Saturday, September 21, 2013

ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ ធម្មិកោ​ ធ្វើ​កូដកម្ម​អត់​អាហារ​ទាមទារ​«យុត្តិធម៌»​បោះឆ្នោត​​




ព្រះអង្គុម្ចាស់ ​ស៊ីសុវត្ថិ ​ធម្មិកោ © លាងដឺលុច



អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 20 កញ្ញា 2013

ដោយ សួង សុភារី rfi

ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ អតីត​ជំនួយការ​សម្តេច​តា នរោត្តម សីហនុ នៅ​ថ្ងៃទី ២០កញ្ញា​នេះ បាន​បេ្ត​ជ្ញា​ចិត្ត​ធ្វើ​កូដកម្ម ដោយ​ការ​បង្អត់អាហារ នៅមុខ​វត្តភ្នំ ក្នុង​រាជធានី​ភ្នំពេញ។ ការពិត កាលពី​ព្រឹក​ថ្ងៃនេះ ព្រះអង្គ​ចង់​នៅ​​គង់​​បង្អត់អាហារ​នៅមុខ​ព្រះបរមរាជវាំង។ ប៉ុន្តែ ​ដោយសារ​មានការ​ហាមឃាត់​ពី​ក្រុម​អាជ្ញាធរ ប៉ូលិស ព្រះអង្គ​ក៏បាន​ប្តូរ​ទីតាំង​ទៅ​រមណីយដ្ឋាន​វត្តភ្នំ​វិញ។


អតីត​ជំនួយការ​ព្រះមហាវីរក្សត្រ ដែល​ឥឡូវ​ក្លាយជា​មន្ត្រី​បក្សប្រឆាំង បេ្ត​ជ្ញា​ថា​នឹង​បង្អត់អាហារ ដោយ​មិនមាន​ថ្ងៃ​កំណត់ ប្រសិនបើ​ពុំមាន​ដំណោះស្រាយ​ណាមួយ​គាប់ប្រសើរ សម្រាប់​ប្រជាជន​ខ្មែរ ដែលជា​ម្ចាស់ឆ្នោត​ទេនោះ។ ថ្លែងប្រាប់​វិទ្យុ​បារាំង នៅថ្ងៃនេះ នៅពេលដែល​ព្រះអង្គ កំពុង​អង្គុយ​ជាមួយ ព្រះសង្ឃ​ដទៃទៀត ប្រមាណ​ជា ៣០អង្គ ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ បាន​មានបន្ទូលថា ព្រះអង្គ​ពុំ​អាច​ទទួលយក​ស្ថានភាព​នយោបាយ​របៀប​ផ្តាច់ការ ដូចដែល​គណបក្សកាន់អំណាច កំពុងតែ​ធ្វើ​រាល់ថ្ងៃនេះ​ទេ។
ព្រះអង្គ បាន​ប្រៀបប្រដូច​ស្ថានភាព​បច្ចុប្បន្ន ទៅនឹង​ថ្ងៃទី​១៧មិនា ឆ្នាំ ១៩៧០ ដែល​ពេលនោះ​ទ័ព​លន់ នុ​ល បានដាក់​ទ័ព​ចល័ត​ពង្រាយ​ពាសពេញ​ផ្ទៃ​ប្រទេស។ ព្រះអង្គ​ថា ពេលនេះ​ក៏មាន​ការដាក់​កងកម្លាំង​សមត្ថកិច្ច​ដូច​កាល​គ្រានោះ​ផងដែរ។ បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ មានបន្ទូលថា គណបក្ស​ប្រជាជន​កម្ពុជា កំពុងតែ​យក​ស្ថាប័ន​ព្រះមហាក្សត្រ​ មកលេង​សើច ជា​ល្ខោន កំប្លុកកំប្លែង។ ព្រះអង្គ​បន្តថា​ នឹង​បូជាជីវិត​ដើម្បី​ឲ្យ​រាស្ត្រ​ខ្មែរ​ជា​ម្ចាស់ឆ្នោត​ទទួលបាន​យុត្តិធម៌​ពិតប្រាកដ។

ក្នុងពេលដែល​​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ កំពុង​បង្អត់អាហារ​នេះ​ផងដែរ ក៏មាន​ព្រះសង្ឃ​ប្រមាណ​ជា៣០អង្គ មកពី​វត្តផ្សេងៗគ្នា បានមក​ជួបជុំ​គាំទ្រ​សកម្មភាព​កូដកម្ម​របស់​ព្រះអង្គ។ ព្រះសង្ឃ ណន ភារៈ មកពី​វត្ត​សំពៅ​មាស មាន​សង្ឃដីកា​រថា ការដែល​ព្រះអង្គ​និមន្ត​មកនេះ គឺ​ពុំមាន​ការបង្ខិតបង្ខំ​ពី​អ្នកណា​ទេ ព្រះអង្គ​មក​ដោយ​ចិត្ត​ឯង។ ព្រះអង្គ​បន្តថា ទោះជា​មានការ​គំរាមកំហែង​ពី​ព្រះចៅអធិការ​វត្ត ប៉ុន្តែ ​ព្រះអង្គ​ត្រូវតែ​ចូលរួម​ក្នុង​សកម្មភាព​ណា​ដែល​អាច​រក​យុត្តិធម៌​ជូន​ជាតិ​បាន។

