កិច្ចប្រជុំ សភា នីតិកាល ទី៥ ចាប់ផ្ដើម ដោយគ្មាន តំណាងរាស្ត្រ បក្សប្រឆាំង
ព្រះមហាក្ស ត្រព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី យាងមកដល់ រដ្ឋសភា នៅវេលា ម៉ោង ៨ និង១៥ នាទីព្រឹក ដើម្បី គង់ជាព្រះរាជាធិបតី ក្នុងពិធី បើកកិច្ចប្រជុំនេះ។ ក្នុងពិធីនោះ ក៏មាន តំណាងអង្គទូត នៃបណ្ដាប្រទេសនានា ចូលរួម ជាភ្ញៀវ កិត្តិយស ដែលក្នុងនោះ មានទាំងតំណាង ស្ថានទូតអាមេរិក ផងដែរ។រដ្ឋសភា ដែលមានសុទ្ធតែ តំណាងរាស្ត្រ គណបក្ស កាន់អំណាច ទាំង ៦៨រូប នៅព្រឹកនេះ នឹងពិភាក្សា លើរបៀបវារៈ ពីរ សំខាន់, គឺ កំណត់សុពលភាព រដ្ឋសភា និងអនុម័ត បទបញ្ជាផ្ទៃក្នុង រដ្ឋសភា។ ពេលរសៀល, តំណាងរាស្ត្រ ទាំង ៦៨រូប នឹងចូលព្រះបរមរាជវាំង ដើម្បី ធ្វើសច្ចាប្រណិធាន ចំពោះ មុខវត្ថុសក្ដិសិទ្ធិ។
សូម រង់ចាំអាន និងស្ដាប់ព័ត៌មាន ពិស្ដារ.
ប្រតិកម្ម របស់ បក្សប្រឆាំង
ដោយ ទីន ហ្សាការីយ៉ា
គណបក្ស ប្រឆាំង បានចាត់ទុក ការប្រជុំសភា ដែលចូលរួម តែ ពីខាង គណបក្ស ប្រជាជន កម្ពុជានោះ ថា ជាសភា ខុសច្បាប់ បើទោះជា ព្រះមហាក្សត្រ យាងទៅ បើកកិច្ចប្រជុំ សភា លើកដំបូង ក៏ដោយ។ មន្ត្រីជាន់ខ្ពស់ គណបក្ស ប្រឆាំង ដែលពេលនេះ កំពុងនៅខេត្ត សៀមរាប ថែមទាំងបាន អះអាង ថា, បេក្ខជន តំណាងរាស្ត្រ ជាប់ឆ្នោត របស់ខ្លួន មិនអាចក្បត់ឆន្ទៈ ប្រជារាស្ត្រ ដើម្បី ទៅចូលប្រជុំ នេះឡើយ។
មន្ត្រីជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ បានប្រកាស ថា, គណបក្ស ប្រជាជន កម្ពុជា បានរំលោភ កិច្ចព្រមព្រៀង សន្តិភាពទីក្រុង ប៉ារីស, និងបានចាត់ទុក ការបង្កើតសភាថ្មី ថា, ជាសភា ខុសច្បាប់។
លោក សម រង្ស៊ី ជាប្រធាន គណបក្ស សង្គ្រោះជាតិ មានប្រសាសន៍ នៅក្នុងវត្ត មុនីសុណ្ណ (ហៅវត្ត គង់ម៉ុច) នៅសង្កាត់ សៀមរាប, ក្រុង សៀមរាប, ថា បេក្ខជន តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ នៅតែ គិតពីផលប្រយោជន៍ ប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោត ជាធំ, មិនអាច ទៅចូលរួម ប្រជុំសភា លើកដំបូង បាននោះឡើយ។
ការថ្លែងដូច្នេះ របស់ លោក សម រង្ស៊ី នៅបន្ទាប់ ពីលោក បានដាក់បិណ្ឌ នៅវត្ត គង់ម៉ុច ជាមួយ នឹងលោក កឹម សុខា ជាអនុប្រធាន គណបក្ស, ព្រមទាំង បេក្ខជន តំណាងរាស្ត្រ ជាប់ឆ្នោត មួយចំនួនទៀត។ លោក សម រង្ស៊ី បានប្ដេជ្ញាចិត្ត ថា, គណបក្ស សង្គ្រោះជាតិ នឹងរកយុត្តិធម៌ ជូនប្រជាពលរដ្ឋ ឲ្យខានតែបាន។
