![]() |
ព្រះអង្គុម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ © លាងដឺលុច |
អត្ថបទចុះផ្សាយនៅថ្ងៃ សុក្រ 20 កញ្ញា 2013
ដោយ សួង សុភារី rfi
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ អតីតជំនួយការសម្តេចតា នរោត្តម សីហនុ នៅថ្ងៃទី ២០កញ្ញានេះ បានបេ្តជ្ញាចិត្តធ្វើកូដកម្ម ដោយការបង្អត់អាហារ នៅមុខវត្តភ្នំ ក្នុងរាជធានីភ្នំពេញ។ ការពិត កាលពីព្រឹកថ្ងៃនេះ ព្រះអង្គចង់នៅគង់បង្អត់អាហារនៅមុខព្រះបរមរាជវាំង។ ប៉ុន្តែ ដោយសារមានការហាមឃាត់ពីក្រុមអាជ្ញាធរ ប៉ូលិស ព្រះអង្គក៏បានប្តូរទីតាំងទៅរមណីយដ្ឋានវត្តភ្នំវិញ។
អតីតជំនួយការព្រះមហាវីរក្សត្រ ដែលឥឡូវក្លាយជាមន្ត្រីបក្សប្រឆាំង បេ្តជ្ញាថានឹងបង្អត់អាហារ ដោយមិនមានថ្ងៃកំណត់ ប្រសិនបើពុំមានដំណោះស្រាយណាមួយគាប់ប្រសើរ សម្រាប់ប្រជាជនខ្មែរ ដែលជាម្ចាស់ឆ្នោតទេនោះ។ ថ្លែងប្រាប់វិទ្យុបារាំង នៅថ្ងៃនេះ នៅពេលដែលព្រះអង្គ កំពុងអង្គុយជាមួយ ព្រះសង្ឃដទៃទៀត ប្រមាណជា ៣០អង្គ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានមានបន្ទូលថា ព្រះអង្គពុំអាចទទួលយកស្ថានភាពនយោបាយរបៀបផ្តាច់ការ ដូចដែលគណបក្សកាន់អំណាច កំពុងតែធ្វើរាល់ថ្ងៃនេះទេ។
ព្រះអង្គ បានប្រៀបប្រដូចស្ថានភាពបច្ចុប្បន្ន ទៅនឹងថ្ងៃទី១៧មិនា ឆ្នាំ ១៩៧០ ដែលពេលនោះទ័ពលន់ នុល បានដាក់ទ័ពចល័តពង្រាយពាសពេញផ្ទៃប្រទេស។ ព្រះអង្គថា ពេលនេះក៏មានការដាក់កងកម្លាំងសមត្ថកិច្ចដូចកាលគ្រានោះផងដែរ។ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះ មានបន្ទូលថា គណបក្សប្រជាជនកម្ពុជា កំពុងតែយកស្ថាប័នព្រះមហាក្សត្រ មកលេងសើច ជាល្ខោន កំប្លុកកំប្លែង។ ព្រះអង្គបន្តថា នឹងបូជាជីវិតដើម្បីឲ្យរាស្ត្រខ្មែរជាម្ចាស់ឆ្នោតទទួលបានយុត្តិធម៌ពិតប្រាកដ។
ក្នុងពេលដែលព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ កំពុងបង្អត់អាហារនេះផងដែរ ក៏មានព្រះសង្ឃប្រមាណជា៣០អង្គ មកពីវត្តផ្សេងៗគ្នា បានមកជួបជុំគាំទ្រសកម្មភាពកូដកម្មរបស់ព្រះអង្គ។ ព្រះសង្ឃ ណន ភារៈ មកពីវត្តសំពៅមាស មានសង្ឃដីការថា ការដែលព្រះអង្គនិមន្តមកនេះ គឺពុំមានការបង្ខិតបង្ខំពីអ្នកណាទេ ព្រះអង្គមកដោយចិត្តឯង។ ព្រះអង្គបន្តថា ទោះជាមានការគំរាមកំហែងពីព្រះចៅអធិការវត្ត ប៉ុន្តែ ព្រះអង្គត្រូវតែចូលរួមក្នុងសកម្មភាពណាដែលអាចរកយុត្តិធម៌ជូនជាតិបាន។
គួរបញ្ជាក់ថា កូដកម្មអត់អាហាររបស់ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ បានធ្វើឡើងខណៈដែលព្រះមហាក្សត្រកោះអោយមានការប្រជុំសភាដំបូង នៅថ្ងៃទី ២៣ កញ្ញា ដើមសប្តាហ៍ក្រោយនេះ។ គណបក្សសង្គ្រោះជាតិបានប្រកាសធ្វើពហិការមិនចូលរួមកិច្ចប្រជុំនេះទេ។ ការធ្វើកូដកម្មបង្អត់អាហាររបស់ខ្សែរាជវង្សអង្គនេះ គឺមកពីព្រះអង្គចង់យកគំរូតាមវីរបុរសនៃប្រទេសឥណ្ឌា លោក មហាត្មៈ គន្ធី៕
6 comments:
The NEC, the government, and the constitution of Cambodia have been performing their corruption fraud behind the masking of fake democracy of Cambodia with the continuity suppress by Hanoi gov. for its colony!
