Thursday, September 19, 2013

ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ​ប្រៀបធៀប​ការ​កែប្រែ​លទ្ធផល​បោះឆ្នោត​ស្មើ​នឹង​រដ្ឋប្រហារ




ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ​បទបទ​សម្ភាសន៍​នៅ​កន្លែង​ធ្វើបាតុកម្ម។​



សុខ ខេមរាVOA Khmer 18 កញ្ញា 2013

វ៉ាស៊ីនតោន — មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ​បាន​ចោទប្រកាន់​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​រដ្ឋប្រហារ​ដោយ​កែប្រែ​លទ្ធផល​បោះឆ្នោត​យក​ជ័យជម្នះ។​ លោកសុខ ខេមរា​នៃ​វីអូអេ​បាន​រាយ​ការណ៍​ថា​ ការ​ចោទ​ប្រកាន់​ដូច្នេះ​បានធ្វើ​ឡើង​ជា​សាធារណៈ​នៅឯ​ទីលាន​ប្រជា​ធិបតេយ្យ​ដែល​មាន​ក្រុម​បាតុករ​ជាច្រើន​កំពុង​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​យុត្តិធម៌​ចេញ​ពីការ​បោះ​ឆ្នោត។​


ព្រះ​អង្គ​ម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ​ជាមន្ត្រី​ជាន់ខ្ពស់​មួយ​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អតីត​លេខា​ផ្ទាល់​របស់​សម្តេចឳ​ព្រះបាទ​សម្តេច​ព្រះនរោត្តម​ សីហនុ​ បាន​ ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​នៅថ្ងៃ​អង្គារ​នេះ​ពីបទ​ធ្វើរដ្ឋ​ប្រហារ​ក្នុង​ ពេល​បោះ​ឆ្នោត។​


ព្រះ​អង្គម្ចាស់​ធម្មិកោ​មាន​បន្ទូល​ដូច្នេះ​ទៅកាន់​ក្រុម​បាតុករ​ជាច្រើន​នៅ​ឯទីលាន​ ប្រជា​ធិបតេយ្យ​ក្នុងថ្ងៃ​បញ្ចប់​បាតុកម្ម​បីថ្ងៃ​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ពីការ​បោះ​ឆ្នោត។​ ​នៅពេល​សំណួរ​និង​ចម្លើយ​ ក្នុងពេល​មាន​បន្ទូល​ទៅកាន់​ហ្វូង​បាតុករ​ អហិង្សា​ទាំង​នោះ​ ព្រះអង្គ​ម្ចាស់​ធម្មិកោ​បាន​លើក​យក​អំណះ​អំណាង​មួយ​ចំនួន​ មក​បញ្ជាក់​ ដូចជា​ការ​ចល័តទ័ព​របស់​គណបក្ស​គ្រប់គ្រង​អំណាច​ ការប្តូរ​លទ្ធ ផល​ការ​បោះឆ្នោត​ ការដាក់​សម្ពាធ​លើ​ស្ថាប័ន​គ.ជ.ប.​ ក្រុម​បឹក្សា​ធម្មនុញ្ញ​និង​ការ ដាក់​សម្ពាធ​លើ​ព្រះ​មហាក្សត្រ​ជាដើម។​

«គណបក្ស​ប្រជាជន​កម្ពុជា​រៀបចំ​ការ​បោះឆ្នោត​សប្បនិម្មិត។​ មែន​អត់?​ មែន!​ រៀបចំ​ការ​បោះឆ្នោត​ដូច្នេះ​ហើយ​នៅ​តែ​ចាញ់។​ មែន​អត់?​ មែន!​ ​មិនទាន់​ប្រកាស​លទ្ធផល​ការ​បោះឆ្នោត​ផង​ចល័ត​ទ័ព​ពេញ​ប្រទេស​ជាតិ​បញ្ចេញ​រថក្រោះ​(ទះដៃ)​ គេ​ហៅ​ថា​ ម៉េច?​ គេហៅ​ថា ​ស្រប​ច្បាប់ ​ឬ​អត់?​ អត់!​ ដូច្នេះ​ធ្វើ​រដ្ឋ​ប្រហារ»។​

ព្រះអង្គ​មាន​បន្ទូល​បន្ថែម​ទៀត​ថា៖ ​«ខ្លួនឯង​ចាញ់​ហើយ​ប្រកាស​លទ្ធផល​សប្បនិមិ្មត​ដែល​ខ្លួន​ឯង​រៀបចំ។​ ខ្លួន​ឯង​ចាញ់​ហើយ​បង្គាប់​គ.ជ.ប. បង្គាប់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដើម្បី​កុំឲ្យ​ផ្តល់​យុត្តិធម៌។​ អាហ្នឹង​គេ​ហៅ​ថា​ម៉េច? ​ រដ្ឋប្រហារ!»​


ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​នៃ​របស់​រដ្ឋាភិបាល​និងជា​សមាជិក​គណ​បក្ស​គ្រប់គ្រង​ប្រទេស​ បាន​អះអាង​ថា អ្វី​ដែល​ព្រះ​អង្គ​ម្ចាស់​ធម្មិកោ​មាន​បន្ទូល​គឺ​ផ្ទុយទៅ​នឹងកិច្ច​ខិតខំ​ប្រឹងប្រែង​និង​ជំហរ​របស់​លោក​សម រង្ស៉ី​ និង​លោក​កឹម សុខា ​ហើយនឹង​ព្រះ​រាជ​តម្រិៈព្រះ​មហាក្សត្រ​ ក្នុង​រឿង​ផ្សះផ្សារ​ជាតិ​ និង​សន្តិភាព។​ លោក​ចាត់​ទុក​ថា​ ភាសា​របស់​ព្រះអង្គ​ម្ចាស់​ធម្មិកោ​នេះ​មិន​អាច​ទទួល​យក​បានទេ។​ វាជា​ការ​បំផុស​ឲ្យ​មាន​កំហឹង​បះបោរ។​

«សំណួរ​ ថា​តើ​បំផុស​របៀប​ម៉េច​ រឿង​ហ្នឹង​ស៊ីសង​ ថាតើ​គេ​ចោទ​ប្រកាន់​លោក​ឬ​មិន​ចោទ។​ តែបើ​តាម​ផ្លូវ​ច្បាប់​លោក​ខុស​រួចស្រេច​ទៅ​ហើយ​ ព្រោះថា​នេះ​មិន​មែន​ជាការ​បញ្ចេញ​យោបល់​ទេ។​ នេះ​ជា​ការ​បំពាន​លើ​អំណាច​សារធារណៈ​ដែល​មាន​ការ​វាយ​ប្រហារ​លើ​ស្ថាប័ន​ជាតិ​ រាប់​ទាំង​ព្រះ​មហាក្សត្រ​ផង»។​


គណបក្ស​ជំទាស់​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​គណបក្ស​ ប្រជា​ជន​បាន​ឈ្នះ​៦៨​អាសនៈ​ ហើយ​គណបក្ស​ជំទាស់​ឈ្នះ​អាសនៈ​៥៥​ក្នុង​ ចំណោម​១២៣​អាសនៈ​សរុប​នោះទេ។​ គណបក្ស​នេះ​បាន​ចោទ​ប្រកាន់​ថា​  មាន​ការ​បន្លំសន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​កើតឡើង​ដែល​គ្មាន​ការ​ដោះស្រាយ​ដោយ​យុត្តិធម៌​ទេ។​ គណបក្ស​នេះ​ទាមទារ​ថា ​ត្រូវ​មាន​ការស៊ើប​អង្កេត​ដោយ​ឯករាជ្យ​និង​ផ្តល់​យុត្តិធម៌​ដល់ម្ចាស់​ឆ្នោត ​បើ​ពុំដូច្នោះ​ទេ ​ពួកគេ​នឹងមិន​ចូលរួម​បង្កើត​សភា​ថ្មីស្រប​ច្បាប់​ ហើយនឹង​បន្ត​ធ្វើ​បាតុកម្ម​តវ៉ា​ដោយ​អហិង្សា។​


គណបក្ស​នយោបាយ​ទាំងពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​ដឹកនាំ​ដោយ​លោក​ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​លោក​សម រង្ស៉ី​ បាន​ជួប​ចរចា​គ្នា​បី​លើក​ហើយ​មកត្រឹម​ថ្ងៃ​អង្គារ​នេះ។​ គេឃើញ​មាន​ការ​ រីក​ចម្រើនខ្លះ​ចេញ​ពីកិច្ច​ចរចា​ដើម្បី​ព្យាយាម​រកច្រក​ចេញ​ផ្នែក​នយោបាយ​ដែល​ កំពុង​ជាប់​គាំង​នេះ៕​


7 comments:

Anonymous said...

លោក​ផៃស៊ីផោម គេបង្ខំឱ្យនិយាយ!

Anonymous said...

How many king relative have but only one dare to stand up with poor khmer and the rest it look brainless

Anonymous said...

Hope has faded away like a Spring Blossom in sunny days! Khmer Nation had always been undo by her incompetent and traicherous leaders... Chay yetha II, Sihanouk, Pol Pot, Hun Sen, and Siha-moni to name a few consecutive leaders in present days! Why give so much to Vietnam? Are Vietnameses smarter than Khmers? Specifically, are Vietnamese leaders smarter and more petriotic than Khmer leaders? Why is it too difficult for you, khmer leaders, to refrain from kicking yourselves in the butts?

