចោទ​សំណួរ​ ថា, ហេតុ​អ្វី​ បាន​ជា​សភា​ជាតិ​ សាងសង់​ បង្គោល​របង​បន្ថែម បើ​របង​ចាស់​ នៅ​ល្អ​ ស្រាប់​នោះ?  ឬ​នេះ​ ជា​ការ​ពង្រឹង​ សន្តិសុខ ឬ​មួយ​ មាន​អាថ៌កំបាំង​អ្វី​ នៅ​ពី​ក្រោយ ​រឿង​នេះ?

មន្ត្រី​អ្នក​នាំ​ពាក្យ​ គណបក្ស សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ ថា, លោក​ មិន​បាន​ទទួល​ ដំណឹង​ ថា រដ្ឋសភា​ ព័ទ្ធ​របង​ មួយ​ជាន់​ទៀត​ លើ​របង​ចាស់ ឬ​យ៉ាង​ណា​ទេ។  ប៉ុន្តែ បើ​ សិន​ ជា​មាន​ ការ​ជួស​ជុល ឬ​ព័ទ្ធ ​របង​បន្ថែម​ មែន​នោះ, រដ្ឋសភា​ គួរ​ណាស់ ​តែ ​ជូន​ដំណឹង​ ឲ្យ​ពលរដ្ឋ​ ដឹង​ជា​មុន, ជៀសវាង​ យល់​ច្រឡំ។

លោក​ បញ្ជាក់​ ថា, រដ្ឋសភា​ មិន​គួរ​ណា​ ព័ទ្ធ​របង ច្រើន​ជាន់​ទេ ព្រោះ​ សភា​ មិន​មែន​ ជា​ឃ្លាំង​ប្រាក់ ឬ​ធនាគារ​ឡើយ។  ហើយ​ រដ្ឋសភា ​ត្រូវ​តែ​ ជា​ទីតាំង​ ដែល​សាធារណជន​ ងាយ​ស្រួល ​ចេញ​ចូល និង​ទំនាក់​ទំនង៖  «ខ្ញុំ​ មិន​ដឹង​ថា ថ្នាក់​ដឹក​នាំ​ គ្រប់គ្រង​ រដ្ឋសភា​ជាតិ​ហ្នឹង, គេ​ ចង់​បាន​អី​ទេ ធម្មតា រដ្ឋសភា​ជា​ទី​កន្លែង​ដែល​បើក​ចំហ មិន​ដឹង​ថា​គេ​ការពារ​ចោរ ក៏​មិន​ដឹង ខ្ញុំ​អត់​យល់»

ទាក់ទង ​នឹង​បញ្ហា​នេះ, មន្ត្រី​អ្នក​នាំ​ពាក្យ ​រដ្ឋសភា, លោក ឈាង វុន, បដិសេធ​ មិន​ឆ្លើយ​ នឹង​សំណួរ​ របស់ ​វិទ្យុ​អាស៊ីសេរីទេ នៅ​ថ្ងៃ​ ទី១២ ខែ​សីហា ឆ្នាំ​២០១៣។

