ពួកចោរមុខក្រាស់កាន់តែអស់លក្ខណ៏ហើយ
Thursday, 05 September 2013
Stuart White
The Phnom Penh Post
លោក សុខ អាន នៅក្នុងជំនួបជាមួយឯកអគ្គរាជទូតជប៉ុនលោក Kuji Kumararu កាលពីថ្ងៃអង្គារ។ រូបថត ផន លីណា
ភ្នំពេញៈ ស្ថានទូតជប៉ុនកាលពីថ្ងៃម្សិលមិញ បានបដិសេធ អំពីការអះអាងរបស់រដ្ឋាភិបាលកម្ពុជាជុំវិញគោលជំហរបស់ជប៉ុនក្នុងកិច្ចប្រជុំផ្តល់មូលនិធិសាលាក្តីខ្មែរក្រហម ដោយបញ្ជាក់ថា «វា មិនត្រឹមត្រូវទេក្នុងការបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន ព្រមផ្តល់មូលនិធិសម្រាប់ភាគីខ្មែរដោយផ្ទាល់ ឬជាប្រយោលទេ»។
រដ្ឋា
ភិបាលកម្ពុជាកាលពីថ្ងៃអង្គារ បាននិយាយទាំងមានការយល់ច្រឡំថា
ជប៉ុន
ព្រមបង្វែរជំនួយខ្លះរបស់ខ្លួនពីភាគីដែលគាំទ្រដោយអង្គការសហប្រជាជាតិទៅឲ្យភាគីជាតិដែលខ្វះខាតថវិកា
ជាទីដែលបុគ្គលិកជាង ១៣០ នាក់
កំពុងធ្វើកូដកម្មដោយសារតែគេមិនបើកប្រាក់ខែឲ្យ។ ទោះជាយ៉ាងនេះក្តី ក៏សេចក្តីថ្លែងការណ៍របស់ស្ថានទូតកាលពីថ្ងៃម្សិលមិញ បាននិយាយផ្សេងពីនេះ។
សេចក្តីថ្លែងការណ៍បានសរសេរថា៖«រដ្ឋា
ភិបាលជប៉ុន មិនមានបំណងចូលរួមចំណែកដល់ថិវិកាភាគីខ្មែរទេ
ព្រោះវាជាកាតព្វកិច្ចរបស់រដ្ឋាភិបាលកម្ពុជាក្នុងការចំណាយលើភាគីជាតិ
ខ្លួនឯង។ ប៉ុន្តែឯកអគ្គរាជទូតជប៉ុនលោក [Yuji] KUMAMARU បាន
រៀបរាប់ថា រដ្ឋាភិបាលជប៉ុន
កំពុងតែពិចារណាថាតើខ្លួនអាចផ្តល់មួយផ្នែកនៃការចូលរួមចំណែក
របស់ជប៉ុនទៅឲ្យភាគីអន្តរជាតិឲ្យបានឆាប់ជាងការគ្រោងទុក
ដើម្បីសម្រួលដល់ស្ថានភាពបច្ចុប្បន្ន»។
អ្នកជំនាញ
ពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ
ទទួលបន្ទុកសាលាក្តីខ្មែរក្រហម បានចេញសេចក្តីថ្លែងការណ៍ កាលពីម្សិលមិញ
ជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ថវិកាទៅសាលាក្តីខ្មែរក្រហម
ដើម្បីបើកប្រាក់ខែដល់បុគ្គលិកជាតិ ដូចដែលច្បាប់បានកំណត់
បង្កើតសាលាក្តីខ្មែរក្រហម។
លោក David Scheffer បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «អង្គការសហប្រជាជាតិ ជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវតែគោរពនូវកាតព្វកិច្ចរបស់ខ្លួន ដើម្បីឲ្យសាលាក្តីខ្មែរក្រហម ជៀសផុតចេញពីវិបត្តិថវិកា នាពេលនេះ»។
លោក David Scheffer បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «អង្គការសហប្រជាជាតិ ជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវតែគោរពនូវកាតព្វកិច្ចរបស់ខ្លួន ដើម្បីឲ្យសាលាក្តីខ្មែរក្រហម ជៀសផុតចេញពីវិបត្តិថវិកា នាពេលនេះ»។
សូមបញ្ជាក់ថា
បុគ្គលិកភាគីជាតិនៃសាលាក្តីខ្មែរក្រហមប្រមាណ ១០០ នាក់
ដែលមិនទាន់បានបើកប្រាក់បៀវត្សរ៍ ៣
ខែមកហើយបានធ្វើកូដកម្មផ្អាកការងារជាបណ្តោះអាសន្ន
កាលពីដើមខែកញ្ញានេះ
ជាហេតុធ្វើឲ្យសាលាក្តីត្រូវជួបការយឺតយ៉ាវកាន់តែខ្លាំងលើ
ការងាររបស់ខ្លួន ខណៈដែលសំណុំរឿង ០០២
បច្ចុប្បន្នឈានដល់ដំណាក់កាលចុងក្រោយ៕ NR
រាយការណ៍បន្ថែមដោយ លាង ផាន់ណារ៉ា
4 comments:
this vulgar Cambodia government lead by Hun Sen CPP just pretend to be lawful, in fact, this government is like a robber or bandit. they pocketed billions dollars from national revenue each years.
