Friday, September 06, 2013

អាមេរិក​ស្នើ​ឲ្យ​កម្ពុជា​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត



U.S. Embassy is very active in the 07.28 post-election disputes. 



៦-កញ្ញា-២០១៣៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ថត (William E. Todd) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នា​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ។RFA/Den Ayuthyea





ដោយ ដែន អយុធ្យា  2013-09-06 RFA 

លោក វីល្លៀម ថត (William E. Todd) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​មាន​ការ​​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ ឆ្នោត​សភា​អាណត្តិ​ទី​៥ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា កន្លង​ទៅ​ឲ្យ​បាន​​​ត្រឹម​ត្រូវ និង​ត្រូវ​កែ​ទម្រង់​ការងារ​បោះ​ឆ្នោត​ឲ្យ​បាន​ប្រសើរ​​​ឡើង។


តាម​រយៈ​អ្នក​បកប្រែ​ភាសា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ ក៏​បាន​​​ស្នើ​ដល់​អ្នក​នយោបាយ​ ពិសេស​ប្រជាជន​កម្ពុជា ​​រក្សា​ភាព​ស្ងៀមស្ងាត់ និង​រួម​គ្នា​រក​ដំណោះស្រាយ​បញ្ហា​ខ្វែង​គំនិត​ក្នុង​ការ​បោះ​ឆ្នោត​ដោយ​​សន្តិភាព និង​មាន​ភាព​អត់ធ្មត់​ខ្ពស់៖ «ជា​ដំបូង​ខ្ញុំ​សូម​សរសើរ​ដល់​រដ្ឋាភិបាល និង​ពលរដ្ឋ​កម្ពុជា ដែល​បាន​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​មិន​មាន​អំពើ​ហិង្សា និង​ប្រកប​ទៅ​ដោយ​សន្តិវិធី។ ទី​២ ខ្ញុំ​ក៏​សូម​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​ក្នុង​ពេល​បោះ​ឆ្នោត។ ក្នុង​នោះ​ក៏​សុំ​ឲ្យ​មាន​ការ​កែទម្រង់​បញ្ហា​មួយ​ចំនួន​ដែល​កើត​មាន​ឡើង។ ទោះ​អ្វី​កើត​ឡើង​ក៏ដោយ ចុង​ក្រោយ​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​ប្រជាជន​កម្ពុជា ហើយ​ប្រជាជន​កម្ពុជា ជា​អ្នក​សម្រេច​នូវ​ជោគវាសនា​របស់​ខ្លួន»។

សារ​អំពាវនាវ​របស់​លោក វីល្លៀម ថត ដូច្នេះ កើត​មាន​ក្នុង​ពេល​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ​រៀប​ចំ​ពិធី​​សច្ចាប្រណិធាន​ចូល​បំពេញ​ការងារ​របស់​ទីភ្នាក់ងារ​ស្ម័គ្រចិត្ត ភីស ខរ (Peace Corp) ក្រុម​ទី​៧ នៅ​គេហដ្ឋាន​លោក ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែ​កញ្ញា។


ក្នុង​ឱកាស​នោះ លោក​ វីល្លៀម ថត ​ក៏​បាន​កោត​សរសើរ​ចំពោះ​រាជរដ្ឋាភិបាល និង​ពលរដ្ឋ​កម្ពុជា ដែល​បាន​រៀប​​​ចំ​ការ​បោះ​​ឆ្នោត​ជាតិ​ប្រកប​ដោយ​ភាព​ស្ងៀមស្ងាត់ និង​គ្មាន​អំពើ​ហិង្សា​ធ្ងន់ធ្ងរ។ ជាង​នេះ​ទៀត លោក​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​ត្រូវ​បន្ត​រក្សា​សុវត្ថិភាព​សង្គម​ឲ្យ​មាន​សន្តិភាព និង​គ្មាន​អំពើ​ហិង្សា​បន្ត​ទៀត ជាពិសេស​​ភាគី​ពាក់ព័ន្ធ​ត្រូវ​រួម​គ្នា​ដោះស្រាយ​បញ្ហា​នានា ​ក្នុង​ពេល​​​បោះឆ្នោត​ឲ្យ​មាន​ភាព​យុត្តិធម៌៖។