ទោះ​ជា​យ៉ាង​ណា ​ក៏ដោយ, អ្នក​ស្រាវ​ជ្រាវ បញ្ហា​សង្គម​ឯករាជ្យ, លោក កែម ឡី, មាន​ប្រសាសន៍ ​ថា, ការ​ប្រកាស​ លទ្ធផល​បោះ​ឆ្នោត ​ពេល​នេះ ទំនង​ ជា​អាច​រុញ​ច្រាន​ ស្ថានការណ៍​ នយោបាយ​ ឲ្យ​តានតឹង ​កាន់​តែ​ខ្លាំង, ព្រោះ ​ថា, គណៈកម្មការ​ ស៊ើប​អង្កេត​ ពី​ភាព​មិន​ប្រក្រតី​ ក្នុង​ដំណើរ​ការ ​បោះ​ឆ្នោត មិន​ទាន់​ លេច​រូប​រាង​ នៅ​ឡើយ។  លោក ​បន្ត​ថា, ការ​ពង្រឹង​សន្តិសុខ ​នៅ​ស្ថាប័ន​រដ្ឋ, រួម​ទាំង​រដ្ឋសភា, នៅ​ក្នុង​ពេល ​ដែល គ.ជ.ប. ប្រកាស​ លទ្ធផល ​បោះ​ឆ្នោត​នេះ ជា​ការ​បង្ហាញ​ ថា, អ្នក​នយោបាយ​ កម្ពុជា កំពុង​តែ​ មាន​ការ​ភ័យ​ខ្លាច, នាំ​ឲ្យ​ពលរដ្ឋ​ កាន់​តែ ​មាន​ការ​ព្រួយ​បារម្ភ៖  «សភាពការណ៍ ​ធម្មតា​សោះ, អ្នក​នយោបាយ​ នាំ​គ្នា ​ធ្វើ​ឲ្យ​ដូច​សភាពការណ៍​ ឆ្នាំ​១៩៨០។   ខ្ញុំ​ គិត​ថា មិន​ជា​ការ​ល្អ​ទេ; អ្នក​នយោបាយ ​ធ្វើ​ឲ្យ​មាន​ ការ​ភ័យ​ខ្លាច​ កាន់​តែ​ ធ្វើ​ឲ្យ​ពលរដ្ឋ​ មាន​ការ​ ព្រួយ​បារម្ភ»

ប្រភព​ ក្រៅ​ផ្លូវ​ការ​ ពី​រដ្ឋសភា បញ្ជាក់​ថា, កាល​ពី​សប្ដាហ៍​មុន រដ្ឋសភា ​បាន​ដំឡើង​ ប្រព័ន្ធ​កាមេរ៉ា​ សន្តិសុខ​ ម្តង​រួច​ហើយ, ហើយ​ ក៏​មិន​មាន ​ការ​ប្រកាស ​ឲ្យ​សាធារណជន​ ដឹង​ឮ​ដែរ។  ស្ថាប័ន​រដ្ឋ ​ដទៃ​ទៀត--ដូច​ជា ​ទីស្ដីការ​ គណៈរដ្ឋមន្ត្រី, ទីស្ដីការ​ នាយក​រដ្ឋមន្ត្រី, ក្រសួង​ មហាផ្ទៃ, ស្ថានីយ ​ទូរទស្សន៍​ជាតិ, និង​វិទ្យុ​ជាតិ, ស្នាក់​ការ ​គណៈកម្មាធិការ​ជាតិ ​រៀប​ចំ​ការ​បោះ​ឆ្នោត--សុទ្ធ​តែ ​មិន​បាន​ធ្វើ​របង ដូច​រដ្ឋសភា​ទេ។  ប៉ុន្តែ​ រាជ​រដ្ឋាភិបាល ​បាន​ដាក់​កម្លាំង​ សន្តិសុខ​ ការ​ពារ​ ជា​សម្ងាត់​ ជំនួស​វិញ។

ទោះ​ជា​យ៉ាង​ណា ​ក៏ដោយ, គណបក្ស​ សង្គ្រោះ​ជាតិ មិន​ទាន់​ប្រកាស​ ថា ​នឹង​ដឹក​នាំ​ បាតុកម្ម ​តវ៉ា​ ណា​មួយ​ឡើយ, ដោយ​មន្ត្រី​ គណបក្ស​ គ្រាន់​តែ ​បញ្ជាក់​ថា, បាតុកម្ម​ អាច ​នឹង​កើត​មាន ដរាប​ណា ដំណោះ​ស្រាយ ​ស្ថិត​ នៅ​ដំណាក់​កាល ​ចុង​ក្រោយ​ប៉ុណ្ណោះ។  ក្រុម​អ្នក​វិភាគ មួយ​ចំនួន​ បញ្ជាក់​ថា, បើ​សិន ​បាតុកម្ម​ កើត​ឡើង​ មែន​នោះ, គោល​ដៅ​ សំខាន់ គឺ ​ស្នាក់​ការ គ.ជ.ប. ក្នុង​បរិវេណ​ ក្រសួង​មហាផ្ទៃ និង​រដ្ឋសភា​ជាតិ៕

16 comments:

Anonymous said...