គួរ​បញ្ជាក់ថា កូដកម្ម​អត់​អាហារ​របស់​ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ បាន​ធ្វើ​ឡើង​ខណៈដែល​ព្រះមហាក្សត្រ​កោះអោយមានការ​​ប្រជុំ​សភា​ដំបូង ​នៅ​ថ្ងៃទី ២៣ កញ្ញា​ ដើម​សប្តាហ៍​ក្រោយនេះ។​ គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាស​ធ្វើពហិការ​មិន​ចូលរួម​កិច្ចប្រជុំ​នេះ​ទេ។ ការធ្វើ​កូដកម្ម​បង្អត់អាហារ​របស់​ខ្សែ​រាជវង្ស​អង្គ​នេះ គឺ​មកពី​ព្រះអង្គ​ចង់យក​គំរូ​​តាម​វីរបុរស​នៃ​ប្រទេស​ឥណ្ឌា លោក មហា​ត្មៈ គ​ន្ធី៕

6 comments:

Anonymous said...

The NEC, the government, and the constitution of Cambodia have been performing their corruption fraud behind the masking of fake democracy of Cambodia with the continuity suppress by Hanoi gov. for its colony!

I am appealing to the united nation to take the burden for at least be the protection of the rising up innocent Khmer for free and fair lives in Cambodia! All election manipulation fraud proved that there is no warranty of fair, free, right, and justice being brought for all innocent people!

Anonymous said...

mi ah co thom, hunger strike, this giy looke stupid and insincere, mike

Anonymous said...

mi ah co thom, hunger strike, this giy looke stupid and insincere, mike

Anonymous said...

ការពិត កាលពី​ព្រឹក​ថ្ងៃនេះ ព្រះអង្គ​ចង់​នៅ​​គង់​​បង្អត់អាហារ​នៅមុខ​ព្រះបរមរាជវាំង។ ប៉ុន្តែ ​ដោយសារ​មានការ​ហាមឃាត់​ពី​ក្រុម​អាជ្ញាធរ ប៉ូលិស ព្រះអង្គ​ក៏បាន​ប្តូរទីតាំង​ទៅ​រកកោ​ជនិយដ្ឋាន​វត្តភ្នំ​វិញ។

Anonymous said...

នៅស្រុកខ្មែរសំបូររឿងអស់សំណើចច្រើនណាស់។ប៉ុន្មានថ្ងៃមុននៅសុខៗស្រាប់តែលោក សម រង្ស៊ី ប្រកាសថា ខ្លួនចង់ធ្វើជាមហាត្មៈគន្ធីដែលជាបិតា អហិង្សារបស់ឥណ្ឌ។ នៅពេលដែលអ្នកសង្កេតការណ៍ អ្នកកាសែត និងប្រជាជននាំគ្នាសើចចុកពោះ ហើយនិយាយបង្អាប់ខ្លាំងពេកក៏ស្រាប់តែលោក សម រង្ស៊ី ដកខ្លួនថយក្រោយលែងចង់ធ្វើជាមហាត្មៈគន្ធីវិញ។ ឥឡូវនេះវាស្រាប់តែមកលេចចេញព្រះអង្គម្ចាស់«កោរ» ប្រកាសធ្វើកូដកម្មអត់សោយអាហារវិញ?កូដកម្មនេះធ្វើនៅមុខរូបសំណាកព្រះបាទស៊ីសុវត្ថិ ខាងត្បូងវត្តភ្នំ។ ពេលថ្ងៃអង្គុយមុខរូបសំណាកមានម្លប់
បាំងប៉ុន្តែបើភ្លៀងវិញ...សូមប្រកាសទុកមុនឲ្យហើយគឺព្រះអង្គម្ចាស់«កោរ» សូមចូលទៅជ្រកកោនក្រោមដំបូលព្រះវិហារវត្តភ្នំហើយអត់មានឲ្យនៅទទឹកភ្លៀងនាំតែឈឺក្បាល,ហើមពោះស្អីទេ...សូមទោសចុះ!!

