Saturday, September 07, 2013

ពលរដ្ឋ​ប្រមាណ​៥០​នាក់ នៅ​សៀមរាប បួងសួង​ឲ្យ​ព្រះអង្គ​ចេក ព្រះអង្គ​ចម ថែរក្សា​អ្នកចូលរួម​មហា​បាតុកម្ម​នៅ​ភ្នំពេញ


............................................​​
ដោយ៖​ បូ សាវី​ | ថ្ងៃសៅរ៍ ទី7 ខែកញ្ញា ឆ្នាំ2013 | 2 ម៉ោង មុន​ VOD
​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត ប្រមាណ​៥០​នាក់ ខេត្ដ​សៀមរាប ធ្វើ​ពិធី​បួងសួង នៅ​អាស្រម​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ដើម្បី​ឲ្យ​បារមី​ព្រះអង្គ​ជួយ​ថែរក្សា ដល់​អ្នកចូលរួម​មហាបា​តុ​កម្ម​អហិង្សា​នៅ​ភ្នំ​ពេញ​ ឲ្យបាន​សេចក្ដីសុខ នៅ​ព្រឹក​ថ្ងៃ​សៅរ​នេះ​។​
​ក្រុម​អ្នក​បន់ស្រន់​ទាំងនោះ មាន​ចាស់ ក្មេង ដោយ​កាន់​ធូប ទាន អង្គុយ​លើកដៃ​បួងសួង​នៅ​ពីមុខ ព្រះ​ភក្ត្រ​ព្រះអង្គ  ឲ្យ​បារមី​​ស័ក្ដិសិទ្ធិ​ព្រះអង្គ ដាក់​ទោស​​ដល់​អ្នក​លួច​បន្លំ​សន្លឹកឆ្នោត​របស់​ពួកគេ​។ ​ម្ចាស់​ឆ្នោត​បាន​កាន់​បដា​ពាក្យស្លោក​ផ្សេងៗ ឈរ​នៅ​អម​ផ្លូវ និង​ស្រែក​ទាមទារ​រក​យុត្ដិធម៌​ក្រោម​ការ​ឃ្លាំមើល​ពី​អង្គការ​សិទ្ធិមនុស្ស និង​មាន​ការតាមដាន​ពី​សមត្ថកិច្ច​ជា​ច្រើន​នាក់​ផង​ដែរ​។​


​អ្នកចូលរួម​បន់ស្រន់ អ្នកស្រី គី ប៉ាវ នៅ​ក្រុង​សៀមរាប ថ្លែងថា ការបោះឆ្នោតជាតិ​កាលពី​ថ្ងៃ​ទី​២៨​ ខែកក្កដា ឆ្នាំ​២០១៣​កន្លងទៅ មិន​មាន​យុត្ដិធម៌​សម្រាប់​​ម្ចាស់ឆ្នោត ដែល​ធ្វើឲ្យ​ប្រជាជន​ប្រមូលផ្ដុំ​គ្នា​ធ្វើ​មហា​បាតុ​​កម្ម​អហិង្សា​នៅ​រាជធានី​​ភ្នំពេញ​។ អ្នកស្រីក៏បាន​​បួងសួង​ឲ្យ​អ្នកចូលរួ​មនៅ​ភ្នំពេញ ទាំងនោះ រួចផុត​ការប្រើ​ហិង្សា​។​

​ពលរដ្ឋ​មួយរូប​ទៀត លោក ភី កុសល ឲ្យដឹងថា ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៨ ​ខែកក្កដា ឆ្នាំ​២០១៣​នេះ មិន​មាន​ភាព​យុត្ដិធម៌​សម្រាប់​​ម្ចាស់ឆ្នោត​នោះទេ ដោយ​ចោទ គ​.​ជ​ប បាន​បន្លំ​សន្លឹកឆ្នោត​ស្ទើ​គ្រប់កន្លែង​។ ​ទោះជា​យ៉ាងនេះ​ក្ដី​លោក​ក៏​សូម​ឲ្យ​បារមី​ព្រះអង្គ​បន្ទន់ចិត្ត​ដល់​អ្នកនយោបាយ​ទាំងអស់​ចូលរួម​តុ​ចរចា ដើម្បី​រក​សន្ដិភាព​។​

​ទោះជា​យ៉ាងណា ពិធី​បន់ស្រន់​របស់​ប្រជាពលរដ្ឋ​នោះ មិន​មាន​ការរារាំង​ពីកម្លាំង​​សមត្ថកិច្ច​ឡើយ ដោយ​គ្រាន់តែ​មាន​រថយន្ដ​ដឹក​កម្លាំង​​សមត្ថកិច្ច​បើក​​ជុំវិញ​បរិវេណ ដែល​ប្រជាពលរដ្ឋ ធ្វើ​ពិធី​បួងសួង​ក៏ដោយ​៕

4 comments:

Anonymous said...