The truth is CNRP is the winner this election not CPP.
I am urgings all Cambodians must protests around the country, must take this actions.
Around the whole world they eliminate the Dictator leadership like Egypt, Libya, Iraq, Philippine and much more in Europe.

Dictator Hun Sen must go, stay in power for 28 years is too long.
Cambodian people this day are so poor.

Anonymous said...

To all military police and all armed forces, you must support the protest, because for you, for your kids and for your grand kids future most important for your country.
Don’t believe this dictator Hun Sen. All he cares only his families he don’t care for Cambodian people at all.

Anonymous said...

I BLELEIVE STRONGLY THAT CPP PLAN TO MAKE ALL THAT FENCE IS TO STEAL CNRP'S SEATS WHEN CNRP WILL NOT AGREE TO FORM GOVERNMENT WHEN SIHAMONI COME BACK FROM CHINA. THEY WILL USE SIHAMONI TO CALL CNRP MEMBERS IN TO FORM THE GOVERNMENT. IMAGINE, SIHAMONI SIGN KOH TRAL FOR VIETNAM ORDERED BY HUN SEN. DO YOU THINK THIS TIME WILL HE LISTEN AGAIN TO HUN SEN? IF YES WHAT IS THE SECRET BRHIND THE SCENE? DURING THIS VISITE IN CHINA, SIHAMONI WILL NOT JUST TO SEE DOCTOR, BUT SEE ALSO CHINESE OFFICIAL, WHY? THIS IS A SERIOUS QUESTION! I WISH HE'LL STAY IN CHINA FOR A GOOD PERIOD OF TIME.

Anonymous said...

ខ្ញុំឆ្ងល់ថា ហេតុអ្វីមេដឹកនាំខ្មែរពីរបបមួយទៅរបបមួយ មិនឋករាជ្យពីបរទេស?ហេតុអ្វីបានជា គ្មានមនសិការជាតិដឹកនាំប្រទេសដោយខ្លួនឋងទៅ?បំណាច់ធ្វើរណបបរទេស ហេតុអ្វីមិនរណបប្រទេសអ្នកមានទៅ?ហេតុអី ទៅរណបប្រទេសក្រដូចយើងដែរ?

Anonymous said...

បើខ្ញុំវិញសុំឆ្ងល់ថា ហេតុអ្វីមេដឹកនាំខ្មែរសម័យ
សង្គមរាស្រ្តនិយម ចាំបាច់បង្កើតចលនាក្រហម?
ព្រោះ ហូជីមិញ រង់ចាំតែឱកាសល្អ ដើម្បីឈ្លាន
ពានខ្មែរ! មួយទៀតខ្ញុំយល់ដូច 2:26 PM ដែរ
វាគួរអ្នកដឹកនាំសម័យនោះកុំចងគំនុំខ្លាំពេកជា
មួយអាមេរិក រួចជ្រើសយកជាសម័្ពនភាពតាំង
ពីឆ្នាំដែល១៩៦៣មកម៉្លេះ។យើងមើលប្រទេស
ថៃ ដើម្បីឱ្យចាកផុតពីការឈ្លានរបស់អាមេដឹកនាំ
យួនកុម្មុយនិស្ដ គេយកអាមេរិក ជាសម័្ពន្ធមិត្ត
តើ យួនហ៊ានអុកឡុកថៃទេ?មតិខ្លះបានចោទ
ដោយផ័យក្រែងខ្លាចចូលជាសម័្ពន្ធភាពជាមួយ
អាមេរិក បាត់ឯករាជ្យភាព សន្តិភាព និង
អស់អធិបតេយ្យភាព យើងក្រឡេកមើលប្រ
ទេសថៃ តើ គេរីកចំរីន ឬរលាយហិនហោច
ដូចកម្ពុជា?​អ្វីៗបានជ្រុលកន្លងហួសអស់ហើយ
ដោយសារតែស្នាដៃដ៏ឆ្នើមនែអ្នកនាំខ្មែរស្ទើរ
តែគ្រប់សម័យទើបនៅទីបំផុតកម្ពុជាត្រូវរលាយ
ហិនហោចខ្ទេចខ្ទី។

ខ្ញុំចាំច្បាស់ មិត្តរួមថ្នាក់យួនម្នាក់បង្អាប់ថា តាំង
ពីឆ្នាំ១៩៨៥ "ស៊ីហនុ របស់ឯងបានចាញ់បោក
ហូជីមិញរបស់អញហើយ"មិត្តយួនរួមថ្នាក់ពោល
បង្អាប់ខ្ញុំយ៉ាងដូច្នេះ,រួចបានបន្ថែមទៀតថា ទស្សនៈ
វិជ្ជារបស់មេដឹកនាំយួន តែងតែអប់រំ សាសន៍គេ
ឱ្យស្រឡាញ់និងចូលចិត្តធ្វើសង្រ្គាមទើបប្រទេស
យួនរីកចម្រើន រួចងាយឈ្នានពានលេបយក
ប្រទេសដែលស្អប់និងមិនចូលចិត្តសង្រ្គាម។
លុះមកដល់គ្រាឥឡូវនេះ ទើបខ្ញុំយល់ថាអ្វីៗ
ដែលមិត្តយួនរួមថ្នាក់បាននិយាយបង្អាប់នោះ
ត្រឹមត្រូវទាំងអស់៕

Anonymous said...



(គ.ជ.ប) គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឫ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដើម្បី បក្ស ឫ គណៈកម្មាធិការ ជួយ បក្ស?


លទ្ធផល​បណ្ដោះ​អាសន្ន​របស់​គ.ជ.បនៅ​ថ្ងៃ​ទី​១២ សីហា បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គណបក្ស​សង្គ្រោះ​ជាតិ។
លទ្ធផល​នេះ​គឺ​ដូច​នឹង​ការប្រកាស​របស់​លោក ខៀវ កាញារីទ្ធ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ដែល​ប្រកាស​ភ្លាមៗ​ក្រោយ​ការ​បោះ​ឆ្នោត​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះគ្មាន​ការ​ផ្លាស់​ប្ដូរ។

ដូចនេះលទ្ធផល​បណ្ដោះ​អាសន្ន​របស់​គ.ជ.បនៅ​ថ្ងៃ​ទី​១២ សីហាមាន អ្វី ប្លែក?។


ហេតុអ្វី គ.ជ.បប្រកាសលទ្ធផល​បណ្ដោះ​អាសន្ន​របស់​នៅ​ថ្ងៃ​ទី​១២ សីហា ដោយប្រញាប់ប្រញាល់ ក្នុងខណះគណបក្ស​សង្គ្រោះ​ជាតិសុំឲ្យ​បង្កើត​គណៈកម្មការ​បច្ចេកទេស​ចម្រុះ​ឯករាជ្យ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត? ហើយជាពិសេស ខណៈ​ដែល​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ស្ថិត​នៅ​តុ​ចរចា​នៅ​ឡើយ។

ដើម្បី អ្វី? ព្រោះអ្វី? ខ្លាចលេចចេញការពិតនៃលទ្ធផល​ការ​បោះ​ឆ្នោត!?។

ហេតុអ្វី គ.ជ.បប្រកាសលទ្ធផល​បណ្ដោះ​អាសន្ន? ពុំរង់ចាំ ប្រកាសលទ្ធផលចុងក្រោយ ពីគណៈកម្មការ​បច្ចេកទេស​ចម្រុះ​ឯករាជ្យ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត? ។


ដូចនេះគ.ជ.ប មិនអាចអះអាងបានថា អព្យាក្រឹត្យ តម្លាភាពនិង​យុត្តិធម៌​ក្នុងការ​បោះ​ឆ្នោតឡើយ។


គ.ជ.បប្រកាសលទ្ធផល​បណ្ដោះ​អាសន្ន​របស់​នៅ​ថ្ងៃ​ទី​១២ សីហា អាចបង្កើត

១-ភាពតានតឹង ឫបញ្ឈប់ ការចរចាបង្កើត​គណៈកម្មការ​បច្ចេកទេស​ចម្រុះ​ឯករាជ្យ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។

