Monday, September 09, 2013

គណបក្ស​​សង្គ្រោះជាតិ​​មិន​​ទទួល​ស្គាល់​​លទ្ធផល​​បោះ​ឆ្នោត​ និង​​ប្រកាស​​ធ្វើ​​មហាបាតុកម្ម​​ជា​​ថ្មី​ ​



លោក​ សម​​ រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​សន្និសីទ​កាសែត​កាល​ពី​​ថ្ងៃ​​០២ កញ្ញា ២០១៣។
RFI/Im Rachna


ដោយ គឹម យុទ្ធណា RFI

គណបក្ស​សង្គ្រោះ​ជាតិ​បាន​បើក​ធ្វើ​សន្និសីទ​កាសែត​មួយ​ភ្លាម នៅ​រសៀល​ថ្ងៃ​អាទិត្យ​ទី​៨​កញ្ញា ដោយ​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ឡើយ។ ការ​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ ធ្វើ​ឡើង​ភ្លាម​ៗ​ បន្ទាប់​​ពី​គណៈកម្មាធិការ​​ជាតិ​​រៀប​ចំ​ការ​បោះ​ឆ្នោត ប្រកាស​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​៨​កញ្ញា។


សេចក្តីរាយកាណ៍របស់​ គឹម យុទ្ធណា 08/09/2013

ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​កំពុង​ដើរ​ទៅរក​វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត​អាណត្តិ​ទី៥ឆ្នាំ២០១៣នេះហើយ។ វិបត្តិ​នយោបាយ​ក៏​ព្រោះតែ​គណបក្ស​ជាប់ឆ្នោត​ក្នុង​សភា​គឺ​​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាន់​គោលជំហរ​ដាច់អហង្ការ​ថា មិន​ទទួលស្គាល់​សោះ​ឡើយ​នូវ​លទ្ធផល​បោះឆ្នោត​រប​ស់ គ ជ ប និង​មិន​ចូលរួម​រួម​ប្រជុំ​សភា​ដំបូង​ផងដែរ។

ក្នុង​សន្និសីទ​សារព័ត៌មាន​យ៉ាង​ប្រញាប់ប្រញាល់​មួយ​នៅ​រសៀល​ថ្ងៃអាទិត្យ ក្រោយ​ការ​ប្រកាស​​លទ្ធផល​ឆ្នោត​ជា​ផ្លូវការ​របស់ គ ជ ប ។ លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង​បានប្រកាស ជំទាស់​ទៅនឹង​លទ្ធផល​ផ្លូវការ​នេះ ដោយ​លោក​បាន​អះអាងថា ជា​លទ្ធផល​ដែល​​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​នោះឡើយ។ ហើយ​គណបក្សប្រឆាំង​មួយ​នេះ នឹងធ្វើ​មហា​បាតុកម្ម​ជាថ្មី។


បើតាម​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ មហា​បាតុកម្ម​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី១៥ ខែកញ្ញា ខាង​មុននេះ ហើយ​អាច​នឹង​បន្ត​យូរថ្ងៃ​ត​ទៅមុខទៀត រហូតដល់​មាន​ដំណោះស្រាយ។ ជា​មហា​បាតុកម្ម​ដែល​គណបក្សប្រឆាំង​មួយ​នេះ​ព្រមាន​ថា មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ អាចមាន​ការបោះ​ជំរុំ​នៅ​ហ្នឹង​កន្លែង ឫ​ក៏​ដើរ​ក្បួន​ជាដើម ដោយយោង​ទៅតាម​ស្ថានភាព​ជាក់ស្តែង។

គោលបំណង​នៃ​ការធ្វើ​មហា​បាតុកម្ម​ជាថ្មី​របស់​គណបក្សប្រឆាំង​មួយ​នេះ គ្មានអ្វី​ក្រៅតែពី​ការទទូច​ទាមទារ​ឲ្យ​មានការ​បង្កើត​គណៈ​ក​ម្មា​ចម្រុះ​ឯករាជ​មួយ ដើម្បី​ស៊ើបអង្កេត​លើ​លទ្ធផល​បោះឆ្នោត​នោះឡើយ។

