Monday, September 09, 2013

គ្រូសូត្រស្ដាំវត្តសន្សំកុសលសារភាពកំហុស



ពិធីបូងសួងសំឡេង​ស្រែក​កង​រំពង​អហិង្សា និង​បញ្ចប់​ហិង្សា ដែល​ឮ​កង​រំពង​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ក្នុង​មហាបាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី៧ កញ្ញាទទួលបាននូវភាព ស័ក្តិសិទ្ធិស្តែងចេញមកហើយ។ 


គ្រូ​សូត្រ​ស្ដាំ​ព្រះនាម យឹម ចំរើន ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ប្រើ​ហិង្សា និង​ផ្ដល់​សេរីភាព​ពេញ​លេញ​ដល់​សាមណេរ ៣​អង្គ​ដែល​គង់​នៅ​វត្ត​សន្សំកុសល នៅ​ថ្ងៃ​ទី​៨ កញ្ញា ឆ្នាំ​២០១៣។RFA/Tep Soravy



ព្រះ​គ្រូ​សូត្រ​ស្តាំ​គង់​នៅ​កុដិ​លេខ ៩ វត្ត​សន្សំ​កុសល រាជធានី​ភ្នំពេញ ទទួល​កំហុស​ដែល​ព្រះអង្គ​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​សាមណេរ ៣​អង្គ ដែល​ចង់​និមន្ត​ចូល​រួម​ក្នុង​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ សាមណេរ​ទាំង ៣​អង្គ​យល់​ព្រម​លើក​លែង​ទោស​ចំពោះ​គ្រូ​សូត្រ​ស្តាំ និង​បញ្ចប់​ការ​ប្ដឹងផ្ដល់​តាម​ផ្លូវ​ច្បាប់។


ដោយ ទេព សុរ៉ាវី 2013-09-08RFA


ព្រះ​គ្រូសូត្រ​ស្តាំ គង់​នៅ​វត្ត​សន្សំកុសល ព្រះនាម​ យឹម ចំរើន បាន​សំដែង​អាបត្តិ​ទទួល​ពី​ទោស​កំហុស​ក្នុង​ព្រះវិហារ តាម​ព្រះពុទ្ធ​សាសនា នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​កញ្ញា ចំពោះ​ព្រះ​ភក្ត្រ​សាមណេរ ៣​អង្គ និង​បាន​ធ្វើ​កិច្ចសន្យា​ព្រមព្រៀង​ជា​លាយលក្ខណ៍អក្សរ​មួយ ថា​នឹង​មិន​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៀត ព្រម​ទាំង​ផ្ដល់​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​សាមណេរ​ទាំង ៣​អង្គ​នោះ។

ប្រធាន​បណ្ដាញ​សង្គម​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ព្រះនាម ប៊ុត ប៊ុនតេង ដែល​ព្រះអង្គ​ចូល​រួម​ជា​អ្នក​សម្របសម្រួល​រឿង​វិវាទ​រវាង​ព្រះគូ្រសូត្រស្តាំ ជាមួយ​សាមណេរ ៣​អង្គ មាន​ថេរដីកា​ថា ការ​ដោះស្រាយ​វិវាទ​ក្នុង​ព្រះវិហារ រយៈពេល ២​ម៉ោង​ត្រូវ​បាន​បញ្ចប់​កាល​ពី​វេលា​ម៉ោង ៤​រសៀល ថ្ងៃ​ទី​៨ ខែ​កញ្ញា។ ជា​លទ្ធផល​ព្រះគ្រូសូត្រស្តាំ​បាន​ទទួល​ស្គាល់​កំហុស និង​សម្តែង​អាបត្តិ​ក្នុង​ព្រះវិហារ និង​បាន​ព្រមព្រៀង​គ្នា​ចំនួន ៣​ចំណុច​សំខាន់។