លោក​ វីល្លៀម ថត៖ «សុំ​សរសើរ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ធ្វើ​ឲ្យ​មាន​សភាពការណ៍​ស្ងប់ស្ងាត់។ អ្វី​ដែល​ជា​ការ​សំខាន់ គឺ​ការ​មិន​មាន​អំពើ​ហិង្សា និង​អត់ធ្មត់ ហើយ​ខ្ញុំ​បន្ត​អំពាវនាវ​ឲ្យ​មាន​ការ​ស្ងប់ស្ងាត់ និង​ដោះស្រាយ​បញ្ហា​ដោយ​មិន​មាន​អ្វី​កើត​ឡើង។ នេះ​ជា​រឿង​ដែល​សំខាន់»។


សារ​សុំ​សន្តិភាព​របស់​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ពេល​នេះ កើត​មាន ១​ថ្ងៃ​នៃ​គម្រោង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ទាមទារ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។ ​សារ​​​សុំ​សន្តិភាព និង​គ្មាន​អំពើ​ហិង្សា​ក្នុង​ប្រទេស​កម្ពុជា របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ទទួល​បាន​ការ​សាទរ​ពី​មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន។

លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិច (NICFEC) មាន​ប្រសាសន៍​គាំទ្រ​គោល​ជំហរ​ការ​រក​ដំណោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ដោយ​សន្តិវិធី៖ «ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​លោក​មាន​បំណង​ជាក់លាក់​ចង់​ឲ្យ​កម្ពុជា ធ្វើ​ការ​ជាមួយ​គ្នា ទោះ​បី​ជា​ប្រកាន់​និន្នាការ​ខុស​គ្នា​ក៏ដោយ ហើយ​អ្វី​ដែល​លោក​បង្ហាញ​នេះ គឺ​បញ្ហា​បោះឆ្នោត​នៅ​តែ​ជា​បញ្ហា​មួយ​ដ៏​សំខាន់​ដែល​គ្រប់​ភាគី និង​ប្រជាពលរដ្ឋ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​បោះ​ឆ្នោត​ហ្នឹង​បាន​ល្អ​ប្រសើរ»។

មិន​ខុស​គ្នា​ទេ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​គាំទ្រ​សារ​អំពាវនាវ​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​​អាមេរិក ក្នុង​ការ​រក​ដំណោះស្រាយ​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ និង​ឲ្យ​មាន​យុត្តិធម៌​នេះ​ដែរ។

លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋ​សភា និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​សាទរ​សហរដ្ឋអាមេរិក ដែល​បាន​លើក​ឡើង​ពី​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា មាន​សុខ​សន្តិភាព​និង​គ្មាន​អំពើ​ហិង្សា។


លោក​ថា រដ្ឋាភិបាល​នឹង​នៅ​បន្ត​ការពារ​រក្សា​ឲ្យ​មាន​ស្ថិរភាព​សង្គម ឲ្យ​បាន​សុខសាន្ត​ថែម​ទៀត​នៅ​ថ្ងៃ​ខាង​មុខ៖ «គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​​អត់​មាន​ស្អី​ដែល​ប្រទូសរ៉ាយ​ទេ។ អា​ហ្នឹង​គឺ​ថា អ្នក​ដែល​ធ្វើ​ភ្លៀង​ធ្វើ​ផ្គរ ដែល​កើត​ចេញ​ពី​គណបក្ស​ចាញ់​ឆ្នោត គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​វិញ​ទេ។ អ៊ីចឹង​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បាន​រក្សា​ភាព​ស្ងៀម​ស្ងាត់ អត់​មាន​បង្ក​បញ្ហា​អី​ទេ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា លោក​នៅ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា រហូត​ដល់​សភា​ថ្មី និង​សមាសភាព​នៃ​រាជរដ្ឋាភិបាល​ថ្មី លោក​ចូល​ស្បថ​ចូល​ក្នុង​ព្រះ​បរម​រាជវាំង ហើយ​ឥឡូវ​នេះ​យើង​យក​ច្បាប់​មក​ធ្វើ​ជា​មូលដ្ឋាន»។

យ៉ាង​នេះ​ក្តី​គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​រួច​ហើយ​ថា គេ​អាច​ដោះស្រាយ​បញ្ហា​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​បាន​ គឺ​មាន​តែ​គ្រប់​ភាគី​ពាក់ព័ន្ធ​ព្រមព្រៀង​បង្កើត​គណៈកម្មការ​ឯករាជ្យ ដើម្បី​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត៕


6 comments:

Anonymous said...

To all Cambodians please join together create the biggies protest to remove Hun Sen out from the government.

If Hun Sen still in government keep continuous protests until International ask him to get out.