រឿងធ្វើកូដកម្មអត់អាហារនេះមេធំរបស់ព្រះអង្គម្ចាស់«កោរ» ក៏ធ្លាប់បានធ្វើម្ដងរួចមកហើយ នៅមុខអគាររដ្ឋសភាចាស់ដើម្បីតវ៉ាលទ្ធផលនៃការបោះឆ្នោតដូចគ្នានេះដែរ។ កូដកររូបនេះធ្វើបានក្នុងរយៈពេលជិតកន្លះខែដែរគឺអត់ពិសាបាយមួយម៉ាត់ណាសោះ ពិសាតែនំប៉័ងសាច់ និងទឹកក្រឡុក។ ពេលបញ្ចប់ការធ្វើកូដកម្មស្បែកប្រែពណ៌ទៅជាសខ្ចី។ សាច់ឈាមក៏ស្រស់ថ្លា។ ឥឡូវនេះព្រះអង្គម្ចាស់«កោរ» ក៏កំពុងដើរតាមលំអាននេះទៀតហើយ។

សូមជំរាបជូនដំណឹងផងចុះថា អ្នកលក់នំប៉័ងសាច់ អ្នកលក់លតឆា អ្នកលក់ទឹកក្រឡុកហាមអូសរទេះទៅលក់នៅក្បែរនោះ។ ព្រោះថា បើយកទៅលក់ទីនោះ ក៏លក់អត់ដាច់ដែរ...លក់ឯណាដាច់បើព្រះអង្គម្ចាស់«កោរ» ធ្វើកូដកម្មលែងសោយហើយនោះ។ ប៉ុន្តែហាមដាច់ខាតហើយដែលជាបំរាមម៉ឺងម៉ាត់បំផុតគឺអ្នកលក់សាច់គោអាំងជ្រក់ល្ហុង។ អ្នកលក់សាច់គោអាំងមិនមែនត្រឹមតែហាមមិនឲ្យលក់ក្បែរព្រះអង្គម្ចាស់«កោរ»ប៉ុណ្ណោះទេប៉ុន្តែត្រូវលក់ចម្ងាយយ៉ាងហោចណាស់ក៏១០០ម៉ែត្រពីព្រះអង្គ«កោរ»ដែរ។ ញាតិញោមប្រាកដជាជ្រាបហើយថា លតឆា នំប៉័ងសាច់អត់សូវមានក្លិនទេ ហើយបើមានក្លិនវិញក៏មិនសូវឈ្ងុយទាក់ទាញប៉ុន្មានដែរ។ ប៉ុន្តែក្លិនសាច់គោអាំងឈ្ងុយបានឆ្ងាយទៀតផង។ ព្រះអង្គម្ចាស់«កោរ» អាចទ្រាំមិនបាននឹងក្លិននេះ អាចដាច់តំណម,ហើយបើទ្រាំបានវិញក៏ពិបាកក្នុងព្រះកាយមិនតិចដែរ... សូមទោសចុះ ក្លិនសាច់គោអាំង...ញាតិញោម ទាំងឡាយប្រាកដជាជ្រាបហើយ។ ប្រសិនបើអ្នកណាប្រព្រឹត្តិល្មើសធ្វើឲ្យព្រះអង្គម្ចាស់«កោរ»ដាច់តំណមគឺប្រាកដជាដាច់សិរសាហើយ។ ជាមួយអ្នកណាបាន ជាមួយអាកល្យាណអត់បានសោះឡើយ។
បំរាមមួយទៀតហាមយកបារីទៅលក់នៅក្បែរព្រះអង្គម្ចាស់«កោរ» ។ ពាក្យថា ធ្វើកូដកម្ម មិនសោយអាហារបានន័យថា ទឹកក៏អត់ពិសា បារីកញ្ឆាក៏មិនជក់។ នេះបានគេហៅថា កំពូលបិតាអ្នកធ្វើកូដកម្មមែន។ អ្នកណាមួយហ៊ានយកបារីទៅលក់នៅក្បែរព្រះអង្គម្ចាស់«កោរ» ក៏អាចដាច់សិរសាដូចគ្នា...ហេស!!ហេ!!ហាមយកគោមេមកចងក្បែរកុដិអាត្មា.អាត្មាហាមដាច់ខាតព្រោះក្រែងអាត្មាអត់មិនបានកុំចោទថាអាត្មាដាច់តំណមឲ្យសោះ!!

Anonymous said...

សូមបងប្អូនខ្មែរទាំងអស់ រួមកំលាំងគ្នាជាមួយនឹងទ្រង់ ដើម្បីជាតិយើងរស់ !
ខ្ញុំសូមកោតសរសើដ៏ស្មោះចំពោះព្រះអង្គ. ដែលមានចិត្តស្រឡាញ់ជាតិ។