លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងសន្និសីទកាសែតកាលពីថ្ងៃ០២ កញ្ញា ២០១៣។ RFI/Im Rachna |
ដោយ គឹម យុទ្ធណា RFI
គណបក្សសង្គ្រោះជាតិបានបើកធ្វើសន្និសីទកាសែតមួយភ្លាម នៅរសៀលថ្ងៃអាទិត្យទី៨កញ្ញា ដោយបដិសេធមិនទទួលស្គាល់លទ្ធផលបោះឆ្នោតឡើយ។ ការប្រកាសមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត កាលពីព្រឹកថ្ងៃអាទិត្យទី៨កញ្ញា។
សេចក្តីរាយកាណ៍របស់ គឹម យុទ្ធណា 08/09/2013
ស្ថានការណ៍នយោបាយនៅកម្ពុជាកំពុងដើរទៅរកវិបត្តិនយោបាយក្រោយការបោះឆ្នោតអាណត្តិទី៥ឆ្នាំ២០១៣នេះហើយ។ វិបត្តិនយោបាយក៏ព្រោះតែគណបក្សជាប់ឆ្នោតក្នុងសភាគឺគណបក្សសង្គ្រោះជាតិ បានប្រកាន់គោលជំហរដាច់អហង្ការថា មិនទទួលស្គាល់សោះឡើយនូវលទ្ធផលបោះឆ្នោតរបស់ គ ជ ប និងមិនចូលរួមរួមប្រជុំសភាដំបូងផងដែរ។
ក្នុងសន្និសីទសារព័ត៌មានយ៉ាងប្រញាប់ប្រញាល់មួយនៅរសៀលថ្ងៃអាទិត្យ ក្រោយការប្រកាសលទ្ធផលឆ្នោតជាផ្លូវការរបស់ គ ជ ប ។ លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងបានប្រកាស ជំទាស់ទៅនឹងលទ្ធផលផ្លូវការនេះ ដោយលោកបានអះអាងថា ជាលទ្ធផលដែលមិនឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនោះឡើយ។ ហើយគណបក្សប្រឆាំងមួយនេះ នឹងធ្វើមហាបាតុកម្មជាថ្មី។
បើតាមលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មហាបាតុកម្មនឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែកញ្ញា ខាងមុននេះ ហើយអាចនឹងបន្តយូរថ្ងៃតទៅមុខទៀត រហូតដល់មានដំណោះស្រាយ។ ជាមហាបាតុកម្មដែលគណបក្សប្រឆាំងមួយនេះព្រមានថា មានលក្ខណៈទ្រង់ទ្រាយធំ អាចមានការបោះជំរុំនៅហ្នឹងកន្លែង ឫក៏ដើរក្បួនជាដើម ដោយយោងទៅតាមស្ថានភាពជាក់ស្តែង។
គោលបំណងនៃការធ្វើមហាបាតុកម្មជាថ្មីរបស់គណបក្សប្រឆាំងមួយនេះ គ្មានអ្វីក្រៅតែពីការទទូចទាមទារឲ្យមានការបង្កើតគណៈកម្មាចម្រុះឯករាជមួយ ដើម្បីស៊ើបអង្កេតលើលទ្ធផលបោះឆ្នោតនោះឡើយ។
ការប្រកាសធ្វើមហាបាតុកម្មជាថ្មីរបស់គណបក្សសង្គ្រោះជាតិនៅពេលនេះ បានធ្វើឲ្យស្ថានការនយោបាយកម្ពុជា ហាក់ដូចជាធ្លាក់ទៅរកវិបត្តិនយោបាយធ្ងន់ធ្ងរបន្តទៀត។ ជាវិបត្តិនយោបាយ ដែលថា្នក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានប្រកាសថា គណបក្សប្រឆាំងមួយនេះ ក៏នឹងមិនចូលរួមប្រជុំសភាលើកដំបូងក្រោមព្រះរាជអធិបតីភាពរបស់ព្រះមហាក្សត្រ។ ការប្រជុំសភាដំបូងដែលត្រូវធ្វើឡើង ក្នុងរយៈពេល៦០ថ្ងៃក្រោយថ្ងៃបោះឆ្នោតនោះ។
ស្របពេលដែលគណបក្សសង្គ្រោះជាតិជំទាស់នឹងលទ្ធផលបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជាឯណោះវិញ បានចេញសេចក្ដីថ្លែងការណ៍ប្រកាសជាឱឡារិកទទួលយកលទ្ធផលផ្លូវការនេះ។ ក្នុងសេចក្ដីថ្លែងការណ៍ចេញនៅថ្ងៃអាទិត្យនេះ គណបក្សកាន់អំណាចដ៏យូរមួយនេះ បានប្រកាសប្ដេជ្ញាការពារលទ្ធផលនៃបោះឆ្នោតនេះ ដោយបានចាត់ទុកថា ជាលទ្ធផលដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋពិតប្រាកដ។
គួរបញ្ជាក់ថា ដូចការគ្រោងទុក គណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោត បានប្រកាសលទ្ធផលផ្លូវការនៃការ បោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣។ លទ្ធផលបង្ហាញថា គណបក្ស ប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ ខណៈដែល គណបក្សសង្គ្រោះជាតិទទួលបាន ៥៥អាសនៈ៕
8 comments:
The dictator,never give the freedom,justice to us without fighting.We can't sleep at home one night and freedom drop from sky for us.If we can't find the justice today,the injustice will stay and come back again at the next election.If we don't want to sacrifice a short moment ,how we can take the freedom, the justice from dictator.If we don't want to hurt how we can take the thorn of from our skin? If we afraid the thief and let the thief stole some thing,they will come to steal again.
Not too long,we will be slave of Hanoi.What we will do in that time?Where we will go?
The future of Khmer country and Khmer people is in the hand of CNRP.If CNRP can't find the justice to day,Khmer people will be slave of Hanoi soon.Because Khmer trust CNRP and vote for CNRP,so Sam rainsy and Kem Sokha,you are leaders don't give up.If you give up to day,what meaning ,you said:our mother land is in danger,we have to save soon.
ចំពោះ នាងចិន្ដា នឹង អាបុរស សាកល,
ប្រាប់ទៅមេពួកអាអ្ហែង សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ច....
ការសង្ឃឹមអំពីជ័យជម្នៈរបស់គណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។
keyword Violent and Non-violent makes a big difference. non-violent 24/7 have no effect.
៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?
ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ឬ សូត្រធម៌ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!
សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!
បរាជ័យពួកអាសត្វឆ្កែបរទេស (!!)
បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)
ពីអញ
ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា
Hey 9:06am let me say this Fuck Youuuuuuuuuu. at least you are not animal, then you should know right and wrong.
Hun Sen, NEC,CCC and all the high ranking officials KNEW that they have lost the election shortly after the election was over, however they refused to be civilized humans but rather act like thieves ones more.
It's time to get rid off these thieves. Time is ticking away, please start thinking about another alternative winning strategy. These guys are not that smart, so let us start to find ways to defeat them at their own game.
Just food for thoughts.
Post a Comment