Cambodian people need new government new idea new technology and the real democracy, real human right.

The truth is CNRP is the winner this election not CPP.

I am urging all police; military including garment worker please stands up joint with protesters on this coming Saturday September 7.

Freedom and Democracy will not happen until you all make it happen.

Anonymous said...

សូមស្មែរជួយគាំទ្រ ធ្វើអាមហាបាតុកម្ម បង្រ្គប់កិច្ច
ជួយរកកៅអីស្វា ឋាន:ឯកត្តមចោរ!
ឧ្យអាឈ្លើងប្រជាភិថុត CNRP សម រង្សី
និងអាឆ្កែយួន កន្ទុយខ្វៀន កឹម សុខា
បន្លំសង្រ្កោះអាយួនកុម្មុយនិស្ត រមិលគុណ
និងអាខ្វាក់ Hai Phúc ហ៊ុន សែន,
របស់ មីយួនDeomocratយួន បន្លំខ្មែរផង!

Anonymous said...

Pong Kdor Eng Ah Cheam Yeap, Konduoy mer ah os eng puork ah Suorn Ratha! Kom bonlom Khmer. Puork ah eng keur Yuorn tang os. I will kill Ah Suorn Ratha by this month in United States of America. Black man will gun you down in front of your house in US soon by costing only $100.00. Ah thork Suorn Ratha Jivit Eng = $100.oo only.

Anonymous said...

មេចោរធំៗទាំងពីរ របស់ គ.ជ.ប គឺមេចោរធំ អ៊ឹម សួស្តី និងមេចោរតូច ទេព នីថា វ៉ៃឫកខែងក្រឣឺតក្រទម ស្រែកក្ឣេងក្ឣាងថា សុទ្ធតែធ្វើតាមច្បាប់ គឺច្បាប់ឣាចម៍គោ។

មេចោរធំៗទាំងពីរ របស់ គ.ជ.ប ចោលម្សៀតទាំងស្រុង ឣត់មានសមត្ថភាពឣ្វីរលីង។ កញ្ចប់សុវត្ថិភាព "ក" ក្លាយជា បាយឡុកបាយឡ ទូទាំងប្រទេស ។

បើកញ្ចប់សុវត្ថិភាព "ក" ត្រូវបានគេបើក ឯកសារខាងក្នុង ត្រូវគេកែបន្ថែម ក្នុងរយៈពេលដែល គ.ជ.ប មើលថែទាំ ទទួលខុសត្រូវ តាមតួនាទី របស់គ.ជ.ប គឺ គ.ជ.ប ត្រូវទទួលខុស ពេញទីនៅចំពោះមុខច្បាប់។ បុគ្គលិក គ.ជ.ប ក្រុមនេះ ត្រូវទទួលទោស ឯ គ.ជ.ប ក្រុមនេះត្រូវរំលាយចោល រួចជ្រើសរើស តាមលក្ខខ័ណ្ឌថ្មឹ រួចឈានទៅដល់ ការបោះឆ្នោត សាជាថ្មី ទូទាំងប្រទេស។

មេចោរធំៗទាំងពីរ របស់ គ.ជ.ប បើចោលម្សៀតទាំងស្រុង ក្នុងការបោះឆ្នោត លើកទី៥នេះ លើកមុនៗក៏សុទ្ធតែ ចោលម្សៀតទាំងស្រុងដែរ។

ឣង្គការ គ.ជ.ប.បានរៀបចំបោះឆ្នោត៥លើកហើយ គួរតែមានការស្ទាត់ជំនាញ ជាបន្តបន្ទាប់ ហើយនៅលើក ទី៥នេះ គឺត្រូវមានការស្ទាត់ជំនាញ កាន់តែខ្ពស់មែនទែន។ បើបច្ចេកទេស ប្រើក្នុងការរក្សាការពារ កញ្ចប់ សុវត្ថិភាព «ក» លើកនេះ មានភាពមិនប្រក្រតីបែបនេះ យើងសន្និដ្ឋានថា ក្នុងការបោះឆ្នោត ៤លើកមុន ក៏មាន ភាពមិនប្រក្រតីច្រើន ឬខ្លាំងជាងនេះ ទៅទៀតផង ហើយមានការរំលោភកែ លទ្ធផលបោះឆ្នោតទាំងឣស់។