I am appealing to the united nation to take the burden for at least be the protection of the rising up innocent Khmer for free and fair lives in Cambodia! All election manipulation fraud proved that there is no warranty of fair, free, right, and justice being brought for all innocent people!
mi ah co thom, hunger strike, this giy looke stupid and insincere, mike
mi ah co thom, hunger strike, this giy looke stupid and insincere, mike
ការពិត កាលពីព្រឹកថ្ងៃនេះ ព្រះអង្គចង់នៅគង់បង្អត់អាហារនៅមុខព្រះបរមរាជវាំង។ ប៉ុន្តែ ដោយសារមានការហាមឃាត់ពីក្រុមអាជ្ញាធរ ប៉ូលិស ព្រះអង្គក៏បានប្តូរទីតាំងទៅរកកោជនិយដ្ឋានវត្តភ្នំវិញ។
នៅស្រុកខ្មែរសំបូររឿងអស់សំណើចច្រើនណាស់។ប៉ុន្មានថ្ងៃមុននៅសុខៗស្រាប់តែលោក សម រង្ស៊ី ប្រកាសថា ខ្លួនចង់ធ្វើជាមហាត្មៈគន្ធីដែលជាបិតា អហិង្សារបស់ឥណ្ឌ។ នៅពេលដែលអ្នកសង្កេតការណ៍ អ្នកកាសែត និងប្រជាជននាំគ្នាសើចចុកពោះ ហើយនិយាយបង្អាប់ខ្លាំងពេកក៏ស្រាប់តែលោក សម រង្ស៊ី ដកខ្លួនថយក្រោយលែងចង់ធ្វើជាមហាត្មៈគន្ធីវិញ។ ឥឡូវនេះវាស្រាប់តែមកលេចចេញព្រះអង្គម្ចាស់«កោរ» ប្រកាសធ្វើកូដកម្មអត់សោយអាហារវិញ?កូដកម្មនេះធ្វើនៅមុខរូបសំណាកព្រះបាទស៊ីសុវត្ថិ ខាងត្បូងវត្តភ្នំ។ ពេលថ្ងៃអង្គុយមុខរូបសំណាកមានម្លប់
បាំងប៉ុន្តែបើភ្លៀងវិញ...សូមប្រកាសទុកមុនឲ្យហើយគឺព្រះអង្គម្ចាស់«កោរ» សូមចូលទៅជ្រកកោនក្រោមដំបូលព្រះវិហារវត្តភ្នំហើយអត់មានឲ្យនៅទទឹកភ្លៀងនាំតែឈឺក្បាល,ហើមពោះស្អីទេ...សូមទោសចុះ!!
