ព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោបទបទសម្ភាសន៍នៅកន្លែងធ្វើបាតុកម្ម។ |
សុខ ខេមរាVOA Khmer 18 កញ្ញា 2013
វ៉ាស៊ីនតោន — មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិគឺព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោបានចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជាធ្វើរដ្ឋប្រហារដោយកែប្រែលទ្ធផលបោះឆ្នោតយកជ័យជម្នះ។ លោកសុខ ខេមរានៃវីអូអេបានរាយការណ៍ថា ការចោទប្រកាន់ដូច្នេះបានធ្វើឡើងជាសាធារណៈនៅឯទីលានប្រជាធិបតេយ្យដែលមានក្រុមបាតុករជាច្រើនកំពុងធ្វើបាតុកម្មដើម្បីទាមទារយុត្តិធម៌ចេញពីការបោះឆ្នោត។
ព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោជាមន្ត្រីជាន់ខ្ពស់មួយរូបនៃគណបក្សសង្គ្រោះជាតិ និងជាអតីតលេខាផ្ទាល់របស់សម្តេចឳព្រះបាទសម្តេចព្រះនរោត្តម សីហនុ បាន ចោទប្រកាន់គណបក្សប្រជាជនកម្ពុជានៅថ្ងៃអង្គារនេះពីបទធ្វើរដ្ឋប្រហារក្នុង ពេលបោះឆ្នោត។
ព្រះអង្គម្ចាស់ធម្មិកោមានបន្ទូលដូច្នេះទៅកាន់ក្រុមបាតុករជាច្រើននៅឯទីលាន ប្រជាធិបតេយ្យក្នុងថ្ងៃបញ្ចប់បាតុកម្មបីថ្ងៃដើម្បីទាមទាររកយុត្តិធម៌ពីការបោះឆ្នោត។ នៅពេលសំណួរនិងចម្លើយ ក្នុងពេលមានបន្ទូលទៅកាន់ហ្វូងបាតុករ អហិង្សាទាំងនោះ ព្រះអង្គម្ចាស់ធម្មិកោបានលើកយកអំណះអំណាងមួយចំនួន មកបញ្ជាក់ ដូចជាការចល័តទ័ពរបស់គណបក្សគ្រប់គ្រងអំណាច ការប្តូរលទ្ធ ផលការបោះឆ្នោត ការដាក់សម្ពាធលើស្ថាប័នគ.ជ.ប. ក្រុមបឹក្សាធម្មនុញ្ញនិងការ ដាក់សម្ពាធលើព្រះមហាក្សត្រជាដើម។
«គណបក្សប្រជាជនកម្ពុជារៀបចំការបោះឆ្នោតសប្បនិម្មិត។ មែនអត់? មែន! រៀបចំការបោះឆ្នោតដូច្នេះហើយនៅតែចាញ់។ មែនអត់? មែន! មិនទាន់ប្រកាសលទ្ធផលការបោះឆ្នោតផងចល័តទ័ពពេញប្រទេសជាតិបញ្ចេញរថក្រោះ(ទះដៃ) គេហៅថា ម៉េច? គេហៅថា ស្របច្បាប់ ឬអត់? អត់! ដូច្នេះធ្វើរដ្ឋប្រហារ»។
ព្រះអង្គមានបន្ទូលបន្ថែមទៀតថា៖ «ខ្លួនឯងចាញ់ហើយប្រកាសលទ្ធផលសប្បនិមិ្មតដែលខ្លួនឯងរៀបចំ។ ខ្លួនឯងចាញ់ហើយបង្គាប់គ.ជ.ប. បង្គាប់ក្រុមប្រឹក្សាធម្មនុញ្ញដើម្បីកុំឲ្យផ្តល់យុត្តិធម៌។ អាហ្នឹងគេហៅថាម៉េច? រដ្ឋប្រហារ!»