Some of them have not known how many mansions are in their possession.
ខ្ញុំយល់ស្រប តាមពិតប្រាក់ជំនួយទាំងនោះបាន
ធ្លាក់ចូលក្នុងហោប៉ៅពួកវាសឹងតែទាំងអស់ ពេល
នេះវាស្រែកថាខ្វះឲប្រាក់ខែបុគ្គលិក ហើយ ធ្វើជា
ដើរសុំគេសុំឯង ។ អស់លោកអង្គការអន្តរៈជាតិ
បានឃើញស្រាប់ហើយ តើពួកវាម្នាក់ ៗ មានដល់
ណាហើយ ? មានជាងអស់លោកនៅមហាប្រ
ទេសដែលផ្តល់ជំនួយទៅទៀត ។ ល្មមឈប់ផ្តល់
ជំនួយឲពួកវាទៀតជាបណ្តោះអាសន្នសិន ទុកឲ
ពួកវាដោះស្រាយខ្លួនឯងទៅ ។ ម្យ៉ាងវិញទៀត ល្មមដល់ពេលផ្តន្ទាទោសពួកវា ដែលបានល្មើស
ច្បាប់ កិច្ចសន្យា ឬ សន្ឋិសញ្ញាជាមួយជាតិ ឬ អន្តរៈជាតិហើយ មិនត្រូវទុកឲពួកវារួចខ្លួន
ឡើយ ។ កុំថាឡើយច្បាប់ កិច្ចសន្យា ឬ សន្ឋិ
សញ្ញាជាតិ សូម្បីតែច្បាប់ កិច្ចសន្យាកិច្ចព្រម
ព្រៀង ឬ សន្ឋិសញ្ញាជាមួយអន្តរៈជាតិក៍ពួកវាហ៊ាន
ល្មើស ហ៊ាមបំពានដែរ វាអាងវាមានប្រាក់សូក
ប៉ាន់ តើនៅទុកពួកវាដល់ណាទៀត ? ។ ពេល
នេះ ឲពួកវាយកប្រាក់ផ្ទាល់ខ្លួនវាចេញមកដោះ
ស្រាយបញ្ហាហ្នឹងដោយខ្លួនវាចុះ ។ ប្រទេសក្រ
មែន តែពួកវាមិនក្រទេ ព្រោះពួកវាលួចពីជាតិ
អស់រលីង ទើបប្រទេសនៅតែក្រ ពួកវាត្រូវទទួល
ខុសត្រូវនៅចំពោះមុខច្បាប់ ប្រជាពលរដ្ឋ និង អន្តរៈជាតិ ៕
តាមពិតទៅ មេដឹកនាំផ្តាច់ការនៅស្រុកខ្មែរមានការខកចិត្តដោយព្រមច្ុះហត្ថលេខា លើកិច្ចព្រមព្រៀងចូលជាសមាជិកICC ព្រោះវាពិបាកចិត្តដោយចង់ធ្វើការបង្រ្កាបលើហ្វូងបាតុករនៅថ្ងៃខាងមុខនេះ។ឥចឹងហើយបានជាវាមិនព្រមផ្តល់លុយបើកប្រាក់ខែអោយបុគ្គលិកជាតិ ទោះជាកិច្ចព្រមព្រៀងមុនបង្កើតសាលាក្តីខ្មែរក្រហមថា ប្រាក់ខែបុគ្គលិកខ្មែរទាំងអស់ជាបន្ទុករបស់រដ្ឋាភិបាលខ្មែរក៏ដោយ។វាចង់អោយសាលាក្តីមួយនេះបរាជ័យជាជាងមានយុត្តិធម៍សំរាប់ពលរដ្ឋខ្មែរ ព្រោះពួកវាជាខ្មែរក្រហមដែរ នោះ!
ខ្មែរកំពុងមានជីវភាពនយោបាយ ស្ថិតក្នុងសភាព ខ្មែរត្រូវតែរួបរួមគ្នា! ធ្វើអ្វីៗដើម្បីជាតិមិនមែនស្រួលដូចបកចេកទេ! សូមកុំធ្វើអ្វីដូចបរទេសធ្លាប់ដៀលយើងថា៖
"ខ្មែរធ្វើអ្វីឆេះតែមួយឆាវដូចភ្លើងចម្បើង រួចរលត់បាត់យើងចាំតែទទួលផលទៅ"
យើងមិននិយាយ តម្រង់លើបុគ្គលណាទេ! គឺយើងតម្រង់ទាមទា៖
យកអ្វីជារបស់ខ្មែរ!
ខ្មែរត្រូវរស់សមជាមនុស្សក្នុងប្រទេស មានលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដ!
មាន រដ្ឋធម្មនុញ្ញ ត្រូវបដិបត្តិ!
បញ្ឈប់ ការហូរចូលនឹងផ្ទុក ជនបរទេសខុសច្បាប់ អោយជិះជាន់ខ្មែរ!
ខ្មែរត្រូវរស់ជាប្រជាជាតិមួយ ដែលមាន សុវឌ្ឍិកម្មនឹងសុវត្ថិភាព ក្នុងបច្ចុប្បន្ននឹងអនាគត របស់ខ្លួន!
Post a Comment