រឿងធ្វើកូដកម្មអត់អាហារនេះមេធំរបស់ព្រះអង្គម្ចាស់«កោរ» ក៏ធ្លាប់បានធ្វើម្ដងរួចមកហើយ នៅមុខអគាររដ្ឋសភាចាស់ដើម្បីតវ៉ាលទ្ធផលនៃការបោះឆ្នោតដូចគ្នានេះដែរ។ កូដកររូបនេះធ្វើបានក្នុងរយៈពេលជិតកន្លះខែដែរគឺអត់ពិសាបាយមួយម៉ាត់ណាសោះ ពិសាតែនំប៉័ងសាច់ និងទឹកក្រឡុក។ ពេលបញ្ចប់ការធ្វើកូដកម្មស្បែកប្រែពណ៌ទៅជាសខ្ចី។ សាច់ឈាមក៏ស្រស់ថ្លា។ ឥឡូវនេះព្រះអង្គម្ចាស់«កោរ» ក៏កំពុងដើរតាមលំអាននេះទៀតហើយ។
សូមជំរាបជូនដំណឹងផងចុះថា អ្នកលក់នំប៉័ងសាច់ អ្នកលក់លតឆា អ្នកលក់ទឹកក្រឡុកហាមអូសរទេះទៅលក់នៅក្បែរនោះ។ ព្រោះថា បើយកទៅលក់ទីនោះ ក៏លក់អត់ដាច់ដែរ...លក់ឯណាដាច់បើព្រះអង្គម្ចាស់«កោរ» ធ្វើកូដកម្មលែងសោយហើយនោះ។ ប៉ុន្តែហាមដាច់ខាតហើយដែលជាបំរាមម៉ឺងម៉ាត់បំផុតគឺអ្នកលក់សាច់គោអាំងជ្រក់ល្ហុង។ អ្នកលក់សាច់គោអាំងមិនមែនត្រឹមតែហាមមិនឲ្យលក់ក្បែរព្រះអង្គម្ចាស់«កោរ»ប៉ុណ្ណោះទេប៉ុន្តែត្រូវលក់ចម្ងាយយ៉ាងហោចណាស់ក៏១០០ម៉ែត្រពីព្រះអង្គ«កោរ»ដែរ។ ញាតិញោមប្រាកដជាជ្រាបហើយថា លតឆា នំប៉័ងសាច់អត់សូវមានក្លិនទេ ហើយបើមានក្លិនវិញក៏មិនសូវឈ្ងុយទាក់ទាញប៉ុន្មានដែរ។ ប៉ុន្តែក្លិនសាច់គោអាំងឈ្ងុយបានឆ្ងាយទៀតផង។ ព្រះអង្គម្ចាស់«កោរ» អាចទ្រាំមិនបាននឹងក្លិននេះ អាចដាច់តំណម,ហើយបើទ្រាំបានវិញក៏ពិបាកក្នុងព្រះកាយមិនតិចដែរ... សូមទោសចុះ ក្លិនសាច់គោអាំង...ញាតិញោម ទាំងឡាយប្រាកដជាជ្រាបហើយ។ ប្រសិនបើអ្នកណាប្រព្រឹត្តិល្មើសធ្វើឲ្យព្រះអង្គម្ចាស់«កោរ»ដាច់តំណមគឺប្រាកដជាដាច់សិរសាហើយ។ ជាមួយអ្នកណាបាន ជាមួយអាកល្យាណអត់បានសោះឡើយ។
បំរាមមួយទៀតហាមយកបារីទៅលក់នៅក្បែរព្រះអង្គម្ចាស់«កោរ» ។ ពាក្យថា ធ្វើកូដកម្ម មិនសោយអាហារបានន័យថា ទឹកក៏អត់ពិសា បារីកញ្ឆាក៏មិនជក់។ នេះបានគេហៅថា កំពូលបិតាអ្នកធ្វើកូដកម្មមែន។ អ្នកណាមួយហ៊ានយកបារីទៅលក់នៅក្បែរព្រះអង្គម្ចាស់«កោរ» ក៏អាចដាច់សិរសាដូចគ្នា...ហេស!!ហេ!!ហាមយកគោមេមកចងក្បែរកុដិអាត្មា.អាត្មាហាមដាច់ខាតព្រោះក្រែងអាត្មាអត់មិនបានកុំចោទថាអាត្មាដាច់តំណមឲ្យសោះ!!
សូមបងប្អូនខ្មែរទាំងអស់ រួមកំលាំងគ្នាជាមួយនឹងទ្រង់ ដើម្បីជាតិយើងរស់ !
ខ្ញុំសូមកោតសរសើដ៏ស្មោះចំពោះព្រះអង្គ. ដែលមានចិត្តស្រឡាញ់ជាតិ។
Post a Comment