លោក សម រង្ស៊ី ខាងមុខ និង លោក កឹម សុខា ប្រមុខគណបក្សសង្គ្រោះជាតិ RFI/Buntheun |
អត្ថបទចុះផ្សាយនៅថ្ងៃ សុក្រ 13 កញ្ញា 2013
ដោយ ប៉ែន បូណាrfi
ក្នុងលិខិតឆ្លើយតបទៅព្រះមហាក្សត្រនៅថ្ងៃទី ១៣ កញ្ញានេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថាលោកនឹងចូលរួមប្រជុំតាមការកោះអញ្ជើញរបស់ព្រះអង្គ នៅថ្ងៃសៅរ៍ស្អែកនេះនៅឯព្រះបរមរាជវាំង។ សមាសភាពទាំងបីនាក់របស់គណបក្សសង្គ្រោះជាតិគឺ លោក សម រង្ស៊ី លោក កឹម សុខា និងលោកស្រី ជូឡុង សូមួរ៉ា ភរិយារបស់លោកសម រង្ស៊ី។ យ៉ាងណាក៏ដោយ លោកកឹម សុខា អះអាងថា គណបក្សរបស់លោកនៅតែរក្សាជំហរទាមទារយុត្តិធម៌ជូនម្ចាស់ឆ្នោតដដែល។
គណបក្សជាប់ឆ្នោតទាំងពីរសុទ្ធតែបានយល់ព្រមចូលប្រជុំក្នុងព្រះបរមរាជវាំងក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រនៅថ្ងៃសៅរ៍ទី១៤កញ្ញានេះ។ នៅក្នុងលិខិតថ្វាយព្រះមហាក្សត្រចុះថ្ងៃទី ១៣ កញ្ញានេះ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថាលោកយល់ព្រមចូលប្រជុំតាមការកោះអញ្ជើញរបស់ព្រះអង្គ។
សមាសភាពចូលរួមរបស់គណបក្សប្រឆាំងមានលោក សម រង្ស៊ី លោក កឹម សុខា និងលោកស្រី ជូឡុង សូមួរ៉ា ភរិយារបស់លោកសម រង្ស៊ី។ កាលពីព្រលប់ថ្ងៃទី១២ កញ្ញាម្សិលមិញ ភ្លាមៗបន្ទាប់ពីទទួលបានព្រះរាជសារកោះអញ្ជើញរបស់ព្រះមហាក្សត្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតបជាវិជ្ជមានដូចគ្នាដែរ។ លោកនឹងដឹកនាំសហការីពីររូបទៀត គឺលោក សាយ ឈុំ និងលោក ស ខេង ទៅចូលរួមកិច្ចប្រជុំនោះ។
គួររម្លឹកថា កាលពីល្ងាចថ្ងៃព្រហស្បតិ៍១២កញ្ញា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានកោះអញ្ជើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី រួមទាំងសហការីពីររូបផ្សេងទៀតមកពីគណបក្សនីមួយៗឲ្យចូលប្រជុំក្រោមព្រះរាជាធិបតីភាពរបស់ព្រះអង្គដើម្បីដោះស្រាយបញ្ហានយោបាយ។ កិច្ចប្រជុំនោះនឹងបើកធ្វើនៅព្រឹកថ្ងៃសៅរ៍ទី១៤កញ្ញានៅព្រះមរមរាជវាំង។
យ៉ាងណាក៏ដោយ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់វិទ្យុបារាំងអន្តរជាតិថា គណបក្សសង្គ្រោះជាតិនៅតែរក្សាជំហរដដែលគឺសុំឲ្យព្រះមហាក្សត្រធ្វើព្រះអន្តរាគមន៍ដើម្បីទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោតដែលជាជំហរឥតប្រែប្រួល។ យុត្តិធម៌សម្រាប់គណបក្សសង្គ្រោះជាតិគឺការបង្កើតគណៈកម្មការឯករាជស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត។
គួរកត់សម្គាល់ទៀតថា កិច្ចប្រជុំកំពូលរវាងគណបក្សទាំងពីរក្រោមព្រះរាជអធិបតីរបស់ព្រះមហាក្សត្រនឹងធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ មុនមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។ រហូតមកទល់នឹងថ្ងៃសុក្រនេះគម្រោងមហាបាតុកម្មដែលគ្រោងធ្វើចាប់ពី ថ្ងៃអាទិត្យទី ១៥ កញ្ញាតទៅនោះ នៅមិនទាន់មានអ្វីប្រែប្រួលនៅឡើយទេ បើទោះបីជាព្រះមហាក្សត្រកោះប្រជុំក៏ដោយ៕
7 comments:
Better not to merge with CPP.
