ពិធីបូងសួងសំឡេងស្រែកកងរំពងអហិង្សា និងបញ្ចប់ហិង្សា ដែលឮកងរំពងនៅទីលានប្រជាធិបតេយ្យនៅក្នុងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី៧ កញ្ញាទទួលបាននូវភាព ស័ក្តិសិទ្ធិស្តែងចេញមកហើយ។
គ្រូសូត្រស្ដាំព្រះនាម យឹម ចំរើន ធ្វើកិច្ចសន្យាបញ្ឈប់ការប្រើហិង្សា និងផ្ដល់សេរីភាពពេញលេញដល់សាមណេរ ៣អង្គដែលគង់នៅវត្តសន្សំកុសល នៅថ្ងៃទី៨ កញ្ញា ឆ្នាំ២០១៣។RFA/Tep Soravy |
ព្រះគ្រូសូត្រស្តាំគង់នៅកុដិលេខ ៩ វត្តសន្សំកុសល រាជធានីភ្នំពេញ ទទួលកំហុសដែលព្រះអង្គបានប្រើអំពើហិង្សាទៅលើសាមណេរ ៣អង្គ ដែលចង់និមន្តចូលរួមក្នុងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។ សាមណេរទាំង ៣អង្គយល់ព្រមលើកលែងទោសចំពោះគ្រូសូត្រស្តាំ និងបញ្ចប់ការប្ដឹងផ្ដល់តាមផ្លូវច្បាប់។
ដោយ ទេព សុរ៉ាវី 2013-09-08RFA
ព្រះគ្រូសូត្រស្តាំ គង់នៅវត្តសន្សំកុសល ព្រះនាម យឹម ចំរើន បានសំដែងអាបត្តិទទួលពីទោសកំហុសក្នុងព្រះវិហារ តាមព្រះពុទ្ធសាសនា នៅរសៀលថ្ងៃទី៨ ខែកញ្ញា ចំពោះព្រះភក្ត្រសាមណេរ ៣អង្គ និងបានធ្វើកិច្ចសន្យាព្រមព្រៀងជាលាយលក្ខណ៍អក្សរមួយ ថានឹងមិនប្រព្រឹត្តអំពើហិង្សាទៀត ព្រមទាំងផ្ដល់សិទ្ធិសេរីភាពពេញលេញដល់សាមណេរទាំង ៣អង្គនោះ។
ប្រធានបណ្ដាញសង្គមព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ព្រះនាម ប៊ុត ប៊ុនតេង ដែលព្រះអង្គចូលរួមជាអ្នកសម្របសម្រួលរឿងវិវាទរវាងព្រះគូ្រសូត្រស្តាំ ជាមួយសាមណេរ ៣អង្គ មានថេរដីកាថា ការដោះស្រាយវិវាទក្នុងព្រះវិហារ រយៈពេល ២ម៉ោងត្រូវបានបញ្ចប់កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី៨ ខែកញ្ញា។ ជាលទ្ធផលព្រះគ្រូសូត្រស្តាំបានទទួលស្គាល់កំហុស និងសម្តែងអាបត្តិក្នុងព្រះវិហារ និងបានព្រមព្រៀងគ្នាចំនួន ៣ចំណុចសំខាន់។
ព្រះតេជព្រះគុណ ព្រះនាម ប៊ុត ប៊ុនតេង៖ «ភាគីទាំងសងខាងមិនមានការប្ដឹងផ្ដល់គ្នាទៅវិញទៅមក ហើយភាគីខាងគ្រូសូត្រស្ដាំផ្ដល់សិទ្ធិសេរីភាពដល់ព្រះសង្ឃទាំងបីអង្គដែលមានបដិបក្ខជាមួយគ្នា មានសិទ្ធិសេរីភាពគ្រប់គ្រាន់។ ប្រការចុងក្រោយគឺបើភាគីសងខាងណាមួយប្ដឹងផ្ដល់គ្នានឹងត្រូវនឹងចាត់វិធានការតាមច្បាប់ដែលមានជាធរមាន យើងមានកិច្ចសន្យា ៣ប្រការ។ កិច្ចសន្យានេះមានការព្រមព្រៀងគ្នា លោកគ្រូសូត្រស្តាំចង់សម្របសម្រួលបានប៉ុណ្ណេះ ហើយខាងព្រះអង្គដែលរងគ្រោះ ព្រះអង្គក៏ថាសមរម្យដែរ ព្រោះថា ការសម្របសម្រួលនេះគ្រប់គ្រាន់ ព្រោះថាអ្វីដែលលោកធ្វើគឺដើម្បីសិទ្ធិសេរីភាព ហើយការផ្ដល់សិទ្ធិសេរីភាពឲ្យលោកគឺគ្រប់គ្រាន់ហើយ»។
ព្រះតេជព្រះគុណមួយអង្គដែលរងការវាយពីសំណាក់គ្រូសូត្រស្តាំ ព្រះនាម ង៉ែត វីសា មានថេរដីកាថា ដើម្បីសន្តិភាពក្នុងវិស័យព្រះពុទ្ធសាសនា ព្រះអង្គសម្រេចព្រះទ័យមិនដាក់ពាក្យប្ដឹងផ្ដល់ទៅអាជ្ញាធរចំពោះទង្វើរបស់ព្រះគ្រូសូត្រស្តាំទេ និងលើកលែងទោសតាមវិធីឲ្យព្រះគ្រូសូត្រស្តាំសំដែងអាបត្តិទទួលកំហុសក្នុងព្រះវិហារ៖ «យើងបួសក្នុងព្រះពុទ្ធសាសនាជាមួយគ្នា អ៊ីចឹងការខុសឆ្គងបុគ្គលណាក៏មានដែរការខុសឆ្គងបន្តិចបន្តួច គឺយើងទ្រាំបាន យើងសម្របសម្រួល»។
