Saturday, September 07, 2013

គ.ជ.ប នៅតែប្រកាន់ជំហរប្រកាសលទ្ធផលឆ្នោតនៅព្រឹកស្អែក


......................................
ដោយ៖ ជន ស្រីណុច | ថ្ងៃសៅរ៍ ទី7 ខែកញ្ញា ឆ្នាំ2013 | 1 ម៉ោង មុន VOD
លោក អឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
គ.ជ.ប នៅតែប្រកាន់ជំហរប្រកាសលទ្ធផលឆ្នោត នៅម៉ោង៨:00 ព្រឹកស្អែកដដែល បើទោះបីជា គណបក្សសង្គ្រោះជាតិ ដឹកនាំធ្វើមហាបាតុកម្មនៅព្រឹកថ្ងៃសៅរ៍នេះ ទាមទារឲ្យពន្យារពេលការប្រកាសនេះ ក៏ដោយ។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក អឹម សួស្តី ប្រាប់ VOD នៅរសៀលថ្ងៃសៅរ៍ ទី០៧នេះថា គ.ជ.ប នឹងប្រកាសលទ្ធផលបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា នៅព្រឹកម៉ោង៨ស្អែកនេះ។
សេចក្តីជួនដំណឹងរបស់ គ.ជ.ប ចុះថ្ងៃទី០៧ ខែកញ្ញា នេះឲ្យដឹងថា គ.ជ.ប នឹងប្រកាសលទ្ធ ផលបោះឆ្នោតនៃការបែងចែកអាសនៈ នៅវេលាម៉ោង៨ព្រឹក ថ្ងៃអាទិត្យស្អែកនេះ ដោយមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិ FM៩៦MHz និងវិទ្យុវត្តភ្នំ FM១០៥.៧០MHz។

តែគណបក្សសង្គ្រោះជាតិ ព្រមាននឹងធ្វើមហាបាតុកម្មបន្ត ប្រសិនបើ គ.ជ.ប ប្រកាសលទ្ធផលនៅថ្ងៃស្អែកនេះ។ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅវេលាម៉ោង៩ ថ្ងៃសៅរ៍នេះ បានថ្លែងទៅកាន់បាតុករដែលចូលរួមមហាបាតុកម្មថា គណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋខ្មែរ នៅតែទាមទារឲ្យមានគណៈកម្មការឯករាជ្យមួយស៊ើបអង្កេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត៕

សូមសរសេរមកកាន់ កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

6 comments:

Anonymous said...

បុគ្គលិក​ គជប គួតែមានចិត្តក្លាហាន ហ៊ានចេញមក ចូលរួមបង្ហាញការពិត ដើម្បីមានចំណែកជួយរកយុត្តិធ៌ម ជូនជាតិខ្លួន!ជឿជាក់ថាបើមានការបញ្ជាក់ការពិតហើយ ប្រជាពលរដ្ឋខ្មែរយល់ណាស់ នឹង មិនប្រកាន់នឹងអ្នកធ្វើក្រោមបង្គាបគេទេ!
សូមភ្ញាក់ខ្លួនទៅ ឈប់បម្រើផលប្រយោជ ឲ្យជនផ្ដាច់ទៀតទៅ!

Anonymous said...

ខ្មែរមានជីវភាពនយោបាយ ស្ថិតក្នុងសភាព ត្រូវតែបន្តររួបរួមគ្នា បង្ហាញស្នាដៃរ ក្នុងការទាមទារកយុត្តិធ៌មឲ្យខ្លួនឯង ឲ្យពិភពលោកឃើញ! សូមបញ្ជាក់ថា បើត្រូវការឲ្យអន្ដរជាតិជួយ មិនត្រូវ ប្ដូរជំហររបស់ខ្លួនជាដាច់ខាត!

ធ្វើអ្វីៗដើម្បីជាតិមិនមែនស្រួលដូចបកចេកទេ! សូមកុំធ្វើអ្វីដូចបរទេសធ្លាប់ដៀលយើងថា៖
"ខ្មែរធ្វើអ្វីឆេះតែមួយឆាវដូចភ្លើងចម្បើង រួចរលត់បាត់យើងចាំតែទទួលផលទៅ"

យើងមិននិយាយ តម្រង់លើបុគ្គលណាទេ! គឺយើងតម្រង់ទាមទា៖

យកអ្វីជារបស់ខ្មែរ!
ខ្មែរត្រូវរស់សមជាមនុស្សក្នុងប្រទេស មានលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដ!
មាន រដ្ឋធម្មនុញ្ញ ត្រូវបដិបត្តិ!
បញ្ឈប់ ការហូរចូលនឹងផ្ទុក ជនបរទេសខុសច្បាប់ អោយជិះជាន់ខ្មែរ!
ខ្មែរត្រូវរស់ជាប្រជាជាតិមួយ ដែលមាន សុវឌ្ឍិកម្មនឹងសុវត្ថិភាព​ ក្នុងបច្ចុប្បន្ននឹងអនាគត របស់ខ្លួន!