ព្រះតេជព្រះគុណ ព្រះនាម ប៊ុត ប៊ុនតេង៖ «ភាគី​ទាំង​សង​ខាង​មិន​មាន​ការ​ប្ដឹងផ្ដល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ភាគី​ខាង​គ្រូសូត្រស្ដាំ​ផ្ដល់​សិទ្ធិ​សេរីភាព​ដល់​ព្រះសង្ឃ​ទាំង​បី​អង្គ​ដែល​មាន​បដិបក្ខ​ជាមួយ​គ្នា មាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់។ ប្រការ​ចុង​ក្រោយ​គឺ​បើ​ភាគី​សង​ខាង​ណា​មួយ​ប្ដឹងផ្ដល់​គ្នា​នឹង​ត្រូវ​នឹង​ចាត់​វិធានការ​តាម​ច្បាប់​ដែល​មាន​ជា​ធរមាន យើង​មាន​កិច្ចសន្យា ៣​ប្រការ។ កិច្ច​សន្យា​នេះ​មាន​ការ​ព្រមព្រៀង​គ្នា លោក​គ្រូសូត្រ​ស្តាំ​ចង់​សម្របសម្រួល​បាន​ប៉ុណ្ណេះ ហើយ​ខាង​ព្រះអង្គ​ដែល​រង​គ្រោះ ព្រះអង្គ​ក៏​ថា​សមរម្យ​ដែរ ព្រោះ​ថា ការ​សម្របសម្រួល​នេះ​គ្រប់គ្រាន់ ព្រោះ​ថា​អ្វី​ដែល​លោក​ធ្វើ​គឺ​ដើម្បី​សិទ្ធិ​សេរីភាព ហើយ​ការ​ផ្ដល់​សិទ្ធិ​សេរីភាព​ឲ្យ​លោក​គឺ​គ្រប់គ្រាន់​ហើយ»។

ព្រះតេជព្រះគុណ​មួយ​អង្គ​ដែល​រង​ការ​វាយ​ពី​សំណាក់​គ្រូសូត្រស្តាំ ព្រះនាម ង៉ែត វីសា មាន​ថេរដីកា​ថា ដើម្បី​សន្តិភាព​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា ព្រះអង្គ​សម្រេច​ព្រះទ័យ​មិន​ដាក់​ពាក្យ​ប្ដឹងផ្ដល់​ទៅ​អាជ្ញាធរ​ចំពោះ​ទង្វើ​របស់​ព្រះ​គ្រូសូត្រស្តាំ​ទេ និង​លើកលែង​ទោស​តាម​វិធី​ឲ្យ​ព្រះ​គ្រូសូត្រស្តាំ​សំដែង​អាបត្តិ​ទទួល​កំហុស​ក្នុង​ព្រះវិហារ៖ «យើង​បួស​ក្នុង​ព្រះពុទ្ធ​សាសនា​ជាមួយ​គ្នា អ៊ីចឹង​ការ​ខុស​ឆ្គង​បុគ្គល​ណា​ក៏​មាន​ដែរ​ការ​ខុសឆ្គង​បន្តិចបន្តួច គឺ​យើង​ទ្រាំ​បាន យើង​សម្របសម្រួល»។

មិន​ខុស​គ្នា​ដែរ ព្រះតេជព្រះគុណ​មួយ​អង្គ​ទៀត ព្រះនាម សម ចន មាន​ថេរដីកា​ថា ប្រសិន​បើ​គ្រូសូត្រស្តាំ​មិន​កែ​ព្រះទ័យ និង​មិន​គោរព​តាម​កិច្ចសន្យា នៅ​តែ​បិទ​សេរីភាព និង​វាយ​ដំ​ទៅ​លើ​ព្រះអង្គ​ទៀត​នោះ ព្រះអង្គ​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ និង​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​ជួយ​រក​យុត្តិធម៌​ឲ្យ ដោយ​មិន​លើក​ទោស​ជា​លើក​ទី​២​ឡើយ៖ «អាត្មា​គិត​តាម​ព្រះពុទ្ធ​សាសនា​ក៏​អត់​ត្រូវ​ដែរ ណា​មួយ​យើង​មាន​សិទ្ធិ បើ​ឲ្យ​ព្រះសង្ឃ​បោះ​ឆ្នោត​ក៏​ត្រូវ​ឲ្យ​យើង​ទាមទារ​សិទ្ធិ»។