២-ភាពស្របច្បាប់ នៃ​រដ្ឋាភិបាល ចេញពីការក្លែងបន្លំ ឆ្នោតសង្ស័យ ។

៣-អស្ថិរភាពនៅក្នុងសង្គមលេចឡើង ពីភាពអយុត្តិធម៌ ចំពោះ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត។


មានតែយុត្តិធម៌ដែលអាចបញ្ឈប់ ការបង្ហូរឈាមខ្មែរនីងខ្មែរ។

មានតែយុត្តិធម៌ដែលខ្មែរអាចរស់ដោយសន្តិភាព ភាពរុងរឿង ចម្រុងចម្រើន ។

អមតះ

Anonymous said...

You stupid overseas khmers should stop stirring shit. When shit hits the fan, it's Khmers in Cambodia who will suffer, not you apple-pickers, donut shopworkers, taxi-drivers in the US or Europe. You all are useless bunch of idiots!

Anonymous said...

Long Live VietNam and Hun Sen... Hunting Season start now so run while you can CNRP and all the useless khmer...

Soon we will make you a new province to VietNam.

Long Live VietNam and Hun Sen is greatest leaders of All time .. Khmer live today because of VietNam and Hun Sen.. not Dog King Sihanouk and Sihamoni....

That pointing finger say RUN while you can ... hunting season start now

Run king run
mother king run too
they are only good to be DOG.

Anonymous said...

In You FACE Bitch USA...

You USA raped Cambodia and burned it to hell and you take those few survive to live in your said great USA but they live like slave... you treated them worst then your DOG...

You USA should pay for your crime to Cambodian peoples in Trillions of dollars.

And Now you use CNRP, TEary Seng and Mu Mu Mu bithch hur to do your lip services and trying to take back Cambodia for nothing?

China give Cambodia hope and give Cambodia Billions to rebuilds , but you give Cambodia nothing to to destroyed ... Soon OUr Great Leader Hun Sen will give Cambodia Highway 4 to China to expand is like a slap in your face and to run on your face...

Go back to live in your wonderland in USA theary... with your foreign boyfriend and husband just like your BOSS rainsy daughter marry to a foreigner and like Mu Mu bitch hour ...marry to a american.. you dont thing Cambodia is good for you and you dont even like your own peoples..

Anonymous said...

4:52 PM KI Website is banned by CPP how are you accessing this again lol

Common Sense said...

4:31 PM, No you are an idiot. Most of Khmer abroad perceived patriotism unlike you who claimed to be at Cambodia perceived as Youn's dogs. Ashamed on you.

Anonymous said...

4:31 PM control that chaos you moron, trying sending the arm force through the internet, tell them stand next to the satellite dish and they will appear on the web. It will work try it lol

Anonymous said...

ចំពោះខ្ញុំវិញមានចម្ងល់ប្លែកពីអស់លោកខាងលើ.សូមសួរអស់ឯកឧត្តមជាមន្រ្តីរាជការខ្មែរថា៖ ។ តើ
ឯកឧត្តមដែលឃើញប្រទេសនានាដែលឯកឧត្តមទៅទស្សានាប្រទេសនានាលើលោកមានគេធ្វើរបង
ពទ្ធ័២ទៅ៣ជាន់ដូចខ្មែរដែរឬទេ? សូមឯកឧត្តម
ពិចារណាឡើងវិញ។ហើយសុំកុំធ្វើអ្វីខុសគេដែល ផ្ទុយ ពីច្បាប់ ទំលាប់ និងប្រពែណីយ៍ខ្លួន ព្រោះ នេះជាកន្លែងតាក់តែងច្បាប់៕

Anonymous said...

CPP officials forcing peoples to accept the election result.
The whole world known that NEC stole the people’s votes gave to Hun Sen.

Anonymous said...

នុះហើយថា ខ្មែរធ្វើអីឡើងគួរឲ្យចង់សើច ក៏ សើចទាំងពិបាក​ ទៀតណា, 12:55AM!

Anonymous said...

Khmer Revival