Anonymous said...

NEC is the thief. NEC destroy Khmer country .NEC destroy Khmer future.NEC destroy Khmer hope.

Anonymous said...

យើងជាប្រជាពលរដ្ឋខ្មែរទាំងក្នុង​ និង ក្រៅប្រ
ទេស មិនសុខចិត្ត និង សូមប្តឹងដល់អង្គការសហ
ប្រជាជាតិ និង សហគមអន្តរៈជាតិទាំងអស់ដែល
មានទាក់ទងដល់កិច្វព្រមព្រៀងទីក្រុងប៉ារិស​ នូវ
ករណិយដែលពួករដ្ឋាភិបាលភ្នំពេញ បង្កើតស្ថា
ប័ន គជប មិនឯករាជ្យដើម្បីទុកឲស្ថាប័ននេះធ្វើ
ចោរលួច និង បន្លំសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋ
ឲគណៈបក្សខ្លួន ។

យើងខ្ញុំទាំងអស់គ្នាសូមអង្គការអន្តរៈជាតិទាំង
អស់ខាងលើមេត្តា ពិនិត្យឡើងវិញនូវបទល្មើស
របស់ពួកគេ តើមានអ្វីខ្លះ ហើយ ដាក់ទោសរដ្ឋា
ភិបាលមួយនេះទៅតាមច្បាប់ កិច្ចព្រមព្រៀង
ឬ សន្ឋិសញ្ញា អ្វីទាំងប៉ុន្មានដែលពួកវាបានល្មើស
ជាបន្ទាន់ផង ។ បើចេះទុកឲពួកវាល្មើសតាមចិត្ត
បែបហ្នឹង ពិភពលោកនឹងមានការជ្រួលច្របល់
កើតអសន្តិសុខ ជាមិនខាន ។ ដើម្បីឲមានសន្តិ
សុខក្នុងសង្គម ក្នុងប្រទេស គឺ ត្រូវផ្តនាទោសពួក
ដែលល្មើសច្បាប់ទៅតាមនិតិវិធី មិនត្រូវទុកឲពួក
វារួចខ្លួនឡើយ ។ យើងទាំងអស់គ្នាមិនចង់ឲមាន
ការប្រើកម្លាំងបាយទេ ហើយ ក៍មិនចង់ទទួលរង
ការជិះជាន់ សង្កត់សង្កិន គៀបសង្កត់ និង ធ្វើបាប
ដោយអយុត្តិធម៌ផងដែរ ។ ដូចពាក្យថាៈ ទីណា
មានការជិះជាន់ ទីនោះនិងមានការរើបំរះ ជាស
មិនផុត ។

ដូច្នេះ សូមអង្គការអន្តរជាតិទាំងអស់ មេត្តាចាត់
ការជាបន្ទាន់កុំទុកឲហួសពេលដូចកាលពីឆ្នាំ
១៩៧៥​ ដល់ ១៩៩១ ។ យើខ្ញុំទាំងអស់គ្នារង់ចាំ
ការសម្រេចចិត្ត និង ព្រឹត្តកម្មរបស់អស់លោក ។
សូមអរគុណទុកជាមុន ។

Anonymous said...

មេចោរធំៗទាំងពីរ របស់ គ.ជ.ប គឺមេចោរធំ អ៊ឹម សួស្តី និងមេចោរតូច ទេព នីថា វ៉ៃឫកខែងក្រឣឺតក្រទម ស្រែកក្ឣេងក្ឣាងថា សុទ្ធតែធ្វើតាមច្បាប់ គឺច្បាប់ឣាចម៍គោ។

មេចោរធំៗទាំងពីរ របស់ គ.ជ.ប ចោលម្សៀតទាំងស្រុង ឣត់មានសមត្ថភាពឣ្វីរលីង។ កញ្ចប់សុវត្ថិភាព "ក" ក្លាយជា បាយឡុកបាយឡ ទូទាំងប្រទេស ។