ទោះជាយ៉ាងណាក៏ដោយ លោកផៃ ស៊ីផាន អ្នកនាំពាក្យនៃរបស់រដ្ឋាភិបាលនិងជាសមាជិកគណបក្សគ្រប់គ្រងប្រទេស បានអះអាងថា អ្វីដែលព្រះអង្គម្ចាស់ធម្មិកោមានបន្ទូលគឺផ្ទុយទៅនឹងកិច្ចខិតខំប្រឹងប្រែងនិងជំហររបស់លោកសម រង្ស៉ី និងលោកកឹម សុខា ហើយនឹងព្រះរាជតម្រិៈព្រះមហាក្សត្រ ក្នុងរឿងផ្សះផ្សារជាតិ និងសន្តិភាព។ លោកចាត់ទុកថា ភាសារបស់ព្រះអង្គម្ចាស់ធម្មិកោនេះមិនអាចទទួលយកបានទេ។ វាជាការបំផុសឲ្យមានកំហឹងបះបោរ។
«សំណួរ ថាតើបំផុសរបៀបម៉េច រឿងហ្នឹងស៊ីសង ថាតើគេចោទប្រកាន់លោកឬមិនចោទ។ តែបើតាមផ្លូវច្បាប់លោកខុសរួចស្រេចទៅហើយ ព្រោះថានេះមិនមែនជាការបញ្ចេញយោបល់ទេ។ នេះជាការបំពានលើអំណាចសារធារណៈដែលមានការវាយប្រហារលើស្ថាប័នជាតិ រាប់ទាំងព្រះមហាក្សត្រផង»។
គណបក្សជំទាស់មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតដែលគណបក្ស ប្រជាជនបានឈ្នះ៦៨អាសនៈ ហើយគណបក្សជំទាស់ឈ្នះអាសនៈ៥៥ក្នុង ចំណោម១២៣អាសនៈសរុបនោះទេ។ គណបក្សនេះបានចោទប្រកាន់ថា មានការបន្លំសន្លឹកឆ្នោតជាប្រព័ន្ធកើតឡើងដែលគ្មានការដោះស្រាយដោយយុត្តិធម៌ទេ។ គណបក្សនេះទាមទារថា ត្រូវមានការស៊ើបអង្កេតដោយឯករាជ្យនិងផ្តល់យុត្តិធម៌ដល់ម្ចាស់ឆ្នោត បើពុំដូច្នោះទេ ពួកគេនឹងមិនចូលរួមបង្កើតសភាថ្មីស្របច្បាប់ ហើយនឹងបន្តធ្វើបាតុកម្មតវ៉ាដោយអហិង្សា។
គណបក្សនយោបាយទាំងពីរគឺគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក នាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សសង្គ្រោះជាតិដឹកនាំដោយលោកសម រង្ស៉ី បានជួបចរចាគ្នាបីលើកហើយមកត្រឹមថ្ងៃអង្គារនេះ។ គេឃើញមានការ រីកចម្រើនខ្លះចេញពីកិច្ចចរចាដើម្បីព្យាយាមរកច្រកចេញផ្នែកនយោបាយដែល កំពុងជាប់គាំងនេះ៕
7 comments:
លោកផៃស៊ីផោម គេបង្ខំឱ្យនិយាយ!
How many king relative have but only one dare to stand up with poor khmer and the rest it look brainless
Hope has faded away like a Spring Blossom in sunny days! Khmer Nation had always been undo by her incompetent and traicherous leaders... Chay yetha II, Sihanouk, Pol Pot, Hun Sen, and Siha-moni to name a few consecutive leaders in present days! Why give so much to Vietnam? Are Vietnameses smarter than Khmers? Specifically, are Vietnamese leaders smarter and more petriotic than Khmer leaders? Why is it too difficult for you, khmer leaders, to refrain from kicking yourselves in the butts?
Let Thomico to become King is much better because he has the spirit of nationalism.
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសដែលប្រកាន់យក លទ្ធិប្រជាធិប្បតេយ្យ ត្រូវតែមាន គណបក្សប្រឆាំង ជាកញ្ចក់!