មូលហេតុមួយនេះ រួមផ្សំនិង មូលហេតុផ្សេងៗទៀត កើតមានទូទាំងប្រទេស ធ្វើឲ្យលទ្ធផលបោះឆ្នោត ក្រឡាប់ចាក់ ពីហ៊ុន សែន ចាញ់ទៅជាឈ្នះ ហើយមិនមែនឈ្នះ សំរាប់តែមួយថ្ងៃទេ តែសំរាប់តំណែង ទាំងរដ្ឋសភា ទាំងរដ្ឋាភិបាល ទាំងរដ្ឋបាលក្រុង ខេត្ត ស្រុក ឃុំ ភូមិ និងទាំងរដ្ឋបាល ក្រសួងនានា សំរាប់៥ឆ្នាំ ទៅមុខទៀត។ ប្រជារាស្ត្រទូទាំងប្រទេស នឹងត្រូវរងទុក្ខ ឈឺចាប់ ខ្លោចផ្សា សំរាប់៥ឆ្នាំ ទៅមុខទៀត។ ផលឣាក្រក់ វាធំធេង យូរលង់ ឣង្វែងណាស់។

ត្រូវចោទប្រកាន់ គ.ជ.ប តាមផ្លូវច្បាប់ ពីបទខ្វះសមត្ថភាព បណ្តែតណ្តោយ ឲ្យមានការងាយស្រួល ក្នុងការលួចបន្លំ ក្បត់សេចក្តីទុកចិត្ត របស់ប្រជារាស្ត្រខ្មែរ ទូទាំងប្រទេស។

ត្រូវរំលាយ គ.ជ.ប បច្ចុប្បន្ន រួចជ្រើសរើស គ.ជ ប ថ្មីមួយ ដែលគណៈបក្សធំៗ ឣាចទទួលយកបាន។

រំលាយ គ.ជ.ប បច្ចុប្បន្ន! រំលាយ គ.ជ.ប បច្ចុប្បន្ន! រំលាយ គ.ជ.ប បច្ចុប្បន្ន!

Anonymous said...

ខ្មែរមានជីវភាពនយោបាយ ក្នុងសភាព ត្រូវតែបន្តររួបរួមគ្នា បញ្ហាញស្នាដៃរ ក្នុងការទាមទារកយុត្តិធ៌មឲ្យខ្លួនឯង ឲ្យពិភពលោកឃើញ! សូមបញ្ជាក់ថា បើត្រូវការឲ្យអន្ដរជាតិជួយ មិនត្រូវ ប្ដូរជំហររបស់ខ្លួនជាដាច់ខាត!

ធ្វើអ្វីៗដើម្បីជាតិមិនមែនស្រួលដូចបកចេកទេ! សូមកុំធ្វើអ្វីដូចបរទេសធ្លាប់ដៀលយើងថា៖
"ខ្មែរធ្វើអ្វីឆេះតែមួយឆាវដូចភ្លើងចម្បើង រួចរលត់បាត់យើងចាំតែទទួលផលទៅ"

យើងមិននិយាយ តម្រង់លើបុគ្គលណាទេ! គឺយើងតម្រង់ទាមទា៖

យកអ្វីជារបស់ខ្មែរ!
ខ្មែរត្រូវរស់សមជាមនុស្សក្នុងប្រទេស មានលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដ!
មាន រដ្ឋធម្មនុញ្ញ ត្រូវបដិបត្តិ!
បញ្ឈប់ ការហូរចូលនឹងផ្ទុក ជនបរទេសខុសច្បាប់ អោយជិះជាន់ខ្មែរ!
ខ្មែរត្រូវរស់ជាប្រជាជាតិមួយ ដែលមាន សុវឌ្ឍិកម្មនឹងសុវត្ថិភាព​ ក្នុងបច្ចុប្បន្ននឹងអនាគត របស់ខ្លួន!

Anonymous said...

បុគ្គលិក​ គជប គួតែមានចិត្តក្លាហាន ហ៊ានចេញមក ចូលរួមបញ្ហាញការពិត ដើម្បីមានចំណែកជួយរកយុត្តិធ៌ម ជូនជាតិខ្លួន!ជឿជាក់ថាបើមានការបញ្ជាក់ការពិតហើយ ប្រជាពលរដ្ឋខ្មែរយល់ណាស់ នឹង មិនប្រកាន់នឹងអ្នកធ្វើក្រោមបង្គាបគេទេ!
សូមភ្ញាក់ខ្លួនទៅ ឈប់បម្រើផលប្រយោជ ឲ្យជនផ្ដាច់ទៀតទៅ!