Thursday, September 19, 2013

សមត្ថកិច្ច ដាក់របង បន្លាលួស ការពារសុវត្ថិភាព ព្រះបរមរាជវាំង







បងប្អូនជនរួមជាតិពេលនេះបក្សប្រជាជនបំពុងព័ទ្ធរបង បន្លាលួសឃាំងព្រះ មហាក្សជាចំណាប់ខ្មាំង ដូចអភូតហេតុ ព្រះអាទិត្យបាំងឆត្រ នាពេលកន្លងមក ហេតុនេះសូមបងប្អូន ដុតធូបដុតទៀនរាល់យប់ពី ពេលនេះតទៅរហូតដល់
ថ្ងៃចន្ទ ទី២៣កញ្ញាព្រឹកវេលាម៉ោង៨គត់ គ្រប់ៗគ្នាគោះប៉ោតទូងស្គ
ព្រមៗគ្នាដើម្បីដេញ ឧទ្រពចង្រៃរំដោះគ្រោះថ្វាយព្រះអង្គសមត្ថកិច្ច ដាក់របង បន្លាលួស ការពារសុវត្ថិភាព ព្រះបរមរាជវាំង




Thursday, 19 September 2013 15:33 ដោយ ៖ ដើមអម្ពិល(DAP): ID-014



ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣នេះ ក្រុមសមត្ថកិច្ចជាច្រើន បានដាក់របងបន្លាលួស ដើម្បីការពារព្រះបរមរាជវាំង ខ្លាចមានបញ្ហាអ្វីកើតឡើង ដោយសារតែនៅម៉ោង៤រសៀលនេះ មានព្រះសង្ឃ ចង់ដាក់ញតិ្ត ស្នើសូមឲ្យព្រះមហាក្សត្រ ព្រះរាជតំរិះឡើងវិញ អំពីការ ប្រជុំសភា។

គេសង្កេតឃើញ នៅតំបន់ជិតព្រះបរមរាជវាំង មានការរាយរបងបន្លាលួស និងមានសមត្ថកិច្ចជាច្រើន បាន ពង្រាយគ្នា ទៅតាមគោលដៅរៀងខ្លួន ដើម្បីការពារព្រះបរមរាជវាំង។





បើយោង តាមការជូនដំណឹងមួយ ដែលបានបង្ហោះ នៅលើគេហទំព័រសង្គមហ្វេសប៊ុក បានឲ្យដឹងថា នៅវេលា ល្ងាចនេះ មានប្រជាពលរដ្ឋរាប់រយនាក់ ក្នុងនោះក៏មានព្រះសង្ឃ ២០០អង្គផងដែរ ធ្វើការជួបជុំនៅមុខ ព្រះបរមរាជវាំង ក្នុងគោលបំណង ស្នើឲ្យព្រះមហាក្សត្រកម្ពុជា ព្រះបាទបរមនាថ នរោត្តម សីហមុនី ព្រះរាជ តំរិះឡើងវិញ នូវការកោះហៅប្រជុំសភា ជាលើកដំបូង នាថ្ងៃទី២៣ ខែកញ្ញា ខាងមុខនេះ។ ជាពិសេស ពួកគេ ក៏បានដាក់សម្ពាធ ទៅលើតំណាងរាស្រ្ត ដែលទើបតែជាប់ឆ្នោតថ្មី មិនឲ្យចូលរួមប្រជុំសភាលើកដំបូង នោះ ផងដែរ៕

 

 




8 comments:

Anonymous said...


The King is useless, Hun Sen controlled the King.

Hun Sen murder his own Mother, so he can murder the King too.

To free the King all Cambodian people must remove Hun Sen out from power. No other choice.

Anonymous said...

Hun Sen who has controlled the King , must make sure that there is no direct contact between the King & his subjects .
The King has put himself willingly to be used for the benefit
of CPP - He is not a hostage but he is a real puppet .

Anonymous said...

ខ្មែរមួយចំនួនខ្លះបានដឹងជាមុនហើយថា មិនយូរទេពួក
សម រង្ស៊ី និង កឹមសុខា នេះនិង
ដល់ពេលចូល​ក្នុង បន្ទប់ចរចារបែងចែកអំណាចនិងកៅអីអង្គុយហើយ .....

៥៥ យកមិនយក? យក
៥៥ យកមិនយក? យក
៥៥ យកមិនយក? យក
ពិតណាស់!
ពិតជាអស្ចារ្យណាស់!

សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ចមែន....

អញ្ចឹងការសង្ឃឹមអំពីជ័យជម្នៈរបស់ពលរដ្ឋលើគណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។

ហ៊ុនសែននិងកំចាយចោលទាំងអស់ហ្នឹង!

Anonymous said...

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសដែលប្រកាន់យក លទ្ធិប្រជាធិប្បតេយ្យ ត្រូវតែមាន គណបក្សប្រឆាំង ជាកញ្ចក់!

ដោយឡែក រឿងខ្លះយើងគួរតែមើលបកក្រោយវិញ៖ ( ព្រះមហាក្ស័ត្រ កោះអញ្ជើញឲ្យ តំណាងរាស្ដ្រ៥៥រូប របស់ គណបក្សសង្គ្រោះជាតិ​ចូលប្រជុំសភា ថ្ងៃ២៣ កញ្ញា ២០១៣ នេះដោយមិនបានដោះស្រាយរាល់បញ្ហារជាមុន វាទំនងជា ល្ខោនឆាកទី៣!
យើងអាចយល់បានហើយថា ទ្រង់ ទើបតែបានចេញសេក្ដីថ្លែងការណ៍ អំពី ការចួលមរណៈទុក្ខ សព បុរសម្នាក់ហើយនឹងអ្នករងរបួសជាង២០នាក់ថ្មីៗនេះ ដើម្បីបន្ទន់ចិត្តរាស្ដ្រ ទម្នងជាឆាកទី២! ​ ធ្វើអោយមានស្លាប់នឹងរបួស ទម្នងជាឆាកទី១! តើនេះវាជាការរាបចំមែនទេ?)?

កំហុសដោយ៖ ចេតនា ឬក៏ អចេតនា របស់មេដឹកនាំ គណបក្សសង្គ្រោះជាតិ នោះគឺ ប្រកាសថា "គោរពតាមឆន្ទៈរបស់ជាពលរដ្ឋ ដង្ហែរតាមព្រះរាជតម្រិះ របស់ព្រះមហាក្សត្រជានិច្ចជាកាល" តែប្រយោគនេះពេលខ្លះ ម្ដងបាត់ក្បាលម្ដងបាត់កន្ទុយ!
សូមសួរថាតើ ស្ថាប័ណ្ណព្រះរាជវង្ស ឯករាជ ឬទេ?
បើព្រះមហាក្សត្រពិតជាចម្នាប់ខ្មាំងរបស់គេ ទ្រង់ ប្រាកដជាប្រកាន់យកខាងកន្ទុយ ហើយ ត្រូវតែធ្វើតាមលោកបានមានប្រសាសន៍នោះ តើថ្នាក់ដឹកនាំ បក្សសង្គ្រោះជាតិ ដោះស្រាយយ៉ាយណា ជាមួយប្រជាពលរដ្ឋ?

សូមជូនថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិផងដែរ៖ ខ្ញុំធ្លាប់បានឮថា ម្ដាយៗក្នុងលោកយើង តែងតែចង់អោយកូនល្អ ហើយមិនចង់អោយកូនចេញប្រស្រ័យទាក់ទងជាមួយជនផ្ដេសផ្ដាស ព្រោះខ្លាចកូនខូច! មានថ្ងៃមួយ កុមារម្នាក់និយាយទៅកាន់ម្ដាយរបស់វាថា "ម៉ែអើយកូនដឹងថាម៉ែចង់តែឲ្យកូនល្អ តែបើម៉ែអនុញ្ញាតិអោយកូនចេញទៅក្រៅហើយជួបនឹងមនុស្សគ្រប់បែបយ៉ាង ហើយកូននូវតែល្អទៀត នុះទើបកូនម៉ែល្អមែនពិត!"
នេះយើងអាចបញ្ជាក់ថា មនុស្សល្អងាយចាញ់បោកគេណាស់! ឥរិយាបត្តិទន់ភ្លន់ ធ្វើអ្វីៗក្រែងល្អែងច្រើន មិនឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយ ដូចមនុស្សខូចហើយពូកែក្រឡិចក្រឡុចឡើយ!

ខ្ញុំសុំឲ្យលោកទាំងអស់លោកព្រមទាំងពលរដ្ឋសង្គ្រោះជាតិបានសម្រេចក្នុងពេលដ៏ខ្លី! លោកគួរតែស្រាយចម្ងល់អោយបានកាន់តែឆាប់កាន់តែល្អ មើលទៅ!

Anonymous said...

គ្មាននរណា យកមនុស្សឡប់
អាស្វាចាក់ក្ដិតសម រង្ស៊ីធ្វើគំរូទេ,
ព្រោះខ្លាចខូចអម្បូរខ្មែរ

Anonymous said...

Government should build steel fence surround the outside palace like They did at the parliamentary building so that it is not wasting time to remove the barrack to protect the King and it's more stronger, secure that the King can't escape from his palace to be with the monks and people. Now, the King is completely in the cage and acted as parrot imitating his owner, otherwise, he will be in the soup pot if he refuses to obey the rule.

Anonymous said...

ជយោ! សម្តាចម៍ទណ្ឌិតអាម៉ាផ្គាក់មហាសេនា
បោសដីដែកជោរ អាស្វាពាលចុយភ្នែកសម រង្ស៊ី ការីសារ៉ាម៉ាន់អាចម៍ឆ្កែ
ឆ្ងាញ់លេខ១ ជាទេវដោកស្វា
អង្គុយ​លេចពងអុង HOទី១!!!!

Anonymous said...

មនុស្សល្អមានច្រើនណាស់ ក្នុងអម្បូរខ្មែរ បើមាន​ឡប់១ឡប់២ វេជ្ជៈបណ្ឌិតខាងវិកលចរិត អាចរ៉ាប់រងបាន! បើតាមមើលទៅជម្ងឺនេះមិនឆ្លងទេ គ្រាន់តែត្រូវដាក់ដាច់ដោយឡែក ការពារពេល រោគវិកល ឡើងហួសអង្សារម្ដងម្កាល កុំឳ្យគ្រោះថ្នាក់ដល់អ្នកផង!

ហ៊ឺះ យួៗប៉ះមនុស្សលលាមួយ គ្រាន់លរលេងដែរណ៎!
ពួកយើងកុំតានតឹង តែរឿងនយោបាយពេក ត្រូវឳ្យមានពេលស្រូបខ្យល់ បរិសុទ្ធខ្លះ មែនទេ!
ម៉េចៗ​ កុំតែពេលគេចាក់ក្រឡេក គិតតែពីអុំ បង្គេចអង្ករ បញ្ចូលធុងបាយជ្រូក ដល់ថ្ងៃរះផុតចុងឈើ អ្នកចាក់គេចបាត់ ដឹងខ្លួនភ្ញាក់ព្រឺត មើលក្នុងចង្អេរសល់តែអង្កាម ប្រពន្ធកាន់ឆ្នាំងចេញមក ឈរស្រឡាំងកាំង ចប់ហើយគ្មានអង្ករ កូនហុចប្រនុង "ម៉ែហ្អឺយវាយទៅកុំអោយឪនូវតែភ្លើ"!