Friday, September 06, 2013

ពួកចោរមុខក្រាស់កាន់តែអស់លក្ខណ៏ហើយ

ពួកចោរមុខក្រាស់កាន់តែអស់លក្ខណ៏ហើយ
Thursday, 05 September 2013
Stuart White
The Phnom Penh Post
130904_03
លោក សុខ អាន នៅ​ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន​លោក Kuji Kumararu កាលពី​ថ្ងៃអង្គារ​​​។ រូបថត ផន លីណា
ភ្នំពេញៈ ស្ថាន​ទូត​ជប៉ុន​កាលពី​ថ្ងៃ​ម្សិល​មិញ បាន​បដិសេធ ​អំពីការ​អះ​អាង​​របស់​រដ្ឋា​ភិបាល​កម្ពុជា​ជុំ​វិញ​គោល​ជំហរ​បស់​ជប៉ុន​​ក្នុង​កិច្ច​ប្រជុំ​​ផ្តល់​មូល​និធិ​សាលា​ក្តី​ខ្មែរ​ក្រហម​ ដោយ​​បញ្ជាក់​ថា«​វា មិន​ត្រឹម​ត្រូវ​ទេ​​ក្នុង​ការ​បញ្ជាក់​ថា ​រដ្ឋា​ភិបាល​ជប៉ុន ព្រម​ផ្តល់​មូល​និធិ​សម្រាប់​ភាគី​ខ្មែរ​ដោយ​ផ្ទាល់ ឬ​ជា​ប្រយោលទេ​»​
រដ្ឋា ​ភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​អង្គារ បាន​និយាយ​ទាំង​មាន​ការ​យល់​ច្រឡំ​ថា ​​ជប៉ុន​ ព្រម​​បង្វែរ​ជំនួយ​​ខ្លះ​របស់​ខ្លួន​​ពី​​ភាគី​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជា​ជាតិ​ទៅ​​ឲ្យ​ភាគី​ជាតិ​​ដែល​​​ខ្វះ​ខាត​ថវិកា​ ​ជា​​ទី​ដែល​បុគ្គលិក​ជាង​ ១៣០ ​នាក់ កំពុង​ធ្វើ​កូដ​កម្ម​ដោយ​សារ​តែ​គេ​មិន​បើក​ប្រាក់ខែ​​ឲ្យ​។ ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏សេច​ក្តី​ថ្លែង​ការណ៍​របស់​ស្ថាន​​ទូត​កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​និយាយ​ផ្សេង​ពីនេះ។

សេចក្តី​ថ្លែង​ការណ៍​បាន​សរសេរ​ថា​៖«​​រដ្ឋា ​ភិបាល​ជប៉ុន មិន​មាន​បំណង​ចូល​រួម​ចំណែក​ដល់​ថិវិកា​ភាគី​ខ្មែរ​ទេ​ ព្រោះ​វាជា​កាតព្វ​កិច្ច​របស់​​រដ្ឋា​ភិបាល​កម្ពុជា​ក្នុង​ការ​ចំណាយ​លើ​ភាគី​ជាតិ​ ខ្លួនឯង។ ប៉ុន្តែ​ឯកអគ្គ​រាជ​ទូត​ជប៉ុន​លោក​ [Yuji] KUMAMARU បាន ​រៀប​រាប់​ថា ​រដ្ឋា​ភិបាល​ជប៉ុន កំពុង​តែ​ពិចារណា​ថា​តើ​ខ្លួន​អាច​​ផ្តល់​​មួយ​ផ្នែក​នៃ​ការ​ចូល​រួម​ចំណែក​ របស់​ជប៉ុន​ទៅ​ឲ្យ​ភាគី​​អន្តរ​ជាតិ​​ឲ្យ​បាន​ឆាប់​ជាង​ការ​គ្រោង​ទុក​​ ដើម្បី​សម្រួល​ដល់​ស្ថាន​ភាព​បច្ចុប្បន្ន​»​
អ្នកជំនាញ ​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សាលាក្តី​ខ្មែរក្រហម បានចេញ​សេចក្តីថ្លែងការណ៍ កាលពីម្សិលមិញ ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​ថវិកា​ទៅ​សាលាក្តី​ខ្មែរក្រហម ដើម្បី​បើក​ប្រាក់ខែ​ដល់​បុគ្គលិក​ជាតិ ដូច​ដែល​ច្បាប់​បានកំណត់​ បង្កើត​សាលាក្តី​ខ្មែរក្រហម​។  

​លោក David Scheffer បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា «អង្គការសហប្រជាជាតិ ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវតែ​គោរព​នូវ​កាតព្វកិច្ច​របស់​ខ្លួន ដើម្បី​ឲ្យ​សាលាក្តី​ខ្មែរក្រហម ជៀសផុត​ចេញពី​វិបត្តិ​ថវិកា នាពេលនេះ​»
សូមបញ្ជាក់ថា បុគ្គលិក​ភាគី​ជាតិ​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​ប្រមាណ​ ១០០ នាក់ ​ដែល​មិន​ទាន់​បាន​បើក​ប្រាក់​បៀវត្សរ៍​ ៣ ខែ​មក​ហើយ​បាន​ធ្វើ​កូដកម្ម​​ផ្អាក​ការងារ​ជា​បណ្តោះ​អាសន្ន កាល​ពីដើម​ខែ​កញ្ញា​នេះ​ ជា​ហេតុ​ធ្វើ​ឲ្យ​សាលា​ក្តី​ត្រូវ​​ជួប​ការ​យឺត​យ៉ាវ​កាន់​តែ​ខ្លាំង​​លើ​​ ការ​ងារ​របស់​ខ្លួន ខណៈ​ដែល​សំ​ណុំ​រឿង​ ០០២ បច្ចុប្បន្ន​ឈាន​ដល់​ដំណាក់​កាល​ចុងក្រោយ៕​ NR
រាយការណ៍បន្ថែមដោយ លាង ផាន់ណារ៉ា

4 comments:

Anonymous said...

this vulgar Cambodia government lead by Hun Sen CPP just pretend to be lawful, in fact, this government is like a robber or bandit. they pocketed billions dollars from national revenue each years.

Some of them have not known how many mansions are in their possession.

Anonymous said...

ខ្ញុំយល់ស្រប តាមពិតប្រាក់ជំនួយទាំងនោះបាន
ធ្លាក់ចូលក្នុងហោប៉ៅពួកវាសឹងតែទាំងអស់ ពេល
នេះវាស្រែកថាខ្វះឲប្រាក់ខែបុគ្គលិក ហើយ ធ្វើជា
ដើរសុំគេសុំឯង ។ អស់លោកអង្គការអន្តរៈជាតិ
បានឃើញស្រាប់ហើយ តើពួកវាម្នាក់ ៗ មានដល់
ណាហើយ ? មានជាងអស់លោកនៅមហាប្រ
ទេសដែលផ្តល់ជំនួយទៅទៀត ។ ល្មមឈប់ផ្តល់
ជំនួយឲពួកវាទៀតជាបណ្តោះអាសន្នសិន ទុកឲ
ពួកវាដោះស្រាយខ្លួនឯងទៅ ។ ម្យ៉ាងវិញទៀត ល្មមដល់ពេលផ្តន្ទាទោសពួកវា ដែលបានល្មើស
ច្បាប់ កិច្ចសន្យា ឬ សន្ឋិសញ្ញាជាមួយជាតិ ឬ អន្តរៈជាតិហើយ មិនត្រូវទុកឲពួកវារួចខ្លួន
ឡើយ ។ កុំថាឡើយច្បាប់​ កិច្ចសន្យា ឬ សន្ឋិ
សញ្ញាជាតិ សូម្បីតែច្បាប់ កិច្ចសន្យាកិច្ចព្រម
ព្រៀង ឬ សន្ឋិសញ្ញាជាមួយអន្តរៈជាតិក៍ពួកវាហ៊ាន
ល្មើស ហ៊ាមបំពានដែរ វាអាងវាមានប្រាក់សូក
ប៉ាន់ តើនៅទុកពួកវាដល់ណាទៀត ? ។ ពេល
នេះ ឲពួកវាយកប្រាក់ផ្ទាល់ខ្លួនវាចេញមកដោះ
ស្រាយបញ្ហាហ្នឹងដោយខ្លួនវាចុះ ។ ប្រទេសក្រ
មែន តែពួកវាមិនក្រទេ ព្រោះពួកវាលួចពីជាតិ
អស់រលីង ទើបប្រទេសនៅតែក្រ ពួកវាត្រូវទទួល
ខុសត្រូវនៅចំពោះមុខច្បាប់ ប្រជាពលរដ្ឋ និង អន្តរៈជាតិ ៕

Anonymous said...

តាមពិតទៅ មេដឹកនាំផ្តាច់ការនៅស្រុកខ្មែរមានការខកចិត្តដោយព្រមច្ុះហត្ថលេខា លើកិច្ចព្រមព្រៀងចូលជាសមាជិកICC ព្រោះវាពិបាកចិត្តដោយចង់ធ្វើការបង្រ្កាបលើហ្វូងបាតុករនៅថ្ងៃខាងមុខនេះ។ឥចឹងហើយបានជាវាមិនព្រមផ្តល់លុយបើកប្រាក់ខែអោយបុគ្គលិកជាតិ ទោះជាកិច្ចព្រមព្រៀងមុនបង្កើតសាលាក្តីខ្មែរក្រហមថា ប្រាក់ខែបុគ្គលិកខ្មែរទាំងអស់ជាបន្ទុករបស់រដ្ឋាភិបាលខ្មែរក៏ដោយ។វាចង់អោយសាលាក្តីមួយនេះបរាជ័យជាជាងមានយុត្តិធម៍សំរាប់ពលរដ្ឋខ្មែរ ព្រោះពួកវាជាខ្មែរក្រហមដែរ នោះ!

Anonymous said...

ខ្មែរកំពុងមានជីវភាពនយោបាយ ស្ថិតក្នុងសភាព ខ្មែរត្រូវតែរួបរួមគ្នា! ធ្វើអ្វីៗដើម្បីជាតិមិនមែនស្រួលដូចបកចេកទេ! សូមកុំធ្វើអ្វីដូចបរទេសធ្លាប់ដៀលយើងថា៖
"ខ្មែរធ្វើអ្វីឆេះតែមួយឆាវដូចភ្លើងចម្បើង រួចរលត់បាត់យើងចាំតែទទួលផលទៅ"

យើងមិននិយាយ តម្រង់លើបុគ្គលណាទេ! គឺយើងតម្រង់ទាមទា៖

យកអ្វីជារបស់ខ្មែរ!
ខ្មែរត្រូវរស់សមជាមនុស្សក្នុងប្រទេស មានលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដ!
មាន រដ្ឋធម្មនុញ្ញ ត្រូវបដិបត្តិ!
បញ្ឈប់ ការហូរចូលនឹងផ្ទុក ជនបរទេសខុសច្បាប់ អោយជិះជាន់ខ្មែរ!
ខ្មែរត្រូវរស់ជាប្រជាជាតិមួយ ដែលមាន សុវឌ្ឍិកម្មនឹងសុវត្ថិភាព​ ក្នុងបច្ចុប្បន្ននឹងអនាគត របស់ខ្លួន!