ព្រះ​គ្រូសូត្រស្តាំ​ព្រះនាម យឹម ចំរើន បាន​គេច​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​ទេ ក្រោយ​ពី​ពិធី​សំដែង​អាបត្តិ​ទទួល​កំហុស​នៅ​ក្នុង​ព្រះវិហារ​រួច។

កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ព្រះគូ្រសូត្រស្តាំ​បាន​ប្រើ​ហិង្សា​លើ​ព្រះសង្ឃ ៣​អង្គ ដែល​ចូល​រួម​ក្នុង​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ។

យ៉ាង​ណា​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ព្រះសង្ឃ​នៅ​វត្ត​សន្សំកុសល​នេះ ធ្វើ​ឲ្យ​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​មួយ​ចំនួន​សំដែង​ការ​ហួស​ចិត្ត​ចំពោះ​ទង្វើ​របស់​គ្រូ​សូត្រ​ស្តាំ។

ត្បិត​មាន​ការ​សំដែង​អាបត្តិ​ទទួល​ពី​ទោស​កំហុស​ក្នុង​ព្រះវិហារ​ក្តី ក៏​តាម​ច្បាប់​ការ​ប្រើ​អំពើ​ហិង្សា​គឺ​ជា​បទល្មើស​ព្រហ្មទណ្ឌ ហើយ​ព្រះរាជអាជ្ញា​អាច​ដាក់​បណ្ដឹង​អាជ្ញា​ទៅ​តុលាការ បើ​ទោះ​បី​ជា​ជន​រង​គ្រោះ​មិន​ដាក់​ពាក្យ​បណ្ដឹង​ក៏ដោយ។

ប្រធាន​ផ្នែក​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា យល់​ឃើញ​ថា ការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​ជា​រឿង​មួយ​ខុស​ច្បាប់។ តាម​ច្បាប់​អ្នក​បង្ក​របួស​ស្នាម​ត្រូវ​ទទួល​ទោស៕



6 comments:

Anonymous said...

Jendhamuni and her third husband name kim sakal uses Templenews for political purposes, because they are Sam Rainsy's lice and mouthpiece.

Anonymous said...

ចំពោះ នាងចិន្ដា នឹង អាបុរស សាកល,
ប្រាប់ទៅមេពួកអា​អ្ហែង សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ច....

ការសង្ឃឹមអំពីជ័យជម្នៈរបស់គណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។

Anonymous said...

Can someone please slap ah tep vong silly, and then apologize to him???

Anonymous said...

This is not enough. The one who commits the crime must be punished by the law. We can't let go with a criminal. If we allow that to happen, then there is no justice and the society is unsafe.

We can not tolerate any crime. There should be a government prosecutor. Regardless what the victim wants to do, in a criminal case, there is not exception. The defendant must be charged and brought to justice.

Anonymous said...

The One who committed the crime is Viet-Hun Sen Monk, and those Monks must be punished, hang to died to show to other people not to follow this model next time.

Anonymous said...

CHHEAN VON HE IS A NEW GANG OF CPP THIS VIETNAMESE CAME FROM NOWHERE SAME AS LI YOUNG PHATT,MON RITHY,YEAY PHOO,KET MENG,SOK KOUNG ETC. ALL OF THESE HANOI SENT TO CAMBODIA TO CONTROL ECONOMIES TO HELP NEW VIETNAMESE CAME TO LIVE PERMNANTLY OUR LAND FOR NEXT 5 FIVE YEARS THEY GOING TO SHOW INTERNATIONAL THAT THIS LAND WAS BELONG TO YOUN 300 YEARS AGO.