ការប្រកាស​ធ្វើ​មហា​បាតុកម្ម​ជាថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅពេលនេះ បានធ្វើ​ឲ្យ​ស្ថាន​ការ​នយោបាយ​កម្ពុជា ហាក់ដូចជា​ធ្លាក់​ទៅរក​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​បន្តទៀត។ ជា​វិបត្តិ​នយោបាយ ដែល​ថា្នក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា គណបក្សប្រឆាំង​មួយ​នេះ ក៏​នឹងមិន​ចូលរួម​ប្រជុំ​សភា​លើកដំបូង​ក្រោម​ព្រះរាជអធិបតីភាព​រប​ស់​ព្រះមហាក្សត្រ។ ការប្រជុំ​សភា​ដំបូង​ដែល​ត្រូវធ្វើឡើង ក្នុង​រយៈពេល៦០ថ្ងៃក្រោយ​ថ្ងៃ​បោះឆ្នោត​នោះ។


ស្រប​ពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ​ជំទាស់​នឹង​លទ្ធផល​បោះឆ្នោត​នេះ គណបក្ស​ប្រជា​ជន​កម្ពុជា​ឯណោះ​វិញ បានចេញ​សេចក្ដីថ្លែងការណ៍​ប្រកាស​ជា​ឱឡារិក​ទទួលយក​លទ្ធ​ផល​ផ្លូវការ​នេះ។ ក្នុង​សេចក្ដីថ្លែងការណ៍​ចេញ​នៅ​ថ្ងៃអាទិត្យ​នេះ គណបក្សកាន់អំណាច​ដ៏​យូរ​មួយ​នេះ បានប្រកាស​ប្ដេជ្ញា​ការពារ​លទ្ធផល​នៃ​បោះឆ្នោត​នេះ ដោយបាន​ចាត់ទុកថា ជា​លទ្ធផល​ដែល​កើតចេញពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដ។

គួរ​បញ្ជាក់ថា ដូច​ការគ្រោងទុក គណៈកម្មាធិការ​ជាតិ​រៀប ចំការ​បោះឆ្នោត បានប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ បោះឆ្នោត​តំណាងរាស្ត្រ​នីតិកាល​ទី៥ ឆ្នាំ២០១៣។ លទ្ធផល​បង្ហាញថា គណបក្ស ប្រជាជន​កម្ពុជា​ទទួល​បាន៦៨អាសនៈ ខណៈដែល គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន ៥៥អាសនៈ៕


8 comments:

Anonymous said...

The dictator,never give the freedom,justice to us without fighting.We can't sleep at home one night and freedom drop from sky for us.If we can't find the justice today,the injustice will stay and come back again at the next election.If we don't want to sacrifice a short moment ,how we can take the freedom, the justice from dictator.If we don't want to hurt how we can take the thorn of from our skin? If we afraid the thief and let the thief stole some thing,they will come to steal again.

Anonymous said...

Not too long,we will be slave of Hanoi.What we will do in that time?Where we will go?

Anonymous said...

The future of Khmer country and Khmer people is in the hand of CNRP.If CNRP can't find the justice to day,Khmer people will be slave of Hanoi soon.Because Khmer trust CNRP and vote for CNRP,so Sam rainsy and Kem Sokha,you are leaders don't give up.If you give up to day,what meaning ,you said:our mother land is in danger,we have to save soon.

Anonymous said...

ចំពោះ នាងចិន្ដា នឹង អាបុរស សាកល,
ប្រាប់ទៅមេពួកអា​អ្ហែង សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ច....

ការសង្ឃឹមអំពីជ័យជម្នៈរបស់គណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។

Anonymous said...

keyword Violent and Non-violent makes a big difference. non-violent 24/7 have no effect.

Anonymous said...

៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ឬ សូត្រធម៌ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)

ពីអញ

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា

Anonymous said...

Hey 9:06am let me say this Fuck Youuuuuuuuuu. at least you are not animal, then you should know right and wrong.

Anonymous said...



Hun Sen, NEC,CCC and all the high ranking officials KNEW that they have lost the election shortly after the election was over, however they refused to be civilized humans but rather act like thieves ones more.

It's time to get rid off these thieves. Time is ticking away, please start thinking about another alternative winning strategy. These guys are not that smart, so let us start to find ways to defeat them at their own game.

Just food for thoughts.