Monday, September 23, 2013

កិច្ច​ប្រជុំ​ សភា ​​​នីតិកាល​ ទី​៥​ ចាប់​ផ្ដើម​ ដោយ​គ្មាន​ តំណាង​រាស្ត្រ​ បក្ស​ប្រឆាំង

កិច្ច​ប្រជុំ​ សភា ​​​នីតិកាល​ ទី​៥​ ចាប់​ផ្ដើម​ ដោយ​គ្មាន​ តំណាង​រាស្ត្រ​ បក្ស​ប្រឆាំង

កិច្ច​ប្រជុំ​ សភា​ ដំបូង ​សម្រាប់​នីតិកាល ​ទី​៥ ចាប់​ផ្ដើម​ ដំណើរ​ការ​ហើយ នៅ​ព្រឹក​ថ្ងៃ​ ទី​២៣ ខែ​កញ្ញា ដោយ​មិន​មាន ​វត្តមាន​ តំណាងរាស្ត្រ​ បក្ស​ប្រឆាំង​ ចូល​រួម​ នោះ​ទេ។ 
Radio Free Asia | 23 Sept. 2013
ប្រជុំ​សភា ២០១៣ ៧៥
ព្រះមហាក្សត្រ​ ព្រះបាទ​ សម្ដេច​ ព្រះ​បរមនាថ នរោត្តម សីហមុនី ថតរូប​ ជាមួយ​ អ្នក​តំណាង​រាស្ត្រ​គ ណបក្ស ​ប្រជាជន​កម្ពុជា នៅ​ខាង​មុខ​ អគារ​ រដ្ឋ​សភា ក្នុង​រាជធានី ​ភ្នំពេញ កាល​ពី​​ព្រឹក ​ថ្ងៃ​២៣ កញ្ញា ២០១៣។
ព្រះមហាក្ស ត្រ​ព្រះបាទ​ សម្ដេច​ ព្រះ​បរមនាថ នរោត្តម សីហមុនី យាង​មក​ដល់​ រដ្ឋ​សភា​ នៅ​វេលា​ ម៉ោង ៨ និង១៥​ នាទី​ព្រឹក ដើម្បី​ គង់​ជា​ព្រះ​រាជា​ធិបតី ​ក្នុង​ពិធី​ បើក​កិច្ច​ប្រជុំ​នេះ។   ក្នុង​ពិធី​នោះ ក៏​មាន តំណាង​អង្គទូត ​នៃ​បណ្ដា​ប្រទេស​នានា ចូល​រួម​ ជា​ភ្ញៀវ​ កិត្តិយស​ ដែល​ក្នុង​នោះ ​មាន​ទាំង​តំណាង​ ស្ថាន​ទូត​អាមេរិក ​ផង​ដែរ។

រដ្ឋ​សភា​ ដែល​មាន​សុទ្ធ​តែ តំណាងរាស្ត្រ​ គណបក្ស​ កាន់​អំណាច​ ទាំង ៦៨​រូប នៅ​ព្រឹក​​នេះ នឹង​ពិភាក្សា​ លើ​របៀប​វារៈ​ ពីរ ​សំខាន់, គឺ​ កំណត់​សុពលភាព ​រដ្ឋ​សភា និង​អនុម័ត ​បទបញ្ជា​ផ្ទៃ​ក្នុង​ រដ្ឋ​សភា។  ពេល​រសៀល​, តំណាងរាស្ត្រ​ ទាំង ៦៨​រូប នឹង​ចូល​ព្រះបរមរាជវាំង ដើម្បី​​ ធ្វើ​សច្ចា​ប្រណិធាន ​​ចំពោះ​ មុខ​វត្ថុ​សក្ដិសិទ្ធិ។

សូម ​រង់ចាំ​អាន​ និង​ស្ដាប់​ព័ត៌មាន​ ពិស្ដារ.

ប្រតិកម្ម ​របស់​ បក្ស​ប្រឆាំង
ដោយ ទីន ហ្សាការីយ៉ា

គណបក្ស​ ប្រឆាំង​ បាន​ចាត់​ទុក ​ការ​ប្រជុំ​សភា ​ដែល​ចូល​រួម​ តែ ​ពី​ខាង​ គណបក្ស ​ប្រជាជន​ កម្ពុជា​នោះ ថា ​ជា​សភា​ ខុស​ច្បាប់ បើ​ទោះ​ជា ​ព្រះមហាក្សត្រ​ យាង​ទៅ ​បើក​កិច្ច​ប្រជុំ​ សភា​ លើក​ដំបូង​ ក៏ដោយ។  មន្ត្រី​ជាន់​ខ្ពស់​ គណបក្ស ​ប្រឆាំង​ ដែល​ពេល​នេះ​ កំពុង​នៅ​ខេត្ត ​សៀមរាប ថែម​ទាំង​បាន ​អះអាង ​ថា, បេក្ខជន​ តំណាងរាស្ត្រ​ ជាប់​ឆ្នោត ​របស់​ខ្លួន​ មិន​អាច​ក្បត់​ឆន្ទៈ​ ប្រជារាស្ត្រ​ ដើម្បី​ ទៅ​ចូល​ប្រជុំ​ នេះ​ឡើយ។

មន្ត្រី​ជាន់​ខ្ពស់ ​គណបក្ស ​សង្គ្រោះ​ជាតិ បាន​ប្រកាស​ ថា, គណបក្ស ​ប្រជាជន​ កម្ពុជា បាន​រំលោភ ​កិច្ច​ព្រមព្រៀង ​សន្តិភាព​ទីក្រុង ​ប៉ារីស, និង​បាន​ចាត់​ទុក​ ការ​បង្កើត​សភា​ថ្មី​ ថា, ជា​សភា​ ខុស​ច្បាប់។

លោក សម រង្ស៊ី ជា​ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ នៅ​ក្នុង​វត្ត​ មុនីសុណ្ណ (ហៅ​វត្ត​ គង់ម៉ុច) នៅ​សង្កាត់​ សៀមរាប, ក្រុង​ សៀមរាប, ថា បេក្ខជន​ តំណាងរាស្ត្រ ​គណបក្ស​ សង្គ្រោះ​ជាតិ នៅ​តែ​ គិត​ពី​ផល​ប្រយោជន៍ ​ប្រជាពលរដ្ឋ​ ជា​ម្ចាស់​ឆ្នោត ​ជា​ធំ, មិន​អាច​ ទៅ​ចូល​រួម ​ប្រជុំ​សភា​ លើក​ដំបូង​ បាន​នោះ​ឡើយ។

ការ​ថ្លែង​ដូច្នេះ ​របស់​ លោក សម រង្ស៊ី នៅ​បន្ទាប់​ ពី​លោក​ បាន​ដាក់​បិណ្ឌ ​នៅ​វត្ត​ គង់ម៉ុច ជាមួយ​ នឹង​លោក កឹម សុខា ជា​អនុ​ប្រធាន​ គណបក្ស, ព្រម​ទាំង ​បេក្ខជន​ តំណាងរាស្ត្រ​ ជាប់​ឆ្នោត​ មួយ​ចំនួន​ទៀត។  លោក សម រង្ស៊ី បាន​ប្ដេជ្ញា​ចិត្ត​ ថា, គណបក្ស​ សង្គ្រោះ​ជាតិ នឹង​រក​យុត្តិធម៌ ​ជូន​ប្រជាពលរដ្ឋ​ ឲ្យ​ខាន​តែ​បាន។

ការ​បញ្ចេញ​ប្រតិកម្ម ​របស់​ ប្រធាន​ គណបក្ស ​សង្គ្រោះ​ជាតិ​នេះ ធ្វើ​ឡើង​ ភ្លាមៗ បន្ទាប់​ពី​ព្រះមហាក្សត្រ ​សម្ដេច ​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​យាង​ទៅ ​បើក​សម័យ​ប្រជុំ​ សភា​ ដំបូង នៅ​ព្រឹក​ថ្ងៃ​ ទី​២៣ កញ្ញា ទៅ​តាម​ ការ​គ្រោង​ទុក, ទោះ​បី​ ជា​អង្គការ​ សង្គម​ស៊ីវិល និង​គណបក្ស​ ប្រឆាំង, ព្រម​ទាំង ​ប្រជារាស្ត្រ​ជិត ៣​សែន​នាក់, បាន​ផ្ដិត​មេដៃ និង​ធ្វើ​ញត្តិ​ ថ្វាយ​ព្រះអង្គ សុំ​ពន្យារ​ពេល​ក្ដី។

ព្រះមហាក្សត្រ ​សម្ដេច​ព្រះ នរោត្តម សីហមុនី, ព្រះអង្គ​ មាន​ព្រះរាជ​បន្ទូល​ នៅ​ក្នុង​ព្រះរាជ​ពិធី ​បើក​អង្គ​ប្រជុំ​ សភា​ លើក​ដំបូង​ នៅ​ថ្ងៃ​ ទី​២៣ កញ្ញា ថា, ព្រះអង្គ​ ចង់​ឲ្យ​ប្រជាជាតិ​ កម្ពុជា មាន​សាមគ្គី​ភាព​ខ្ពស់, ឈរ​លើ​មូលដ្ឋាន​ យុត្តិធម៌​សង្គម និង​នីតិរដ្ឋ។

ក្រុម​ប្រជាពលរដ្ឋ​ មួយ​ចំនួន ​នៅ​ខែត្រ ​សៀមរាប បាន​បញ្ចេញ​ប្រតិកម្ម​ ភ្លាមៗ បន្ទាប់​ពី​កិច្ច​ប្រជុំ​ សភា​ លើក​ដំបូង​ បាន​បញ្ចប់។

ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ស្រែក​ពាក្យ​ថា អយុត្តិធម៌ៗ ចំពោះ​ការ​បើក​ប្រជុំ​សភា​លើក​ដំបូង​ដោយ​មិន​ទាន់​បាន​រក​យុត្តិធម៌​លទ្ធផល​ ឆ្នោត​ជូន​ប្រជាពលរដ្ឋ​នៅ​ឡើយ​នេះ។

លោក កឹម សុខា ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូល​ប្រជុំ​នេះ មិន​មែន​គណបក្ស​សង្គ្រោះ​ជាតិ មិន​គោរព​ព្រះមហាក្សត្រ​នោះ​ទេ ប៉ុន្តែ​បញ្ហា​ចម្បង​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក កឹម សុខា បាន​ហៅ​ការ​ប្រជុំ​សភា​ដោយ​ឯកបក្ស​នេះ ថា​ជា​ការ​អនុវត្ត​នៅ​ក្នុង​ប្រទេស​មិន​មែន​ប្រជាធិបតេយ្យ។

លោក កឹម សុខា បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ប្រជុំ​និង​រក​វិធី​ដោះស្រាយ​បន្ត​ទៀត ដើម្បី​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត តាម​រយៈ​ការ​ធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស​ឥត​ឈប់​ឈរ ស្វែង​រក​អន្តរាគមន៍​ពី​ស្ថានទូត​នានា និង​ប្រទេស​មួយ​ចំនួន​នៅ​លើ​សាកលលោក។

ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា បាន​ដើរ​ជាន់​ប្រវត្តិសាស្ត្រ​ច្រំ​ដែល​ជា​ច្រើន​លើក​មក​ហើយ តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​មិន​យុត្តិធម៌ និង​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​តែងតែ​ជំទាស់​លទ្ធផល​បោះ​ឆ្នោត​ម្ដងៗ។

អ្នក​វិភាគ​លើក​ឡើង​ថា កម្ពុជា​នឹង​មាន​វិបត្តិ​នយោបាយ​រយៈពេល​យូរ ពិសេស​ទៅ​ទៀត គឺ​វិបត្តិ​សេដ្ឋកិច្ច​នៅ​ខណៈ​ដែល​កម្ពុជា អភិវឌ្ឍន៍​ប្រទេស​ពឹង​លើ​ថវិកា​ជំនួយ​ជា​កត្តា​ចម្បង​នោះ៕



2 comments:

Anonymous said...

អាទូលកន្ថោរអាចម៍យួន
អា​អង្គ​គ្រាប់​ខ្សាច់ អារន្ទះបាញ់សម រង្សី!!!

Anonymous said...

Yes, this is the DOG KING.... useless KING .... he represnted less then 20% of the peoples... the other 80% he dont care about them..

We do not need this DOG KING .. Let us move on with the Republic of Cambodia ..

to save ourselve ...