Monday, September 09, 2013

សហគមន៍​ខ្មែរ​នៅ​ន័រ​វេស្ស ស្នើ​ព្រះរាជអន្តរាគមន៍​ពី​ព្រះមហាក្សត្រ​លើ​ការបោះឆ្នោត ដោយ​ឈរ​លើ​ប្រយោជន៍​ជាតិ​​

​លិខិត ក៏បាន​ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍​ជួយ​​ឲ្យមាន​ការបង្កើត​គណៈ​កម្មកា​រ​ ចម្រុះ​ត្រួត​ពិនិត្យ​ភាព​មិនប្រក្រតី​នៃ​ការបោះឆ្នោត ដោយ​​ហេតុផល​ថា ការ​បង្កើត​​​គណៈកម្មកា​រ​នេះ គឺ​មិនមែន​ខុសច្បាប់​ដូច​គណបក្ស​ប្រជាជនកម្ពុជា លើក​ឡើង​​​នោះទេ តែ​វា​ស្រប​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​១៩៩១ និង​រដ្ឋ​ធម្ម​នុញ្ញ​​ឆ្នាំ​​១៩៩៣​។ ​លិខិត​បញ្ជាក់​​ថា ព្រះ​រាជ​អន្តរាគមន៍​រ​បស់​​ព្រះ​អង្គ ដើម្បី​ជួយ​ផ្តល់​យុត្តិធម៌​​ដល់​​ប្រជារាស្ត្រ​ជា​ម្ចាស់ឆ្នោត និង​ស្នើ​ព្រះ​រាជ​អន្តរា​គមន៍ ប្រទាន​​យុត្តិ​ធម៌ ដោយ​​ឈរ​លើ​ផលប្រយោជន៍​ជាតិ​។

​លិខិត​ឲ្យដឹង​ទៀតថា ក្នុងករណីនេះ ដែល​មិន​មាន​ដំណោះស្រាយ​បញ្ហា​ប្រកប​ដោយ​​យុត្តិ​ធម៌ សូម​​ព្រះអង្គ​ព្រះរាជ​​អន្តរាគមន៍​ឲ្យ​​មាន​កា​រ​បោះឆ្នោត​ឡើង​វិញ ដែល​មាន​សហគមន៍​អន្តរជាតិ ចូលរួម​សង្កេតការណ៍​។
................................
ដោយ៖​ ស៊ុន ណារិន​​ | ថ្ងៃអាទិត្យ ទី8 ខែកញ្ញា ឆ្នាំ2013, ម៉ោង 11:12 PM​ VOD
តំណាង​សហគមន៍​ខ្មែរ​នៅ​ប្រទេសន័​រ​វេស្ស ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម​សីហ​មុនី ទៅលើ​បញ្ហា​ជាប់គាំង​នយោបាយ​នៅ​កម្ពុជា ដោយ​ឈរ​លើ​ប្រយោជន៍​ជាតិ​ជា​ធំ ប្រកបដោយ​ទសពិធ​រាជធម៌ មិនមែន​ជា​ការសម្របសម្រួល ដើម្បី​សុខសន្តិ​ភាព​​នោះទេ​។​
​លិខិត ត្រូវបាន​ចុះហត្ថលេខា​ដោយ​តំណាង​សហគមន៍​ខ្មែរ​នៅ​ប្រទេសន័​រ​វេស្ស ចំនួន​៧​រូប និង​ដាក់ថ្វាយ​ព្រះករុណា​ព្រះបាទ​នរោត្តម​សីហមុនី ដោយ​ចុះ​កាលបរិច្ឆេទ​​នៅ​ថ្ងៃទី​០៨​ខែកញ្ញា​នេះ​។ លិខិត​​សរសេរ​ថា ទូលព្រះបង្គំ​យើងខ្ញុំ​ជា​តំណាង​ប្រជារាស្ត្រ ដែល​មាន​ដើម​កំណើត​ខ្មែរ រស់​នៅក្នុង​ប្រទេស ន័​រ​​វេស្ស មាន​​ការព្រួយបារម្ភ​យ៉ាងខ្លាំង អំពើ​បញ្ហា​នយោបាយ​នៅ​កម្ពុជា​។ លិខិត​បន្តថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន ទាន់​ព្រមព្រៀងគ្នា លើផ្លូវ​ចរចា ដើម្បី​​ដោះស្រាយ​បញ្ហា​ទ័លច្រក​នយោបាយ ដោយសារ​ គ.ជ.ប និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ មាន​ភាពលម្អៀង​ទៅលើ​គណបក្ស​​ប្រជាជន​កម្ពុជា មិន​បាន​ដោះស្រាយ​បញ្ហា​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ជូន​ម្ចាស់​ឆ្នោត​។​