I urging all Cambodians come to join the mass protest not only in Phnom Penh must be in every province.
Any CPP member trying to against the protest must use the people power to against them back.
Bear in mind: one hundred people against one CPP member, so the people power always win.
Do just like in Indonesia Country.
ខ្មែរមានជីវភាពនយោបាយ ស្ថិតក្នុងសភាព ត្រូវតែបន្តររួបរួមគ្នា បង្ហាញស្នាដៃរ ក្នុងការទាមទារកយុត្តិធ៌មឲ្យខ្លួនឯង ឲ្យពិភពលោកឃើញ! សូមបញ្ជាក់ថា បើត្រូវការឲ្យអន្ដរជាតិជួយ មិនត្រូវ ប្ដូរជំហររបស់ខ្លួនជាដាច់ខាត!
ធ្វើអ្វីៗដើម្បីជាតិមិនមែនស្រួលដូចបកចេកទេ! សូមកុំធ្វើអ្វីដូចបរទេសធ្លាប់ដៀលយើងថា៖
"ខ្មែរធ្វើអ្វីឆេះតែមួយឆាវដូចភ្លើងចម្បើង រួចរលត់បាត់យើងចាំតែទទួលផលទៅ"
យើងមិននិយាយ តម្រង់លើបុគ្គលណាទេ! គឺយើងតម្រង់ទាមទា៖
យកអ្វីជារបស់ខ្មែរ!
ខ្មែរត្រូវរស់សមជាមនុស្សក្នុងប្រទេស មានលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដ!
មាន រដ្ឋធម្មនុញ្ញ ត្រូវបដិបត្តិ!
បញ្ឈប់ ការហូរចូលនឹងផ្ទុក ជនបរទេសខុសច្បាប់ អោយជិះជាន់ខ្មែរ!
ខ្មែរត្រូវរស់ជាប្រជាជាតិមួយ ដែលមាន សុវឌ្ឍិកម្មនឹងសុវត្ថិភាព ក្នុងបច្ចុប្បន្ននឹងអនាគត របស់ខ្លួន!
ចូលរួមប្រជុំតាមការកោះអញ្ជើញ CNRP ,CPP
របស់ព្រះអង្គ...
ខ្មែរគឺចប់!....
បើអាCNRP ,អាCPP
រួមចុយ គឺចប់!....
នែ ! នាងចិន្ដា នឹង អាបុរស សាកល,
ប្រាប់ទៅមេពួកអាអ្ហែង សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ចទៅថា....
ការសង្ឃឹមអំពីជ័យជម្នៈរបស់គណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។
ស្នៀតចោរ "អង្អែលបណ្ដើរ លួចបណ្ដើរ"
ស្នៀតកុម្មុយនិស្ត "ប្រយុទ្ធបណ្ដើរ ចរចារបណ្ដើរ"
ចុះស្នៀតគណបក្ស ប្រជាជន កម្ពុជា យ៉ាងណា ដែរ ?
ព្រះមហាក្សត្រខ្មែរ មានស្នៀតឫទេ?
អញ្ជើញថ្នាក់ដឹកនាំបក្សនយោបាយទាំងពីរជួបចរចារកដំណោះស្រាយ ១៤ខែកញ្ញា ឆ្នាំ២០១៣
ដោយជូនលិខិតកោះអញ្ជើញសមាជិកសភាអាណត្តិទី៥ ទាំង អស់ បើកកិច្ចប្រជុំជាលើកដំបូងនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៣ នៅវិមានរដ្ឋសភា។
Post a Comment