ការបញ្ចេញប្រតិកម្ម របស់ ប្រធាន គណបក្ស សង្គ្រោះជាតិនេះ ធ្វើឡើង ភ្លាមៗ បន្ទាប់ពីព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានយាងទៅ បើកសម័យប្រជុំ សភា ដំបូង នៅព្រឹកថ្ងៃ ទី២៣ កញ្ញា ទៅតាម ការគ្រោងទុក, ទោះបី ជាអង្គការ សង្គមស៊ីវិល និងគណបក្ស ប្រឆាំង, ព្រមទាំង ប្រជារាស្ត្រជិត ៣សែននាក់, បានផ្ដិតមេដៃ និងធ្វើញត្តិ ថ្វាយព្រះអង្គ សុំពន្យារពេលក្ដី។
ព្រះមហាក្សត្រ សម្ដេចព្រះ នរោត្តម សីហមុនី, ព្រះអង្គ មានព្រះរាជបន្ទូល នៅក្នុងព្រះរាជពិធី បើកអង្គប្រជុំ សភា លើកដំបូង នៅថ្ងៃ ទី២៣ កញ្ញា ថា, ព្រះអង្គ ចង់ឲ្យប្រជាជាតិ កម្ពុជា មានសាមគ្គីភាពខ្ពស់, ឈរលើមូលដ្ឋាន យុត្តិធម៌សង្គម និងនីតិរដ្ឋ។
ក្រុមប្រជាពលរដ្ឋ មួយចំនួន នៅខែត្រ សៀមរាប បានបញ្ចេញប្រតិកម្ម ភ្លាមៗ បន្ទាប់ពីកិច្ចប្រជុំ សភា លើកដំបូង បានបញ្ចប់។
ប្រជាពលរដ្ឋទាំងនោះបានស្រែកពាក្យថា អយុត្តិធម៌ៗ ចំពោះការបើកប្រជុំសភាលើកដំបូងដោយមិនទាន់បានរកយុត្តិធម៌លទ្ធផល ឆ្នោតជូនប្រជាពលរដ្ឋនៅឡើយនេះ។
លោក កឹម សុខា ជាអនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ មិនចូលប្រជុំនេះ មិនមែនគណបក្សសង្គ្រោះជាតិ មិនគោរពព្រះមហាក្សត្រនោះទេ ប៉ុន្តែបញ្ហាចម្បងគណបក្សសង្គ្រោះជាតិមិនអាចក្បត់ឆន្ទៈប្រជាពលរដ្ឋ នោះទេ។ ផ្ទុយទៅវិញ លោក កឹម សុខា បានហៅការប្រជុំសភាដោយឯកបក្សនេះ ថាជាការអនុវត្តនៅក្នុងប្រទេសមិនមែនប្រជាធិបតេយ្យ។
លោក កឹម សុខា បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ កំពុងប្រជុំនិងរកវិធីដោះស្រាយបន្តទៀត ដើម្បីរកយុត្តិធម៌ជូនម្ចាស់ឆ្នោត តាមរយៈការធ្វើបាតុកម្មទូទាំងប្រទេសឥតឈប់ឈរ ស្វែងរកអន្តរាគមន៍ពីស្ថានទូតនានា និងប្រទេសមួយចំនួននៅលើសាកលលោក។
ក្រុមអ្នកវិភាគបានលើកឡើងថា ប្រទេសកម្ពុជា បានដើរជាន់ប្រវត្តិសាស្ត្រច្រំដែលជាច្រើនលើកមកហើយ តាមរយៈការបោះឆ្នោតដោយមិនយុត្តិធម៌ និងធ្វើឲ្យគណបក្សប្រឆាំងតែងតែជំទាស់លទ្ធផលបោះឆ្នោតម្ដងៗ។
អ្នកវិភាគលើកឡើងថា កម្ពុជានឹងមានវិបត្តិនយោបាយរយៈពេលយូរ ពិសេសទៅទៀត គឺវិបត្តិសេដ្ឋកិច្ចនៅខណៈដែលកម្ពុជា អភិវឌ្ឍន៍ប្រទេសពឹងលើថវិកាជំនួយជាកត្តាចម្បងនោះ៕
2 comments:
អាទូលកន្ថោរអាចម៍យួន
អាអង្គគ្រាប់ខ្សាច់ អារន្ទះបាញ់សម រង្សី!!!
Yes, this is the DOG KING.... useless KING .... he represnted less then 20% of the peoples... the other 80% he dont care about them..
We do not need this DOG KING .. Let us move on with the Republic of Cambodia ..
to save ourselve ...
Post a Comment