​លិខិត ក៏បាន​ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍​ជួយ​​ឲ្យមាន​ការបង្កើត​គណៈ​កម្មកា​រ​ចម្រុះ​ត្រួត​ពិនិត្យ​ភាព​មិនប្រក្រតី​នៃ​ការបោះឆ្នោត ដោយ​​ហេតុផល​ថា ការ​បង្កើត​​​គណៈកម្មកា​រ​នេះ គឺ​មិនមែន​ខុសច្បាប់​ដូច​គណបក្ស​ប្រជាជនកម្ពុជា លើក​ឡើង​​​នោះទេ តែ​វា​ស្រប​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​១៩៩១ និង​រដ្ឋ​ធម្ម​នុញ្ញ​​ឆ្នាំ​​១៩៩៣​។ ​លិខិត​បញ្ជាក់​​ថា ព្រះ​រាជ​អន្តរាគមន៍​រ​បស់​​ព្រះ​អង្គ ដើម្បី​ជួយ​ផ្តល់​យុត្តិធម៌​​ដល់​​ប្រជារាស្ត្រ​ជា​ម្ចាស់ឆ្នោត និង​ស្នើ​ព្រះ​រាជ​អន្តរា​គមន៍ ប្រទាន​​យុត្តិ​ធម៌ ដោយ​​ឈរ​លើ​ផលប្រយោជន៍​ជាតិ​។

​លិខិត​ឲ្យដឹង​ទៀតថា ក្នុងករណីនេះ ដែល​មិន​មាន​ដំណោះស្រាយ​បញ្ហា​ប្រកប​ដោយ​​យុត្តិ​ធម៌ សូម​​ព្រះអង្គ​ព្រះរាជ​​អន្តរាគមន៍​ឲ្យ​​មាន​កា​រ​បោះឆ្នោត​ឡើង​វិញ ដែល​មាន​សហគមន៍​អន្តរជាតិ ចូលរួម​សង្កេតការណ៍​។

​កាលពី​ថ្ងៃ​ទី​៣០​ខែ​សីហា ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា ព្រះបាទ​នរោត្តម​សីហ​មុនី បាន​អំពាវនាវ​ដល់​​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​​​​រក្សា​ភាព​ស្ងប់​ស្ងាត់​ ​និង​ភាពថ្លៃថ្នូរ​នៃ​ជាតិ​។ ​ព្រះបាទ​នរោត្តម​​សីហ​មុនី មាន​​ព្រះ​បន្ទូល​​ថា មេរៀន​ជា​ប្រវត្តិសាស្ត្រ បានបង្ហាញ​ថា ប្រជា​ជាតិ​​យើង​ធ្លាប់​មាន​ការ​បែក​បាក់​​គ្នា ការ​ឈឺ​ចាប់ ជា​ច្រើន​​ឥត​គណនា​។​

​ព្រះរាជសារ​បន្ត​ថា ព្រះរាជាណាចក្រ​កម្ពុជា ជា​រដ្ឋ​ឯករាជ្យ អធិបតេយ្យ និង​មាន​រដ្ឋធម្មនុញ្ញ ជា​ច្បាប់កំពូល ដែល​ប្រជាជាតិ​យើង​គោរព​ទាំងអស់គ្នា​។ ការ​ដោះស្រាយ​បញ្ហា​នានា​របស់​ជាតិ គួរ​ផ្អែក​លើ​រដ្ឋធម្មនុញ្ញ និង​ប្រគល់​តួនាទី​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច ដែល​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា​របស់​​ជាតិ​​យើង​។​

​កន្លងទៅ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ តែងតែ​លើកឡើង​ពី​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ និង​ថ្លែង​គោរព​តាម​ព្រះរាជតម្រិះ​របស់​ព្រះអង្គ​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ ​sun_narin@vodhotnews.com

No comments: