Saturday, September 14, 2013

គណបក្ស​សង្គ្រោះ​ជាតិ​យល់​ព្រម​ចូល​ប្រជុំ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា​



លោក សម រង្ស៊ី ខាងមុខ និង លោក កឹម សុខា ប្រមុខគណបក្ស​សង្គ្រោះជាតិ RFI/Buntheun


អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 13 កញ្ញា 2013
ដោយ ប៉ែន បូណាrfi

ក្នុង​លិខិត​ឆ្លើយតប​ទៅ​ព្រះមហាក្សត្រ​នៅ​ថ្ងៃទី ១៣ កញ្ញា​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បានបញ្ជាក់​ថា​លោក​នឹងចូលរួម​ប្រជុំ​តាម​ការកោះអញ្ជើញ​របស់​ព្រះអង្គ​​ នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​នៅឯ​ព្រះបរមរាជវាំង។ សមាសភាព​ទាំងបី​នាក់​របស់​គណបក្ស​​សង្គ្រោះ​ជាតិ​គឺ លោក សម រង្ស៊ី លោក កឹម សុខា និង​លោកស្រី ជូ​ឡុង សូ​មួ​រ៉ា ភរិយា​​របស់លោក​សម រង្ស៊ី។ យ៉ាងណាក៏ដោយ លោក​កឹម សុខា អះអាងថា គណបក្ស​រប​ស់​លោក​នៅតែ​រក្សា​ជំហរ​ទាមទារ​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​ដដែល។

គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​សុទ្ធតែ​បាន​យល់ព្រម​ចូលប្រជុំ​ក្នុង​ព្រះ​បរម​រាជ​វាំង​ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​សៅរ៍​ទី១៤កញ្ញា​នេះ។ នៅក្នុង​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​ចុះ​ថ្ងៃទី ១៣ កញ្ញា​នេះ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា​លោក​យល់ព្រម​ចូលប្រជុំ​តាម​ការកោះអញ្ជើញ​របស់​ព្រះអង្គ។


សមាសភាព​ចូលរួម​របស់​គណបក្ស​ប្រឆាំង​មាន​លោក សម រង្ស៊ី លោក កឹម សុខា និង​លោកស្រី ជូ​ឡុង សូ​មួ​រ៉ា ភរិយា​របស់លោក​សម រង្ស៊ី។ កាលពី​ព្រលប់​ថ្ងៃទី១២ កញ្ញា​ម្សិលមិញ ភ្លាមៗបន្ទាប់ពី​ទទួលបាន​ព្រះរាជសារ​កោះអញ្ជើញ​រប​ស់​ព្រះមហាក្សត្រ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយតប​ជា​វិជ្ជមាន​ដូចគ្នា​ដែរ។ លោក​នឹង​ដឹកនាំ​សហការី​ពីររូប​ទៀត គឺ​លោក សាយ ឈុំ និង​លោក ស ខេង ទៅ​ចូលរួម​កិច្ចប្រជុំ​នោះ។

គួររម្លឹកថា កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍១២កញ្ញា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​កោះអញ្ជើញ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី រួមទាំង​សហការី​ពីររូប​ផ្សេងទៀត​មកពី​គណបក្សនីមួយៗឲ្យ​ចូលប្រជុំ​ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះអង្គ​ដើម្បី​ដោះស្រាយ​បញ្ហានយោបាយ។ កិច្ចប្រជុំ​នោះ​នឹង​បើក​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី១៤កញ្ញា​នៅ​ព្រះ​មរ​ម​រាជវាំង។

យ៉ាងណាក៏ដោយ លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​រក្សា​ជំហរ​ដដែល​គឺ​សុំ​ឲ្យ​ព្រះមហាក្សត្រ​ធ្វើ​ព្រះ​អន្តរាគមន៍​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​ដែលជា​ជំហរ​ឥត​ប្រែប្រួល។ យុត្តិធម៌​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ការបង្កើត​គណៈកម្មការ​ឯករាជ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត។


គួរកត់សម្គាល់​ទៀតថា កិច្ចប្រជុំ​កំពូល​រវាង​គណបក្ស​ទាំងពីរ​ក្រោម​ព្រះរាជអធិបតី​របស់​ព្រះមហាក្សត្រ​នឹងធ្វើ​ឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ មុន​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ រហូតមក​ទល់នឹង​ថ្ងៃ​សុក្រ​នេះ​គម្រោង​មហា​បាតុកម្ម​ដែល​គ្រោង​ធ្វើ​ចាប់ពី ថ្ងៃអាទិត្យ​ទី ១៥ កញ្ញា​តទៅ​នោះ នៅ​មិនទាន់មាន​អ្វី​ប្រែប្រួល​នៅឡើយ​ទេ បើទោះបីជា​ព្រះមហាក្សត្រ​កោះប្រជុំ​ក៏ដោយ៕


7 comments:

Anonymous said...

Better not to merge with CPP.

Anonymous said...


I urging all Cambodians come to join the mass protest not only in Phnom Penh must be in every province.

Any CPP member trying to against the protest must use the people power to against them back.

Bear in mind: one hundred people against one CPP member, so the people power always win.

Do just like in Indonesia Country.

Anonymous said...

ខ្មែរមានជីវភាពនយោបាយ ស្ថិតក្នុងសភាព ត្រូវតែបន្តររួបរួមគ្នា បង្ហាញស្នាដៃរ ក្នុងការទាមទារកយុត្តិធ៌មឲ្យខ្លួនឯង ឲ្យពិភពលោកឃើញ! សូមបញ្ជាក់ថា បើត្រូវការឲ្យអន្ដរជាតិជួយ មិនត្រូវ ប្ដូរជំហររបស់ខ្លួនជាដាច់ខាត!

ធ្វើអ្វីៗដើម្បីជាតិមិនមែនស្រួលដូចបកចេកទេ! សូមកុំធ្វើអ្វីដូចបរទេសធ្លាប់ដៀលយើងថា៖
"ខ្មែរធ្វើអ្វីឆេះតែមួយឆាវដូចភ្លើងចម្បើង រួចរលត់បាត់យើងចាំតែទទួលផលទៅ"

យើងមិននិយាយ តម្រង់លើបុគ្គលណាទេ! គឺយើងតម្រង់ទាមទា៖

យកអ្វីជារបស់ខ្មែរ!
ខ្មែរត្រូវរស់សមជាមនុស្សក្នុងប្រទេស មានលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដ!
មាន រដ្ឋធម្មនុញ្ញ ត្រូវបដិបត្តិ!
បញ្ឈប់ ការហូរចូលនឹងផ្ទុក ជនបរទេសខុសច្បាប់ អោយជិះជាន់ខ្មែរ!
ខ្មែរត្រូវរស់ជាប្រជាជាតិមួយ ដែលមាន សុវឌ្ឍិកម្មនឹងសុវត្ថិភាព​ ក្នុងបច្ចុប្បន្ននឹងអនាគត របស់ខ្លួន!

Anonymous said...

ចូលរួម​ប្រជុំ​តាម​ការកោះអញ្ជើញ​ CNRP ,CPP
របស់​ព្រះអង្គ​​...
ខ្មែរគឺចប់!....

Anonymous said...

បើអាCNRP ,អាCPP
រួមចុយ គឺចប់!....

Anonymous said...

នែ ! នាងចិន្ដា នឹង អាបុរស សាកល,
ប្រាប់ទៅមេពួកអាអ្ហែង សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ចទៅថា....

ការសង្ឃឹមអំពីជ័យជម្នៈរបស់គណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។

Anonymous said...



ស្នៀតចោរ "អង្អែលបណ្ដើរ លួចបណ្ដើរ"

ស្នៀតកុម្មុយនិស្ត "ប្រយុទ្ធបណ្ដើរ ចរចារបណ្ដើរ"

ចុះស្នៀតគណបក្ស ប្រជាជន កម្ពុជា យ៉ាងណា ដែរ ?

ព្រះមហាក្សត្រខ្មែរ មានស្នៀតឫទេ?

អញ្ជើញថ្នាក់ដឹកនាំបក្សនយោបាយទាំងពីរជួបចរចារកដំណោះស្រាយ ១៤ខែកញ្ញា ឆ្នាំ២០១៣

ដោយជូនលិខិតកោះអញ្ជើញសមាជិកសភាអាណត្តិទី៥ ទាំង អស់ បើកកិច្ចប្រជុំជាលើកដំបូងនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៣ នៅវិមានរដ្ឋសភា។