Anonymous said...

Let Thomico to become King is much better because he has the spirit of nationalism.

Anonymous said...

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសដែលប្រកាន់យក លទ្ធិប្រជាធិប្បតេយ្យ ត្រូវតែមាន គណបក្សប្រឆាំង ជាកញ្ចក់!

ដោយឡែក រឿងខ្លះយើងគួរតែមើលបកក្រោយវិញ៖ ( ព្រះមហាក្ស័ត្រ កោះអញ្ជើញឲ្យ តំណាងរាស្ដ្រ៥៥រូប របស់ គណបក្សសង្គ្រោះជាតិ​ចូលប្រជុំសភា ថ្ងៃ២៣ កញ្ញា ២០១៣ នេះដោយមិនបានដោះស្រាយរាល់បញ្ហារជាមុន វាទំនងជា ល្ខោនឆាកទី៣!
យើងអាចយល់បានហើយថា ទ្រង់ ទើបតែបានចេញសេក្ដីថ្លែងការណ៍ អំពី ការចួលមរណៈទុក្ខ សព បុរសម្នាក់ហើយនឹងអ្នករងរបួសជាង២០នាក់ថ្មីៗនេះ ដើម្បីបន្ទន់ចិត្តរាស្ដ្រ ទម្នងជាឆាកទី២! ​ ធ្វើអោយមានស្លាប់នឹងរបួស ទម្នងជាឆាកទី១! តើនេះវាជាការរាបចំមែនទេ?)?

កំហុសដោយ៖ ចេតនា ឬក៏ អចេតនា របស់មេដឹកនាំ គណបក្សសង្គ្រោះជាតិ នោះគឺ ប្រកាសថា "គោរពតាមឆន្ទៈរបស់ជាពលរដ្ឋ ដង្ហែរតាមព្រះរាជតម្រិះ របស់ព្រះមហាក្សត្រជានិច្ចជាកាល" តែប្រយោគនេះពេលខ្លះ ម្ដងបាត់ក្បាលម្ដងបាត់កន្ទុយ!
សូមសួរថាតើ ស្ថាប័ណ្ណព្រះរាជវង្ស ឯករាជ ឬទេ?
បើព្រះមហាក្សត្រពិតជាចម្នាប់ខ្មាំងរបស់គេ ទ្រង់ ប្រាកដជាប្រកាន់យកខាងកន្ទុយ ហើយ ត្រូវតែធ្វើតាមលោកបានមានប្រសាសន៍នោះ តើថ្នាក់ដឹកនាំ បក្សសង្គ្រោះជាតិ ដោះស្រាយយ៉ាយណា ជាមួយប្រជាពលរដ្ឋ?

សូមជូនថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិផងដែរ៖ ខ្ញុំធ្លាប់បានឮថា ម្ដាយៗក្នុងលោកយើង តែងតែចង់អោយកូនល្អ ហើយមិនចង់អោយកូនចេញប្រស្រ័យទាក់ទងជាមួយជនផ្ដេសផ្ដាស ព្រោះខ្លាចកូនខូច! មានថ្ងៃមួយ កុមារម្នាក់និយាយទៅកាន់ម្ដាយរបស់វាថា "ម៉ែអើយកូនដឹងថាម៉ែចង់តែឲ្យកូនល្អ តែបើម៉ែអនុញ្ញាតិអោយកូនចេញទៅក្រៅហើយជួបនឹងមនុស្សគ្រប់បែបយ៉ាង ហើយកូននូវតែល្អទៀត នុះទើបកូនម៉ែល្អមែនពិត!"
នេះយើងអាចបញ្ជាក់ថា មនុស្សល្អងាយចាញ់បោកគេណាស់! ឥរិយាបត្តិទន់ភ្លន់ ធ្វើអ្វីៗក្រែងល្អែងច្រើន មិនឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយ ដូចមនុស្សខូចហើយពូកែក្រឡិចក្រឡុចឡើយ!

ខ្ញុំសុំឲ្យលោកទាំងអស់លោកព្រមទាំងពលរដ្ឋសង្គ្រោះជាតិបានសម្រេចក្នុងពេលដ៏ខ្លី! លោកគួរតែស្រាយចម្ងល់អោយបានកាន់តែឆាប់កាន់តែល្អ មើលទៅ!

Anonymous said...

No more king in cambodia! ! Remove hun sen and the cpp clan, give Cambodian people equality, equal rights for men and women. No more bowing down on all four for any man in Cambodia! !

Anonymous said...

4:41: Agree 100%

King is useless and waste money! Do nothing but earn big bucks.

Remove Hoon Xhen and his clan, people will be free!