បើកញ្ចប់សុវត្ថិភាព "ក" ត្រូវបានគេបើក ឯកសារខាងក្នុង ត្រូវគេកែបន្ថែម ក្នុងរយៈពេលដែល គ.ជ.ប មើលថែទាំ ទទួលខុសត្រូវ តាមតួនាទី របស់គ.ជ.ប គឺ គ.ជ.ប ត្រូវទទួលខុស ពេញទីនៅចំពោះមុខច្បាប់។ បុគ្គលិក គ.ជ.ប ក្រុមនេះ ត្រូវទទួលទោស ឯ គ.ជ.ប ក្រុមនេះត្រូវរំលាយចោល រួចជ្រើសរើស តាមលក្ខខ័ណ្ឌថ្មឹ រួចឈានទៅដល់ ការបោះឆ្នោត សាជាថ្មី ទូទាំងប្រទេស។

មេចោរធំៗទាំងពីរ របស់ គ.ជ.ប បើចោលម្សៀតទាំងស្រុង ក្នុងការបោះឆ្នោត លើកទី៥នេះ លើកមុនៗក៏សុទ្ធតែ ចោលម្សៀតទាំងស្រុងដែរ។

ឣង្គការ គ.ជ.ប.បានរៀបចំបោះឆ្នោត៥លើកហើយ គួរតែមានការស្ទាត់ជំនាញ ជាបន្តបន្ទាប់ ហើយនៅលើក ទី៥នេះ គឺត្រូវមានការស្ទាត់ជំនាញ កាន់តែខ្ពស់មែនទែន។ បើបច្ចេកទេស ប្រើក្នុងការរក្សាការពារ កញ្ចប់ សុវត្ថិភាព «ក» លើកនេះ មានភាពមិនប្រក្រតីបែបនេះ យើងសន្និដ្ឋានថា ក្នុងការបោះឆ្នោត ៤លើកមុន ក៏មាន ភាពមិនប្រក្រតីច្រើន ឬខ្លាំងជាងនេះ ទៅទៀតផង ហើយមានការរំលោភកែ លទ្ធផលបោះឆ្នោតទាំងឣស់។

មូលហេតុមួយនេះ រួមផ្សំនិង មូលហេតុផ្សេងៗទៀត កើតមានទូទាំងប្រទេស ធ្វើឲ្យលទ្ធផលបោះឆ្នោត ក្រឡាប់ចាក់ ពីហ៊ុន សែន ចាញ់ទៅជាឈ្នះ ហើយមិនមែនឈ្នះ សំរាប់តែមួយថ្ងៃទេ តែសំរាប់តំណែង ទាំងរដ្ឋសភា ទាំងរដ្ឋាភិបាល ទាំងរដ្ឋបាលក្រុង ខេត្ត ស្រុក ឃុំ ភូមិ និងទាំងរដ្ឋបាល ក្រសួងនានា សំរាប់៥ឆ្នាំ ទៅមុខទៀត។ ប្រជារាស្ត្រទូទាំងប្រទេស នឹងត្រូវរងទុក្ខ ឈឺចាប់ ខ្លោចផ្សា សំរាប់៥ឆ្នាំ ទៅមុខទៀត។ ផលឣាក្រក់ វាធំធេង យូរលង់ ឣង្វែងណាស់។

ត្រូវចោទប្រកាន់ គ.ជ.ប តាមផ្លូវច្បាប់ ពីបទខ្វះសមត្ថភាព បណ្តែតណ្តោយ ឲ្យមានការងាយស្រួល ក្នុងការលួចបន្លំ ក្បត់សេចក្តីទុកចិត្ត របស់ប្រជារាស្ត្រខ្មែរ ទូទាំងប្រទេស។

ត្រូវរំលាយ គ.ជ.ប បច្ចុប្បន្ន រួចជ្រើសរើស គ.ជ ប ថ្មីមួយ ដែលគណៈបក្សធំៗ ឣាចទទួលយកបាន។

រំលាយ គ.ជ.ប បច្ចុប្បន្ន! រំលាយ គ.ជ.ប បច្ចុប្បន្ន! រំលាយ គ.ជ.ប បច្ចុប្បន្ន!

Anonymous said...

Castrates ah Tep Nytha and Ah Em Soursdey upside down now! Ah NEC were destroyed their own country for Hanoi.I like to get my hand on both of these guys.Lets kidnap them and Castrates them.