Sunday, September 15, 2013

បារ៉ាសបន្លាលួស ត្រូវបានដាក់តាមផ្លូវសំខាន់ៗមួយចំនួន និងស្ពានអាកាសក្បាលថ្នល់






(ថ្ងៃទី 15 កញ្ញា 2013, ម៉ោង 08:46:AM) | ដោយ: គ្រីទិច CEN

ភ្នំពេញ: នៅព្រឹកថ្ងៃអាទិត្យ ទី១៥កញ្ញានេះ ​ទីក្រុង​ភ្នំពេញ ​មានការ​រឹង​បន្តឹង​ចរាចរ​ខុសធម្មតា ​ហើយ​ចរាចរណ៍​ ក៏មាន​ភាព​ស្ងាប់​ស្ងាត់​ជាង​ធម្មតា ​ដោយការ​ភ័យខ្លាច​នឹងមាន​អំពើហិង្សា​ ខណៈដែលគណបក្សសង្គ្រោះធ្វើមហាបាតុកម្ម នៅទីលានប្រជាធិបតេយ្យ ជិតវត្តភ្នំ។​


ផ្លូវ​សំខាន់ៗ​មួយចំនួន​ ត្រូវ​បានប៉ូលិស ដាក់​បា​រ៉ា​ស់ប​ន្លា​លួស បិទ ​ដើម្បី​កុំអោយ​ក្រុមបាតុករ​ ធ្វើដំណើរ​ឆ្លងកាត់​។​ ​ការដាក់​បា​រ៉ា​ស មាន​ច្រើនជាពិសេស​នៅតាម​ផ្លូវ​នានា ​នៅ​ម្តុំ​វិមានឯករាជ្យ​។​


​ការ​រឹតបន្តឹង​សន្តិសុខ​នេះ ​ត្រូវបាន​ធ្វើឡើង នៅពេលដែល​លោក សមរង្ស៊ី​ និង​លោក កឹម​សុខា ​ចាប់​ផ្តើ​ដឹកនាំ​បាតុករ​ ហែរ​ចេញពី​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ទោះបីជា​អាជ្ញាធរ​​មិន​អនុញ្ញាត អោយ​មានការ​ដ​ង្ហែ​ក្បួន​ក្តី​។​

​គណបក្ស​សង្គ្រោះ​ជាតិ ​ចាប់ផ្តើម​មហា​បាតុកម្ម​របស់ខ្លួន ខ​ណៈ​ដែល​អាជ្ញាធរ​រឹតបន្តឹង​កិច្ចការពារ សន្តិសុខ ហើយ​បា​រ៉ា​ស​ជាច្រើន ត្រូវបាន​គេ​ដាក់​ឃាំង តាមផ្លូវ​នៅ​ម្តុំ​វិមាន​ឯករាជ្យ​។​

​នេះ​ជាការ​ចាប់ផ្តើម​បាតុកម្ម​រយះពេល​បី​ថ្ងៃ ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ គ្រោង​ធ្វើ​ ដើម្បី​តវ៉ា​​នឹង​លទ្ធផល​បោះឆ្នោត​។​




​លោក សម រង្ស៊ី ដឹកនាំ​មនុស្ស​ចេញពី​ទីស្នាក់ការ​គណបក្ស​នៅ​ចាក់អង្រែ។ ចំណែក លោក កឹម សុខា ដឹកនាំ​ការ​ដង្ហែរ​ក្បួន​ចេញពីស្នាក់ការ​របស់គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ខណ្ឌទួលគោក​។

​បារ៉ាស​លួស​ ត្រូវបាន​គេ​ដាក់​នៅតាម​ផ្លូវ​សំខាន់ៗ​មួយចំនួន​ពិសេស​ម្តុំ​វិមានឯករាជ្យ​។ នេះ​ជា​ផ្នែក​មួយ នៃ​ការ​រឹតបន្តឹង​សន្តិសុខ ទីក្រុង​នៅពេល​បាតុកម្ម​។​

​ក្រសួងមហាផ្ទៃ​បានស្នើ​អោយ​បាតុករ​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ គោរព​ច្បាប់​បាតុកម្ម​៕​


No comments: