Saturday, September 21, 2013

តំណាងរាស្រ្តជាប់ឆ្នោតទាំង៥៥រូប របស់គណបក្សសង្រ្គោះជាតិ






តំណាងរាស្រ្តជាប់ឆ្នោតទាំង៥៥រូប របស់គណបក្ស សង្រ្គោះជាតិ ទៅស្បថមិនចូលប្រជុំសភា នៅខេត្តសៀមរាប


(ថ្ងៃទី 21 កញ្ញា 2013, ម៉ោង 12:19:PM) | ដោយ: មុនីរាជ CEN


ភ្នំពេញ: តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់ឆ្នោត​ទាំង​៥៥​រូប ដឹកនាំ​ដោយ លោក សម រង្ស៊ី និង លោក កឹម សុខា នឹងធ្វើ​ដំណើរ ចេញពី​រាជធានី​ភ្នំពេញ ទៅកាន់​ក្រុង​អង្គរ ខេត្តសៀមរាប នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៣​។​


​បើតាម​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹងថា ៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៣​នេះ លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ដឹកនាំ​តំណាងរាស្ត្រ​មួយក្រុម ទៅកាន់​ខេត្តសៀមរាប មុន​លោក សម រង្ស៊ី​។ ចំណែក លោក សម រង្ស៊ី នឹង​ដឹកនាំ​តំណាងរាស្ត្រ មួយក្រុម​ទៀត ចេញទៅ​កាន់​ខេត្តសៀមរាប នៅ​រសៀល​ម៉ោង​១ ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៣​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹងថា ៖ តាម​កម្មវិធី​នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៣ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់ឆ្នោត​ទាំង​៥៥​រូប នឹងធ្វើ​ពិធី​ស្បថសច្ចា​ប្រណិធាន នៅមុខ​រូបសំណាក ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដើម្បី​ប្តេជ្ញាចិត្ត មិន​ចូលរួម​ប្រជុំ​សភា មិន​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ និង​មិន​ក្បត់ជាតិ​។​


​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្តថា ៖ នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៣ បើតាម​គម្រោង នឹងធ្វើ​បុណ្យ​នៅ​វត្ត​មួយ ក្នុង​ខេត្តសៀមរាប​។​

​ការចេញដំណើរ​នេះ គឺ​ពីរ​ថ្ងៃ មុន​កិច្ចប្រជុំសភា​លើកដំបូង  នីតិកាល​ទី​៥ នៅ​ថ្ងៃទី​២៣ ខែកញ្ញា ខាងមុខ ក្រោម​ព្រះរាជធិបតី ព្រះមហាក្សត្រ នរោត្តម សីហមុនី​។​


3 comments:

Anonymous said...

សម្រែកឈាមខ្មែរអ្នកស្រែចំការ​ ខំប្រឹងតវ៉ារកយុត្តិធម៌
ពិតជាកំហុសពួក គ ជ ប លួចពីអ្នកក្រជូនទៅអ្នកមាន។
ព្រោះតែលុយឡាននឹងផ្ទះវិឡា សប្បាយហឺហាលេបទាំងត្រដរ
ដឹងហើយវាជាញើសឈាមអ្នកក្រ​ ភ្លេចយុត្តិធម៌សម្រាប់ម្ចាស់ឆ្នោត ។
លួចមួយលួចពីរគេមិនថាអី លួចពេញទាំងដីអ្នកណាទ្រាំបាន
មិនគួរក្លាយខ្លួនជាចោរសាម៉ាន ដូចសត្វតិរិច្ឆានមិនដឹងខុសត្រូវ។
ពេលនេះម្ចាស់ឆ្នោតក្រោកឡើងតវ៉ា គេស្រែកអោយថាពួកខ្លួនជាចោរ
នៅធ្វើមុខក្រាស់គ្មានភ័យឆោឡោ ព្រោះខ្លួនជាចោរដែលមានបុណ្យស័ក្ក ។
ឥឡូវខំប្រឹងដាក់ទោសកូនចៅ មកពីល្ងង់ខ្លៅទើបដើរតាមចោរ
៥លាន១០លានគ្នាភ័យស្លាន់ស្លោ ក្លាយខ្លួនជាចោរព្រោះមេអោយលួច។
ពាក្យចាស់លោកថាចោរមានបុណ្យស័ក្ក គ្មានគុកច្រវ៉ាក់ដាក់គេបានឡើយ
យើងជាកូនចៅត្រូវទទួលហើយ កុំសង្ឃឹមឡើយគេអោយរួចខ្លួន។
បើយើងថ្លឹងថ្លែងស្វែងរកការពិត វាជាគំនិតជនល្មោភអំណាច
មិនចេះឆ្អែតឆ្អន់សាហាវកោងកាច ​ព្រោះតែអំណាចអស់ដីអស់ទៅ។

Anonymous said...

Vous êtes élus par le Petit Peuple, 55 mais unis vous pouviez battre hs.

Anonymous said...

ចំពោះខ្មែរទាំងអស់គ្នា


គណបក្សសង្គ្រោះចោរ និងឆ្នុក​ក្បិនបណ្ដើរ​គ្នា​ទៅ
បើកកិច្ចប្រជុំជាលើកដំបូងនៃសមាជិកសភាអាណត្តិទី៥ ទាំងអស់គ្នា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៣ នៅវិមានរដ្ឋសភានេះហើយ។