មិនខុសគ្នាដែរ ព្រះតេជព្រះគុណមួយអង្គទៀត ព្រះនាម សម ចន មានថេរដីកាថា ប្រសិនបើគ្រូសូត្រស្តាំមិនកែព្រះទ័យ និងមិនគោរពតាមកិច្ចសន្យា នៅតែបិទសេរីភាព និងវាយដំទៅលើព្រះអង្គទៀតនោះ ព្រះអង្គនឹងដាក់ពាក្យប្ដឹងទៅអាជ្ញាធរ និងអង្គការសង្គមស៊ីវិលឲ្យជួយរកយុត្តិធម៌ឲ្យ ដោយមិនលើកទោសជាលើកទី២ឡើយ៖ «អាត្មាគិតតាមព្រះពុទ្ធសាសនាក៏អត់ត្រូវដែរ ណាមួយយើងមានសិទ្ធិ បើឲ្យព្រះសង្ឃបោះឆ្នោតក៏ត្រូវឲ្យយើងទាមទារសិទ្ធិ»។
ព្រះគ្រូសូត្រស្តាំព្រះនាម យឹម ចំរើន បានគេចមិនផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតទេ ក្រោយពីពិធីសំដែងអាបត្តិទទួលកំហុសនៅក្នុងព្រះវិហាររួច។
កាលពីថ្ងៃទី៧ ខែកញ្ញា ព្រះគូ្រសូត្រស្តាំបានប្រើហិង្សាលើព្រះសង្ឃ ៣អង្គ ដែលចូលរួមក្នុងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ។
យ៉ាងណាការប្រើអំពើហិង្សាទៅលើព្រះសង្ឃនៅវត្តសន្សំកុសលនេះ ធ្វើឲ្យពុទ្ធបរិស័ទចំណុះជើងវត្តមួយចំនួនសំដែងការហួសចិត្តចំពោះទង្វើរបស់គ្រូសូត្រស្តាំ។
ត្បិតមានការសំដែងអាបត្តិទទួលពីទោសកំហុសក្នុងព្រះវិហារក្តី ក៏តាមច្បាប់ការប្រើអំពើហិង្សាគឺជាបទល្មើសព្រហ្មទណ្ឌ ហើយព្រះរាជអាជ្ញាអាចដាក់បណ្ដឹងអាជ្ញាទៅតុលាការ បើទោះបីជាជនរងគ្រោះមិនដាក់ពាក្យបណ្ដឹងក៏ដោយ។
ប្រធានផ្នែកកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា យល់ឃើញថា ការសម្របសម្រួលក្រៅប្រព័ន្ធតុលាការក្នុងបទល្មើសព្រហ្មទណ្ឌជារឿងមួយខុសច្បាប់។ តាមច្បាប់អ្នកបង្ករបួសស្នាមត្រូវទទួលទោស៕
6 comments:
Jendhamuni and her third husband name kim sakal uses Templenews for political purposes, because they are Sam Rainsy's lice and mouthpiece.
ចំពោះ នាងចិន្ដា នឹង អាបុរស សាកល,
ប្រាប់ទៅមេពួកអាអ្ហែង សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ច....
ការសង្ឃឹមអំពីជ័យជម្នៈរបស់គណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។
Can someone please slap ah tep vong silly, and then apologize to him???
This is not enough. The one who commits the crime must be punished by the law. We can't let go with a criminal. If we allow that to happen, then there is no justice and the society is unsafe.
We can not tolerate any crime. There should be a government prosecutor. Regardless what the victim wants to do, in a criminal case, there is not exception. The defendant must be charged and brought to justice.
The One who committed the crime is Viet-Hun Sen Monk, and those Monks must be punished, hang to died to show to other people not to follow this model next time.
CHHEAN VON HE IS A NEW GANG OF CPP THIS VIETNAMESE CAME FROM NOWHERE SAME AS LI YOUNG PHATT,MON RITHY,YEAY PHOO,KET MENG,SOK KOUNG ETC. ALL OF THESE HANOI SENT TO CAMBODIA TO CONTROL ECONOMIES TO HELP NEW VIETNAMESE CAME TO LIVE PERMNANTLY OUR LAND FOR NEXT 5 FIVE YEARS THEY GOING TO SHOW INTERNATIONAL THAT THIS LAND WAS BELONG TO YOUN 300 YEARS AGO.
Post a Comment