បុគ្គលិក​ គជប គួតែមានចិត្តក្លាហាន ហ៊ានចេញមក ចូលរួមបង្ហាញការពិត ដើម្បីមានចំណែកជួយរកយុត្តិធ៌ម ជូនជាតិខ្លួន!ជឿជាក់ថាបើមានការបញ្ជាក់ការពិតហើយ ប្រជាពលរដ្ឋខ្មែរយល់ណាស់ នឹង មិនប្រកាន់នឹងអ្នកធ្វើក្រោមបង្គាបគេទេ!
សូមភ្ញាក់ខ្លួនទៅ ឈប់បម្រើផលប្រយោជ ឲ្យជនផ្ដាច់ទៀតទៅ!

Anonymous said...

ខ្មែរមានជីវភាពនយោបាយ ស្ថិតក្នុងសភាព ត្រូវតែបន្តររួបរួមគ្នា បង្ហាញស្នាដៃរ ក្នុងការទាមទារកយុត្តិធ៌មឲ្យខ្លួនឯង ឲ្យពិភពលោកឃើញ! សូមបញ្ជាក់ថា បើត្រូវការឲ្យអន្ដរជាតិជួយ មិនត្រូវ ប្ដូរជំហររបស់ខ្លួនជាដាច់ខាត!

ធ្វើអ្វីៗដើម្បីជាតិមិនមែនស្រួលដូចបកចេកទេ! សូមកុំធ្វើអ្វីដូចបរទេសធ្លាប់ដៀលយើងថា៖
"ខ្មែរធ្វើអ្វីឆេះតែមួយឆាវដូចភ្លើងចម្បើង រួចរលត់បាត់យើងចាំតែទទួលផលទៅ"

យើងមិននិយាយ តម្រង់លើបុគ្គលណាទេ! គឺយើងតម្រង់ទាមទា៖

យកអ្វីជារបស់ខ្មែរ!
ខ្មែរត្រូវរស់សមជាមនុស្សក្នុងប្រទេស មានលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដ!
មាន រដ្ឋធម្មនុញ្ញ ត្រូវបដិបត្តិ!
បញ្ឈប់ ការហូរចូលនឹងផ្ទុក ជនបរទេសខុសច្បាប់ អោយជិះជាន់ខ្មែរ!
ខ្មែរត្រូវរស់ជាប្រជាជាតិមួយ ដែលមាន សុវឌ្ឍិកម្មនឹងសុវត្ថិភាព​ ក្នុងបច្ចុប្បន្ននឹងអនាគត របស់ខ្លួន!

Anonymous said...

Hi !ក្បាច់អង្គjendhamuni...ស្អីទៅពាក្យថា
ប្រវត្តិសាស្ត្រ​នៃ​
-មហា​បាតុកម្ម​ វប្បធម៌​អហិង្សា​?
-មហា​បាតុកម្ម​ដោយសន្តិវិធី ?
ស្អីគេ​នោះ?
កុំ ក្បាច់(អង្គ)ពេក!
________________________________

ប្រវត្តិសាស្ត្រ​ខ្មែរមិនដែល​មានទេមហាបាតុកម្មនោះ
គឺ មានតែ​ម្តងគត់
គឺ មហា​បាតុកម្ម​ ១៨ មិនា ១៩៧0
ជាថ្ងៃ​ប្រវត្តិសាស្ត្រ​ខ្មែរ
ដេញអាឈ្លើងយួនកុម្មុយនីស្ត
ចេញពីទឹក​ដី​ខ្មែរ​!
____________________________
មិនដូចសព្វថ្ងៃមហា​បាតុកម្ម​បង្រ្គប់កិច្ចប្រជាភិថុត
ឆ្កែកន្ទុយខ្វៀន-ឡេមឡឺម-ក្រអឺតក្រទម-ខ្លាចគុក
បន្លំក្បត់ជាតិសង្រ្កោះខ្លួនវា សំរាំង(តែ)ស៊ី
សង្រ្កោះខ្លួនវាកឹម សុខា
មីគគូថមាន់ ពាក់ដួន មួ សុខហួ
-បន្លំសង្រ្គោះនំគមសំផឹង មីទេវតាយួនCPP
អាស្វាយួនកុម្មុយនិស្ត អាHai Phúcហ៊ុនសែន។

Anonymous said...

Blessed are the young, for they shall inherit the national debt. ~Herbert Hoover, attributed