ដោយឡែក រឿងខ្លះយើងគួរតែមើលបកក្រោយវិញ៖ ( ព្រះមហាក្ស័ត្រ កោះអញ្ជើញឲ្យ តំណាងរាស្ដ្រ៥៥រូប របស់ គណបក្សសង្គ្រោះជាតិចូលប្រជុំសភា ថ្ងៃ២៣ កញ្ញា ២០១៣ នេះដោយមិនបានដោះស្រាយរាល់បញ្ហារជាមុន វាទំនងជា ល្ខោនឆាកទី៣!
យើងអាចយល់បានហើយថា ទ្រង់ ទើបតែបានចេញសេក្ដីថ្លែងការណ៍ អំពី ការចួលមរណៈទុក្ខ សព បុរសម្នាក់ហើយនឹងអ្នករងរបួសជាង២០នាក់ថ្មីៗនេះ ដើម្បីបន្ទន់ចិត្តរាស្ដ្រ ទម្នងជាឆាកទី២! ធ្វើអោយមានស្លាប់នឹងរបួស ទម្នងជាឆាកទី១! តើនេះវាជាការរាបចំមែនទេ?)?
កំហុសដោយ៖ ចេតនា ឬក៏ អចេតនា របស់មេដឹកនាំ គណបក្សសង្គ្រោះជាតិ នោះគឺ ប្រកាសថា "គោរពតាមឆន្ទៈរបស់ជាពលរដ្ឋ ដង្ហែរតាមព្រះរាជតម្រិះ របស់ព្រះមហាក្សត្រជានិច្ចជាកាល" តែប្រយោគនេះពេលខ្លះ ម្ដងបាត់ក្បាលម្ដងបាត់កន្ទុយ!
សូមសួរថាតើ ស្ថាប័ណ្ណព្រះរាជវង្ស ឯករាជ ឬទេ?
បើព្រះមហាក្សត្រពិតជាចម្នាប់ខ្មាំងរបស់គេ ទ្រង់ ប្រាកដជាប្រកាន់យកខាងកន្ទុយ ហើយ ត្រូវតែធ្វើតាមលោកបានមានប្រសាសន៍នោះ តើថ្នាក់ដឹកនាំ បក្សសង្គ្រោះជាតិ ដោះស្រាយយ៉ាយណា ជាមួយប្រជាពលរដ្ឋ?
សូមជូនថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិផងដែរ៖ ខ្ញុំធ្លាប់បានឮថា ម្ដាយៗក្នុងលោកយើង តែងតែចង់អោយកូនល្អ ហើយមិនចង់អោយកូនចេញប្រស្រ័យទាក់ទងជាមួយជនផ្ដេសផ្ដាស ព្រោះខ្លាចកូនខូច! មានថ្ងៃមួយ កុមារម្នាក់និយាយទៅកាន់ម្ដាយរបស់វាថា "ម៉ែអើយកូនដឹងថាម៉ែចង់តែឲ្យកូនល្អ តែបើម៉ែអនុញ្ញាតិអោយកូនចេញទៅក្រៅហើយជួបនឹងមនុស្សគ្រប់បែបយ៉ាង ហើយកូននូវតែល្អទៀត នុះទើបកូនម៉ែល្អមែនពិត!"
នេះយើងអាចបញ្ជាក់ថា មនុស្សល្អងាយចាញ់បោកគេណាស់! ឥរិយាបត្តិទន់ភ្លន់ ធ្វើអ្វីៗក្រែងល្អែងច្រើន មិនឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយ ដូចមនុស្សខូចហើយពូកែក្រឡិចក្រឡុចឡើយ!
ខ្ញុំសុំឲ្យលោកទាំងអស់លោកព្រមទាំងពលរដ្ឋសង្គ្រោះជាតិបានសម្រេចក្នុងពេលដ៏ខ្លី! លោកគួរតែស្រាយចម្ងល់អោយបានកាន់តែឆាប់កាន់តែល្អ មើលទៅ!
No more king in cambodia! ! Remove hun sen and the cpp clan, give Cambodian people equality, equal rights for men and women. No more bowing down on all four for any man in Cambodia! !
4:41: Agree 100%
King is useless and waste money! Do nothing but earn big bucks.
Remove Hoon Xhen and his clan, people will be free!
Post a Comment