......................................
ដោយ៖ ពៅ មេត្ដា | ថ្ងៃសៅរ៍ ទី7 ខែកញ្ញា ឆ្នាំ2013 | 49 នាទី មុន VOD
អង្គការសង្គមស៊ីវិលចំនួន៤០ ដែលធ្វើការលើការផ្សព្វផ្សាយលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងអប់រំផ្នែកច្បាប់ សំដែងការខកចិត្តចំពោះកម្លាំងសមត្ថកិច្ចចម្រុះ ដែលរារាំងប្រជាពលរដ្ឋមកពីតាមបណ្តាខេត្ត ចូលរួមការធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃសៅរ៍នេះ។
សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលទាំង៤០ ចេញផ្សាយនៅថ្ងៃនេះ បានលើកឡើងថា ការដែលសមត្ថកិច្ចដាក់របាំងពង្រាយនៅតាមផ្លូវនានា ពង្រឹងការត្រួតពិនិត្យលើប្រជាពលរដ្ឋ ដែលមានបំណងចូលរួមធ្វើមហាបាតុកម្មដោយអហិង្សារបស់គណបក្សសង្គ្រោះជាតិនោះ ថា ជាការរំលោភលើសិទ្ធិសេរីភាពបញ្ចេញមតិ និង សិទ្ធិធ្វើដំណើររបស់ ប្រជាពលរដ្ឋ។
អង្គការសង្គមស៊ីវិលទាំង៤០នោះ រួមមាន គណៈកម្មាធិការប្រព្រឹត្តកម្ម មណ្ឌលមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព សមាគមការពារសិទ្ធិមនុស្សអាដហុក អង្គការនិកហ្វ្រិច និងអង្គការខុមហ្វ្រែលជាដើម។
អង្គការសង្គមស៊ីវិល ក៏ស្នើឲ្យរដ្ឋាភិបាលអប់រំសមត្ថកិច្ច ដែលរារាំងប្រជាពលរដ្ឋទាំងនោះ ឲ្យយល់ពីសិទ្ធិសេរីភាពធ្វើដំណើររបស់ប្រជាពលរដ្ឋ និងស្នើឲ្យរាជរដ្ឋាភិបាល ជាភាគីនៃសន្និសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស គោរពសិទ្ធិមនុស្សពិសេស សិទ្ធិសំដែងមតិ សិទ្ធិជួបប្រជុំ និងសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ៕
សូមសរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
2 comments:
បុគ្គលិក គជប គួតែមានចិត្តក្លាហាន ហ៊ានចេញមក ចូលរួមបង្ហាញការពិត ដើម្បីមានចំណែកជួយរកយុត្តិធ៌ម ជូនជាតិខ្លួន!ជឿជាក់ថាបើមានការបញ្ជាក់ការពិតហើយ ប្រជាពលរដ្ឋខ្មែរយល់ណាស់ នឹង មិនប្រកាន់នឹងអ្នកធ្វើក្រោមបង្គាបគេទេ!
សូមភ្ញាក់ខ្លួនទៅ ឈប់បម្រើផលប្រយោជ ឲ្យជនផ្ដាច់ទៀតទៅ!
ខ្មែរមានជីវភាពនយោបាយ ស្ថិតក្នុងសភាព ត្រូវតែបន្តររួបរួមគ្នា បង្ហាញស្នាដៃរ ក្នុងការទាមទារកយុត្តិធ៌មឲ្យខ្លួនឯង ឲ្យពិភពលោកឃើញ! សូមបញ្ជាក់ថា បើត្រូវការឲ្យអន្ដរជាតិជួយ មិនត្រូវ ប្ដូរជំហររបស់ខ្លួនជាដាច់ខាត!
ធ្វើអ្វីៗដើម្បីជាតិមិនមែនស្រួលដូចបកចេកទេ! សូមកុំធ្វើអ្វីដូចបរទេសធ្លាប់ដៀលយើងថា៖
"ខ្មែរធ្វើអ្វីឆេះតែមួយឆាវដូចភ្លើងចម្បើង រួចរលត់បាត់យើងចាំតែទទួលផលទៅ"
យើងមិននិយាយ តម្រង់លើបុគ្គលណាទេ! គឺយើងតម្រង់ទាមទា៖
យកអ្វីជារបស់ខ្មែរ!
ខ្មែរត្រូវរស់សមជាមនុស្សក្នុងប្រទេស មានលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដ!
មាន រដ្ឋធម្មនុញ្ញ ត្រូវបដិបត្តិ!
បញ្ឈប់ ការហូរចូលនឹងផ្ទុក ជនបរទេសខុសច្បាប់ អោយជិះជាន់ខ្មែរ!
ខ្មែរត្រូវរស់ជាប្រជាជាតិមួយ ដែលមាន សុវឌ្ឍិកម្មនឹងសុវត្ថិភាព ក្នុងបច្ចុប្បន្ននឹងអនាគត របស់ខ្លួន!
Post a Comment