................................
រដ្ឋាភិបាលមិនដកកម្លាំងប្រដាប់អាវុធ តាមការអំពាវនាវរបស់ សង្គមស៊ីវិល
ដោយ៖ ថុល ស្រីលក្ខណ៍ និងដួង សុខា | ថ្ងៃពុធ ទី14 ខែសីហា ឆ្នាំ2013 | 3 ម៉ោង មុន VOD
មន្ត្រីរដ្ឋាភិបាល នៅថ្ងៃពុធនេះ ឲ្យដឹងថា រដ្ឋាភិបាលមិនអាចដកកម្លាំងប្រដាប់អាវុធនៅរាជធានីភ្នំពេញ តាមការអំពាវនាវរបស់សហព័ន្ធសហជីព និងអង្គការគាំទ្រវិស័យការងារបានទេ ដោយសារអាជ្ញាធរបារម្ភពីសន្តិសុខ ក្នុងករណីមានមហាបាតុកម្មរបស់គណបក្សប្រឆាំង។
ការលើកទ្បើងនេះ ធ្វើឡើង បន្ទាប់ពីសហព័ន្ធសហជីព និងអង្គការគាំទ្រវិស័យការងារ ចំនួន១៥ កាលពីថ្ងៃអង្គារម្សិលមិញ បានថ្កោលទោសចំពោះការដាក់កម្លាំងប្រដាប់នៅរាជធានីភ្នំពេញ និងទាមទារឲ្យដកកម្លាំងប្រដាប់អាវុធទៅបន្ទាយវិញ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់VODថា រដ្ឋាភិបាលមិនអាចធ្វើតាមការអំពាវនាវរបស់សង្គមស៊ីវិលបានទេ ពីព្រោះគណបក្សប្រឆាំងព្រមានធ្វើមហាបាតុកម្មនៅទូទាំងប្រទេសប្រឆាំងលទ្ធផលបោះឆ្នោត។ លោកបន្តថា មហាបាតុកម្មដែលគ្រោងនឹងធ្វើអាចបង្កឲ្យមានហិង្សា ហើយរដ្ឋាភិបាលមានតួនាទីការពារសន្តិសុខជាតិ ដូច្នេះត្រូវតែរក្សាកងកម្លាំងប្រដាប់អាវុធឲ្យនៅដដែល ៖ "គឺគណបក្សប្រឆាំងហ្នឹងគាត់បានទៅគៀគរ កម្លាំងរបស់គាត់ដើម្បីធ្វើបាតុកម្ម រហូតដល់គាត់ប្រើពាក្យថា ផ្ដួលរំលំ នែកអាពាក្យហ្នឹងខ្លាំងណាស់ អាពាក្យផ្ដួលរំលំហ្នឹងគឺថា វាទៅជាកុប្បកម្មហើយ ហើយបើក្នុងនៃនេះ ពាក្យចឹងហើយ រដ្ឋាភិបាល គឺជារដ្ឋាភិបាលកើតឡើងដោយការបោះឆ្នោត រហូតមកដល់ពេលនេះគឺជារដ្ឋាភិបាលស្របច្បាប់ ហើយបើមានពាក្យចឹងហើយរដ្ឋាភិបាលត្រូវតែមានករណីកិច្ច ភារកិច្ចដើម្បីថែរក្សា និរន្ដភាពជាតិ និងការឈានទៅមុខរបស់ជាតិហើយ" ។
ប្រធានសហភាពការងារកម្ពុជា និងសម្ព័ន្ធសហព័ន្ធសហជីពការងារជាតិកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា បញ្ហាដែលកើតឡើងនាពេលនេះ បណ្តាលមកពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) មិនបង្កើតគណៈកម្មការចម្រុះស៊ើបអង្កេតពីភាពមិនប្រក្រតីនៅថ្ងៃបោះឆ្នោត។ លោកយល់ថា ដូច្នេះ គ.ជ.ប ត្រូវបង្កើតគណៈកម្មការនេះ ហើយរដ្ឋាភិបាលមិនត្រូវប្រើកម្លាំងប្រដាប់អាវុធមកគំរាមកំហែងប្រជាពលរដ្ឋ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យកាត់ដេរនៅកម្ពុជានោះទេ ៖ "យើងក៏សង្កត់ធំទៅ គជប ដែរ ខ្លួនជា អ្នកដែលដោះស្រាយបញ្ហាបោះឆ្នោត ជាអ្នកធានានៅភាពត្រឹមត្រូវយុត្ដិធម៌ នៅក្នុងការបោះឆ្នោត ចឹងបើគេរកឃើញថា វាមានចំណុចខ្វះខាតហើយ ចុះមិនបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីដោះស្រាយទៅ ហើយបើសិនជាខ្លួនឯងនៅតែចង់ដោះស្រាយ សូមបើអាហ្នឹងឲ្យគេធ្វើទៅ ប៉ុន្ដែឲ្យអ្នកឯករាជ្យគេមើលទៅ" ។
គួរបញ្ជាក់ថា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ រដ្ឋាភិបាលបានចល័តកម្លាំងយោធា នគរបាល និងរថពាសដែកមករាជធានីភ្នំពេញ ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាចពីអស្ថិរភាពសង្គម។ អ្នកវិភាគព្រឹត្តិការណ៍សង្គម យល់ថា នេះ ជារូបភាពបំភិតបំភ័យប្រជាពលរដ្ឋ កុំឲ្យចូលរួមតវ៉ាពីភាពមិនប្រក្រតីនៅថ្ងៃបោះឆ្នោត ជាមួយគណបក្សសង្គ្រោះជាតិ៕
សូមសរសេរមកកាន់ អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
5 comments:
ថាបក្សប្រឆាំងចុះ គ្នាខ្មាន ឣាវុទ្ធ តតាំង ចុះពួក ឣា CPP តើឣីក៏ឣន់ម្លេះ? បានជា បណ្ដោយ ឱ្យ ឣា ហ៊ុន សែន ដឹក ច្រមុះ ដូច ហ្វូងគោ និង ក្របី នេះបានចំជាឣន់មែន ។
To ALL KHMER PEOPLE DO NOT TAKE ORDER FROM ONE GUY THAT IS HUN SEN.YOU NEED TO TAKE ORDER FROM ALL THE KHMER PEOPLE.WHAT KHMER PEOPLE WANT IS FREEDOM FREEDOM.LET BE FREE
Hun Sen, CPP ជាក្រុមកំហូច បំភាន់ បំភ្លៃ ចាប់កំហុស និងប្រឌិតសភាពការណ៏ជាប្រពៃណី ដែលប្រជារាស្រ្តខ្មែរ និងអន្តរជាតិបានដឹងលឺ សុសសាយ ដូច្នេះ CNRP សម រង្សី កឹមសុខា និងអ្នកស្នេហាជាតិទាំងអស់គួរប្រយត្ន័ប្រយែងរាល់ជំហាន ការនិយាយស្តី ។ល។ ពួកអគតិ Hun Sen, CPP អស់នេះតែងយកព្រះមហាក្សត្រ និងច្បាប់សិប្បនិមិត្តមកប្រើប្រាស់តាមអំពើចិត្ត និងកាប់សំលាប់ ចាប់ដាក់គុកអ្នកស្នេហាជាតិតាមអំពើចិត្ត
CHAYO CHAAYOO CHAAYOOO DR. HUN SEN!!!
Th3 P00r F@rm&R
CPP so sure was a winner. But why need to scare of Opposition has claimed and intimidating by force ? If no Fraud, why CPP doesn't accept of CNRP suggestion?. However, more proof of irregularities of NEC were given by Voters.
Post a Comment